Category: ព័ត៌មានជាតិ
-

លោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ចំពេលលោក ពូទីន ត្រៀមខ្លួនហោះទៅ ញូវ ដេលី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមិនធ្លាប់មាន ជាមួយនឹងឥណ្ឌា ចំពេលដែលរុស្ស៊ីបានប្រកាសជាផ្លូវការ អំពីដំណើរទស្សនកិច្ច របស់លោក ពូទីន ទៅកាន់ទីក្រុង ញូវ ដេលី។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ជុំវិញបញ្ហាពន្ធគយ, ការចរចាពាណិជ្ជកម្ម និងបញ្ហារួមរឹតមួយចំនួនទៀត។ ប្រធានាធិបតីអាមេរិកបានដាក់ពន្ធដ៏ធំបំផុត លើប្រទេសឥណ្ឌា ដើម្បីសង្កត់ក រដ្ឋាភិបាលទីក្រុង ញូវ ដេលី ឲ្យឈប់ទិញប្រេង ពីរុស្ស៊ី ខណៈដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាការជួយផ្តល់ហិរញ្ញប្បទាន ដល់ការធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃអង្គារនេះ, លោក Trump បាននិយាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកកំពុងខិតជិតឈានដល់កិច្ចព្រមព្រៀង ជាមួយឥណ្ឌា ដែលនឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ រវាងប្រទេសទាំងពីរ, ជំរុញការនាំចេញថាមពលរបស់សហរដ្ឋអាមេរិក និងជំរុញការវិនិយោគ ក្នុងវិស័យសំខាន់ៗ។ លោក…
-

ក្រុមហ៊ុន Lockheed Martin ដាក់មហិច្ឆតាផលិតយន្តហោះ F-35 ឲ្យបាន ២០០ គ្រឿងក្នុងឆ្នាំនេះ
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសព្វាវុធការពារជាតិខ្នាតយក្សអាមេរិក Lockheed Martin រំពឹងថា នឹងផលិតយន្តហោះចម្បាំងបំបាំងកាយធុន F-35 Lightning II ចំនួន ២០០គ្រឿងរួចរាល់ នៅត្រឹមចុងឆ្នាំ ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Defence Industry Europe។ មូលហេតុដែលក្រុមហ៊ុន Lockheed Martin បង្កើនផលិតកម្មយន្តហោះចម្បាំង F-35 គឺក្នុងគោលបំណងឆ្លើយតបតាមកំណើនតម្រូវការអ្នកទិញទូទាំងពិភពលោក ដែលជំរុញឱ្យការបញ្ជាទិញរបស់ក្រុមហ៊ុនហក់ឡើងដល់កំណត់ត្រា ១៧៩ពាន់លានដុល្លារ។ នាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin លោក Jim Taiclet និយាយថា ក្រុមហ៊ុន Lockheed កំពុងដើរលើផ្លូវផលិតយន្តហោះចម្បាំងឱ្យបានមួយគ្រឿងរៀងរាល់ថ្ងៃជាប្រចាំឆ្នាំ។ តួយ៉ាង ក្រុមហ៊ុនបានចែកចាយយន្តហោះរួចរាល់ចំនួន ១៤៣គ្រឿង គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ បើធៀបនឹងតួលេខប្រចាំឆ្នាំនៅឆ្នាំ ២០២២ មានត្រឹមតែ ២០២២ប៉ុណ្ណោះ។ លោកបន្តថា បើសិនគោលដៅកំណត់ជោគជ័យ នោះ Lockheed Martin នឹងអាចសម្រេចបានការចែកចាយយន្តហោះចម្បាំង F-35 បានច្រើនបំផុតប្រចាំឆ្នាំនៅទសវត្សរ៍នេះ ពោលគឺកើនឡើង ៦៤ភាគរយ បើធៀបនឹងឆ្នាំ…
-

ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន ១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និង ទី៦
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និស្សិតដែលបានបញ្ចប់ការសិក្សា និងលោកគ្រូអ្នកគ្រូ មេត្តាជ្រាបថា ដោយទទួលបានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤។ ១. លក្ខខណ្ឌទូទៅនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធ បេក្ខជនដែលបានបញ្ចប់សាលាគរុកោសល្យ ឬកំពុងបំពេញមុខងារជាគ្រូបង្រៀននៅតាមខេត្តខាងលើ ត្រូវបានផ្តល់អាទិភាព (ជាការប្រសើរ) បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន បេក្ខជនត្រូវមានចំណេះដឹងប្រើប្រាស់កម្មវិធី Microsoft Office ច្បាស់លាស់ បេក្ខជនមានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការអប់រំបច្ចេកវិទ្យាឌីជីថល (ជាការប្រសើរ) បេក្ខជនត្រូវមានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ បេក្ខជនត្រូវមានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ បេក្ខជនត្រូវមានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម បេក្ខជនត្រូវមានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម បេក្ខជនត្រូវមានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងស្រាវជ្រាវ បេក្ខជនត្រូវទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម បេក្ខជនត្រូវទទួលយកភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង បេក្ខជនត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាប្រចាំឆ្នាំរបស់ក្រុមការងាររៀបចំថ្នាក់រៀនឌីជីថល។ ២.…
-

រោងចក្រ Perfect Vision Fashion (Cambodia) Co., Ltd ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិននៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស ក្នុងឡ ដោយបានបញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ករណីនេះ គឺល្មើសនឹងមាត្រា ១៦១ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ ។ លើសពីនេះ រោងចក្រពុំបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ក្នុងរយៈពេល ៦ខែម្តង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន គឺល្មើសនឹងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និង ធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុននេះ តម្រូវឲ្យបញ្ឈប់ជាបន្ទាន់ នូវការយក កម្ទេចក្រណាត់ ទៅដុតក្នុងឡ និងតម្រូវឲ្យរៀបចំតបំពង់ផ្សែងឡ ឲ្យបានខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំឱ្យផ្សែងហុយធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋទៀត។…
-

ក្រសួងបរិស្ថានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP30)
(ភ្នំពេញ)៖ សៀវភៅនេះគឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុUNFCCC ដែលកម្ពុជាបានចូលរួមចាប់ពីពេលដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ចប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញការប្រេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém ប្រទេសប្រេស៊ីល នៅក្នុងខែវិច្ឆិកានេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀបចំចងក្រសៀវភៅនេះឡើង ដើម្បីផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ទទាំងអស់ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយសៀវភៅនឹងបានបង្ហាញអំពីគោលបំណង នៃកិច្ចប្រជុំកំពូលនីមួយៗ ជាមួយនឹងលទ្ធផលសម្រេចបានក៏ដូចជាសេចក្តីសម្រេចផ្សេងៗ ដែលបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំនាពេលកន្លងមក ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អ្នកពាក់ព័ន្ទ អាចប្រើប្រាស់ព័ត៌មាននៅក្នុងសៀវភៅនេះ សម្រាប់ជាផលប្រយោជន៍ដល់ស្ថាប័នរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កៀរគរធនធាន ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ផងដែរ។ ឯកសារនេះ បានបង្ហាញអំពីអត្ថន័យសំខាន់ៗនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ដ៏ដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ Paris agreement of climate change និងពិធីសារ Kyoto Protocol ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេបង្អង់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏មាននៅក្នុងនឹងដែរ។…
-

