Author: Dol Pheakdey
-

ឆ្នាំនេះ គ្រោះមហន្តរាយធម្មជាតិបំផ្លាញសេដ្ឋកិច្ចពិភពលោកអស់ ២២០ ពាន់លានដុល្លារ
បាបាន ៖ ក្នុងឆ្នាំ២០២៥ ការបំផ្លិចបំផ្លាញបង្កឡើងពីគ្រោះមហន្តរាយធម្មជាតិ ធ្វើឱ្យខាតបង់សេដ្ឋកិច្ឋពិភពលោកចំនួន ២២០ពាន់លានដុល្លារ នេះបើតាមការប៉ាន់ស្មានបឋមរបស់ក្រុមហ៊ុនធានារ៉ាប់រងស្វីស Swiss Re នៅថ្ងៃអង្គារ ។ យោងតាមការប៉ាន់ស្មានបឋមរបស់ Swiss Re, ខ្យល់ព្យុះបិសាចនៅតែជាកត្តាជំរុញចម្បង ដែលជារឿយៗតែងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចសកលយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាយ៉ាងណា ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើគ្រោះមហន្តរាយធម្មជាតិ គិតចាប់ពីព្យុះសង្ឃរា រហូតដល់ភ្លើងឆេះព្រៃនៅក្នុងឆ្នាំ២០២៥នេះ មានកម្រិតខាតបង់ទាប និងមានល្អប្រសើរជាងមុន បើធៀបនឹងឆ្នាំ២០២៤ ជាពេលដែលពិភពលោករងការខាតបង់សេដ្ឋកិច្ចដល់ទៅ ៣២៧ពាន់លានដុល្លារ ។ តួលេខនេះ បានធ្លាក់ចុះចំនួន ៣៣ភាគរយ បើទោះបីជាមានភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញសង្កាត់អ្នកមាននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីខែមករាក៏ដោយ ។ នៅពេលនោះ ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដីជាង ៩.៣០៨ហិចតា ដោយបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ អគារធុរកិច្ច និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន ។ សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥នេះ គឺជាឆ្នាំដែលពិភពលោកទាំងមូលខាតបង់សេដ្ឋកិច្ចច្រើនបំផុតជាលើក ៣ ជាប់ៗគ្នា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ បន្ទាប់ពីឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ៕…
-

ហុងគ្រី ថា រឹបអូសទ្រព្យរុស្ស៊ី ស្មើនឹងការប្រកាសសង្គ្រាម
ប៊ុយដាប៉ែស ៖ «វិធានការរបស់សហភាពអឺរ៉ុប ក្នុងការរឹបអូសយកទ្រព្យសម្បត្តិរុស្ស៊ី ដែលបង្កក គឺជាការបំពានច្បាប់ ស្មើនឹងការប្រកាសសង្គ្រាម» នេះគឺជាសម្តី របស់មេដឹកនាំហុងគ្រី ជាប្រទេសសមាជិកមួយ របស់ប្លុកនេះ។ លោក Viktor Orban នាយករដ្ឋមន្ត្រី ប្រទេសហុងគ្រី បាននិយាយ កាលពីថ្ងៃសៅរ៍ថា មន្ត្រីសហភាពអឺរ៉ុប កំពុងព្យាយាមរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលបង្កក ដោយមិនឆ្លងកាត់ ការឯកភាពពីហុងគ្រី និង រំលោភច្បាប់អឺរ៉ុប ទាំងថ្ងៃ។ លោកបាននិយាយថា ទង្វើនេះស្មើនឹង «ការប្រកាសសង្គ្រាម»។ លោកបានចោទប្រកាន់ទីក្រុងព្រុចសែល ថា បានបញ្ឆេះជម្លោះ ហើយ ប្រទេស ហុងគ្រី នឹងមិនលេង ជាមួយនោះទេ។ លោក Orban បានចោទប្រកាន់ចំៗ លើបុគ្គលចំនួនដែលបានដឹកនាំអឺរ៉ុប ឲ្យដើរដល់ទីបញ្ចប់។ លោកសំដៅលើ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz, លោក Manfred Weber សមាជិកសភាអឺរ៉ុប និង លោកស្រី Ursula von…
-

