Author: Dol Pheakdey

  • អ៊ីតាលី ព្រមានអឺរ៉ុប ជុំវិញផែនការរឹបអូសទ្រព្យរុស្ស៊ី

    អ៊ីតាលី ព្រមានអឺរ៉ុប ជុំវិញផែនការរឹបអូសទ្រព្យរុស្ស៊ី

    រ៉ូម ៖ អ៊ីតាលី ព្រមានថា ផែនការរបស់សហភាពអឺរ៉ុប លើទ្រព្យសកម្មរបស់រុស្ស៊ី មិនអាចធ្វើទាំងបង្ខំបានទេ។ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃពុធ បាននិយាយថា ផែនការរបស់សហភាពអឺរ៉ុបសម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក គឺជាការសម្រេចចិត្តដ៏ស្មុគស្មាញ មិនអាចធ្វើទាំងបង្ខំបានទេ។ លោកស្រីបញ្ជាក់ថា «ប្រទេស អ៊ីតាលី ច្បាស់ណាស់ ពិចារណាលើគោលការណ៍ ដែលថា រុស្ស៊ីគួរតែជាប្រទេសដំបូង ដែលចំណាយសម្រាប់ការកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ប៉ុន្តែ ត្រូវតែសម្រេចបាន នៅលើមូលដ្ឋានច្បាប់ដ៏រឹងមាំ»។ លោកស្រី Meloni បានអំពាវនាវឱ្យមាន “ភាពច្បាស់លាស់ ទាក់ទងនឹងហានិភ័យ ដែលអាចកើតឡើង ជុំវិញការប្រើប្រាស់សាច់ប្រាក់ ជាពិសេស ទាក់ទងនឹងកេរ្តិ៍ឈ្មោះ, ការសងសឹក ឬ បន្ទុកថ្មី និង ធ្ងន់លើថវិកាជាតិ ជាដើម។ មេដឹកនាំ អ៊ីតាលី រូបនេះ បានលើកឡើង ដូច្នេះ នៅមុនពេលកិច្ចប្រជុំកំពូល នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រនេះ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបន្តជួយវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សំរាប់បញ្ជូនទៅជួយប្រជាជនភៀសសឹក

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបន្តជួយវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សំរាប់បញ្ជូនទៅជួយប្រជាជនភៀសសឹក

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញចូលរួមសកម្មភាពវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សម្រាប់បញ្ជូន ទៅជួយដល់ប្រជាជនភៀសសឹក ដែលបាននិងកំពុងជម្លៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពនានាតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថែ ។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការលើកទឹកចិត្តដ៍ធំធេង ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ-ចិត្ត ក្នុងការបំពេញការងារដ៍មានតម្លៃបំផុត ក្នុងសកម្មភាពមនុស្សធម៌ជួយប្រជាជនភៀសសឹក។ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ៥ពាន់កញ្ចប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានក្រុមការងារវេចខ្ចប់រួច និងបញ្ជូនទៅកាន់ជំរុំសុវត្ថិភាព ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ធ្នូ ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក។ ដោយឡែក ថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២៥ អំណោយ ៨ពាន់កញ្ចប់ទៀត…

  • ឆ្នាំក្រោយ ជប៉ុន គ្រោងចំណាយ ៥៨ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ ទប់ទល់ ចិន

    ឆ្នាំក្រោយ ជប៉ុន គ្រោងចំណាយ ៥៨ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ ទប់ទល់ ចិន

