Author: Dol Pheakdey
-

លោក ត្រាំ ថា អាចលក់យន្តហោះចម្បាំងឲ្យតួកគី បើឈប់ទិញប្រេងរុស្ស៊ី
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានបង្ហើបថា អាមេរិកអាចនឹងព្រមលក់យន្តហោះចម្បាំងបំបាំងកាយឲ្យតួកគី បើប្រទេសនេះ ឈប់ទិញប្រេងពីរុស្ស៊ី។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បែបនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោន។ លោក Erdogan កំពុងធ្វើទស្សនកិច្ច លើកដំបូងរបស់លោក ទៅកាន់សេតវិមាន ចាប់តាំងពីឆ្នាំ ២០១៩ មក ហើយនៅឆ្នាំដដែលនោះ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានដកតួកគី ចេញពីកម្មវិធីយន្តហោះ F-35 ជុំវិញការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ លោក Trump បាននិយាយថា ពួកលោកពិភាក្សា “យ៉ាងយកចិត្តទុកដាក់” អំពីការបញ្ចប់ ភាពប្រេះឆា លើយន្តហោះបច្ចេកវិទ្យាខ្ពស់ ហើយបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងអង់ការ៉ា ជុំវិញមីស៊ីល S-400 របស់រុស្ស៊ី ប្រសិនបើកិច្ចប្រជុំដំណើរការល្អ។ ប៉ុន្តែ លោកក៏បានជំរុញបញ្ហាសំខាន់របស់អ៊ុយក្រែន ជាមួយលោក Erdogan ដែលប្រទេសរបស់លោកបានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិ លើទីក្រុងម៉ូស្គូ ហើយថែមទាំងបានបង្កើនការទិញប្រេង…
-

កូឡុំប៊ី ហៅការវាយប្រហារទូកដែលគ្រាន់តែសង្ស័យថាដឹកគ្រឿងញៀន ជាទង្វើទុច្ចរិត
បូហ្គោតា ៖ ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានហៅការវាយប្រហាររបស់អាមេរិក លើទូកដែលរងការចោទប្រកាន់ថា ដឹកគ្រឿងញៀន គឺជាទង្វើទុច្ចរិត។ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី២៤ ខែកញ្ញា លោក Gustavo Petro ថែមទាំងបានអំពាវនាវ ឱ្យមានដំណើរការ ដាក់ទោសព្រហ្មទណ្ឌ លើមន្ត្រីអាមេរិក ប្រសិនបើការស៊ើបអង្កេតរកឃើញថា ជនជាតិកូឡុំប៊ី ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារទាំងនោះ។ លោក Petro បាននិយាយថា មិនគួរមានមនុស្សស្លាប់ ក្នុងការបញ្ឈប់ទូកដែលគ្រាន់តែគេជឿថា មានជាប់ពាក់ព័ន្ធ នឹងការរត់ពន្ធគ្រឿងញៀន។ លោកអះអាងទៀតថា «យើងមានប្រវត្តិ ជាយូរមកហើយ ក្នុងការសហការជាមួយទីភ្នាក់ងារអាមេរិក និងទីភ្នាក់ងារផ្សេងទៀត ក្នុងការបង្ក្រាប រឹបអូស កូកាអ៊ីន តាមសមុទ្រ ហើយ គ្មាននរណាម្នាក់ ស្លាប់ទេ ពីមុនមក មិនចាំបាច់សម្លាប់ អ្នកណាឡើយ»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យវាយប្រហារលើទូក ទាំងនោះ…
-

ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ទាក់ទងនឹងបញ្ហាកម្ពុជា-ថៃ
ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានសរសេរនៅលើបណ្តាញសង្គមថា ៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ មុននេះបន្តិច ខ្ញុំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុខសន្តិភាពក្នុងតំបន់ ជាពិសេសទាក់ទងនឹងបញ្ហាកម្ពុជា-ថៃ។ ប្រធានាធិបតី Trump ទទួលស្គាល់ភាពជោគជ័យរបស់ម៉ាឡេស៊ី ក្នុងការសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាសមិទ្ធផលដ៏ធំធេង ដែលបង្ហាញពីអធិបតេយ្យភាព និងភាពរឹងមាំរបស់ម៉ាឡេស៊ី។ ខ្ញុំក៏សរសើរគាត់ ដែរចំពោះតួនាទី ដែលសហរដ្ឋអាមេរិកកំពុងតែធ្វើការធានាថា បទឈប់បាញ់គ្នាបានសម្រេច ។ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានបន្តថា ៖ ម៉ាឡេស៊ី ទន្ទឹងរង់ចាំវត្តមានរបស់លោកប្រធានាធិបតី ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយ ដែលនឹងក្លាយជាវេទិកាសំខាន់មួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានបន្តទៀតថា ការសន្ទនាតាមទូរស័ព្ទនេះបានធ្វើឡើងនៅពេលដែលខ្ញុំបានទទួលការសម្តែងការគួរសមពី Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ស្របពេលកិច្ចប្រជុំសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៧…
-

រុស្ស៊ី ថា ខុសហើយដែលគិតថា អ៊ុយក្រែនអាចយកដីមកវិញ
មូស្គូ ៖ វិមានក្រឹមឡាំងអះអាងថា ជារឿងខុសឆ្គង ដែលគិតថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីមកវិញ។ វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃពុធ ថា «វាជារឿងខុសឆ្គង ដែលគិតថា អ៊ុយក្រែនអាចដណ្តើមយកមកវិញ នូវទឹកដីដែលកាន់កាប់ ដោយកងទ័ពរបស់ទីក្រុងមូស្គូ»។ មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ទីក្រុង Kyiv អាចរុញកងកម្លាំងរុស្ស៊ី ចេញពីប្រទេសទាំងស្រុង អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន រួមទាំង AFP ថា «គំនិតដែលថា អ៊ុយក្រែនអាចយកមកវិញ នូវអ្វីមួយ តាមទស្សនៈរបស់យើង គឺខុស»។ វិមានក្រឹមឡាំង ក៏បានរុញច្រានចោលនូវចរិតលក្ខណៈរបស់លោក Trump ចំពោះ ការចាត់ទុក រុស្ស៊ីថា ជា “ខ្លាក្រដាស” ផងដែរ។ ការកត់សម្គាល់របស់លោក Trump ទាំងនេះ បានធ្វើឡើង បន្ទាប់ពីលោកមានកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅអង្គការសហប្រជាជាតិ…
-

លោក ត្រាំ ឲ្យស៊ើបអង្កេតបញ្ហាគាំងជណ្ដើរយន្ដនៅ UN
អ.ស.ប ៖ លោក ដូណាល់ ត្រាំ បញ្ជាឲ្យស៊ើបអង្កេតលើបញ្ហាគាំងជណ្ដើរយន្ដ នៅទីស្នាក់ការ អង្គការសហប្រជាជាតិ ហៅកាត់ UN ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បាននិយាយថា Secret Service ឬ កងការពារប្រធានាធិបតីអាមេរិក កំពុងស៊ើបអង្កេតលើអ្វីដែលលោក ហៅថា «សកម្មភាពវិទ្ធង្សនា» នៅ UN ដែលធ្វើឱ្យជណ្ដើរយន្ដគាំង។ តែ លោកក៏ភ្ជាប់ ២រឿង ទៀតដែរ នោះ គឺ អេក្រង់អានសុន្ទរកថា រលត់ និងបញ្ហាសំឡេងបង្កការរំខាន ដល់ការបង្ហាញខ្លួនរបស់លោកនៅ UN។ លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានរៀបរាប់ថា រូបលោក និងភរិយា ប៊ិះតែដួលធ្លាក់នៅពេលជណ្ដើរយន្ដគាំង ហើយលោកថែមទាំងអំពាវនាវ ឱ្យចាប់ខ្លួនអ្នកដែល ទទួលខុសត្រូវលើឧបទ្ទវហេតុនេះ ទៀតផង។ លោក ត្រាំ បន្តថា…
-

ក្រសួងការពារជាតិ ៖ កងកម្លាំងថៃជាអ្នកបានផ្ទុះអាវុធដោយខ្លួនឯងចំនួន ៤គ្រាប់ ប៉ុន្តែសារព័ត៌មានថៃបែរជាផ្សាយចោទលើកម្ពុជាទៅវិញ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី បានធ្វើការច្រានចោលចំពោះសារព័ត៌មានថៃដែលបានផ្សាយនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយចោទមកកម្ពុជាថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ការច្រានចោលព័ត៌មានមិនពិតនេះ បានធ្វើឡើងនៅលើផេកហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ ដោយបានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ ផ្ទុយពីការចោទប្រកានពីភាគីថៃមកលើកម្ពុជា សេចក្តីរាយការណ៍ពីកងកម្លាំងកម្ពុជា ដែលឈរជើងនៅជួរមុខបានឲ្យដឹងថា នៅរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្ទុះការបាញ់កាំភ្លើងពីខាងភាគីថៃចំនួន ៤គ្រាប់ គឺនៅវេលាម៉ោង ២ និង៥៧នាទីព្រឹក ចំនួន ១គ្រាប់, ម៉ោង ៥ និង០០នាទី ចំនួន ១គ្រាប់, ម៉ោង៦ និង០០នាទី ចំនួន ១គ្រាប់ និងម៉ោង ៧និង០០នាទី ចំនួន ១គ្រាប់ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ជាថ្មីទៀតថា កងកម្លាំងរបស់កម្ពុជា…
-

ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា មិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ
ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា មិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ (ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរ ជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក…
-

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកម្ពុជា បញ្ជាក់ប្រាប់អង្គទូតបរទេសអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ
លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវរដ្ឋមន្រ្ដីស្តីទី បានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរាល់ចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ ពីថ្ងៃទី៧ ខែសីហា និងថ្ងៃទី១០ខែកញ្ញា ក៏ដូចជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគក្នុងខែសីហាឆ្នាំ២០២៥។ លោកជំទាវក៏បានបញ្ជាក់ជាថ្មីផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្ដភាពចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយរក្សានូវគោលជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះទេ៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេសកម្ពុជា
-

ជំនន់ទឹកភ្លៀងនៅខេត្តមណ្ឌលគិរី បានស្រកចុះជាបណ្តើរៗវិញហើយ គ្រាដែលទឹកកំពុងជោរជន់ អាជ្ញាធរមូលដ្ឋានបានប្រញាប់ចុះជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា
(ខេត្តមណ្ឌលគិរី)៖ ជំនន់ទឹកភ្លៀងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី នាច្រើនថ្ងៃកន្លងមកនេះ ខណៈនេះបានស្រកចុះជាបណ្តើរៗវិញហើយ បន្ទាប់ពីបានជន់លិចក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ នៅព្រឹកថ្ងៃទី២៤កញ្ញា២០២៥នេះ ប្រជាពលរដ្ឋមួយចំនួនបានវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយដែរ ។ អភិបាលស្រុកកោះញែក លោក សី ទូច បានប្រាប់ឲ្យដឹងថា ទឹកជំនន់នេះកើតឡើងដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ នៅលើដែនដីរដ្ឋបាលខេត្តមណ្ឌលគិរី ដែលធ្វើឱ្យកម្ពស់ទឹកទន្លេស្រែពកឡើងខ្ពស់ ហើយស្រុកកោះញែក ដែលនៅជាប់នឹងទន្លេក៏រងផលប៉ះពាល់យ៉ាងខ្លាំងពីរបបទឹកជំនន់នេះផងដែរ ។ លោកអភិបាលស្រុកកោះញែក បានបន្តថា តែទោះជាបែបនេះក្តី មិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារអាជ្ញាធរបានជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ ហើយរហូតមកទល់ពេលនេះ ក៏នៅមិនទាន់អាចវាយតម្លៃពីទំហំ នៃការខូចខាតសរុបបាននៅឡើយទេ ព្រោះទឹកមិនទាន់ស្រកអស់ទាំងស្រុង ដែលធ្វើឱ្យការពិនិត្យមិនទាន់អាចធ្វើទៅបានគ្រប់ជ្រុងជ្រោយ។ លោក សី ទូច បានបញ្ជាក់ថា ផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ រួមមាន ៖ ឃុំណងឃីលិកមានផ្លូវ ៤កន្លែង ត្រូវបានលិចទឹក មានប្រវែងប្រហែល ១,០៨០ម៉ែត្រ ,ឃុំអរបួនលើ មានផ្លូវទូទាំងឃុំត្រូវបានលិចទឹក និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ១៥៥ខ្នង…
-

ថៃ ៖ ស្បថចូលកាន់តំណែងភ្លាម លោក អនុទីន ប្រាប់ពីការរំលាយសភា
បាងកក ៖ បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាផ្លូវការ ភ្លាម លោក អនុទីន នាយករដ្ឋមន្ត្រីថៃថ្មី បានប្រាប់ពីការត្រៀមរំលាយសភាចោល។ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោក Anutin Charnvirakul និង សមាជិកគណៈរដ្ឋមន្ត្រី ត្រូវបានគេឃើញថា បានថតរូបជាក្រុមរួមគ្នា កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា មុនពេលមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូង និង សន្និសីទសារព័ត៌មាន នៅឯវិមានរដ្ឋាភិបាល ស្ថិតក្នុងទីក្រុងបាងកក។ អំឡុងសន្និសីទសារព័ត៌មាន លើកដំបូង បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មី បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃពុធ លោក Anutin Charnvirakul បាននិយាយថា «ខ្ញុំនឹងរំលាយសភាតំណាងរាស្រ្ត ក្នុងរយៈពេល៤ខែ»។ គួរបញ្ជាក់ថា លោក អនុទីន ត្រូវបានសភាបោះឆ្នោត ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញ ដកតំណែងចោល កាលពីចុងខែសីហា៕ ប្រភពពី AFP