វេណេស៊ុយអេឡាចោទអាមេរិក លួចនាវាដឹកប្រេង
ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលួចនាវាដឹកប្រេងរបស់ខ្លួន ហើយ ជំរុញឲ្យអង្គការសហប្រជាជាតិ ហៅកាត់ UN ថ្កោលទោស។ ការថ្កោលទោស ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជុំវិញរឿងនេះ បានកើតមានឡើង ចំពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់អាមេរិក នៅតំបន់ការ៉ាប៊ីន កំពុងដាក់សម្ពាធ លើរដ្ឋាភិបាលទីក្រុងការ៉ាកាស។ លោក Samuel Moncada តំណាងអចិន្ត្រៃយ៍ នៃ ប្រទេសវេណេហ្ស៊ុយអេឡា ប្រចាំអង្គការសហប្រជាជាតិ បានរៀបរាប់ថា «វេណេហ្ស៊ុយអេឡា ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោស ជាសាធារណៈ ចំពោះទង្វើនៃការលួច ដែលឧបត្ថម្ភដោយរដ្ឋ បែបនេះ»។ យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានប្រកាសពីការបិទផ្លូវនាវាចរណ៍ សម្រាប់ “នាវាប្រេងដែលមានទណ្ឌកម្ម” ចាកចេញ និងធ្វើដំណើរ ទៅកាន់ប្រទេសវេណេស៊ុយអេឡា បង្ហាញពីការកើនឡើងបន្ថែមទៀត នៃ យុទ្ធនាការដាក់សម្ពាធ របស់លោក ត្រាំ ទៅលើទីក្រុងការ៉ាកាស។ បន្ទាប់ពីកងកម្លាំងអាមេរិកចាប់បានកប៉ាល់ដឹកប្រេង ចេញពីឆ្នេរសមុទ្រ…
-

«គ្មានទឹក គ្មានជីវិត» ៖ ទន្លេ Tigris របស់ប្រទេសអ៊ីរ៉ាក់ ស្ថិតក្នុងគ្រោះថ្នាក់នៃការរីងស្ងួត
បាកដាដ ៖ ទន្លេ Tigris របស់ប្រទេសអ៊ីរ៉ាក់ ត្រូវបានបំពុលយ៉ាងខ្លាំង និងកំពុងរួមតូចយ៉ាងឆាប់រហ័ស ដែលគំរាមកំហែងដល់មនុស្សរាប់លាននាក់ និងសហគមន៍នៃតំបន់អតីតនៃរដ្ឋធានីបុរាណ ដែលពឹងផ្អែកលើវា។ ការបំពុលដោយទឹកកខ្វក់ ឧស្សាហកម្ម និងកសិកម្ម រួមផ្សំជាមួយនឹងការខូចខាតដោយសង្គ្រាមរាប់ទសវត្សរ៍ និងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់នៅមានកម្រិត បានធ្វើឱ្យគុណភាពទឹកធ្លាក់ចុះយ៉ាងខ្លាំង។ ទំនប់ទឹកនៅផ្នែកខាងលើ ការគ្រប់គ្រងទឹកមិនបានល្អ និងការប្រែប្រួលអាកាសធាតុ បានកាត់បន្ថយលំហូរទឹកទន្លេយ៉ាងខ្លាំង ដែលធ្វើឱ្យស្ថានភាពគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ។ បើគ្មានកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់ក្នុងតំបន់ជាបន្ទាន់ទេ ការធ្លាក់ចុះនៃគុណភាពទឹកទន្លេ អាចផ្លាស់ប្តូរជីវិត វប្បធម៌ និងការរស់រានមានជីវិតនៅក្នុងប្រទេសអ៊ីរ៉ាក់យ៉ាងខ្លាំង។ ប្រភព ៖ the gaurdian
-

អាមេរិក បញ្ចេញមីស៊ីលលឿនជាងសំឡេង ៥ ដង វាយលុកគោលដៅចម្ងាយ ៣,៥០០ គីឡូម៉ែត្រ ត្រឹម ២០ នាទី
វ៉ាស៊ីនតោន ៖ វិស័យយោធារបស់អាមេរិក ដែលជាមហាអំណាចលេខ ១ របស់ពិភពលោក កាន់តែរីកចម្រើនថែមមួយកម្រិតទៀត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញមីស៊ីលរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ៥ ។ បើតាម Interesting Engineering, មីស៊ីលនេះមានឈ្មោះថា Dark Eagle ឬឥន្ទ្រីខ្មៅ ។ វាអាចបាញ់ចេញពីដីគោក ជាមួយនឹងសមត្ថភាពវាយប្រហារគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣,៥០០ គីឡូម៉ែត្រ ដោយចាយពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ។ ដោយសារតែមានល្បឿនលឿនជាងសំលេង និងងាយស្រួលបត់បែននេះហើយ ទើបមីស៊ីល Dark Eagle អាចនឹងធ្វើឲ្យប្រព័ន្ធស្ទាក់ចាប់មីស៊ីលដ៏ទំនើប និងប្រព័ន្ធប្រឆាំងមីស៊ីល ពិបាកក្នុងការបាញ់ទម្លាក់ និងស្ទាក់ចាប់ ។ បើតាម C-SPAN និង The War Zone, មីស៊ីល Dark Eagle អាចមានសមត្ថភាពវាយប្រហារដល់ប្រទេសចិន បើសិនបាញ់ចេញពីកោះ Guam ហើយបាញ់ដល់ទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី ក្នុងករណីបាញ់ចេញពីភាគខាងលិចអឺរ៉ុប ឬហោះដល់ទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ប្រសិនបើបាញ់ចេញពីតំបន់ឈូងសមុទ្រ…
-

