Category: ព័ត៌មានជាតិ​

  • ក្រសួងសុខាភិបាល ឱ្យពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងគោរពបទដ្ឋានវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ

    ក្រសួងសុខាភិបាល ឱ្យពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ នៅមូលដ្ឋានសុខាភិបាល និងគោរពបទដ្ឋានវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ

    (ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់ ។ ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងដូចនេះ នាព្រឹកថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ…

  • អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី អាហ្វហ្គានីស្ថាន កើនដល់៦០០នាក់

    អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី អាហ្វហ្គានីស្ថាន កើនដល់៦០០នាក់

    កាប៊ុល ៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសអាហ្វហ្គានីស្ថាន បានកើនដល់ចំនួន ជាង៦០០នាក់ហើយ។ ក្រសួងមហាផ្ទៃ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ ដ៏ធំមួយ កំពុងដំណើរការ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ និងការរញ្ជួយដី ជាច្រើនទៀត។ ការរញ្ជួយដីបានកើតឡើង នៅមុនពាក់កណ្តាលអធ្រាត្រ ដោយអង្រួនអគារ ពីទីក្រុងកាប៊ុល ទៅដល់ រដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសជិតខាង គឺ ប្រទេសប៉ាគីស្ថាន។ អ្នកនាំពាក្យ ក្រសួងបានអះអាងថា «មនុស្សចំនួន ៦១០ នាក់ បានស្លាប់ និង ១,៣០០ នាក់បានរងរបួស នៅក្នុងខេត្ត Kunar ជាមួយនឹងផ្ទះជាច្រើន ត្រូវបានបំផ្លាញ»។ ប្រភពថា នៅមានមនុស្ស ២៥៥នាក់ ផ្សេងទៀត រងរបួស។ អាជ្ញាធរតាលីបង់ និងអង្គការសហប្រជាជាតិ ហៅកាត់ UN បានចល័តក្រុមការងារ ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ទៅកាន់តំបន់ ដែលរងគ្រោះខ្លាំង។ អង្គការសហប្រជាជាតិ បាននិយាយ…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសចិន

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសចិន

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសចិនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

  • ហ្វូងបាតុករថៃ ប្រមូលផ្តុំតវ៉ាប្រឆាំងលោក ថាក់ស៊ីន និងជំទាស់លោក ឆៃក្សេម មិនឱ្យធ្វើនាយករដ្ឋមន្ត្រីថ្មី

    ហ្វូងបាតុករថៃ ប្រមូលផ្តុំតវ៉ាប្រឆាំងលោក ថាក់ស៊ីន និងជំទាស់លោក ឆៃក្សេម មិនឱ្យធ្វើនាយករដ្ឋមន្ត្រីថ្មី

    ក្រុមអ្នកតវ៉ានៅប្រទេសថៃ បានប្រមូលផ្តុំគ្នាយ៉ាងកុះករនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមវត្តមាននគរបាល និងសន្តិសុខយ៉ាងតឹងរ៉ឹង កាលពីថ្ងៃអាទិត្យ (៣១ សីហា) ដើម្បីសម្ដែងការប្រឆាំងយ៉ាងខ្លាំងក្លារបស់ពួកគេ ទល់នឹងរបបដឹកនាំដ៏ចម្រូងចម្រាសរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ និងបានបដិសេធបេក្ខភាព លោក ឆៃក្សេម និទីស៊ិរិ (Chaikasem Nitisiri) មកពីគណបក្សភឿថៃ មិនឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីនោះឡើយ។ មេដឹកនាំបាតុកម្មនោះរួមមានលោក Jatuporn Prompan អតីតមេដឹកនាំក្រុមអាវក្រហមដែលបានប្រែក្លាយអ្នករិះគន់ខ្លាំងៗលើលោក ថាក់ស៊ីន ព្រមទាំងសកម្មជនជាច្រើនរូបទៀត ហើយបាតុកម្មនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បំផ្លាញរបប ថាក់ស៊ីន»។ ដំបូងឡើយ ក្រុមអ្នកតវ៉ាបានកាន់កាប់ផ្នែកតូចមួយប៉ុណ្ណោះនៃផ្លូវថ្នល់នៅពីមុខវេទិកាតវ៉ា ប៉ុន្តែក្រោយមកនៅពេលរសៀល ហ្វូងមនុស្សបានកើនឡើងយ៉ាងកុះករ ហើយក្រុមមន្រ្តីរាយការណ៍ថា រង្វង់មូលដែលតភ្ជាប់ខ្សែផ្លូវធំៗចំនួន៤ នៅទីតាំងវិមានជ័យជម្នះនោះ មិនអាចឆ្លងកាត់បានទេដោយសារវត្តមានបាតុករច្រើនខ្លាំងពេក ស្រដៀងទៅនឹងបាតុកម្មមុនៗដែរ៕

  • ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ

    ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ

    ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ ស្របគ្នានឹងការប្រកាសគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងគាំទ្រឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដារជីវភាព​សហគមន៍​ដែលរង​ផល​ប៉ះ​ពាល់​ដោយ​ជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ក្រោយ​ជំនួប​សម្ដែងការគួរសមជាមួយឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន សម្ដេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី ។ សម្ដេចធិបតីក៏បានបញ្ជាក់ថា ការគាំទ្រឥតងាករេរបស់ប្រទេសចិន ដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងកា​របង្កើត​ក្រុម​អ្នក​សង្កេត​ការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការ​ស្ដារ​សន្តិ​ភាពស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រធានាធិបតីចិន សម្រាប់​ជំនួ​យ​មនុ​ស្ស​ធម៌ដ៏សប្បុរស ដែលមានសារៈ​សំខាន់​ក្នុង​ការ​ក​សាង​ឡើង​វិញ​នូវ​សហគ​មន៍​ដែ​លរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និង​សម្រួ​ល​ទុក្ខ​លំបាក​របស់​ប្រ​ជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់ ៕

  • ន័រវេស៖ ខ្លួនបានជ្រើសរើសចក្រភពអង់គ្លេស ជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ការទិញនាវាចម្បាំងថ្មី ដែលជាវិនិយោគលើវិស័យយោធាដ៏ធំបំផុតមិនធ្លាប់មាន ក្នុងកិច្ចព្រមព្រៀងមានតម្លៃប្រមាណ ១៣.៥១ ពាន់លានដុល្លារ ដើម្បីបង្កើនការការពារដែនសមុទ្ររបស់ប្រទេស Nordic។
  • លោក គីម ជុងអ៊ុន ឆ្លៀតចុះពិនិត្យមីស៊ីលថ្មី មុនពេលធ្វើដំណើរទៅចិន

    លោក គីម ជុងអ៊ុន ឆ្លៀតចុះពិនិត្យមីស៊ីលថ្មី មុនពេលធ្វើដំណើរទៅចិន

    ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មមីស៊ីលថ្មី និងដំណើរការស្វ័យប្រវត្តិកម្មនៃការផលិតមីស៊ីល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានលើកឡើងនៅក្នុងថ្ងៃចន្ទនេះថា ទំនើបកម្មនៃដំណើរការផលិតមីស៊ីលថ្មី នឹងជួយបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពមីស៊ីលសំខាន់ៗរបស់កូរ៉េខាងជើង។ ប្រភពបានឱ្យដឹងថា ក្រៅពីផលិតសព្វាវុធទុកប្រើប្រាស់ក្នុងស្រុក កូរ៉េខាងជើងក៏បានបញ្ជូនទាហាន កាំភ្លើងធំ និងមីស៊ីលទៅឱ្យរុស្ស៊ីផងដែរ ដើម្បីគាំទ្រសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានចុះពិនិត្យទីតាំងខ្សែសង្វាក់ផលិតកម្មមីស៊ីល មុនពេលបន្តដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ គិតមកទល់ពេលនេះ កូរ៉េខាងជើងបានស្ថិតក្រោមសម្ពាធទណ្ឌកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជុំវិញកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អ្នកជំនាញ និងមន្ត្រីអន្តរជាតិនិយាយថា ទណ្ឌកម្មទាំងនោះទំនងជាមិនរារាំងគោលដៅរបស់កូរ៉េខាងជើងឡើយ ដោយសារតែមានការគាំទ្រកើនឡើង ក្នុងនោះរួមមានទាំងផ្នែកសេដ្ឋកិច្ច យោធា និងនយោបាយពីសម្ព័ន្ធមិត្តរុស្ស៊ី និងចិន៕ ប្រភព ៖ AFP

