Author: Dol Pheakdey
-

អគ្គនាយកស៊ីម៉ាក់ពន្យល់ប្រាប់អំពីប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ ឬក៏ជាប្រភេទក្នុង សង្គ្រាមតាមព្រំដែនថ្មីៗនេះ
(ភ្នំពេញ)៖ ដើម្បីបំភ្លឺកាន់តែច្បាស់អំពីគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ ឬក៏ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) បានគូសបញ្ជាក់បន្ថែម សំដៅធ្វើយ៉ាងណាឱ្យបានដឹង ចៀសវាងការប្រកែក ឬចោទប្រកាន់មកលើកម្ពុជា ដោយប្រការណាមួយ ពិសេសដែលគេដឹងនោះភាគីថៃ ដែលជាអ្នកប្រព្រឹត្តិយ៉ាងយង់ឃ្នងមកលើកម្ពុជា នាថ្មីៗនេះផ្ទាល់តែម្តង។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ជាថ្មីទៀតថា ៖ កន្លងមកមានអ្នកស្នើសុំខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា”ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ?” ។ ឯកឧត្តម បានពន្យល់ថា សម្រាប់ចម្លើយខ្លីនោះគឺថា៖” បើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាកជាច្រើនដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិតក្នុងវេទិកានេះទេ និងសុំលើកយកចំណុច សង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លើងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត បន្ថែមលើនេះសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាពCMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ”។ អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់បន្ថែមថា”ប្រការដូចខាងលើនេះជាលក្ខណៈបច្ចេកទេស…
-

ឡាវរំពឹងកើបលុយ ១៣ ពាន់លានដុល្លារពីវិស័យទេសចរនៅឆ្នាំ២០៣០
វៀងចន្ទន៍ ៖ ប្រទេសឡាវបានបញ្ចេញផែនការប្រកបដោយមហិច្ឆិតាមួយ ដោយចង់ស្រូបទាញភ្ញៀវទេសចរជាង ៤៣លាននាក់ នៅចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ជាមួយនឹងប្រាក់ចំណូលប្រមាណ ១៣ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី ស៊ូអានសាវ៉ាន់ វីយ៉ាកេត បានប្រកាសថ្មីៗនេះថា ក្នុងចំណោមអ្នកទេសចរទាំង ៤៣លាននាក់នោះ រួមមានភ្ញៀវទេសចរក្នុងស្រុកចំនួន ២១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២លាននាក់។ លោកស្រីថា ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ក្រសួងគ្រោងធ្វើឱ្យប្រសើរឡើង និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមគោលដៅសំខាន់ៗ ពិសេសអភិវឌ្ឍភាពទាក់ទាញថ្មីៗ និង លើកកំពស់គ្រឿងបរិក្ខារនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដែលតភ្ជាប់ខេត្ត និងប្រទេសជិតខាង។ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់ទៅលើការកែលម្អគុណភាពនៃតំបន់ទេសចរណ៍ តាមរយៈភាពជាដៃគូរវាងរដ្ឋាភិបាល អាជីវកម្មក្នុងស្រុក និងសហគមន៍។ ម្យ៉ាងវិញទៀត ក៏ទាមទារការផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញ និង បង្កើនសមត្ថភាពរបស់បុគ្គលិកទេសចរណ៍ផងដែរ។ យោងតាមគោលដៅទាំងនេះ ឡាវមានគោលបំណងស្រូបទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៣លាននាក់នៅត្រឹមដំណាច់ឆ្នាំ ២០២៥។ ហើយនៅក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ប្រទេសឡាវបានស្វាគមន៍ភ្ញៀវទេសចរជាង ៣លាននាក់ កើនឡើង ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ…
-