    តូក្យូ ៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះគ្រោងស្នើសុំកញ្ចប់ថវិកាដ៏ធំមិនធ្លាប់មានដល់ទៅ ៥៨.១២ ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិនៅឆ្នាំក្រោយ ខណៈជម្លោះការទូតជាមួយចិនកាន់តែឡើងកំដៅ ។ បើតាមទូរទស្សន៍ជាតិជប៉ុន NHK, ថវិកាប្រហែល ១,១៤0 លានដុល្លារ នឹងត្រូវចំណាយលើការធ្វើទំនើបកម្មមីស៊ីល Type-12 ដែលជាប្រភេទមីស៊ីលបាញ់ចេញពីដីគោកវាយប្រហារនាវាចម្បាំងគ្រប់ប្រភេទ ។ ចំណែកថវិកាប្រមាណ ១៩៣ លានដុល្លារ នឹងត្រូវចំណាយលើការបញ្ជាទិញអាវុធមានល្បឿនលឿនជាងសំឡេង ដែលប្រព័ន្ធខែលការពារមីស៊ីល ពិបាករកឃើញ និងស្ទាក់ចាប់ ។ រីឯថវិកាប្រហែល ១ ពាន់លានដុល្លារ នឹងត្រូវចំណាយទៅលើការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយ ។ ដោយឡែក ថវិកាប្រហែល ៦ លានដុល្លារទៀត នឹងត្រូវចំណាយលើការធ្វើតេស្តហោះហើរនៃកងយន្តហោះដ្រូន ដើម្បីផ្ទៀងផ្ទាត់ពីសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការរំលោភលើដែនអាកាសរបស់ជប៉ុនពីសំណាក់សត្រូវ ។ បើតាមទីភ្នាក់ងារព័ត៌មាន AP, ជប៉ុន តែងតែបង្ហាញពីក្តីបារម្ភអំពីបញ្ហាសន្តិសុខរបស់ខ្លួន ជុំវិញជម្លោះ និងការទាមទារដែនកោះជាមួយចិន ស្របពេលដែលតាំងពីចប់សង្គ្រាមលោកទី ២ មក ជប៉ុនមានសិទ្ធិត្រឹមតែអាចពង្រឹងវិស័យការពារជាតិក្នុងលក្ខខណ្ឌសម្រាប់ការការពារខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែក្នុងឆ្នាំ ២០២២ គោលនយោបាយថ្មីស្រឡាងមួយត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានការប្រកាសថា ចិន គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់សន្តិសុខជាតិ និងបានប្រកាសអំពីផែនការជាយុទ្ធសាស្ត្ររយៈពេល…

  • វត្ថុបុរាណខ្មែរចំនួន ១៣រូប វិលត្រឡប់មកប្រទេសកំណើតវិញ

    វត្ថុបុរាណខ្មែរចំនួន ១៣រូប វិលត្រឡប់មកប្រទេសកំណើតវិញ

    ភ្នំពេញ៖ កម្ពុជាបានប្រកាសស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន១៣រូប ពីសារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ អាន៖ យោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយសបានឲ្យដឹងថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជានិងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។ ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់គ្រឿងបង្គុំប្រាសាទនានា។តាមរយៈការសិក្សាវិភាគលើភស្តុតាង ដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា វត្ថុទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ឌូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ីនេះ ដោយបានថ្លែងថា”វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះគឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្ដារឡើងវិញនូវការចងចាំផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ដោយសារសង្គ្រាម…

