Category: ព័ត៌មានជាតិ
-

លោក ត្រាំ ថ្លែងនៅ UN ថា «ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការផ្តល់រង្វាន់ដ៏អស្ចារ្យដល់ភេរវករហាម៉ាស»
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានប្រកាសនៅ UN ថា «ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាការផ្តល់រង្វាន់អស្ចារ្យបំផុត សម្រាប់ភេរវករហាម៉ាស»។ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងជុំវិញជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយលោកបានប្រកាសថា «កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំពិភពលោកនានា ដើម្បីឱបក្រសោបរដ្ឋប៉ាឡេស្ទីន ជាទង្វើមួយប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងក្លា ពីអ៊ីស្រាអែល»។ លោកបាននិយាយថា «រង្វាន់នឹងអស្ចារ្យពេកសម្រាប់ពួកភេរវករ Hamas សម្រាប់អំពើឃោរឃៅរបស់ពួកគេ» ដោយលោកបានអំពាវនាវម្តងទៀត ឱ្យមានការវិលត្រឡប់ នៃចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ចំណាប់ខ្មាំងដែលនឹងឃើញការវិលត្រឡប់នៃចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ ទាំងនៅរស់និងស្លាប់។ លោកបានបន្តថា «យើងត្រូវបញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់។ យើងត្រូវតែចរចាសន្តិភាពជាបន្ទាន់»។ ក្នុងពេលមានវត្តមាននៅ UN លោក ត្រាំ ត្រូវពិភាក្សាអំពីអនាគតនៃតំបន់ហ្គាហ្សាក្នុងអំឡុងពេលពិភាក្សា ជាមួយមេដឹកនាំឈូងសមុទ្រ មួយចំនួន។ ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើង ក្រោយពេលមេដឹកនាំពិភពលោកនានាប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាបន្តបន្ទាប់ រួមទាំង…
-

៣២ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ៖កម្ពុជាធ្វើដំណើរលើផ្លូវអនុវត្ត និងការពារ
ភ្នំពេញ៖ដោយត្រឡប់ទៅរកអតីតកាលមុនបន្តិច គឺកាលពីជាង៣០ឆ្នាំមុន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញនេះត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។ ៣១ឆ្នាំក្រោយមកគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នៃ“ទិវាប្រកាសរដ្ឋធម្មនុញ្ញ” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤)វិមានរដ្ឋធម្មនុញ្ញដែលជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិមានទីតាំងក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការបោះឆ្នោតនាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដើម្បីបង្កើតសភាធម្មនុញ្ញមួយនៃប្រទេសកម្ពុជា។តួនាទីជាសារវន្តនៃសភាធម្មនុញ្ញ គឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា និងប្រែក្លាយខ្លួនទៅជាសភានីតិបញ្ញត្តិមួយដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើង។ គេពិតជាអាចនៅចងចាំបានថា សភាធម្មនុញ្ញត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ព្រមទាំងមានវត្តមានលោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រមុខអ៊ុនតាក់នៅកម្ពុជានិងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករធ្វើជាសាក្សី។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាន១៦ជំពូក និង១៥៨មាត្រា។គិតត្រឹមខែកញ្ញាឆ្នាំ២០២៥ រដ្ឋធម្មនុញ្ញមួយនេះ បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន១១លើក ដើម្បីស្របតាមសេចក្តីត្រូវការចាំបាច់…
-

សម្ដេចតេជោ៖ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ
សម្ដេចតេជោ៖ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។ សម្ដេចតេជោបញ្ជាក់ថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។ ស ម្ដេចតេជោបន្ថែមថា ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។ សម្ដេចតេជោបន្តថា សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង…
-

ក្រសួងការពារជាតិកម្ពុជា ច្រានចោលពីការចោទប្រកាន់ កងទ័ពថៃដែលថាកងទ័ពកម្ពុជា បានបាញ់ចូលទឹកដីថៃ
(ភ្នំពេញ)៖ នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។នេះបើតាមការលើកឡើងពីសំណាក់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ដោយថ្លែងបដិសេធក្នុងការចោទប្រកាន់ពីសំណាក់កងទ័ពថៃ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថានៅយប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥នេះថា ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត៕
-

បារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ខណៈលោក Macron អំពាវនាវអ៊ីស្រាអែលបញ្ចប់សង្គ្រាម នៅហ្កាហ្សា
ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ហើយបានជំរុញឲ្យបញ្ចប់សង្រ្គាមជាបន្ទាន់ នៅតំបន់ហ្កាហ្សា ដោយប្រកាសថា «ពេលវេលាសម្រាប់សន្តិភាពបានមកដល់ហើយ»។ អំឡុងពេលថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិកម្រិតខ្ពស់ ស្តីពីការអនុវត្តដំណោះស្រាយរដ្ឋ២ លោក Macron បាននិយាយថា ពេលវេលាបានមកដល់ហើយ ដើម្បីឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន «រស់នៅជាមួយគ្នា ប្រកបដោយសន្តិភាព និងសន្តិសុខ»។ ដោយថ្កោលទោសការវាយលុកដែលកំពុងបន្តមាន លោក Macron បានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងពង្រីកប្រតិបត្តិការយោធារបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ដោយមានគោលបំណងកម្ទេចក្រុមហាម៉ាស»។ លោកបានសង្កត់ធ្ងន់ពីចំនួនមនុស្សនៃជម្លោះនេះថា៖ «មនុស្សរាប់សែននាក់ត្រូវបានបម្លាស់ទីលំនៅ រងរបួស អត់ឃ្លាន និងតក់ស្លុត។ ជីវិតរបស់ពួកគេនៅតែត្រូវបានបំផ្លាញ។ គ្មានអ្វីដែលបង្ហាញពីភាពត្រឹមត្រូវនៃសង្រ្គាមដែលកំពុងបន្តមាននៅតំបន់ហ្កាហ្សានោះទេ។ គ្មានឡើយ»។ ជាមួយគ្នានេះ លោក Macron ក៏បានប្រកាសផងដែរថា ប្រទេសបារាំងនឹងបើកស្ថានទូត នៅរដ្ឋប៉ាឡេស្ទីន នៅពេលដែលចំណាប់ថ្នូរទាំងអស់ នៅតំបន់ហ្កាហ្សាត្រូវបានដោះលែង ហើយបទឈប់បាញ់ត្រូវបានឈានដល់។ ព័រទុយហ្គាល់ ម៉ូណាកូ កាណាដា បែលហ្ស៊ិក លុចសំបួ និងម៉ាល់តា បន្ទាប់មកក៏បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ៕
-

ព្យុះទីហ្វុង Ragasa វាយប្រហារភាគខាងជើងហ្វីលីពីន ដោយបង្កជាបំណាក់ដី និងបង្ខំឲ្យមានការជម្លៀស
បុគ្គលិកជួយសង្គ្រោះបាននាំគ្នាសម្អាតល្បាប់ភក់ និងកម្ទេចកម្ទី កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ក្រោយបំណាក់ដីបានបិទផ្នែកមួយនៃផ្លូវហាយវេ ក្នុងទីក្រុង Tuba ខេត្ត Benguet ភាគខាងជើងហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Ragasa បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងទៅកាន់ផ្នែកភាគខាងជើងនៃប្រទេសនេះ។ លោកប្រធានាធិបតី Ferdinand Marcos Jr បានបញ្ជាឲ្យភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយហ្វីលីពីន បន្តការប្រុងប្រយ័ត្នឲ្យបានពេញលេញ និងប្រមូលទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់។ ទីភ្នាក់ងារអាកាសធាតុរដ្ឋ បានឲ្យដឹងថា ដោយមានខ្យល់បក់ក្នុងល្បឿន ២១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងខ្លាំងរហូតដល់ ២៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះ Ragasa បានបោកបក់លើកោះ Calayan ក្នុងខេត្ត Cagayan ដែលបង្កើនហានិភ័យឲ្យមានកម្ពស់ព្យុះលើសពី ៣ម៉ែត្រ។ បណ្ដុំកោះ Babuyan ភាគខាងជើងនៃកោះសំខាន់ Luzon នៅតែស្ថិតក្រោមសញ្ញាព្រមានព្យុះកម្រិតខ្ពស់ ដោយអ្នកស្រុកត្រូវបានបានណែនាំឲ្យនៅឆ្ងាយពីតំបន់ឆ្នេរ និងច្រាំងទន្លេ៕
-

រុស្ស៊ីបដិសេធការរំលោភដែនអាកាសរបស់ណាតូ ដោយព្រមានថា ការចោទប្រកាន់បង្កើតភាពតានតឹង
រុស្ស៊ីបានបដិសេធកាលពីថ្ងៃចន្ទថា យន្តហោះរបស់ខ្លួន មិនបានរំលោភលើដែនអាកាសរបស់អង្គការណាតូនោះឡើយ ហើយបានព្រមានថា ប្រទេសនានាដែលធ្វើការចោទប្រកាន់បែបនេះ បានបង្កជាហានិភ័យ «បង្កើនភាពតានតឹង»។ ទីក្រុង Tallinn បាននិយាយថា យន្តហោះចម្បាំងរុស្សី ៣គ្រឿង បានចូលទៅក្នុងដែនអាកាសរបស់សមាជិករបស់អង្គការណាតូ គឺអេស្តូនី កាលពីថ្ងៃសុក្រចុងសសប្ដាហ៍កន្លងមក ដោយស្ថិតនៅទីនោះរយៈពេល ១២នាទី មុនពេលត្រូវបានឲ្យហោះចេញដោយយន្តហោះរបស់ណាតូ។ ប្រទេសបាល់ទិកមួយនេះ បានបន្ថែមថា យន្តហោះ MiG-31 ដែលកំពុងហោះហើរហួសពីឈូងសមុទ្រហ្វាំងឡង់ បានបិទឧបករណ៍បញ្ជូនសញ្ញារបស់ពួកគេ ហើយមិនបានចូលរួមជាមួយនីតិវិធីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អេស្តូនីឡើយ។ តែយ៉ាងណាក្ដី កាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធការរៀបរាប់របស់អេស្តូនី ដោយនិយាយថា យោធារុស្ស៊ីធ្វើប្រតិបត្តិការដោយអនុវត្តយ៉ាងតឹងរ៉ឹង នៅក្នុងរង្វង់ដែនកំណត់នៃច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងសកម្មភាពដែលទាក់ទងនឹងការហោះហើរផងដែរ។ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីចាត់ទុកសេចក្តីថ្លែងការណ៍របស់អេស្តូនីថា៖ «មិនមែនការពិត គ្មានមូលដ្ឋាន និងជាការបន្តនូវគោលនយោបាយដែលមិនអាចបញ្ឈប់បានទាំងស្រុងរបស់ប្រទេសនេះ ក្នុងការបង្កើនភាពតានតឹង និងបង្កបរិយាកាសប្រឈមមុខដាក់គ្នា»។ ឯកអគ្គរដ្ឋទូតរបស់អង្គការណាតូ នឹងកោះប្រជុំនៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ ដើម្បីបើកកិច្ចពិភាក្សាស្តីពីការលុកលុយនេះ បន្ទាប់ពីអេស្តូនីបានអំពាវនាវឲ្យមានការពិភាក្សាជាបន្ទាន់ក្រោមមាត្រាទី៤ នៃសន្ធិសញ្ញាបង្កើតសម្ព័ន្ធភាព។ ប្រទេសប៉ូឡូញបានអំពាវនាវប្រើមាត្រាទី៤ នៅដើមខែនេះ…
-

ប្រទេសលោកខាងលិច និងរុស្ស៊ី ប៉ះទង្គិចគ្នានៅ UN ក្រោយឧប្បត្តិហេតុនៅក្នុងដែនអាកាសណាតូ
vនៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) សម្ព័ន្ធមិត្តណាតូ បានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើលំហអាកាសរបស់សម្ព័ន្ធភាព នៅក្នុងប្រទេសអេស្តូនី និងប៉ូឡូញ ជាសកម្មភាពដែលចក្រភពអង់គ្លេស បាននិយាយថា បង្កជាហានិផ័យឲ្យកើតជម្លោះប្រដាប់អាវុធ។ ដោយប្រឈមមុខជាមួយរុស្ស៊ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយថា៖ «សកម្មភាពដែលមិនប្រុងប្រយ័ត្នរបស់អ្នក (រុស្ស៊ី) បង្កជាហានិភ័យឲ្យមានការប្រឈមមុខដាក់គ្នាដោយអាវុធដោយផ្ទាល់ រវាងអង្គការណាតូ និងរុស្ស៊ី។ សម្ព័ន្ធភាពរបស់យើង គឺផ្ដោតលើការការពារ ប៉ុន្តែកុំយល់ច្រលំ យើងត្រៀមខ្លួនការពារផ្ទៃមេឃរបស់អង្គការណាតូ និងទឹកដីរបស់អង្គការណាតូ»។ អេស្តូនីបានឲ្យដឹងកាលពីថ្ងៃទី១៩ ខែកញ្ញាថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីចំនួន ៣គ្រឿង បានចូលទៅក្នុងដែនអាកាសអេស្តូនីដោយគ្មានការអនុញ្ញាត ហើយបានហោះនៅទីនោះសរុប ១២នាទីមុនពេលត្រូវបានបង្ខំឲ្យចាកចេញ ជាអ្វីដែលមន្រ្តីលោកខាងលិច បាននិយាយថា ត្រូវបានរៀបចំឡើង ដើម្បីសាកល្បងការត្រៀមខ្លួន និងការដោះស្រាយរបស់អង្គការណាតូ។ ក្រុមប្រឹក្សាសន្តិសុខ បានកោះប្រជុំកាលពីថ្ងៃទី២២ ខែកញ្ញា ដើម្បីពិភាក្សាអំពីបញ្ហានេះ។ ការពិគ្រោះយោបល់របស់អង្គការណាតូ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា។ ហេតុការណ៍នេះ បានកើតឡើងក្នុងរយៈពេលជាង ១សប្តាហ៍…
-

លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២៣ នៅរដ្ឋធានីគូឡាឡាំពួ
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២៣ នាព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាឱកាសដែលលោកជំទាវ អញ្ជើញចូលរូមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ។
-

យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific បន្តចុះចត និងសំចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារព្យុះនៅទីក្រុងហុងកុង
យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific នៅទីក្រុងហុងកុង បានបន្តចុះចត និងសំចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ការចូលសំចតនេះដោយសារតែទីក្រុងហុងកុងទទួលរងខ្យល់ព្យុះ ឈ្មោះ Ragasa ហើយអាកាសយានដ្ឋានអន្តរជាតិតេជោ បានអនុញ្ញាតឱ្យចូលសំចតក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយយន្តហោះរបស់ក្រុមហ៊ុន Cathay Pacific ចំនួន ១៣គ្រឿង នឹងបន្តចុះចតជាបន្តបន្ទាប់រហូតដល់អស់នៅរសៀលថ្ងៃដដែលនេះ។