Category: ព័ត៌មានជាតិ​

  • កម្ពុជា ប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ៥៥% នៅឆ្នាំ២០៣៥

    កម្ពុជា ប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ៥៥% នៅឆ្នាំ២០៣៥

    (ភ្នំពេញ)៖ នៅទីស្នាក់កណ្តាលអង្គការសហប្រជាជាតិនៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសនិ្នសិទអាកាសធាតុ និងបានថ្លៃងបញ្ជាក់ អំពីគោលជំហររាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជក់ថា កម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែជាប្រទេសមួយទទួលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ ផែនការជាតិរួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុគឺជាជំហ៊ានសំខាន់មួយឆ្ពោះទៅកៀគរធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគដែលបញ្ចេញកាបូនតិច មានភាពធននិងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រូវការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយគ្នានេះ កម្ពុជាក៍បានប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ផ្អែកលើគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ផែនការ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុស្របតាមអាទិភាពជាតិ និងគោលដៅកំណត់កំណើនសីតុណ្ហភាពសកលឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែសស៊ុស ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការជាតិនេះមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ដែលស្មើនឹងប្រមាណ ៧៣.៧…

  • បណ្ឌិត ស៊ឺន សំ៖ ការឈ្លានពានរបស់ប្រទេសថៃ និងការប្តេជ្ញាចិត្តស្នេហាជាតិរបស់កម្ពុជា

    បណ្ឌិត ស៊ឺន សំ៖ ការឈ្លានពានរបស់ប្រទេសថៃ និងការប្តេជ្ញាចិត្តស្នេហាជាតិរបស់កម្ពុជា

    ភ្នំពេញ៖ បណ្ឌិត ស៊ឺន សំ​ គឺជាគ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ​នៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងសម្បូរទៅដោយវប្បធម៌ដ៏រុងរឿង ប៉ុន្តែក៏បានឆ្លងកាត់នូវបញ្ហាប្រឈមជាច្រើន ជាពិសេសការឈ្លានពាន និងការជ្រៀតជ្រែកពីប្រទេសជិតខាង ដូចជាប្រទេសថៃ។ ការឈ្លានពានរបស់ថៃ មិនត្រឹមតែកើតឡើងតាមរយៈជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទម្រង់ជាច្រើន ដូចជា ការគាំទ្រក្រុមប្រឆាំង និងការប៉ុនប៉ងបំផ្លាញស្ថិរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ *ប្រវត្តិនៃការឈ្លានពានរបស់ថៃ ជាប្រវត្តិសាស្ត្រ ប្រទេសថៃបានបង្ហាញនូវគោលជំហរឈ្លានពានចំពោះកម្ពុជាជាច្រើនលើកច្រើនសា។ ចាប់តាំងពីសម័យអាណានិគមបារាំង ដែលសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ បានកំណត់ព្រំដែនដោយផ្អែកលើខ្សែទឹកភ្នំដងរែក ប៉ុន្តែបានបន្សល់ទុកនូវភាពមិនច្បាស់លាស់ដែលនាំឱ្យមានជម្លោះរហូតមកដល់សម័យទំនើប។ឧទាហរណ៍ដ៏ច្បាស់បំផុត គឺជម្លោះប្រាសាទព្រះវិហារនៅឆ្នាំ២០០៨-២០១១ ដែលបណ្តាលឱ្យមានការប៉ះទង្គិចយោធា និងការបាត់បង់អាយុជីវិតជាច្រើន។ នៅឆ្នាំ២០២៥ ជម្លោះបានកើនឡើងវិញនៅតំបន់ត្រីកោណ និងជុំវិញប្រាសាទតាមាន់ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិត និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាង២៧០,០០០នាក់។ ក្រៅពីជម្លោះព្រំដែន ថៃក៏ត្រូវបានគេសង្ស័យថា បានជួយឧបត្ថម្ភក្រុមប្រឆាំងនៅកម្ពុជា ដោយផ្តល់ថវិកា និងការគាំទ្រផ្នែកនយោបាយ ដើម្បីបង្កអស្ថិរភាពផ្ទៃក្នុង។ ឧទាហរណ៍ នៅសម័យខ្មែរក្រហម និងសម័យសង្គ្រាមស៊ីវិល ក្រុមប្រឆាំងមួយចំនួនដែលមានមូលដ្ឋាននៅតាមព្រំដែនថៃ-កម្ពុជា ត្រូវបានគេជឿថា បានទទួលការគាំទ្រពីថៃ ដើម្បីបន្តសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ការគាំទ្រនេះមានគោលបំណងធ្វើឱ្យមានកម្ពុជាចុះខ្សោយ និងរារាំងការអភិវឌ្ឍជាតិ ដើម្បីរក្សាឥទ្ធិពលថៃក្នុងតំបន់។ *ផលប៉ះពាល់នៃការឈ្លានពាន ការឈ្លានពានរបស់ថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។…

  • ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុងនៅកោះតៃវ៉ាន់ កើនឡើងដល់ជាង១០នាក់ និងបាត់ខ្លួន១២៩នាក់

    ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុងនៅកោះតៃវ៉ាន់ កើនឡើងដល់ជាង១០នាក់ និងបាត់ខ្លួន១២៩នាក់

    អង្គភាពពន្លត់អគ្គិភ័យកោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធ ទី២៤ ខែកញ្ញានេះថា មនុស្ស១៤នាក់បានស្លាប់នៅក្នុងតំបន់ Hualien ភាគខាងកើតកោះ ខណៈមនុស្ស១២៤នាក់បានបាត់ខ្លួន បន្ទាប់ពីបឹងមួយជារនាំងការពារនៅតំបន់ភ្នំមានទឹកពេញហៀរបណ្តាលឲ្យជន់លិចក្រុងក្នុងអំឡុងពេលព្យុះទីហ្វុង។ កោះតៃវ៉ាន់ ត្រូវបានរងការវាយប្រហារចាប់តាំងពីថ្ងៃចន្ទដោយព្យុះទីហ្វុង Ragasa ដែលពេលនេះកំពុង បក់ឆ្ពោះទៅកាន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ីគឺទីក្រុងហុងកុង។ បឹងដែលជារនាំងការពារ បង្កើតឡើងដោយបំណាក់ដីបង្កដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតដែលមានប្រជាជនរស់នៅដាច់ៗពីគ្នានៅកោះតៃវ៉ាន់ បានពេញហៀរច្រាំងកាលពីរសៀលថ្ងៃអង្គារដោយបញ្ជូនទឹកចូលទៅក្នុងទីក្រុង Guangfu ។ លោក Wang Tse-an បាននិយាយថា ភូមិ Dama ទាំងមូលរបស់លោក ដែលផ្តល់លំនៅឋានដល់ប្រជាជនប្រហែល ១.០០០នាក់ ត្រូវបានជន់លិច ហើយមនុស្សជាច្រើននៅតែជាប់គាំងខ្លួន។ លោក Wang ដែលជាអាជ្ញាធរភូមិបាននិយាយថា «វាមានភាពច្របូកច្របល់នៅពេលនេះ» ហើយភារកិច្ចសំខាន់បំផុតគឺធ្វើឱ្យប្រជាជនមានសុវត្ថិភាពនៅក្នុងទីជម្រកខណៈការផ្គត់ផ្គង់មិនទាន់អាចឆ្លងកាត់បាន។

  • នៅ UN មេកូរ៉េខាងត្បូងប្តេជ្ញាកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង

    នៅ UN មេកូរ៉េខាងត្បូងប្តេជ្ញាកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង

    អ.ស.ប ៖ ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មេដឹកនាំកូរ៉េខាងត្បូងប្តេជ្ញាកាត់បន្ថយភាពតានតឹង ជាមួយកូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញា កាលពីថ្ងៃអង្គារ ថ្ងៃទី ២៣ ខែកញ្ញា ដើម្បីបញ្ចប់ «វដ្តដ៏អាក្រក់នៃភាពតានតឹងផ្នែកយោធា ដែលមិនចាំបាច់» ជាមួយកូរ៉េខាងជើង ក្នុងគោលបំណងសម្រេចបាន នូវការរួមរស់ ដោយសន្តិភាព និង កំណើនរួមគ្នា។ នៅក្នុងសុន្ទរកថាដំបូងរបស់លោក ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Lee បានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់លោក អំពី “ដំណោះស្រាយ ជាដំណាក់កាល” ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយផ្អែកលើការយល់ឃើញច្បាស់ថា ការរំសាយអាវុធនុយក្លេអ៊ែរ មិនអាចសម្រេចបាន ក្នុងរយៈពេលខ្លីបានទេ។ យ៉ាណាមិញ កាលពីថ្ងៃអាទិត្យ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កិច្ចចរចា ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនកើតមានឡើងបានទេ ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែទទូចឲ្យលោក បោះបង់ឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដោយលោកបានសង្កត់ធ្ងន់ថា គ្មានថ្ងៃរំសាយអាវុធប្រល័យលោកទាំងនេះ បានទេ៕ ប្រភពពី…

  • លោក Prabowo ប្រាប់ UNGA ថា ឥណ្ឌូនេស៊ីត្រៀមខ្លួនដាក់កងរក្សាសន្តិភាព ២ម៉ឺននាក់ នៅហ្កាហ្សា

    លោក Prabowo ប្រាប់ UNGA ថា ឥណ្ឌូនេស៊ីត្រៀមខ្លួនដាក់កងរក្សាសន្តិភាព ២ម៉ឺននាក់ នៅហ្កាហ្សា

    លោក Prabowo ប្រាប់ UNGA ថា ឥណ្ឌូនេស៊ីត្រៀមខ្លួនដាក់កងរក្សាសន្តិភាព ២ម៉ឺននាក់ នៅហ្កាហ្សា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ក្នុងសុន្ទរកថាសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ក្នុងទីក្រុងញូវយ៉កថា ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដាក់ពង្រាយកងរក្សាសន្តិភាពចំនួន ២០.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដែលហែកហួរដោយសង្រ្គាម។ លោក Prabowo សង្កត់ធ្ងន់ថា ក្នុងនាមជា “អ្នករួមចំណែកដ៏ធំបំផុតដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ” ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងបន្ត “បម្រើដល់ទីកន្លែងដែលត្រូវការអ្នកការពារសន្តិភាព” ឱ្យបានសកម្មបំផុត។ លោក Prabowo បន្តថា៖ ប្រសិនបើ និងនៅពេលណាដែលក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតបានសម្រេចចិត្តរួច” ឥណ្ឌូនេស៊ីត្រៀមជាស្រេចក្នុងការបញ្ជូនទាហាន ២ម៉ឺននាក់ ឬ “ច្រើនជាងនេះ” ទៅ “ជួយធានាសន្តិភាពនៅហ្កាហ្សា ឬកន្លែងផ្សេងទៀតនៅប៉ាឡេស្ទីន” ជាផ្នែកនៃកម្លាំងពហុភាគីដែលរួបរួមគ្នា – បែបនេះទើបដំណោះស្រាយរដ្ឋពីរ និងសន្តិភាពទាំងនៅប៉ាឡេស្ទីន និងអ៊ីស្រាអែលអាចក្លាយជាការពិត មិនមែនគ្រាន់តែជាការស្រមៃទៀតទេ។ គួររម្លឹកថា លោក Prabowo ធ្លាប់លើកឡើងបែបនេះលើកដំបូងកាលពីឆ្នាំមុន…

  • ប្រមុខ UN ព្រមានក្រុមមេដឹកនាំពិភពលោកពីយុគសម័យនៃការរំខានដោយការធ្វើធ្វេសប្រហែល និងការរងទុក្ខរបស់មនុស្សឥតឈប់ឈរ

    ប្រមុខ UN ព្រមានក្រុមមេដឹកនាំពិភពលោកពីយុគសម័យនៃការរំខានដោយការធ្វើធ្វេសប្រហែល និងការរងទុក្ខរបស់មនុស្សឥតឈប់ឈរ