  • ឡានហោះដំបូងគេលើលោកផ្តើមផលិតលក់នៅ អាមេរិក, ១ គ្រឿង ៣០ ម៉ឺនដុល្លារ

    ឡានហោះដំបូងគេលើលោកផ្តើមផលិតលក់នៅ អាមេរិក, ១ គ្រឿង ៣០ ម៉ឺនដុល្លារ

    វ៉ាស៊ីងតោន ៖ ក្រុមហ៊ុនអាមេរិក Alef Aeronautics បានចាប់ផ្តើមផលិតឡានហោះដំបូងគេ នៅលើពិភពលោក ហើយគ្រោងនឹងដាក់លក់ ចាប់ពីដើមឆ្នាំក្រោយ ជាមួយនឹងតម្លៃ ៣០ ម៉ឺនដុល្លារ ក្នុងមួយគ្រឿង ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Daily Mail កាលពីថ្ងៃអង្គារ ។ លោក Jim Dukhovny នាយកប្រតិបត្តិ ក្រុមហ៊ុន Alef Aeronautics និយាយថា ឡានហោះនេះមានឈ្មោះ Alef Model A Ultralight ជាប្រភេទឡានអគ្គិសនីមានកៅអីអង្គុយចំនួន ២ ។ វាមានទម្ងន់ ៣៨៥ គីឡូក្រាមនេះ អាចហោះហើរក្នុងល្បឿន ១៧៧គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងចុះចតជាលក្ខណៈបញ្ឈរ ។ ក្រៅពីបើកលើអាកាស, ឡានហោះនេះក៏អាចបើកបរនៅលើដីបានផងដែរ ដោយសារតែវាបំពាក់ជាមួយនឹងម៉ាស៊ីនតូចៗ ចំនួន ៤ មានទីតាំងនៅក្នុងកង់នីមួយៗ ។ បច្ចុប្បន្នឡានហោះរបស់ក្រុមហ៊ុនអាមេរិក Alef Aeronautics ទទួលបានការបញ្ជាទិញជាមុន ចំនួន…

  • ម៉ាឡេស៊ី គ្រោងបង្កើនកម្លាំងការពារព្រំដែនជាង ១៣,៧០០ នាក់ទប់ទល់សត្រូវឈ្លានពាន

    ម៉ាឡេស៊ី គ្រោងបង្កើនកម្លាំងការពារព្រំដែនជាង ១៣,៧០០ នាក់ទប់ទល់សត្រូវឈ្លានពាន

    គូឡាឡាំពួ ៖ ម៉ាឡេស៊ីដែលជាប្រទេសជាប់ភូមិផងរបងជាមួយនឹងថៃ គ្រោងបង្កើនកម្លាំងការពារតាមព្រំដែនរហូតដល់ ៥០ ភាគរយបន្ថែមទៀតទៅតាមសំណើររបស់ទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែន ។ បើតាម The Star ចុះផ្សាយនៅថ្ងៃពុធ ។ អគ្គនាយកទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែនម៉ាឡេស៊ី លោក Datuk Seri Mohd Shuhaily Mohd Zain និយាយថា ទីភ្នាក់ងាររបស់លោកត្រូវការបង្កើនកងកម្លាំងសរុបដល់ទៅជាង ១៣,៧០០ នាក់ ខណៈបច្ចុប្បន្នទីភ្នាក់ងារមួយនេះមានមន្ត្រី និងបុគ្គលិកជាង ៦,២០០ នាក់ប៉ុណ្ណោះ ។ លោកថា គោលបំណងដែលទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែនគ្រោងបង្កើនកម្លាំងបែបនេះ គឺដើម្បីការពារខ្សែបន្ទាត់ព្រំដែនប្រទេសខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត ទាំងតាមព្រំដែនគោក សមុទ្រ និងអាកាស ។ លោក Mohd Shuhaily ក៏បានព្រមានដែរថា បើសិនគ្មានការបង្កើនកងកម្លាំងទេ នោះវានឹងបង្កផលពិបាកសម្រាប់ទីភ្នាក់ងារការពារព្រំដែន ដើម្បីសម្រេចបានយ៉ាងពេញលេញនូវគោលដៅរបស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខព្រំដែន និងរក្សាសុវត្ថិភាពរបស់ប្រជាជនម៉ាឡេស៊ី ។ ម៉ាឡេស៊ី និងថៃ មានព្រំដែនជាប់គ្នាចម្ងាយ…

  • រដ្ឋបាលរាជធា​នី​ភ្នំពេញ ហាមឃាត់ការប្រើប្រាស់​ដ្រូនគ្រប់ប្រភេទ

    រដ្ឋបាលរាជធា​នី​ភ្នំពេញ ហាមឃាត់ការប្រើប្រាស់​ដ្រូនគ្រប់ប្រភេទ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់​អាកាស​យានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។ការហាមឃាត់នេះក្រោមហេតុផល​ដើម្បី​ធានាបាននូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ។ អាន៖សេចក្តីណែនាំដែលមាន៤ចំណុច បានបញ្ជាក់ថា ក្នុង​កាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុង​តែ​ត្រូវបាន​ឈ្លានពាន​ដោយខ្មាំងសត្រូវនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូច​ខាង​ក្រោម៖ ១- ហាមដាច់ខាតការប្រើប្រាស់​អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ​រាជ​ធានីភ្នំពេញ។ ២- ជនណា​ដែល​បំពាន ឬប្រើប្រាស់​អាកាស​យាន​គ្មាន​​មនុស្ស​បើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជ​ធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅ​ចំ​ពោះ​មុខច្បាប់​ជាធរមាន។ ៣- ករណីបងប្អូនប្រជា​ពល​រដ្ឋ បានប្រទះឃើញមាន​ការប្រើប្រាស់អា​កា​ស​យានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍​ជា​បន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់​ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់​វិធានការឱ្យបានទាន់ពេលវេលា។ ចំណុចទី ៤ដែលជាចំណុចចុងក្រោយ រដ្ឋបាលរាជធានី បានណែនាំ​ដល់ស្នងការដ្ឋា​ន​នគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជា​ការឯក​ភាពរដ្ឋបាលខណ្ឌ​ទាំង១៤ ត្រូវបង្កើនការយកចិត្ត​ទុកដាក់ តាមដាន​ចាត់ចែង និងគ្រប់​គ្រងសភាព​ការណ៍ឱ្យបានល្អប្រសើរក្នុងករណីពិនិត្យឃើញ​មានជន​ណា​បំពាន សេចក្តីណែនាំនេះ ត្រូវចាត់​វិធានការជាបន្ទាន់ ៕

  • លោក ឆាំង យុ៖ កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

    លោក ឆាំង យុ៖ កិច្ចការជាតិ និងបរទេសរបស់ប្រទេសថៃ

    លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃ បានថ្លែងថាប្រទេសថៃទាមទារលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១)កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២)បទឈប់បាញ់ត្រូវតែអនុវត្តនិងរក្សាឱ្យបាន; និង ទី៣)កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំ ចំពោះលក្ខខណ្ឌទាំងបីនេះគឺសាមញ្ញ៖ វាគឺជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអកនិងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលនិងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួនដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ និងស្មារតីក្នុងការអនុវត្តនូវបទឈប់បាញ់។ ប្រទេសថៃបានបង្កើនការវាយប្រហារ និងឈ្លានពានរបស់ខ្លួនកាន់តែខ្លាំងឡើង រួមទាំងការវាយលុកតាមផ្លូវគោកចូលមកក្នុងទឹកដីប្រទេសកម្ពុជា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់គ្រាប់ផ្លោងដោយកាំភ្លើងធំ ជាងនេះទៅទៀតប្រទេសថៃបានពង្រីកសមរភូមិប្រយុទ្ធដែលធ្វើឱ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជាទទួលរងនូវការវាយប្រហារ និងបណ្ដាលឱ្យមានប្រជាជនខ្មែរស្លូតត្រង់យ៉ាងច្រើនលើសលប់រងរបួសនិងបាត់បង់ជីវិត។ នេះគឺមិនមែនជាសកម្មភាពដែលសមហេតុផលសម្រាប់ប្រទេសមួយដែលមានភាពចាស់ទុំក្នុងការការពារខ្លួននោះទេ។ នេះគឺជាសកម្មភាពរបស់ប្រទេសដែលមានចេតនាបង្កជម្លោះដើម្បីដណ្តើមកាន់កាប់ទឹកដីទាំងបំពានច្បាប់អន្តរជាតិពីប្រទេសដែលមានសន្តិភាព។ ពិភពលោកមិនត្រឹមតែនឹងកត់សម្គាល់អំពីលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់ក្នុងស្វែងរកសន្តិភាពរបស់ប្រទេសថៃតែប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកនឹងចងចាំជារៀងរហូតអំពីការឈ្លានពានទាំងមិនសមហេតុផលដោយប្រទេសថៃ និងការទាមទារដោយខុសច្បាប់មកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

  • ប្រជាជនអាហ្វហ្គានីស្ថាន ១៧ លាននាក់ប្រឈមភាពស្រែកឃ្លានស្ទើរដាច់ពោះស្លាប់

    ប្រជាជនអាហ្វហ្គានីស្ថាន ១៧ លាននាក់ប្រឈមភាពស្រែកឃ្លានស្ទើរដាច់ពោះស្លាប់

    កាប៊ុល ៖ ពលរដ្ឋក្រខ្សត់អាហ្វហ្គានីស្ថានច្រើនជាង ១៧លាននាក់ កំពុងប្រឹងប្រែងរស់នៅជាមួយនឹងអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរនៅរដូវរងានេះ ពោលគឺពួកគេកំពុងប្រឈមមុខនឹងភាពស្រែកឃ្លានស្ទើរដាច់ពោះស្លាប់ ទន្ទឹងចាំជំនួយមនុស្សធម៌បន្ទាន់ ។ នេះបើតាមការពីអង្គការសហប្រជាជាតិ ។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រជាជនអាហ្វហ្គានីស្ថានជាង ១៧លាននាក់នឹងប្រឈមមុខនូវភាពស្រែកឃ្លាន តួលេខនេះកើនឡើងប្រហែល ៣លាននាក់ បើធៀបនឹងឆ្នាំមុន ។ ហើយមូលហេតុចម្បង គឺដោយសារតែជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ត្រូវបាននិរទេសពីប្រទេសជិតខាងអាហ្វហ្គានីស្ថាន រួមមានអ៊ីរ៉ង់ និងប៉ាគីស្ថាន ក្រោមកម្មវិធីបញ្ជូនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនត្រឡប់មកប្រទេសកំណើតវិញ ។ នេះជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលស្ថាប័នរបស់យូអិនមួយនេះ មិនអាចផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលជួបប្រទះកង្វះអាហារូបត្ថម្ភ ដោយអាត្រាមរណភាព ជាពិសេសក្នុងចំណោមកុមារ អាចនឹងកើនឡើងក្នុងរដូវរងារនេះ ។ ជំនួយអន្តរជាតិផ្ដល់ដល់អាហ្វហ្គានីស្ថានដែលហែកហួរដោយសង្រ្គាម បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលកងកម្លាំងដឹកនាំដោយអាមេរិកបានចាកចេញពីប្រទេសនេះ ហើយពួកតាលីបង់បានឡើងគ្រប់គ្រងអំណាចវិញ គិតមកទល់សព្វថ្ងៃ ៕ ប្រភព ៖ AFP

  • ថៃ៖ ក្មួយប្រុស លោក ថាក់ស៊ីន ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី

    ថៃ៖ ក្មួយប្រុស លោក ថាក់ស៊ីន ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី

    បាងកក ៖ ក្មួយប្រុស របស់លោក ថាក់ស៊ីន អតីតមេដឹកនាំថៃ ត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត នាថ្ងៃទី៨ ខែកុម្ភៈ។ លោក ថាក់ស៊ីន អាយុ៧៦ឆ្នាំ ដែលជាអ្នកនយោបាយទម្ងន់ធ្ងន់ និង ជាមហាសេដ្ឋីមួយរូប របស់ប្រទេសថៃ បច្ចុប្បន្ន កំពុងជាប់ពន្ធនាគារ ក្នុងទីក្រុងបាងកក ពីបទពុករលួយ អំឡុងពេលលោកកាន់តំណែង។ លោក Yodchanan Wongsawat វ័យ៤៦ឆ្នាំ គឺជាកូនប្រុស របស់អតីតនាយករដ្ឋមន្ត្រី លោក Somchai Wongsawat និង ប្អូនស្រី របស់ លោក Thaksin គឺ អ្នកស្រី Yaowapa Wongsawat ។ លោក Yodchanan បានទទួលបណ្ឌិត ផ្នែកវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Texas នៅ Arlington និង ជាសាស្ត្រាចារ្យ បង្រៀនផ្នែកវិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Mahidol ក្នុងប្រទេសថៃ។…