អាល្លឺម៉ង់ទម្លាយថា កងទ័ពណាតូ ៨០ម៉ឺននាក់ប្រុងជើងការ ធ្វើសង្គ្រាមជាមួយរុស្ស៊ី
ប៊ែកឡាំង៖ លោកឧត្តមសេនីយ៍ Alexander Sollfrank របស់ប្រទេសអាល្លឺម៉ង់ បានទម្លាយឲ្យដឹងថា សម្ព័ន្ធយោធាអន្តរជាតិ ណាតូ បានត្រៀមដាក់ពង្រាយកងទ័ព ចំនួន ៨០ម៉ឺននាក់ ប្រុងជើងការ រង់ចាំធ្វើសង្គ្រាម ជាមួយរុស្ស៊ី។ លោកបញ្ជាក់ទៀតថា ទីក្រុងប៊ែកឡាំង ក៏បានត្រៀមខ្លួនជានិច្ច ក្នុងការចេញទៅចូលរួមប្រយុទ្ធ នៅតំបន់ព្រំដែន។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីចុងសប្តាហ៍, ការដាក់ពង្រាយនេះ គឺជាផ្នែកមួយ នៃ ផែនការប្រតិបត្តិការអាល្លឺម៉ង់ ដែលត្រូវបានបង្ហាញដំបូង កាលពីឆ្នាំមុន។ ឯកសារកម្រាស់ ១,០០០ ទំព័ររៀបរាប់ពីការឆ្លើយតប របស់ទីក្រុងប៊ែកឡាំង ប្រសិនបើមាត្រា ៥ នៃ សន្ធិសញ្ញាណាតូ ត្រូវបានបញ្ឆេះឲ្យអនុវត្ត នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងម៉ូស្គូ។ ផែនការនេះ រួមបញ្ចូលទាំងការប្រែក្លាយប្រទេសអាឡឺម៉ង់ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ សម្រាប់ការដាក់ពង្រាយទាហាន និងសម្ភារៈបរិក្ខារ ពីប្រទេសនានា របស់អង្គការណាតូ ប្រឆាំងនឹងប្រទេសរុស្ស៊ី។ ការដាក់ពង្រាយត្រូវតែបញ្ចប់ ក្នុងរយៈពេល ១៨០ថ្ងៃ ក្រោយការចាប់ផ្តើមសង្គ្រាម។ យោងតាមលោក Sollfrank ផែនការនេះ…
-

ម៉ាល់ឌីវចាប់ផ្តើម ‘ការហាមឃាត់ជំនាន់’ លើការជក់បារី
ម៉ាល ៖ ប្រទេសជាកោះ ម៉ាល់ឌីវ ស្ថិតក្នុងតំបន់អាស៊ីខាងត្បូង បានចាប់ផ្តើម ‘ការហាមឃាត់ជំនាន់’ លើការជក់បារី។ ក្រសួងសុខាភិបាល បាននិយាយថា ប្រទេសម៉ាល់ឌីវ បានចាប់ផ្តើមអនុវត្តការហាមប្រាមការជក់បារី នៅថ្ងៃទី១ ខែវិច្ឆិកា លើអ្នកណាម្នាក់ដែលកើត ក្រោយខែមករា ឆ្នាំ២០០៧ ជាហេតុនាំឲ្យគេក្លាយជាប្រទេសតែមួយគត់ ដែលមានការហាមប្រាម លើថ្នាំជក់នេះ តាមជំនាន់មុន។ ក្រសួងបាននិយាយថា វិធានការដែលផ្តួចផ្តើម ដោយប្រធានាធិបតី Mohamed Muizzu នៅដើមឆ្នាំ ២០២៥ នឹង “ការពារសុខភាពសាធារណៈ និងលើកកម្ពស់ជំនាន់ ដែលគ្មានថ្នាំជក់”។ ប្រភព បានបន្ថែមថា «នៅក្រោមការផ្តល់ថ្មីនេះ អ្នកដែលកើត នៅថ្ងៃទី១ ឬ ក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៧ ត្រូវបានហាមឃាត់មិនឱ្យទិញ ប្រើប្រាស់ ឬ លក់ផលិតផលថ្នាំជក់ នៅក្នុងប្រទេសម៉ាល់ឌីវ»។ ប្រភពបន្ថែមថា «ការហាមប្រាមនេះ អនុវត្តចំពោះថ្នាំជក់គ្រប់ទម្រង់ ហើយអ្នកលក់រាយត្រូវបានតម្រូវឱ្យផ្ទៀងផ្ទាត់អាយុ មុនពេលលក់…វិធានការនេះ ក៏អនុវត្តចំពោះភ្ញៀវទេសចរ ទៅកាន់ប្រជាជាតិ…
-

តាលីបង់តវ៉ា បន្ទាប់ពីគេមិនឲ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ
កាប៊ុល ៖ រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃអាទិត្យ បានតវ៉ា ចំពោះមិនមានការអញ្ជើញ ទៅកិច្ចប្រជុំកំពូលអាកាសធាតុ របស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលតាលីបង់ បានសម្តែងការខកចិត្ត ដែលខ្លួនមិនត្រូវបានអញ្ជើញឱ្យចូលរួម នៅក្នុងសន្និសីទ COP30 បើទោះបីជាអាហ្វហ្គានីស្ថាន គឺជាប្រទេសមួយ ដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ។ សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣០ របស់អង្គការសហប្រជាជាតិ នឹងបើក នៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងទាក់ទាញអ្នកតំណាង មកពីប្រទេសជាច្រើន ទៅកាន់ប្រទេសប្រេស៊ីល។ ទីភ្នាក់ងារការពារបរិស្ថានជាតិ របស់អាហ្វហ្គានីស្ថាន ហៅកាត់ NEPA បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការពិតដែលថា ទោះបីជាអាហ្វហ្គានីស្ថានជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងអាកាសធាតុក៏ដោយ ប៉ុន្តែជាអកុសល ប្រទេសនេះ មិនបានទទួលការអញ្ជើញជាផ្លូវការ” ទៅកាន់ COP30 នោះទេ។ អាជ្ញាធរតាលីបង់ ដែលបានឡើងកាន់អំណាច ក្នុងឆ្នាំ២០២១ ជឿថា ភាពឯកោខាងការទូតរបស់ពួកគេមិនគួររារាំងពួកគេ ពីការចូលរួមក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុអន្តរជាតិឡើយ។ សេចក្តីថ្លែងការណ៍ NEPA បាននិយាយថា «ការដកប្រជាជនអាហ្វហ្គានីស្ថាន ចេញពីសិទ្ធិចូលរួមក្នុងសន្និសីទនេះផ្ទុយនឹងគោលការណ៍ នៃយុត្តិធម៌អាកាសធាតុ កិច្ចសហប្រតិបត្តិការពិភពលោក និងសាមគ្គីភាពរបស់មនុស្ស»។ អាហ្វហ្គានីស្ថានមានចំនួនប្រមាណ ០.០៦ភាគរយ…
-

អេហ្ស៊ីបចរចាទិញយន្តហោះចម្បាំង F-15 ពីអាមេរិក
វ៉ាស៊ីនតោន ៖ ការចរចារវាងអាមេរិក និងអេហ្ស៊ីប ទាក់ទិនការទិញ-លក់ដ៏មានសក្តានុពល នៃយន្តហោះចម្បាំង F-15 ឈានដល់ដំណាក់កាលថ្មី ប៉ុន្តែនៅពុំទាន់មានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ។ នេះបើតាមប្រភពដឹងលឺពីការចរចានោះ។ ការចរចាទិញ-លក់យន្តហោះចម្បាំង F-15 រវាងអាមេរិក-អេហ្ស៊ីប ទទួលបានការចាប់អារម្មណ៍សាជាថ្មីនៅក្នុងខែវិច្ឆិកាឆ្នាំនេះ បន្ទាប់ពីត្រូវបានពន្យារពេល និងមានភាពមិនច្បាស់លាស់ ជុំវិញដំណើរការនៃកិច្ចព្រមព្រៀង។ ក្រៅពីជម្រើសបញ្ជាទិញយន្តហោះចម្បាំង F-15, អេហ្ស៊ីបក៏កំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំងចិនផងដែរ ក្នុងនោះរួមមានយន្តហោះចម្បាំង J-10C និង J-35A។ ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីគោលនយោបាយមានភាពបត់បែនរបស់អេហ្ស៊ីប ក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិ និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើអ្នកផ្គត់ផ្គង់ឧបករណ៍យោធាលោកខាងលិច នៅពេលកិច្ចព្រមព្រៀងជាប់គាំង ឬក្លាយជាភាពស្មុគស្មាញផ្នែកនយោបាយ។ យ៉ាងណាមិញ ទោះបីការចរចាទិញ-លក់យន្តហោះចម្បាំង F-15 ជាប់គាំងក៏ដោយ កិច្ចសហប្រតិបត្តិការយោធារវាងអេហ្ស៊ីប-អាមេរិកនៅតែបន្តដំណើរការ។ តួយ៉ាង សហរដ្ឋអាមេរិកបានអនុម័តលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស NASAMS ដល់អេហ្ស៊ីប នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃដល់ទៅ ៤.៧ពាន់លានដុល្លារ៕ ប្រភព ៖ Defence Blog
-

កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ជាការឆ្លើយតប, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និង អភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចធិបតី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ…