Category: ព័ត៌មានជាតិ​

  • ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

    ក្រសួងបរិស្ថាន៖ក្នុងរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋបានចូលរួមកាត់បន្ថយសំរាមនិងការប្រើប្រាស់ថង់ប្លាស្ទិក

    ភ្នំពេញ៖ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវ​បុណ្យ​​ភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកចោលផ្តេសផ្តាស ដូចឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំនៃប្រជាពលរដ្ឋ មកធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាម​ផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ការបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានកត់សម្គាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក ត្រូវបញ្ជូនទៅ​ទុក​ដាក់តាមទីលាន មានការថយចុះ ពី៣៣-៤៥ភាគរយ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ (ភ្ជុំធំ) ថ្ងៃទី២២ ខែកញ្ញា កន្លងមកនេះ ធៀបនឹងថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ។ ជាក់ស្តែងការទុកដាក់សំរាម បរិមាណសំរាម សំណល់រឹងទីប្រជុំជន​នៅរាជធានីភ្នំពេញ បានធ្វើការសម្អាត ប្រមូល ដឹកជញ្ជូន និងយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់​រឹងដង្កោ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធៀបជាមួយនឹងបរិមាណសំរាម សំណល់រឹងទីប្រជុំជនប្រចាំថ្ងៃ គឺនៅថ្ងៃទី២០ ខែកញ្ញា មានបរិមាណសំរាម ចំនួន ៤.២៦៩,៥០តោនក្នុងមួយថ្ងៃ។ នៅថ្ងៃទី២១ ខែកញ្ញាសំរាម បានថយចុះមក​ត្រឹមចំនួន ២.៨០០,៨៨តោនក្នុងមួយថ្ងៃ…

  • ស្ពានខ្ពស់ជាងគេក្នុងលោកត្រៀមលើកមុខមាត់ខេត្ត Guizhou

    ស្ពានខ្ពស់ជាងគេក្នុងលោកត្រៀមលើកមុខមាត់ខេត្ត Guizhou

    ចិន៖ ប្រតិភូសារព័ត៌មានបរទេស រួមមានទាំងកម្ពុជា ដែលមកពីប្រទេសអាស៊ាន+បី ថ្មីៗនេះត្រូវបានសារព័ត៌មានចិន People’s Daily អញ្ជើញទៅទស្សនាស្ពានខ្ពស់ជាងគេលើពិភពលោកប្រចាំខេត្ត Guizhou ដែលត្រៀមនឹងបើកដំណើរការឆាប់ៗនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និង សេដ្ឋកិច្ច ពិសេសមុខមាត់ខេត្តដ៏មានសក្ដានុពលរបស់ប្រទេសចិនមួយនេះ។ Huajiang Grand Canyon Bridge ត្រូវបានប្រសិទ្ធ គឺជាស្ពានខ្ពស់ជាងគេបំផុតលើពិភពលោក ដែលស្ថិតនៅក្នុងខេត្ត Guizhou ប្រទេសចិន។ ស្ពាននេះ ត្រូវបានសាងសង់នៅក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារ ដោយមានកម្ពស់រហូតដល់ ៦២៥ម៉ែត្រ ពីផ្លូវស្ពានទៅជ្រលងភ្នំ។ ក្រៅពីជាផ្លូវធ្វើដំណើរ ស្ពាន Huajiang Grand Canyon Bridge នេះក៏ត្រូវបានគេរៀបចំឡើងសម្រាប់ជាទីទាក់ទាញភ្ញៀវទេសចរ និងវិស័យទេសចរណ៍របស់ខេត្ត Guizhou ផងដែរ៕

  • មន្ទីរពេទ្យ ២ នៅហ្កាហ្សា បានបង្ខំបញ្ឈប់ប្រតិបត្តិការ ខណៈការវាយលុករបស់ អ៊ីស្រាអែល កើនឡើងកាន់តែខ្លាំង

    មន្ទីរពេទ្យ ២ នៅហ្កាហ្សា បានបង្ខំបញ្ឈប់ប្រតិបត្តិការ ខណៈការវាយលុករបស់ អ៊ីស្រាអែល កើនឡើងកាន់តែខ្លាំង

    ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានឲ្យដឹងថា មន្ទីរពេទ្យនៅទីក្រុងហ្កាហ្សាចំនួន ២ ត្រូវបានផ្អាកដំណើរការ ដោយសារការកើនឡើងនៃការវាយលុកផ្លូវគោករបស់អ៊ីស្រាអែល និងការខូចខាតដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាបន្តបន្ទាប់ ខណៈដែលរថក្រោះបានរុលចូលកាន់តែជ្រៅទៅក្នុងដែនដីនេះ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរពេទ្យកុមារ Al-Rantissi ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុន។ ក្នុងពេលជាមួយគ្នានោះ ក្រសួងបានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ជុំវិញមន្ទីរពេទ្យភ្នែកក្បែរនោះ ដែលបង្ខំឲ្យផ្អាកសេវាកម្មនៅទីនោះផងដែរ។ ក្រសួងបានឲ្យដឹងថា៖ «ការកាន់កាប់ ដែលដាក់គោលដៅដោយចេតនា និងជាប្រព័ន្ធ លើប្រព័ន្ធថែទាំសុខភាព នៅក្នុងតំបន់ហ្កាហ្សា គឺជាផ្នែកនៃគោលនយោបាយប្រល័យពូជសាសន៍ ប្រឆាំងនឹងដែនដីនេះ»។ ក្រសួងបានបន្ថែមថា៖ «គ្មានទីតាំង ឬមន្ទីរពេទ្យណាមួយ មានផ្លូវចូលបានដោយសុវត្ថិភាពដែលអនុញ្ញាតឲ្យអ្នកជំងឺ និងអ្នករបួសអាចទទួលបានការព្យាបាលនោះឡើយ»។ ភ្លាមៗនេះ មិនមានការអត្ថាធិប្បាយពីយោធាអ៊ីស្រាអែលនោះឡើយ ពាក់ព័ន្ធនឹងការផលើកឡើងនេះ។ ដោយឡែកកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្ស៊កដានី បានសម្រេចថា មន្ទីរពេទ្យបណ្ដោះអាសន្នរបស់ខ្លួន នៅក្នុងសង្កាត់ Tel Al-Hawa នៃទីក្រុងហ្កាហ្សា នឹងត្រូវប្តូរទីតាំងទៅទីក្រុង Khan Younis ដើម្បីសុវត្ថិភាពបុគ្គលិករបស់មន្ទីរពេទ្យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ហ្ស៊កដានី Petra ដែលបានរាយការណ៍កាលពីថ្ងៃចន្ទ៕

  • សារព័ត៌មាន KNCA៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា លោកនឹងពង្រឹងទំនាក់ទំនង ជាមួយចិនឲ្យកាន់តែរឹងមាំ

    សារព័ត៌មាន KNCA៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា លោកនឹងពង្រឹងទំនាក់ទំនង ជាមួយចិនឲ្យកាន់តែរឹងមាំ

    ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ នៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា លោកនឹងជំរុញទំនាក់ទំនងជាមួយប្រទេសចិន «ឲ្យកាន់តែរឹងមាំខ្លាំងឡើងៗ»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋមួយនេះ បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ ជាមួយគ្នានេះ សារព័ត៌មាន KCNA បានបន្ថែមថា លោក គីម ក៏បានបញ្ជាក់ផងដែរថា លោកអាច «មានអារម្មណ៍ពេញចិត្ត» ចំពោះការគាំទ្ររបស់ប្រទេសចិន អំឡុងដំណើរទស្សនកិច្ចរបស់លោក កាលពីដើមខែនេះ នៅទីក្រុងប៉េកាំង ជាកន្លែងដែលលោកបានមើលក្បួនព្យុហយាត្រាយោធាជាមួយលោក ស៊ី។ លោក ស៊ី បានឈរក្បែរលោក គីម ក្នុងព្រឹត្តិការណ៍ខួបសង្គ្រាមលោកលើកទី២ នៅទីក្រុងប៉េកាំង ហើយបានបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែក ដែលជាលើកទី២ របស់មេដឹកនាំទាំង២ ក្នុងរយៈពេល ៦ឆ្នាំ។ ចិនគឺជាអ្នកគាំទ្រដ៏សំខាន់ និងជាអ្នកទ្រទ្រង់ផ្នែកសេដ្ឋកិច្ច…