  • Starlink កំពុង​រាតត្បាត​ខ្លាំង៖ គ្រោះ​មហន្តរាយ​កំពុង​លេច​ឡើង​នៅ​កម្ពុជា

    Starlink កំពុង​រាតត្បាត​ខ្លាំង៖ គ្រោះ​មហន្តរាយ​កំពុង​លេច​ឡើង​នៅ​កម្ពុជា

    ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់នូវ “ដំបងពន្ធ” ប្រឆាំងនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយអនុវត្តវិធានការពន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន។ គួរកត់សម្គាល់ថា ជាផ្នែកមួយនៃការចរចារពន្ធគយ សហរដ្ឋអាមេរិកបានគំរាមកំហែងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនក្នុងការអនុញ្ញាតឱ្យចូលប្រើសេវា Starlink ដែលជាការផ្លាស់ប្តូរមួយដែលនឹងនាំមកនូវហានិភ័យដែលអាចកើតមានជាច្រើន។ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា Starlink – ប្រតិបត្តិការហួសពីការគ្រប់គ្រងរបស់ប្រទេសណាមួយក្រៅពីសហរដ្ឋអាមេរិក – បង្កការគំរាមកំហែងច្រើនមុខចំពោះសន្តិសុខព័ត៌មានជាតិ និងអធិបតេយ្យភាពឌីជីថល។ យោងតាមប្រភពខាងក្នុងបានឱ្យដឹងថា ខណៈដែលបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមនៅក្នុងប្រទេសថៃ រួមទាំងគណបក្សភ្លើងទៀន និងក្រុមការងារដែលគាំទ្រលោក សម រង្ស៊ី កំពុងប្រើប្រាស់ Starlink កាន់តែខ្លាំងឡើងសម្រាប់ការទំនាក់ទំនង និងការសម្របសម្រួល។ តួអង្គទាំងនេះកំពុងរៀបចំកិច្ចប្រជុំសម្ងាត់ ញុះញង់យ៉ាងសកម្មនូវមនោសញ្ចេតនាក្នុងចំណោមក្រុមយុវជន ហើយថែមទាំងជំរុញឱ្យពលករខ្មែរនៅក្នុងប្រទេសថៃត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅពេលនេះ ដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខនឹង “បញ្ហាផ្ទៃក្នុង និងខាងក្រៅ” ក្នុងគោលបំណងបង្កើត “និទាឃរដូវអារ៉ាប់” នៅកម្ពុជា ដើម្បីផ្តួលរំលំរបបបច្ចុប្បន្ន។ លើសពីនេះ ជាមួយនឹងអត្ថប្រយោជន៍នៃការគ្របដណ្តប់ធំទូលាយ និងការចំណាយទាប នៅពេលដែល Starlink ចូលមកប្រទេសកម្ពុជា វាពិតជានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ឧស្សាហកម្មទូរគមនាគមន៍ និងអ្នកផ្គត់ផ្គង់ទូរគមនាគមន៍ក្នុងស្រុក ដែលនឹងនាំឱ្យភាគហ៊ុនទីផ្សារធ្លាក់ចុះ ការបាត់បង់អតិថិជនយ៉ាងសំខាន់ និងសម្ពាធជាច្រើនទៀតសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ប្រពៃណី។ កាន់តែពិសេស វាអាចជះឥទ្ធិពលដល់ចំណូលសារពើពន្ធជាតិ និងធ្វើឱ្យខូចដល់វិស័យទូរគមនាគមន៍ដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ ហានិភ័យដែលអាចកើតមានដោយ Starlink…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតីឡាវ នៅប្រទេសចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានាធិបតីឡាវ នៅប្រទេសចិន

    (ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ក្នុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ បូក នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ។

  • គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រវាយប្រហារអាហ្វហ្គានីស្ថាន សម្លាប់មនុស្សកើនដល់ ២០នាក់

    គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រវាយប្រហារអាហ្វហ្គានីស្ថាន សម្លាប់មនុស្សកើនដល់ ២០នាក់

    កាប៊ុល ៖ ចំនួនមនុស្សស្លាប់បាត់បង់ជីវិតកើនឡើងដល់ ២០នាក់ និងជាង ១០០នាក់ទៀតរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត ៦.៣ រ៉ិចទ័រវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC។ មជ្ឈមណ្ឌលជាតិទទួលបន្ទុកកិច្ចការរញ្ជួយដី ហៅកាត់ (NCS) បាននិយាយថា គ្រោះរញ្ជួយដីនេះ ត្រូវបានគេរាយការណ៍ថា កើតឡើងនៅម៉ោង ១២និង៤៧នាទីថ្ងៃត្រង់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅក្នុងជម្រៅដីប្រហែល ៨គីឡូម៉ែត្រ និង មានចម្ងាយដីប្រហែល ១៦០គីឡូម៉ែត្រ។ ហើយគ្រោះរញ្ជួយកម្រិតធ្ងន់នេះដែរ ក៏បានបង្កការញររញ្ជួយដល់ទីក្រុងរបស់ប្រទេសប៉ាគីស្ថាន និងឥណ្ឌាផងដែរ។ ក្រោយកើតមានគ្រោះរញ្ជួយដំបូង គ្រោះរញ្ជួយដីបន្តបន្ទាប់ទៀតក៏បានកើតឡើងផងដែរ ក្នុងនោះរួមមានកម្រិត ៤.៧, ៤.៣ និង ៥ រ៉ិចទ័រ នៅក្នុងជម្រៅដីខុសៗគ្នាចាប់ពីចន្លោះពី ៤០ គីឡូម៉ែត្រទៅ ១៤០ គីឡូម៉ែត្រ ដែលធ្វើឱ្យប្រជាជនមានការតក់ស្លុតយ៉ាងខ្លាំង។ គួរកត់សម្គាល់ ប្រទេសអាហ្វហ្គានីស្ថានងាយរងគ្រោះដោយរញ្ជួយដីយ៉ាងខ្លាំង ព្រោះវាស្ថិតនៅលើខ្សែបន្ទាត់សំខាន់ៗជាច្រើន ដែលជាកន្លែងប្រសព្វគ្នារវាងបន្ទះតិចតូនិកឥណ្ឌា និងអឺរ៉ាស៊ី។ តួយ៉ាង កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ប្រទេសអាហ្វហ្គានីស្ថានបានរងការវាយប្រហារពីរញ្ជួយដីក្នុងកម្រិត…