Category: ព័ត៌មានជាតិ
-

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមទិវាបុណ្យឯករាជ្យជាតិវៀតណាម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង/ស្ថាប័ននានា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។ ស្របពេលនៃការអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន…
-

ប្រទេសចិន នឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ
(ប៉េកាំង)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង ហូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានអះអាងថា ប្រទេសចិន នឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ ។ ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធាន បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។ ជាការឆ្លើយតប…
-

ថៃស្លាប់ក្នុងហេតុការណ៍បាក់ដី កើនដល់ ៧នាក់
បាងកក ៖ មនុស្សស្លាប់ដោយសារការបាក់ដី នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានកើនដល់ ចំនួន៧នាក់ ខណៈ២នាក់ទៀត នៅតែបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ ទី៣១ ខែសីហា។ ដំណឹងនេះ ត្រូវបានប្រកាសឲ្យដឹង ស្របពេលដែលអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធបានធ្វើទស្សនកិច្ច នៅស្រុក Mae Chaem ក្នុងខេត្តឈៀងម៉ៃ កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយ និង តាមដានស្ថានភាពទឹកជំនន់។ ដំណើរទស្សនកិច្ចនេះ ផ្តោតជាពិសេស ទៅលើភូមិ Ban Pang Ung ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយព្យុះទីហ្វុង Kajiki បណ្តាលឱ្យមានការបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែង។ គួររម្លឹកថា ការបាក់ដី និងទឹកជំនន់ បានវាយលុកភូមិ ចំនួនពីរ នៅក្នុងភូមិ Ban Pang Ung ដែលមានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ និង ប្រជាពលរដ្ឋប្រហែល ២,០០០នាក់ ដោយបានវាយប្រហារ កាលពីយប់រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា។ ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ…
-

មេធំអ៊ីស្រាអែលប្តេជ្ញា សម្លាប់មេដឹកនាំហ៊ូធីទាំងអស់
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ បានប្តេជ្ញាថា នឹងសម្លាប់ក្រុមមេដឹកនាំហ៊ូធីទាំងអស់ បន្ទាប់ពីបានសម្លាប់ នាយករដ្ឋមន្ត្រី របស់ក្រុមនេះ។ អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា «យើងកំពុងធ្វើនូវអ្វីដែលគ្មាននរណាម្នាក់ បានធ្វើនៅចំពោះមុខយើង ហើយនេះ គ្រាន់តែជាការចាប់ផ្តើម នៃ ការវាយប្រហារ ដល់មន្ត្រីជាន់ខ្ពស់ នៅក្នុងទីក្រុង សាណា ប៉ុណ្ណោះ យើងនឹងសម្លាប់ពួកគេទាំងអស់»។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ូធី លោក Ahmed al-Rahawi ត្រូវបានសម្លាប់ រួមជាមួយនឹងមន្ត្រីផ្សេងៗទៀត កាលពីដើមសប្តាហ៍នេះ។ លោកគឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលគេដឹងថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល អំឡុងពេលសង្រ្គាម នៅហ្គាហ្សា។ ពួក Huthis ដែលទាមទារសាមគ្គីភាព ជាមួយប៉ាឡេស្ទីន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាញឹកញាប់ នៅអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាម នៅតំបន់…
-

អ៊ីស្រាអែលបន្តការបំផ្លាញទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សជិត៨០នាក់បន្ថែមទៀត នៅទូទាំងដែនដីហ្កាហ្សា
អ៊ីស្រាអែលបានបង្កើនការបំផ្លិចបំផ្លាញទីក្រុងហ្កាហ្សា ខណៈខ្លួនគ្រោងនឹងដណ្តើមយកចំណុចកណ្ដាលដ៏ធំបំផុតដែលជាបេះដូងរបស់ដែនដីហ្កាហ្សា និងបង្ខំប្រជាជនប៉ាឡេស្ទីនប្រហែលមួយលាននាក់ទៅកាន់តំបន់ប្រមូលផ្តុំនៅភាគខាងត្បូង ខណៈបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨ នាក់នៅទូទាំងតំបន់ដែលត្រូវបានឡោមព័ទ្ធមួយនេះ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ រួមទាំង ៣២ នាក់ដែលកំពុងស្វែងរកអាហារយ៉ាងអស់សង្ឃឹម។ កាលពីថ្ងៃអាទិត្យ នៅទីក្រុងហ្កាហ្សា ទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីនបានរាយការណ៍ថាមានអគ្គិភ័យនៅក្នុងតង់ក្បែរមន្ទីរពេទ្យ al-Quds បន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល។ យ៉ាងហោចណាស់មនុស្ស៥ នាក់បានស្លាប់ និង៣ នាក់បានរងរបួសនៅពេលដែលអគារលំនៅដ្ឋានមួយនៅជិតសង្កាត់ Remal ត្រូវបានរងការវាយប្រហារ។ លោក Ismail al-Thawabta នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ហ្កាហ្សា បាននិយាយថា កងទ័ពអ៊ីស្រាអែលក៏កំពុងប្រើប្រាស់ រូបយន្តបំផ្ទុះ នៅក្នុងតំបន់លំនៅដ្ឋាននានា និងបង្ខំឱ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីលំនៅ ក្នុងទីក្រុង ហ្កាហ្សា ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ លោក al-Thawabta បាននិយាយថា កងទ័ពបានបំផ្ទុះឧបករណ៍បែបនេះជាង ៨០គ្រឿង នៅសង្កាត់ជនស៊ីវិលរស់នៅក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ ដោយហៅទង្វើនោះថាជា គោលនយោបាយកម្ទេចចោល ដែលបានបំផ្លាញផ្ទះសម្បែង និងឆក់យកអាយុជីវិតមនុស្សដែលជិតផុតពូជ៕
-
![[UPDATE] មនុស្ស៩នាក់ស្លាប់ និង១៥នាក់របួសពីការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន និងរង្គើដល់ឥណ្ឌា ព្រមទាំងប៉ាគីស្ថាន](http://165.232.167.198/wp-content/uploads/2025/09/photo_2025-09-01_08-46-13-1.jpg)
[UPDATE] មនុស្ស៩នាក់ស្លាប់ និង១៥នាក់របួសពីការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រនៅអាហ្វហ្គានីស្ថាន និងរង្គើដល់ឥណ្ឌា ព្រមទាំងប៉ាគីស្ថាន
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំង ក្លាកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។ លោក Naqibullah Rahimi អ្នកនាំពាក្យនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ខេត្ត Nangarhar បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ និង ១៥ នាក់ផ្សេងទៀតរងរបួស។ ការរញ្ជួយដីនេះត្រូវបានមានអារម្មណ៍ពាសពេញប្រទេសប៉ាគីស្ថាន និងភាគខាងជើងប្រទេសឥណ្ឌា រួមទាំងទីក្រុង ញូវ ដែលី ជាទីដែលអ្នកស្រុករាយការណ៍ពីការរង្គើខ្លាំង។ អគារនានាបានញ័រ ដែលជំរុញឱ្យមនុស្សប្រញាប់ប្រញាល់រត់ចេញទៅខាងក្រៅ។ ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកខាងលើបាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេកត់ត្រានៅចម្ងាយ ២៧ គីឡូម៉ែត្រពីខាងកើតទៅដល់ភាគឦសាននៃរដ្ឋធានី Jalalabad របស់ប៉ាគីស្ថាននៅម៉ោង ១២និង៤៧នាទីព្រឹក ថ្ងៃទី ១ ខែកញ្ញានេះ ក្នុងជម្រៅ ៨ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា ការរញ្ជួយដីនេះ មានជម្រៅ ១០គីឡូម៉ែត្រ ។ ប្រហែល ២០ នាទីក្រោយមក ខេត្តនេះ…
-
![[BREAKING NEWS] មនុស្ស៩នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន និងបណ្ដាលឲ្យរង្គើដល់ទីក្រុងដែលីរបស់ឥណ្ឌា](http://165.232.167.198/wp-content/uploads/2025/09/photo_2025-09-01_08-46-53.jpg)
[BREAKING NEWS] មនុស្ស៩នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន និងបណ្ដាលឲ្យរង្គើដល់ទីក្រុងដែលីរបស់ឥណ្ឌា
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។ លោក Naqibullah Rahimi អ្នកនាំពាក្យនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ខេត្ត Nangarhar បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងហោចណាស់៩ នាក់បានស្លាប់ និង១៥ នាក់ផ្សេងទៀតរងរបួស។
-

រាំងស្ងួត! នាំឲ្យឃើញផ្នូរបុរាណអ៊ីរ៉ាក់ជាង២ពាន់ឆ្នាំ
បាកដាដ ៖ ដោយសារតែគ្រោះរាំងស្ងួត នៅប្រទេសអ៊ីរ៉ាក់ នាំឲ្យមានការរកឃើញ នូវផ្នូរបុរាណ អាយុកាលជាង២ពាន់ឆ្នាំ ជាច្រើនផ្នូរ។ អ្នកបុរាណវត្ថុវិទូ បានរកឃើញ ផ្នូរទាំងនេះ នៅក្នុងតំបន់ Khanke នៃខេត្ត Duhok បន្ទាប់ពីកម្រិតទឹក នៅក្នុងអាងស្តុកទឹកដ៏ធំបំផុត របស់ប្រទេសមួយនេះ បានធ្លាក់ចុះ។ មន្ត្រីក្នុងតំបន់និយាយថា «ផ្នូរទាំងនេះ ត្រូវបានគេជឿថា មានអាយុកាល តាំងពីសម័យ Hellenistic នៅប្រហែល ២,៣០០ឆ្នាំមុន»។ លោក Bekas នាយកផ្នែកបុរាណវត្ថុនៅខេត្ត Duhok ដែលដឹកនាំការងារបុរាណវិទ្យា នៅទីតាំងនោះ បាននិយាយថា «រហូតមកដល់ពេលនេះ យើងបានរកឃើញផ្នូរប្រហែល ៤០»។ ក្រុមរបស់លោក បានស្ទង់ តំបន់នេះក្នុងឆ្នាំ ២០២៣ ប៉ុន្តែ បានរកឃើញតែ ផ្នែកខ្លះ នៃផ្នូរមួយចំនួន ប៉ុណ្ណោះ។ លោកបន្តថា បាននិយាយថា ពួកគេអាចធ្វើការនៅលើទីតាំងបាន តែនៅពេលដែលកម្រិតទឹកបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត នៅក្នុងឆ្នាំនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ អ្នកបុរាណវត្ថុវិទូ…
-

ម៉ាឡេស៊ីបង្ហាញជំហរគាំទ្រការបង្កើនភាពបៃតងនៅកម្ពុជា
(ខេត្តត្បូងឃ្មុំ)៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើថ្នាលតំបន់ របស់ក្រសួងបរិស្ថាន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងចាប់អារម្មណ៍ យុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ដើម្បីជំរុញចលនាបណ្តុះ និងកាចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើនជារៀងរាល់ឆ្នាំនៅកម្ពុជា។ ឯកឧត្តម បានថ្លែងវាយតម្លៃខ្ពស់និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួអបរិស្ថា បានបង្កើតជាថ្នាលបណ្តុះកូនឈើខ្នាតតំបន់ មួយចំនួន បន្ថែមទៀត ដែលសង់ឡើងដោយមានហេដ្ឋារចនាសម្ព័ន្ធ ថ្នាល់បណ្តុះកូនឈើ សង់ឡើងជាជួរ មានសោភ័ណភាព និងមានការគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេសបានបំពាក់ប្រព័ន្ធស្រោចស្រព ដោយការប្រើប្រាស់ថាមពលសូឡា។ ឯកឧត្តមបានបញ្ជាក់ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា និងបំណងគាំទ្រចែករំលែកជំនាញ និងធនធានជួយដល់វិស័យបរិស្ថាន។ ការបង្កើនការបណ្តុះកូនឈើនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ម៉ាឡេស៊ីមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបរិស្ថានរួមគ្នា ដោយក្នុងនោះមានការចែករំលែកបទពិសោធន៍ជំនាញ និងបច្ចេកទេស ដើម្បីឱ្យការបណ្តុះកូនឈើ បានច្រើ់នបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ…
-
