Category: ព័ត៌មានជាតិ​

  • ទម្លាក់គ្រាប់រួច! អ៊ីស្រាអែល ថា កាតាត្រូវបណ្តេញភេរវករចេញពីប្រទេស

    ទម្លាក់គ្រាប់រួច! អ៊ីស្រាអែល ថា កាតាត្រូវបណ្តេញភេរវករចេញពីប្រទេស

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានជំរុញឱ្យប្រទេស កាតា បណ្តេញក្រុមដែលលោកអះអាងថា ជាពួកភេរវករ ចេញពីប្រទេស ឬ នាំពួកគេ ទៅកាត់ទោសទាំងអស់។ ជាការអំពាវនាវ ក្រោយពេល ដែលអ៊ីស្រាអែល ទើបបានទម្លាក់គ្រាប់បែក លើរដ្ឋធានី ដូហា។ កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតានយ៉ាហ៊ូ បានអំពាវនាវឱ្យប្រទេសកាតា បណ្តេញ ឬ កាត់ទោស “ភេរវករ” នៅលើដីរបស់ខ្លួន មួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានី ដូហា របស់ប្រទេសកាតា។ នាយករដ្ឋមន្ត្រីបាននិយាយ នៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកដល់ការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ថា «ខ្ញុំនិយាយ ទៅកាន់ប្រទេសកាតា និងគ្រប់ប្រទេស ដែលកាន់កាប់ភេរវករ សូមអ្នកបណ្តេញពួកគេចេញ ឬ អ្នកនាំពួកគេ ទៅកាន់កាត់ទោស នៅតុលាការយុត្តិធម៌»។ គួររម្លឹកថា មនុស្ស…

  • ហ្សេលែនស្គីថា លោកខាងលិចថា អសកម្ម ជុំវិញរុស្ស៊ីបំពានប៉ូឡូញ

    ហ្សេលែនស្គីថា លោកខាងលិចថា អសកម្ម ជុំវិញរុស្ស៊ីបំពានប៉ូឡូញ

    កៀវ ៖ លោក ហ្សេលែនស្គី មេដឹកនាំអ៊ុយក្រែន បានស្តីបន្ទោសលោកខាងលិច ថា មិនបានធ្វើសកម្មភាពឆ្លើយតប ជុំវិញការរំលោភដែនអាកាសប៉ូឡូញ ពីសំណាក់រុស្ស៊ី។ ប្រធានាធិបតី ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា បានស្តីបន្ទោសធ្ងន់ៗ ដល់មេដឹកនាំលោកខាងលិច និង សកលលោក ចំពោះ “ការខ្វះខាត” ការឆ្លើយតប ជុំវិញការឈ្លានពានរបស់រុស្ស៊ី លើដែនអាកាសប៉ូឡូញ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក ដែលទីក្រុង Warsaw បានបាញ់ទម្លាក់។ លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថា ប្រចាំថ្ងៃរបស់លោកថា “គួរតែមានសេចក្តីថ្លែងការណ៍ច្រើន ប៉ុន្តែ រហូតមកដល់ពេលនេះ មានកង្វះសកម្មភាព។ រុស្ស៊ីកំពុងសាកល្បងដែនកំណត់ នៃ អ្វីដែលអាចធ្វើទៅបាន… ពួកគេកំពុងសាកល្បងប្រតិកម្ម….ពួកគេកំពុងកត់ត្រាពីរបៀប ដែលកងកម្លាំងប្រដាប់អាវុធ នៃប្រទេសណាតូ ធ្វើសកម្មភាព»។ ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពី ប៉ូឡូញ បានអះអាងថា ជិតផ្ទុះសង្គ្រាមហើយ ក្រោយពេលប្រទេសជាសមាជិក ណាតូ…

  • មន្ត្រីអ៊ីស្រាអែល៖ អ៊ីស្រាអែល នឹងសម្លាប់មេដឹកនាំក្រុមហាម៉ាសពេលក្រោយទៀត បើពួកគេរួចផុតពីការវាយប្រហារនៅកាតា