    ទន្ទឹមនឹងសន្តិភាព និងវឌ្ឍនភាពពិភពលោក ស្ថិតក្រោមការឡោមព័ទ្ធ ប្រមុខអង្គការសហប្រជាជាតិបានប្រជែងបណ្ដាមេដឹកនាំពិភពលោកកាលពីថ្ងៃអង្គារដើម្បីជ្រើសរើសអនាគតមួយដែលនីតិរដ្ឋឈ្នះលើអំណាចដែលមិនអាចគ្រប់គ្រងបាន និងជាទីដែលប្រទេសនានាមករួមគ្នាជាជាងការដណ្តើមផលប្រយោជន៍ផ្ទាល់ខ្លួន។ អគ្គលេខាធិការលោក Antonio Guterres បាននិយាយថា ក្រុមស្ថាបនិករបស់អង្គការសហប្រជាជាតិបានប្រឈមនឹងសំណួរដដែលៗកាលពី ៨០ ឆ្នាំមុន ប៉ុន្តែលោកបានប្រាប់ក្រុមមេដឹកនាំពិភពលោកបច្ចុប្បន្ននេះនៅឯការបើកការជួបជុំប្រចាំឆ្នាំរបស់ខ្លួននៅឯមហាសន្និបាតថាជម្រើសនៃសន្តិភាព ឬសង្រ្គាម ច្បាប់ ឬភាពគ្មានច្បាប់ កិច្ចសហប្រតិបត្តិការ ឬជម្លោះគឺបន្ទាន់ជាង។ លោកបាននិយាយក្នុងសុន្ទរកថា ស្ដីពីស្ថានភាពនៃពិភពលោក ប្រចាំឆ្នាំរបស់លោកថាយើងបានចូលទៅក្នុងយុគសម័យនៃការរំខានដោយការធ្វេសប្រហែល និងការរងទុក្ខរបស់មនុស្សឥតឈប់ឈរ ។ សសរស្តម្ភនៃសន្តិភាព និងវឌ្ឍនភាពកំពុងស្ថិតក្រោមទម្ងន់នៃនិទណ្ឌភាព វិសមភាព និងភាពព្រងើយកន្តើយ។ ដោយក្រឡេកមើលពិភពលោកដែលកំពុងផ្លាស់ប្តូរ លោក Guterres បាននិយាយថា ពិភពលោកនេះកំពុងក្លាយជាពហុប៉ូលកាន់តែខ្លាំងឡើង ដែលពិតជាការងក់ក្បាលចំពោះការកើនឡើងនៃមហាអំណាចសេដ្ឋកិច្ចចិន និងឥណ្ឌា ប៉ុន្តែជាការទះកំផ្លៀងរបស់សហរដ្ឋអាមេរិកចំពោះឋានៈជាមហាអំណាច។ ប្រធានអង្គការសហប្រជាជាតិរូបនេះ បាននិយាយថា ពិភពលោកនៃមហាអំណាចជាច្រើនអាចមានការខ្វែងគំនិតគ្នា និងមានភាពស្វាហាប់ជាង ប៉ុន្តែបានព្រមានថា ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពិភពលោកប្រកបដោយប្រសិទ្ធភាពទេនោះ អាចនឹងមានភាពវឹកវរ៕

  • អាជ្ញាធរថៃ ជម្លៀសអ្នកជំងឺបន្ទាន់ចេញពីមន្ទីរពេទ្យ Vajira ព្រោះការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ និងដួលរំបង្គោលភ្លើង

    អាជ្ញាធរថៃ ជម្លៀសអ្នកជំងឺបន្ទាន់ចេញពីមន្ទីរពេទ្យ Vajira ព្រោះការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ និងដួលរំបង្គោលភ្លើង

    ទំព័រ Facebook របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់រដ្ឋបាលក្រុងបាងកក បានបង្ហោះឃ្លីបវីដេអូនៃការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ Vajira នៅថ្ងៃទី២៤ កញ្ញា នេះ វេលាម៉ោង ៧និង៨នាទីព្រឹក ។ មានការជូនដំណឹងតាមរយៈកម្មវិធី LINE និងមជ្ឈមណ្ឌល Vajira អំពីការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira លើផ្លូវ Samsen ក្នុងរដ្ឋបាលស្រុក Vajiraphayaban សង្កាត់ Dusit ។ មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុក Samsen បានចុះដល់កន្លែងកើតហេតុជាទីដែលពួកគេបានប្រទះឃើញការបាក់ផ្លូវដ៏ធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។ រណ្ដៅនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ និងអ្នករស់នៅក្បែរនោះចេញពីតំបន់ដែលរងការប៉ះពាល់។

  • លោក Trump ថា អ៊ុយក្រែនអាចដណ្តើមយកដីទាំងអស់ពីរុស្ស៊ី

    លោក Trump ថា អ៊ុយក្រែនអាចដណ្តើមយកដីទាំងអស់ពីរុស្ស៊ី

    ញូវយ៉ក ៖ លោក Donald Trump បាននិយាយថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីទាំងអស់ពីរុស្ស៊ី មកវិញ ជាការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមប្រទេសទាំងពីរ ដ៏ភ្ញាក់ផ្អើល។ អំឡុងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿថា អ៊ុយក្រែន ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និង អង្គការណាតូ អាចដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ ដែលរុស្ស៊ីបានកាន់កាប់ចាប់ តាំងពីការឈ្លានពាន កាលពីជាងបីឆ្នាំមុន ជាអ្វីដែលមើលឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងគោលនយោបាយរបស់លោក ស្តីពីអ៊ុយក្រែន។ លោកបានបញ្ជាក់ថា «ជាមួយនឹងពេលវេលា, ការអត់ធ្មត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់អឺរ៉ុប និងជាពិសេស ណាតូ ដែលជាដើមចម នៃសង្រ្គាមនេះ គឺជាជម្រើសមួយ»៕ ប្រភពពី Aljazeera

  • លោក ត្រាំ លើកឡើងពីការជួយដោះស្រាយជម្លោះកម្ពុជាថៃ នៅ UN

    លោក ត្រាំ លើកឡើងពីការជួយដោះស្រាយជម្លោះកម្ពុជាថៃ នៅ UN

    អ.ស.ប ៖ ថ្លែងក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីការជួយដោះស្រាយជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ លោក បានថ្លែងថា រយៈពេល៧ខែមកនេះលោកបានជួយដោះស្រាយបញ្ចប់សង្រ្គាមរហូតដល់ចំនួន៧ ក្នុងនោះរួមទាំងសង្រ្គាមរវាងកម្ពុជា-ថៃ ផងដែរ ដែលបានជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់ចេញពីសង្រ្គាម។ សង្រ្គាមទាំង៧នោះរួមមាន កម្ពុជា និងថៃ, ប្រទេសកូសូវូ និង ស៊ែរប៊ី, ប្រទេសកុងហ្គោ និង រ៉ាវ៉ាន់ដា, ប្រទេសប៉ាគីស្ថាន និងឥណ្ឌា, អ៉ីស្រាអែល និង អ៉ីរ៉ង់, អេហ្ស៊ីប និង Ethiopia ព្រមទាំង Armenia និង Azerbaijan។ លោកប្រធានាធិបតីបានថ្លែងដោយមោទនភាពថា កិច្ចការនេះដែលមិនមានប្រធានាធិបតិ ឬនាយករដ្ឋមន្រ្តីណា អាចធ្វើបាននោះទេ ក្នុងរយៈពេល៧ខែនេះ៕ ប្រភពពី Fresh News

  • ចិនបង្ហាញល្ខោនប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ

    ចិនបង្ហាញល្ខោនប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ

    គួយចូវ ៖ សារព័ត៌មានចិន People’s Daily បានដឹកនាំប្រតិភូសារព័ត៌មានបរទេសទៅទស្សនាការសំដែងល្ខោនបុរាណចិន ឬគេស្គាល់ទូទៅនៅកម្ពុជាថា ហ៊ី ដែលជាប្រពៃណីដ៏ចំណាស់ មានអាយុកាលជាង ៦០០ឆ្នាំ។ សិល្បៈល្ខោនបុរាណចិននេះមានឈ្មោះថា Guizhou Dixi គឺជាល្ខោនបែបប្រពៃណីដ៏ចំណាស់មួយរបស់ប្រជាជនចិនក្នុងខេត្ត Guizhou ប្រទេសចិន។ ល្ខោន Dixi មានអាយុកាលជាង ៦០០ ឆ្នាំមកហើយ តាំងពីដើមរាជវង្សមីងឆ្នាំ ១៣៦៨-១៦៤៤។ ល្ខោននេះ មានប្រភពមកពីការតាំងទីលំនៅរបស់កងទ័ពពីភាគខាងជើងនៃប្រទេសចិន ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ Guizhou។ កងទ័ព និងគ្រួសារ ដែលត្រូវបានគេស្គាល់ថា ជាប្រជាជន Tunpu បានបង្កើតទម្រង់សិល្បៈនេះឡើង ដោយរួមបញ្ចូលការសម្តែងយោធា និងរឿងរ៉ាវប្រវត្តិសាស្ត្រ។ អ្នកសម្តែងល្ខោននេះ ត្រូវពាក់របាំងមុខធ្វើពីឈើឆ្លាក់ ដោយរបាំងមុខនីមួយៗមានភាពរស់រវើក និងមានពណ៌ស្រស់ឆើតឆាយ ដែលតំណាងឱ្យចរិតលក្ខណៈរបស់តួអង្គ។ ជាធម្មតា គេសម្ដែងល្ខោននេះ នៅតាមទីវាល ឬទីធ្លាទំនេរក្នុងភូមិប៉ុណ្ណោះ ដោយភាគច្រើនប្រើឧបករណ៍ស្គរ និងគង។ ល្ខោននេះ ត្រូវបានសម្តែង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីបណ្តេញវិញ្ញាណអាក្រក់ និងនាំមកនូវសំណាងល្អ និងផលដំណាំបរិបូរណ៍៕