  • អគ្គនាយកស៊ីម៉ាក់៖ រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​លើការបោស​សម្អាត​មីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព​និងការកសាងហេដ្ឋា​រចនាសម្ពន័្ធរូបវន្តតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

    អគ្គនាយកស៊ីម៉ាក់៖ រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​លើការបោស​សម្អាត​មីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព​និងការកសាងហេដ្ឋា​រចនាសម្ពន័្ធរូបវន្តតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​អគ្គនាយក​នៃ​មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬ ស៊ីម៉ាក់(CMAC)បានបញ្ជាក់ថា​​ការបោសម្អាតមីនមនុស្ស​ធម៌​គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធ​រូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិ​ជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជា​ភូមិករនានា​តាមបណ្តោយព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពី​ឆ្នាំ១៩៩២-៩៣មកម៉្លេះ ព្រម​ទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានគូសអំពី​ដំណាក់​​កាល​សំខាន់ៗយ៉ាងដូច្នេះថា៖១.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់កាល​ធ្វើការបោសសម្អាតមីនដើម្បី​បើកផ្លូវ​សុវត្ថិភាពក្នុង​ការធ្វើមាតុភូមិនិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោត​ឆ្នាំ១៩៩៣។ ទី២.​ ឆ្នាំ១៩៩៨-២០០៣៖​ ដំណាក់កាលនៃការបោសសម្អាត​មីនដើម្បីគាំទ្រសុវត្ថិភាព​និងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម។ការដំណើរការបោសសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងឮនិងចងចាំការពិតនេះ​ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្ត​ដោយផ្ទាល់ផងដែរ។ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់បានបន្តថា រឿងជម្លោះខ្សែ​បន្ទាត់ព្រំដែន​នៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ​និងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃ​សេចក្តី​ប្រកាសបដិសេធព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។ប្រសិនពិតជា​អ្នក​ជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមាន​គ្រប់ឋានានុក្រម​ មិនត្រូវប្រើប្រាស់កម្លាំង​និងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត ៕

  • ត្រាំ ចុះហត្ថលេខាអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅអាមេរិក ប៉ុន្តែមានលក្ខខណ្ឌពិសេស

    ត្រាំ ចុះហត្ថលេខាអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅអាមេរិក ប៉ុន្តែមានលក្ខខណ្ឌពិសេស

    ត្រាំ ចុះហត្ថលេខាអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅអាមេរិក ប៉ុន្តែមានលក្ខខណ្ឌពិសេស (បរទេស)៖ មន្ត្រីសេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីអនុម័តកិច្ចព្រមព្រៀងទិញយកប្រតិបត្តិការអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក។ បញ្ជាប្រតិបត្តិដែលរំពឹងថានឹងត្រូវចុះហត្ថលេខានៅសប្តាហ៍នេះ នឹងប្រកាសថា កិច្ចព្រមព្រៀងនេះបានបំពេញតាមតម្រូវការនៃច្បាប់សន្តិសុខជាតិឆ្នាំ ២០២៤ ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance ត្រូវលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅអាមេរិក។ កិច្ចព្រមព្រៀងនេះមានគោលបំណងដោះស្រាយក្តីបារម្ភរបស់សហរដ្ឋអាមេរិកជាយូរមកហើយលើបញ្ហាសន្តិសុខទិន្នន័យ និងការគ្រប់គ្រងខ្លឹមសារ។ ក្រុមហ៊ុន TikTok របស់សហរដ្ឋអាមេរិកនឹងត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុនបណ្តាក់ទុនថ្មីមួយ ដែលមានមូលដ្ឋាននៅអាមេរិក។ ក្រុមប្រឹក្សាភិបាលភាគច្រើននឹងជាជនជាតិអាមេរិក ហើយអ្នកវិនិយោគថ្មីៗ រួមមានក្រុមហ៊ុន Oracle និងក្រុមហ៊ុនវិនិយោគឯកជន Silver Lake នឹងកាន់កាប់ភាគហ៊ុនភាគច្រើន។ ក្រុមហ៊ុន ByteDance នឹងរក្សាភាគហ៊ុនតិចជាង ២០% នៅក្នុងក្រុមហ៊ុនអាមេរិកថ្មីនេះ។ វាក៏នឹងផ្តល់សិទ្ធិប្រើប្រាស់ក្បួនដោះស្រាយ (algorithm) ស្នូលរបស់កម្មវិធីទៅកាន់ក្រុមហ៊ុនថ្មីផងដែរ។ កិច្ចព្រមព្រៀងនេះតម្រូវឱ្យទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់ត្រូវរក្សាទុកនៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud ក្នុងស្រុករបស់ Oracle ។ ក្រុមហ៊ុន Oracle ក៏នឹងដើរតួជា «អ្នកផ្តល់សេវាសន្តិសុខ» និងអាចត្រួតពិនិត្យក្បួនដោះស្រាយរបស់កម្មវិធីផងដែរ។ ក្បួនដោះស្រាយនឹងត្រូវ…

  • មេដឹកនាំពិភពលោកអំពាវនាវឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ

    មេដឹកនាំពិភពលោកអំពាវនាវឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ

    មេដឹកនាំពិភពលោកបានជំរុញឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះគោលនយោបាយពហុភាគីនិយម និងគោលការណ៍ដើមនៃធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) នៅក្នុងសម័យប្រជុំពិសេស នៅឯមហាសន្និបាត កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដោយព្រឹត្តិការណ៍នេះក៏ជាការប្រារព្ធខួបលើកទី៨០ របស់អង្គការសហប្រជាជាតិផងដែរ។ ប្រធានបទនៃកិច្ចប្រជុំជាប្រវត្តិសាស្ត្រ នៅឆ្នាំនេះ ដែលមានចំណងជើងថា រួមគ្នាកាន់តែរឹងមាំ សម្រាប់រយៈពេល ៨០ឆ្នាំខាងមុខ និងការលើកកម្ពស់បន្ថែមទៀត ចំពោះសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស ត្រូវបានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថាជាច្រើន ដូចជាតម្រូវការក្នុងការពង្រឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកើតចេញពីការបំផ្លិចបំផ្លាញដោសារសង្រ្គាម។ ការរំលឹករយៈពេលមួយម៉ោង មានការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អមដោយការអំពាវនាវជាបន្ទាន់។ អគ្គលេខាធិការ UN លោក Antonio Guterres បាននិយាយថា គោលការណ៍ណែនាំរបស់ UN «ស្ថិតនៅក្រោមការវាយលុកដែលមិនធ្លាប់មានពីមុនមក» ដោយលោកបានចង្អុលទៅការមានជម្លោះ ភាពអត់ឃ្លាន និងភាពវឹកវរនៃអាកាសធាតុ។ លោក Guterres បានបញ្ជាក់ថា៖ «ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ យើងមិនត្រឹមតែត្រូវការពារអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវពង្រឹងស្ថាប័ននេះផងដែរ»៖។ លោកលើកឡើងបន្ថែមពីគំនិតផ្តួចផ្តើមកំណែទម្រង់រួមទាំងកិច្ចព្រមព្រៀងសម្រាប់អនាគត និងដំណើរការ UN80 ដោយលោកបានបញ្ជាក់ថា៖ «ផ្លូវតែមួយគត់ឆ្ពោះទៅមុខ គឺរួមគ្នា។ ចូរយើងក្រោកឡើងនៅពេលនេះ ដោយភាពច្បាស់លាស់ ភាពក្លាហាន និងជំនឿ។…

  • មេដឹកនាំពិភពលោកជួបជុំគ្នាគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅUN ដោយផ្គើនអាមេរិក និងអ៊ីស្រាអែល

    មេដឹកនាំពិភពលោកជួបជុំគ្នាគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅUN ដោយផ្គើនអាមេរិក និងអ៊ីស្រាអែល

    មេដឹកនាំពិភពលោករាប់សិបនាក់ បានជួបជុំគ្នានៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដើម្បីគាំទ្រភាពជារដ្ឋប៉ាឡេស្ទីន ដែលជាការផ្លាស់ប្តូរការទូតដ៏សំខាន់ រយៈជិត ២ឆ្នាំ នៅក្នុងសង្រ្គាម នៅតំបន់ហ្កាហ្សា ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងក្លាពីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិកក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលដំណោះស្រាយរដ្ឋ២ អ៊ីស្រាអែល-ប៉ាឡេស្ទីន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងរីយ៉ាដ ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងបានអំពាវនាវឲ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ដែនដីនេះ។ ព្រះអង្គម្ចាស់ Farhan បានមានព្រះបន្ទូលថា៖ «យើងអំពាវនាវឲ្យប្រទេសផ្សេងទៀតទាំងអស់ ចាត់វិធានការជាប្រវត្តិសាស្ត្រស្រដៀងគ្នា ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋទាំង២»។ កិច្ចប្រជុំកំពូលដែលចូលរួមដោយមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas និងគណៈប្រតិភូផ្សេងទៀត ដែលទាំងតំណាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកមិនមានវត្តមាន។ លោក Abbas បានរំលឹកឡើងវិញនូវជំហររបស់លោក ដែលថា ក្រុមសកម្មប្រយុទ្ធ ដូចជាក្រុមហាម៉ាស ត្រូវតែប្រគល់អាវុធរបស់ពួកគេទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ «រដ្ឋបង្រួបបង្រួមដោយគ្មានអាវុធ ជារដ្ឋដែលមានច្បាប់មួយ និងកម្លាំងសន្តិសុខស្របច្បាប់មួយ»។ គួរបញ្ជាក់ ការប្រកាសគាំទ្រនេះ បានធ្វើឡើងចំពេលមានអំពើហិង្សាកាន់តែខ្លាំងឡើង នៅក្នុងតំបន់ហ្កាហ្សា…

  • ក្រសួងការពារជាតិកម្ពុជា ស្រាយបំភ្លឺពីករណីតំបន់ភូមិព្រៃចាន់ ដែលភាគីថៃប្រើផែនទីឯកតោភាគីបំណងបំពានទឹកដីកម្ពុជា

    ក្រសួងការពារជាតិកម្ពុជា ស្រាយបំភ្លឺពីករណីតំបន់ភូមិព្រៃចាន់ ដែលភាគីថៃប្រើផែនទីឯកតោភាគីបំណងបំពានទឹកដីកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីស្រាយបំភ្លឺដោយបញ្ជាក់នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៥ថាកន្លងមកក្រសួងការពារជាតិកម្ពុជាសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពថៃ រដ្ឋបាល ខេត្តស្រះកែវ ក៏ដូចជាបណ្តាញសារព័ត៌មានថៃបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណៈជនជាតិ និងអន្តរជាតិ អំពីផែនទី រូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគី មួយចំនួនមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់ សាធារណៈជនជាតិ និងអន្តរជាតិដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ ។ ក្នុងការបកស្រាយបំភ្លឺ ពាក់ព័ន្ធករណីតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នារាត្រីថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថាកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ មាន គណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» បានបង្ហោះរូបភាពនេះដដែលក្នុងគោលបំណងដើម្បីឱ្យមានការភាន់ច្រឡំថាប្រធានក្រុមវាស់វែងចម្រុះកម្ពុជា និង ថៃបានចុះ ហត្ថលេខាទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនជាផ្លូវការ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក

    រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ កម្ពុជា ដើម្បីចូលរួម ព្រឹត្តិការណ៍ពិសេសស្តីពីសកម្មភាពអាកាសធាតុក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមរដ្ឋមន្រ្តី គ្រោងថ្លែងនូវសន្ទរកថាគន្លឹះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាតិស្តីពីសកម្មភាពអាកាសធាតុ ការថ្លែងបទអន្តរាគមន៍ក្នុងនាមតំណាងប្រទេស រដ្ឋភាគីនៃកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ថ្លែងសន្ទរកថា ចូលរួមក្នុងវេទិកាកិច្ចពិភាក្សាពាក់ព័ន្ធមួយចំនួនទៀត និងគ៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយរួមគ្នាបញ្ហាបរិស្ថាន…