    មន្ត្រីអ៊ីស្រាអែល៖ អ៊ីស្រាអែល នឹងសម្លាប់មេដឹកនាំក្រុមហាម៉ាសពេលក្រោយទៀត បើពួកគេរួចផុតពីការវាយប្រហារនៅកាតា

    ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយបន្ទាប់ពីប្រតិបត្តិការថា ប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការសម្លាប់មេដឹកនាំក្រុមហាម៉ាសក្នុងការវាយប្រហារតាមអាកាសលើទឹកដីរបស់កាតា ខ្លួននឹងព្យាយាមនៅពេលក្រោយទៀត ហើយអាចនឹងជោគជ័យ ដែលបង្កើនការព្រួយបារម្ភថានឹងប៉ះពាល់ដល់ខិតខំប្រឹងប្រែងដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។ លោក Yechiel Leiter បាននិយាយក្នុងសន្ទរកថាមួយនៅឯវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា យើងបានកំណត់គោលដៅក្រុមភេរវករ គ្រប់ទីកន្លែងដែលអាចធ្វើទៅបាន យើងនឹងដេញតាមពួកគេ ហើយយើងនឹងបំផ្លាញអ្នកដែលនឹងបំផ្លាញយើង ។ អ៊ីស្រាអែលបានប៉ុនប៉ងសម្លាប់មេដឹកនាំនយោបាយនៃក្រុមហាម៉ាសដោយការវាយប្រហារនៅរដ្ឋធានីដូហារបស់ប្រទេសកាតាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបង្កើនសកម្មភាពយោធារបស់ខ្លួននៅមជ្ឈិមបូព៌ានូវអ្វីដែលអាមេរិកបានហៅថាជាការវាយប្រហារឯកតោភាគី។ ការវាយប្រហារតាមអាកាសបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហាម៉ាសបានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់នៅឯចំណតរថយន្តក្រុងមួយនៅជាយក្រុងហ្សេរុយសាឡឹម។ ប្រតិបត្តិការក្រុងដូហាដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំង គឺមានភាពរសើបជាពិសេសដោយសារតែកាតាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះនិងសម្របសម្រួលក្នុងការចរចាបំណងធានាបានបទឈប់បាញ់ក្នុងសង្គ្រាមហ្កាហ្សា។ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដ៏តានតឹងកាលពីថ្ងៃអង្គារដោយប្រាប់ ថាការសម្រេចចិត្តរបស់លោកNetanyahu ក្នុងការកំណត់គោលដៅលើក្រុមហាម៉ាស នៅកាតា គឺមិនត្រឹមត្រូវទេ៕

  • ម៉ាឡេស៊ីចោទអ៊ីស្រាអែលរំលោភច្បាប់អន្តរជាតិ ក្រោយវាយប្រហារលើកាតា

    ម៉ាឡេស៊ីចោទអ៊ីស្រាអែលរំលោភច្បាប់អន្តរជាតិ ក្រោយវាយប្រហារលើកាតា

    គូឡាឡាំពួរ ៖ មេដឹកនាំម៉ាឡេស៊ីប្រកាសថ្កោលទោសយ៉ាងខ្លាំងបំផុត និង ចង្អុលមុខអ៊ីស្រាអែលចំៗថាបានរំលោភច្បាប់អន្តរជាតិ បន្ទាប់ពីបានវាយប្រហារលើទីក្រុងដូហា ដែលជាបេះដូងរបស់ប្រទេសកាតា ដោយយកលេសតាមប្រមាញ់ក្រុមហាម៉ាស់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១០ ខែកញ្ញា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានសង្កត់ធ្ងន់ថា សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលនេះ គឺជាការរំលោភយ៉ាងខ្លាំងលើអធិបតេយ្យភាពរបស់ប្រទេសកាតា និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ លោកនាយករដ្ឋមន្រ្តី Anwar បានសរសេរសារបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃនេះថា ការវាយប្រហារនេះ បង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលដោយឥតប្រុងប្រយ័ត្ន… វាយប្រហារចំបេះដូងនៃរដ្ឋធានីអធិបតេយ្យ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ដែលផុយស្រួយស្រាប់ទៅហើយ។ មេដឹកនាំម៉ាឡេស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ដោយកំណត់គោលដៅវាយប្រហារលើកាតា ដែលជាប្រទេសអាជ្ញាកណ្តាលជួយសម្រុះសម្រួល និងស្វែងរកកិច្ចសន្ទនាបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា អ៊ីស្រាអែលបានបង្ហាញពីការមើលងាយទាំងស្រុងចំពោះសន្តិភាព និងការទូត។ ការវាយប្រហារបែបនេះ គឺជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានឡើយ។ នាយករដ្ឋមន្រ្តីវ័យ ៧៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ទៀតថា ម៉ាឡេស៊ីនឹងឈរក្នុងស្មារតីសាមគ្គីភាពពេញលេញជាមួយកាតា ហើយអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាប់អ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការឈ្លានពានដ៏ឃោរឃៅនេះ។ ប្រតិកម្មខ្លាំងៗរបស់លោកនាយករដ្ឋមន្រ្តី Anwar កើតឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកាតា (QNA) បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកាតាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល…

  • អូស្ត្រាលីជះលុយជាង ១ ពាន់លានដុល្លារ ទិញយានពិឃាតគ្មានមនុស្សបើក ល្បាតក្រោមទឹក

    អូស្ត្រាលីជះលុយជាង ១ ពាន់លានដុល្លារ ទិញយានពិឃាតគ្មានមនុស្សបើក ល្បាតក្រោមទឹក

    កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធនេះ បានប្រកាសពីផែនការចំណាយថវិកាប្រហែល ១.១ ពាន់លានដុល្លារ ទិញយានដ្រូនពិឃាតល្បាតក្រោមទឹក ដែលមានរហស្សនាមថា ឆ្លាមខ្មោច ឬ Ghost Shark ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន France24 នៅថ្ងៃទី១០ ខែកញ្ញា។ រដ្ឋាភិបាលទីក្រុងកង់បេរ៉ានិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្រុមហ៊ុនអូស្រ្តាលី Anduril ដើម្បីសាងសង់ ថែទាំ និងអភិវឌ្ឍយានដ្រូនពិឃាតល្បាតក្រោមទឹក Ghost Shark ក្នុងទំហំទឹកប្រាក់ ១.‌១ ពាន់លានដុល្លារ ដែលនឹងជួយបង្កើតការងារថ្មីចំនួន ១៥០កន្លែង។ រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បានលើកឡើងថា យានដ្រូនពិឃាត Ghost Shark បង្កើតឡើងបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតក្នុងពិភពលោក ដែលធ្វើឱ្យវាអាចដំណើរការបានក្នុងរយៈពេលយូរ ពិសេសវាក៏មានសមត្ថភាពបំបាំងកាយបានផងដែរ។ លោក Marles បន្ថែមថា អូស្ត្រាលីកំពុងនាំមុខគេលើពិភពលោកទាក់ទងនឹងសមត្ថភាពយោធាក្រោមទឹកស្វយ័ត ហើយយានដ្រូនពិឃាតនេះ នឹងជួយអូស្រ្តាលីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល ការឈ្លបយកការណ៍ និងការវាយប្រហារសត្រូវជាដើម។ ចំណែករដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក…