សមាជិកជំរុញមេ UN ថ្មី កែទម្រង់ស្ថាប័នឡើងវិញ ខណៈជម្លោះទូទាំងពិភពលោកកើនឡើង
ញូវយ៉ក ៖ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រំពឹងថា ប្រមុខដឹកនាំ UN ថ្មីនឹងសង្កត់ធ្ងន់លើការកែទម្រង់ស្ថាប័នឡើងវិញ ស្របពេលជម្លោះកំពុងកើនឡើងនៅទូទាំងសកលលោក ។ បើតាមទីភ្នាក់ងារ Anadolu, ប្រមុខដឹកនាំ UN ថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខណៈលោក Antonio Guterres ដែលជាប្រមុខដឹកនាំ UN បច្ចុប្បន្ន នឹងបញ្ចប់មុខតំណែងមួយនេះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជំរុញឲ្យមេ UN ថ្មី ត្រូវប្រើសិទ្ធិអំណាចឡើងវិញ បង្កើនការទទួលខុសត្រូវ និងអនុវត្តកាន់តែម៉ឺងម៉ាត់នូវភារកិច្ចស្នូលរបស់ស្ថាប័នអន្តរជាតិមួយនេះ ។ តំណាងអចិន្ត្រៃយ៍បារាំងនិយាយថា ប្រមុខ UN ថ្មីត្រូវតែនាំអង្គការសហប្រជាជាតិត្រឡប់ទៅរកមូលដ្ឋានគ្រឹះវិញ និងជួយសម្រេចបាននូវចក្ខុវិស័យរក្សាសន្តិភាព និងវិបុលភាពដែលបានបង្កើតឡើងកាលពី ៨០ ឆ្នាំមុន ។ ចំណែកតំណាងអចិន្ត្រៃយ៍រុស្ស៊ី និងអាមេរិកបានរិះគន់ស្រដៀងគ្នាថា អង្គការសហប្រជាជាតិជារឿយៗគ្មានប្រសិទ្ធភាព, ខ្វះការទទួលខុសត្រូវ តែងតែបរាជ័យមិនអាចបំពេញតាមតម្រូវការរបស់សហគមន៍អន្តរជាតិ ទោះបីជាខ្លួនមានសិទ្ធិអំណាច និងសក្តានុពលធំធេងក៏ដោយ ។ តំណាងអចិន្ត្រៃយ៍អាមេរិកនិយាយថា អ្នកស្នងតំណែងបន្ទាប់ ត្រូវតែនាំ UN ត្រឡប់ទៅរកគោលបំណងស្នូល…
-

អាមេរិកផ្តល់ព័ត៌មានសម្ងាត់ឲ្យ ចិន រឹបអូសគ្រឿងញៀនរត់ពន្ធ
ប៉េកាំង ៖ ក្រសួងសន្តិសុខសាធារណៈចិន បានចេញមកបញ្ជាក់នៅថ្ងៃអង្គារនេះថា អាមេរិកបានផ្តល់ព័ត៌មានសម្ងាត់ឲ្យ ចិន ឈានទៅរឹបអូសគ្រឿងញៀនរត់ពន្ធ ចំនួន៤៣០គីឡូក្រាម នៅកំពង់ផែក្រុងសិនជិន។ សារព័ត៌មាន រយធឺ បានចេញផ្សាយថា ក្រសួងសន្តិសុខសាធារណៈចិន អះអាងថា អាជ្ញាធរបានរឹបអូសថ្នាំញៀនកូកាអ៊ីនទាំងនេះ ពីក្នុងកុងតឺន័រអន្តរជាតិ “គួរឱ្យសង្ស័យ” នៅឯកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដោយផ្អែកលើព័ត៌មាន ផ្តល់ចេញពីរដ្ឋបាលបង្ក្រាបគ្រឿងញៀន របស់សហរដ្ឋអាមេរិក។ ក្រសួងសន្តិសុខ បាននិយាយថា ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ដោយមិនបានផ្តល់ព័ត៌មានលម្អិត នោះទេ។ បើតាមសារព័ត៌មាន Chinadaily, អាមេរិក និងចិន ចាប់ដៃសហការ បង្ក្រាបគ្រឿងញៀនយ៉ាងសកម្ម ដោយអនុវត្តតាមការឯកភាពគ្នា រវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង មេដឹកនាំចិន លោក ស៊ី ជីនភីង អំឡុងជំនួប នៅក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែតុលា។ ក្រសួងបាននិយាយថា ការប្រកៀកស្មានេះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់…
-

អ៊ុយក្រែនប្រើដ្រូនក្រោមទឹកបុកបំផ្ទុះនាវាមុជទឹករុស្ស៊ីលើកដំបូង
កៀវ ៖ យោធាអ៊ុយក្រែនបានប្រើយានដ្រូនក្រោមទឹកទៅបុកបំផ្ទុះកម្ទេចនាវាមុជទឹកមួយគ្រឿងរបស់រុស្ស៊ីជាលើកដំបូងដោយជោគជ័យ ដែលកំពុងចតនៅកំពង់ផែ Novorossiysk ក្នុងដែនទឹកសមុទ្រខ្មៅ ។ នេះបើតាម AFP ចុះផ្សាយនៅថ្ងៃអង្គារ ។ សេវាសន្តិសុខអ៊ុយក្រែន ហៅកាត់ SBU បានបង្ហោះសារលើបណ្តាញសង្គមតេលេក្រាមថា កងកម្លាំងខ្លួនបានធ្វើប្រតិបត្តិការពិសេសមួយទៀត នោះគឺការវាយប្រហារតាមសមុទ្រនៅកំពង់ផែ Novorossiysk ។ សេវាសន្តិសុខ SBU បន្ថែមថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលអ៊ុយក្រែនប្រើប្រាស់យានគ្មានមនុស្សបើកក្រោមទឹក ឬដ្រូន Sub Sea Baby ហែលបុកបំផ្ទុះនាវាមុជទឹករុស្ស៊ីមួយគ្រឿងដោយជោគជ័យ ។ បើតាមសេវាសន្តិសុខ SBU, នាវាមុជទឹករុស្ស៊ីនោះ មានផ្ទុកមីស៊ីលបញ្ជាទិស Kalibr ចំនួន ៤គ្រាប់ ដែលប្រើសម្រាប់វាយប្រហារចេញពីសមុទ្រប្រឆាំងនឹងអ៊ុយក្រែន ។ ក្រោយរងការវាយប្រហារ នាវាមុជទឹកនោះបានរងការខូចខាតធ្ងន់ធ្ងរ ហើយត្រូវបានបញ្ឈប់សកម្មភាពភ្លាមៗ ។ ចាប់តាំងពីរុស្ស៊ីចូលលុកលុយពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២ អ៊ុយក្រែនបានវាយប្រហារលើនាវារុស្ស៊ីម្តងហើយម្តងទៀតនៅសមុទ្រខ្មៅ ដោយប្រើប្រាស់យានគ្មានមនុស្សបើក និងមីស៊ីល ។ បច្ចុប្បន្ន កងកម្លាំងរបស់រុស្ស៊គ្រប់គ្រងប្រហែល ២០ភាគរយនៃទឹកដីរបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៥នេះ ក្នុងនោះរាប់ទាំងដែនដីតំបន់គ្រីមៀរ ដែលរុស្ស៊ីឱបក្រសោបបានពីអ៊ុយក្រែន ដោយមិនបាច់ផ្ទុះសង្គ្រាមនៅឆ្នាំ២០១៤…
-

សម្តេចតេជោ៖ កម្ពុជាពុំមានជនជនជាតិរុស្សុី ឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសាព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្សុី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។ សម្តេចតេជោបន្តថា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាពុំមានជនជនជាតិរុស្សុីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ សម្តេចតេជោបន្តទៀតថា យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពជាដែលជាទេសចរ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឱ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធាឬការប្រយុទ្ធនោះឡើយ៕
-

ឯកឧត្តម កែវ ឈា ជម្រាបជូនកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ មកលើកម្ពុជា
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី “ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល” នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។ នាឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តម បានជម្រាបជូនគណៈកម្មការកសាងសន្តិភាពអ.ស.ប.ថា កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត រងរបួស និងភៀសសឹក ហើយបានបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអ.ស.ប.។ ទន្ទឹមនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលដែលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានា ក្នុងការដោះស្រាយជម្លោះ៕