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រារព្ធ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ ។ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះ ជាការជួបជុំសមាជិក សមាជិកា នៃសមាគមអតីតតយុទ្ធជនកម្ពុជា ដោយមានតំណាងសមាគមអតីតយុទ្ធមកពីតាមបណ្ដាខេត្ដ-រាជធានី ប្រមាណ ៤០០នាក់ចូលរួម ដើម្បីស្ដាប់នូវអនុសាសន៍សំខាន់ៗនៅក្នុងមហាសន្និបាតនេះ។ ក្នុងមហាសន្និបាតនេះ ឯកឧត្តម គតិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏នឹងលើកឡើងពីរបាយការណ៍បូកសរុបលទ្ធផលការងាររយពេល១០ឆ្នាំ (២០១៥-២០២៥) និងលើកទិសដៅអនុវត្ដបន្ដរបស់សមាគមអតីតយុទ្ធជនកម្ពុជាផងដែរ ។ ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គឹម សន្ដិភាព អគ្គលេខាធិការរងសមាគម នឹងផ្ដល់នូវរបាយការណ៍ ស្ដីពីការកែសម្រួលលក្ខន្ដិកៈសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាលក្ខន្ដិកៈសមាគមអតីតយុទ្ធជន និងនិវត្ដនជនកម្ពុជា។ សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ បានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មាននៅកម្ពុជា ។…
-

អគ្គនាយកស៊ីម៉ាក់ ៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោងមិនមែន ក្នុងសម័យ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ
(ភ្នំពេញ)៖ រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់ផ្លោង(កងទ័ពថៃ)ទាំងនេះ ជាកំណត់ត្រាជាក់ស្តែងនិងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ២៤-២៨ កក្កដា ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាងនិងកំណត់ចំណុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាព CMAC ផងដែរ ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់(CMAC)។ តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថាមិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃ នៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ ។ កម្ពុជាបាននិងកំពុងបង្ហាញរឿងរ៉ាវនិងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ។ គួរបញ្ជាក់ថា ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដែរថាករណីការបាញ់ផ្លោងរបស់ទាហានសៀមមកលើបូរណភាពទឹកដីកម្ពុជា និងកងកម្លាំងកម្ពុជា ដោយចាប់ផ្តើមបាញ់ នៅម៉ោង១១និង៥២ព្រឹក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ដែលការបាញ់មកលើកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡើយ! ព្រោះថា កងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡើយ ។ អគ្គនាយកស៊ីម៉ាក់លើកឡើងដែរថា ៖ ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នា ករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯងមកលើតំបន់ភូមិភ្លុកដំរី…
-

វិមានក្រឹមឡាំងថា លោក Putin ត្រៀមជួបលោក Trump នៅទីក្រុងមូស្គូ
មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈជួបជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងមូស្គូ ប៉ុន្តែការសម្រេចចិត្តស្ថិតនៅលើខាងភាគីសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ភ្លាមៗទីក្រុងវ៉ាស៊ីនតោននៅមិនទាន់ឆ្លើយតបនៅឡើយទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យថា ការអញ្ជើញរបស់លោកប្រធានាធិបតី ពូទីន ទៅកាន់លោកប្រធានាធិបតី ត្រាំ ឱ្យមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ នៅតែមាននៅលើតុ។ លោកថា ជាមួយគ្នានេះ លោកប្រធានាធិបតី ពូទីន បានត្រៀមខ្លួនរួចជាស្រេច និង មានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Trump នៅទីក្រុងមូស្គូ។ ហើយអ្វីៗគ្រប់យ៉ាង គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រធានាធិបតី ត្រាំ ផ្ទាល់។ នៅក្នុងខែសីហា បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋទាំងពីរនៅរដ្ឋអាឡាស្កា លោកប្រធានាធិបតី ពូទីន បានស្នើឱ្យមានកិច្ចប្រជុំបន្ទាប់របស់ពួកលោកសាជាថ្មីទៀតនៅទីក្រុងមូស្គូ។ ទន្ទឹមគ្នា មេដឹកនាំអាមេរិកបានពណ៌នាសំណើនេះថា ជារឿងអាចទៅរួច ទោះបីជាគាត់បានទទួលស្គាល់ថា គាត់នឹងត្រូវប្រឈមមុខនូវការរិះគន់ពីសំណាក់សម្ព័ន្ធមិត្ត ពាក់ព័ន្ធនឹងការសម្រេចចិត្តធ្វើបែបនេះក៏ដោយ៕ ប្រភព ៖ ស៊ីនហួរ
-

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ក្រោយថ្ងៃទី១ ខែតុលា ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បីបន្តការងារបន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC,ការងារគូសគំនូសចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។ គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ចំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង…
-

តួកគីទិញយន្តហោះ Boeing ជាង ២០០គ្រឿង
អង់ការ៉ា ៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី ដែលជាក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរបស់ប្រទេសតួកគី បានប្រកាសថា ខ្លួនទើបតែបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក ដើម្បីទិញយន្តហោះចំនួន ២២៥គ្រឿង។ ការប្រកាសនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជួបជាមួយមេដឹកនាំអាមេរិក លោក Donald Trump ហើយបានពិភាក្សាគ្នាពីកិច្ចព្រមព្រៀងទិញលក់យន្តហោះអំឡុងពេលនោះ។ តាមរយៈកិច្ចព្រមព្រៀងនេះ តួកគីបានបញ្ជាទិញយន្តហោះប៊ូអ៊ីង B787-9 Dreamliner ចំនួន ៧៥គ្រឿង និង B787-10 Dreamliner ចំនួន ៥០គ្រឿង ព្រមទាំង២៥គ្រឿងទៀតស្ថិតក្នុងការពិចារណា ហើយការចែកចាយយន្តហោះគ្រោងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៩ ដល់ឆ្នាំ ២០៣៤។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍តួកគីក៏បានឱ្យដឹងដែរថា ការចរចាជាមួយក្រុមហ៊ុន Rolls-Royce និង GE Aerospace នៅតែបន្ត ដើម្បីស្វែងរកការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ និងសេវាកម្មថែទាំយន្តហោះទាំងនោះ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍តួកគីក៏ទើបតែបានបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមហ៊ុន Boeing ជុំវិញការបញ្ជាទិញយន្តហោះ B737-8 MAX ចំនួន ១៥០គ្រឿង…
-

ស្លាប់ជិត ៤០នាក់ និង ៥០នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌា
ញូវដែលី ៖ យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ និងប្រហែល ៥១នាក់ទៀតរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់មួយ អំឡុងព្រឹត្តិការណ៍ជួបជុំមួយដែលធ្វើឡើងដោយតារាសម្តែង Vijay ដែលកំពុងធ្វើយុទ្ធនាការស្វែងរកសំឡេងឆ្នោត។ នាយករដ្ឋមន្រ្តីរដ្ឋ Tamil Nadu លោក M.K. Stalin និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានបុរស ១៣នាក់ ស្រី ១៧នាក់ ក្មេងប្រុស ៤នាក់ និងក្មេងស្រី ៥នាក់ ខណៈមនុស្សរងរបួស ៥១នាក់ទៀត ក្នុងនោះមានបុរស ២៦នាក់ និងស្ត្រី ២៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ជុំវិញសោកនាដកម្មនេះ លោក Stalin បានប្រកាសថា រដ្ឋ Tamil Nadu នឹងបង្កើតគណៈកម្មការមួយដឹកនាំការស៊ើបអង្កេតគ្រោះថ្នាក់នេះ និងបញ្ជូនរបាយការណ៍ទៅកាន់រដ្ឋាភិបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ភ្លាមៗ លោកក៏បានប្រកាសផ្តល់ប្រាក់ ១៤,០០០ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នាដ៏អាក្រក់នេះផងដែរ។ លោក Vijay ជាតារាភាពយន្តរដ្ឋ Tamil Nadu មួយរូប ក្នុងចំនោមតារាសម្តែងដែលរកប្រាក់ចំណូលបានច្រើនបំផុតក្នុងរយៈពេល ៣ទស្សវត្សរ៍…
-

កូរ៉េខាងត្បូងទទូចឱ្យលោក Trump ដើរតួជា “អ្នកបង្កើតសន្តិភាព” ជាមួយកូរ៉េខាងជើង
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានស្នើឱ្យមេដឹកនាំអាមេរិក លោក Donald Trump ដើរតួក្លាយជា “អ្នកបង្កើតសន្តិភាព” និង ប្រើប្រាស់អំណាចរបស់គាត់ធ្វើឱ្យកូរ៉េខាងជើងយល់ព្រមចរចា និង កាត់បន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី Trump “បានស្វាគមន៍” ចំពោះសំណើរបស់លោកប្រធានាធិបតី Lee ហើយលោកថែមទាំងបានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើងម្តងទៀតផងដែរ។ លោក Cho បាននិយាយយ៉ាងដូច្នេះថា វានឹងក្លាយជារឿងដ៏អស្ចារ្យណាស់ប្រសិនបើមេដឹកនាំអាមេរិក-កូរ៉េខាងជើងជួបគ្នាម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ យ៉ាងណាមិញ ភ្លាមៗនៅមិនទាន់មានការឆ្លើយតបពីខាងសេតវិមាននៅឡើយទេ។ សូមរម្លឹកថា លោកប្រធានាធិបតី Trump និង លោក Kim Jong un បានជួបគ្នាមុខផ្ទាល់ចំនួនបីដងរួចមកហើយ ស្របពេលកូរ៉េខាងជើងកំពុងសាងសង់ឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដែលលោក Kim ចាត់ទុកជាគន្លឹះសម្រាប់សន្តិសុខរបស់ប្រទេសខ្លួន។ ក្នុងនោះមានកិច្ចប្រជុំកំពូលចំនួនពីរនៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ឆ្នាំ ២០១៨ និង នៅប្រទេសវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០១៩…
-

សិង្ហបុរីរិះគន់ធ្ងន់ៗថា ភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តារដ្ឋតូចៗ
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន បានរិះគន់ធ្ងន់ៗមិនសំចៃមាត់ថា ភាពទន់ខ្សោយរបស់អង្គការសហប្រជាជាតិ នឹងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់បណ្តារដ្ឋតូចៗ រួមទាំងប្រទេសសិង្ហបុរីផ្ទាល់។ លោក បាឡាគ្រីស្នាន បានសង្កត់ធ្ងន់ថា នៅពេលដែលជម្លោះប្រដាប់អាវុធ និង ភាពតានតឹងពាណិជ្ជកម្ម ពិសេសការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ ក្លាយជារបៀបវារៈកំពូលរបស់ពិភពលោកនោះ លោកបានចោទសួរថាតើប្រទេសតូចតាចអាចពឹងផ្អែកលើច្បាប់អន្តរជាតិបានទេ។ ឆ្លើយតបបញ្ហាក្តៅគគុកទាំងនេះ ប្រមុខការទូតសិង្ហបុរីរូបនេះ បានអះអាងថា ការកែទម្រង់អង្គការសហប្រជាជាតិ គឺជារឿងចាំបាច់ ដើម្បីការពារស្ថាប័នពិភពលោកមួយនេះឱ្យមានប្រសិទ្ធភាព ដោយលោកបានអំពាវនាវឱ្យស្ថាប័ននេះ ត្រួតពិនិត្យឡើងវិញនូវសិទ្ធិប្រើប្រាស់អំណាចវេតូដោយសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខយូអិន។ លោក បាឡាគ្រីស្នាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី អំឡុងពេលបិទមហាសន្តិបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅថ្ងៃអាទិត្យនេះថា បើទោះបីជាមានភាពតានតឹង និង ការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិនៅតែជាវេទិកាតែមួយគត់ ដែលអ្នកគ្រប់គ្នាគួរតែមានវត្តមាន។ លោកថា ពីព្រោះសិង្ហបុរីជឿជាក់ថា ប្រព័ន្ធពហុភាគី និង ច្បាប់អន្តរជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ នៅតែជាមធ្យោបាយដ៏ល្អបំផុត ពិសេសសម្រាប់រដ្ឋតូចៗ ដើម្បីថែរក្សាសន្តិភាព និង វិបុលភាពពិភពលោក៕ ប្រភព ៖ The Strait Times