  • ប៉ូឡូញចោទលោក Putin ត្រៀមខ្លួនឈ្លានពានប្រទេសដទៃទៀត បន្ទាប់ពីអ៊ុយក្រែន

    ប៉ូឡូញចោទលោក Putin ត្រៀមខ្លួនឈ្លានពានប្រទេសដទៃទៀត បន្ទាប់ពីអ៊ុយក្រែន

    វ៉ាសូវី ៖ មេដឹកនាំប៉ូឡូញបានព្រមាននៅថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឈ្លានពានប្រទេសនានាលើពិភពលោក ក្រោយលោកសម្រេចចិត្តចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន។ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលទើបជាប់ឆ្នោតថ្មី បានប្រាប់អ្នកសារព័ត៌មានថា ពិតណាស់ ខណៈពេលពួកយើងរង់ចាំសន្តិភាពយូរអង្វែង សន្តិភាពអចិន្ត្រៃយ៍ ដែលចាំបាច់សម្រាប់តំបន់របស់យើង… យើងជឿជាក់ថា លោកប្រធានាធិបតី Putin បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្លានពានប្រទេសផ្សេងទៀត។ ដោយមិនបានបញ្ជាក់អំពីវិធានការជាក់លាក់ណាមួយ លោក Nawrocki បានបន្ថែមថា នោះហើយជាមូលហេតុដែលយើងកំពុងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់យើង… យើងកំពុងអភិវឌ្ឍភាពជាដៃគូ និងទំនាក់ទំនងសម្ព័ន្ធមិត្តរបស់យើង។ ប្រធានាធិបតីប៉ូឡូញរូបនេះបន្ថែមថា បរិយាកាសសន្តិសុខនៅទូទាំងតំបន់បានផ្លាស់ប្តូរហើយ និងថាប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាមេដឹកនាំតែមួយគត់លើពិភពលោកសេរី ដែលអាចបង្ខំលោក Putin ព្រមចរចាបញ្ចប់សង្គ្រាម។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump ក៏បានលើកឡើងពីការបញ្ជូនទាហានអាមេរិកបន្ថែមទៀតទៅកាន់ប៉ូឡូញ ខណៈដែលលោកបានស្វាគមន៍លោកប្រធានាធិបតី Nawrocki នៅសេតវិមាន។ គួរកត់សម្គាល់ ទាំងប៉ូឡូញ និងហ្វាំងឡង់ សុទ្ធតែមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ហើយសមាជិករបស់អង្គការណាតូទាំង២ បានចាប់ផ្ដើមមានក្ដីបារម្ភ…

  • នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការរៀបចំរថយន្តក្រុងដឹកដោយឥតគិតថ្លៃ នឹង​អាច​ជួយសម្រាលបន្ទុកខ្លះដល់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការរៀបចំរថយន្តក្រុងដឹកដោយឥតគិតថ្លៃ នឹង​អាច​ជួយសម្រាលបន្ទុកខ្លះដល់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់​ដឹក​ជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការរៀបចំនេះ នឹងអាចជួយសម្រាល​បន្ទុក​ខ្លះ​ដល់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាពករឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានលើកឡើងថា ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយ​សម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេង​ស្រុក​កំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូន​រដ្ឋ​បាល​រាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ​ធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់​បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូន​ប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖ ១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើ​សេវាដឹកជញ្ជូន​ប្រជាពល​រដ្ឋ​ប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋាន​អន្តរ​ជាតិ​តេជោ (AIRPORT EXPRESS BUS)។ ២.…

  • មេសិទ្ធិមនុស្សរបស់ UN រន្ធត់ចិត្តនឹងអំពើហិង្សានៅនេប៉ាល់

    មេសិទ្ធិមនុស្សរបស់ UN រន្ធត់ចិត្តនឹងអំពើហិង្សានៅនេប៉ាល់

    កដ្ឋមណ្ឌូ ៖ ប្រមុខសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានសម្តែងនូវការ «រន្ធត់ចិត្ត» នឹងអំពើហិង្សា នៅប្រទេស នេប៉ាល់ និង ជំរុញឱ្យមានការសន្ទនា។ លោក Volker Turk ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានប្រកាសអាសន្នចំពោះការកើនឡើង នៃអំពើហឹង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលក្រុមបាតុករ ជាយុវជន បានដុតទាំងអគារសភា បន្ទាប់ពីការបង្ក្រាបរបស់ប៉ូលីស យ៉ាងឃោរឃៅ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ១៩ នាក់ស្លាប់ កាលពីថ្ងៃចន្ទ។ ប៉ូលិសបានប្រើប្រាស់ គ្រាប់កាំភ្លើងជ័រ, ឧស្ម័នបង្ហូរទឹកភ្នែក, កាណុងបាញ់ទឹក និង ដំបង បង្ក្រាប នៅពេលដែលក្រុមបាតុករ កាន់តែពុះកញ្ជ្រោល ហើយព្យាយាមសម្រុកចូលទៅក្នុងតំបន់ហាមឃាត់ នៅជិតសភា នេប៉ាល់។ មេសិទ្ធិមនុស្សរបស់ UN លោក ​Volker Turk បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូ ថា «ខ្ញុំមានការតក់ស្លុត ចំពោះការកើនឡើង នៃអំពើហិង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលបានបណ្តាលឱ្យមានការស្លាប់…

  • ហ្វីលីពីនផ្អាកទិញយន្តហោះចម្បាំង F-16 របស់អាមេរិក

    ហ្វីលីពីនផ្អាកទិញយន្តហោះចម្បាំង F-16 របស់អាមេរិក

    ម៉ានីល ៖ ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ បានប្រកាសផ្អាកទិញយន្តហោះចម្បាំង F-16 របស់អាមេរិក ដោយសារតែបញ្ហាថវិកា។ ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះ លោកគិតថា ការទិញលក់យន្តហោះ F-16 ត្រូវបានផ្អាក ហើយមូលហេតុចម្បងនោះ គឺដោយសារតែបញ្ហាថវិកា។ លោក Romualdez ក៏បានអះអាងដែរថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយហើយថា មានយន្តហោះចម្បាំងអាទិភាពផ្សេងទៀត សម្រាប់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន។ ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 ដែលមានតម្លៃប៉ាន់ស្មាន ៥.៦ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ប៉ុន្តែមិនបានបញ្ជាក់ចំនួន ក្នុងគោលបំណងបង្កើនសមត្ថភាពដ៏សំខាន់សម្រាប់កងទ័ពអាកាសហ្វីលីពីន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង ពិសេសជាមួយនឹងចិន។ កាលពីខែមិថុនា ហ្វីលីពីនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៧០៣លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង FA-50 ចំនួន ១២ គ្រឿងពីកូរ៉េខាងត្បូងផងដែរ។ ហ្វីលីពីនបានបង្កើនទំនើបកម្មយោធាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តល់អាទិភាពលើការការពារដែនសមុទ្រ និងដែនអាកាស ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ប៉ុន្តែក្រុមមន្ត្រីហ្វីលីពីនបានទទួលស្គាល់ថា កិច្ចការនេះប្រឈមមុខនឹងបញ្ហាថវិកា៕ ប្រភព…

  • កាតា ថា បន្តសម្របសម្រួលនៅហ្គាហ្សា ទោះត្រូវអ៊ីស្រាអែលវាយប្រហារ

    កាតា ថា បន្តសម្របសម្រួលនៅហ្គាហ្សា ទោះត្រូវអ៊ីស្រាអែលវាយប្រហារ

    ដូហា ៖ កាតាបានអះអាង នៅថ្ងៃទី១០ ខែកញ្ញានេះ ថា នឹងបន្តការសម្រុះសម្រួល ដោះស្រាយបញ្ហាសង្គ្រាម នៅតំបន់ហ្គាហ្សា បើទោះជា អ៊ីស្រាអែល បានវាយប្រហារ ទៅលើទីក្រុង ដូហា ក៏ដោយ។ នាយករដ្ឋមន្ត្រី របស់ប្រទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានអះអាងថា ប្រទេសកាតានឹងបន្តព្យាយាមសម្របសម្រួល បទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង នៅក្នុងតំបន់ហ្គាហ្សា បើទោះបីជា អ៊ីស្រាអែលបានវាយប្រហារ ទៅលើបរិវេណ ក្រុមហាម៉ាស់ ក្នុងទីក្រុងដូហា កាលពីថ្ងៃអង្គារ ក៏ដោយ។ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន ថា «គ្មានអ្វីនឹងរារាំងយើង ពីការបន្តការសម្របសម្រួល នៅក្នុងតំបន់ នេះទេ»។ មនុស្ស ៦នាក់បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ Khalil al-Hayya និង មន្ត្រីសន្តិសុខកាតា ម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស…