Category: ព័ត៌មានជាតិ
-

ព្យុះ Goretti ធ្វើឲ្យផ្ទះសម្បែងដាច់ចរន្តអគ្គិសនី និងរំខានដល់ការធ្វើដំណើរនៅទូទាំងអឺរ៉ុបខាងជើង
ឡុងដ៍ ៖ ព្យុះ Goretti បានវាយប្រហារភាគខាងជើងនៃទ្វីបអឺរ៉ុប ជាមួយនឹងខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង បង្កការរំខានដល់ការធ្វើដំណើរ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។ បើតាមប្រភពពីកាសែតរ៉យទ័រ, ផ្ទះរាប់ម៉ឺនខ្នងបានដាច់ចរន្តអគ្គិសនីនៅក្នុងចក្រភពអង់គ្លេស និងប្រទេសបារាំង ហើយសេវាកម្មផ្លូវដែកត្រូវបានផ្អាកនៅទូទាំងប្រទេសជាច្រើន ចំណែកឯជើងហោះហើររាប់រយត្រូវបានលុបចោល រួមទាំងនៅតាមមជ្ឈមណ្ឌលសំខាន់ៗដូចជា អាំស្ទែរដាំ និងហាំប៊ឺក ។ បន្ថែមលើនេះ អាកាសធាតុត្រជាក់ខ្លាំង និងព្រិលធ្លាក់ខ្លាំង បានបិទសាលារៀន រោងចក្រ និងសូម្បីតែរ៉េអាក់ទ័រនុយក្លេអ៊ែរជាបណ្តោះអាសន្ន ខណៈដែលអាជ្ញាធរបានព្រមានអំពីការរំខានរយៈពេលយូរ ខណៈដែលស្ថានភាពត្រជាក់បានរីករាលដាលពាសពេញអឺរ៉ុបខាងលិច និងកណ្តាល ៕ ប្រភព ៖ រ៉យទ័រ
-

មេធំកំពូលអ៊ីរ៉ង់ ៖ ការផ្តុំគ្នាគាំទ្ររដ្ឋាភិបាល ជាសារព្រមានដល់អាមេរិក
តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានថ្លែងកោតសរសើរ ចំពោះការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដោយចាត់ទុកថា ជាការព្រមានដល់សហរដ្ឋអាមេរិក។ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានសរសើរការប្រមូលផ្តុំគ្នា ដើម្បីបង្ហាញការគាំទ្ររដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដោយលោកហៅថា ជាការឆ្លើយតបទៅនឹងការធ្វើបាតកម្មតវ៉ា រយៈពេលពីរសប្តាហ៍ ហើយ ការចេញទៅជួបជុំគ្នាវាយបកវិញ បែបនេះ គឺជា “ការព្រមាន” ដល់សហរដ្ឋអាមេរិក។ ថ្លែងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់, លោក Ali Khamenei បាននិយាយថា «នេះគឺជាការព្រមានដល់អ្នកនយោបាយអាមេរិក ឱ្យបញ្ឈប់ការបោកបញ្ឆោតរបស់ពួកគេ»។ លោក Ali Khamenei បានមានប្រសាសន៍ទៀតថា «ការប្រមូលផ្តុំដ៏ធំទាំងនេះ ដែលពោរពេញទៅដោយការតាំងចិត្ត បានរារាំងផែនការរបស់សត្រូវបរទេស ដែលត្រូវបានសន្មត់ថា ធ្វើឡើងដោយទាហានស៊ីឈ្នួល នៅក្នុងស្រុក»។ ការថ្លែងរបស់លោក Ali Khamenei បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាម ម្តងហើយម្តងទៀត ថា នឹងធ្វើអន្តរាគមន៍ផ្នែកយោធា…
-

លោក ដូណាល់ ត្រាំ ព្រមានប្រើគ្រប់វិធីក្រសោបយកកោះ Greenland ឱ្យបាន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា ប្រទេសរបស់លោកនឹងប្រើគ្រប់វិធីសាស្រ្ត ដើម្បីក្រសោបយកកោះ Greenland ឱ្យខានតែបាន ដោយលោកព្រមានធ្ងន់ៗថា បើសិនទីក្រុងវ៉ាស៊ីនតោនមិនធ្វើសកម្មភាពទេ នោះរុស្ស៊ី និងចិន នឹងចូលកាន់កាប់កោះយុទ្ធសាស្រ្តមួយនេះជាក់ជាមិនខាន ។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា ការគ្រប់គ្រងដែនដីដាណឺម៉ាកដ៏សម្បូរធនធានរ៉ែមួយនេះ មានសារៈសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាមេរិក នៅចំពោះមុខសកម្មភាពយោធាកើនឡើងនៅតំបន់អាក់ទិក ។ លោក ត្រាំ ដែលមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា បើមិនមែនយើងទេ រុស្ស៊ី ឬចិននឹងយក ហើយខ្ញុំនឹងមិនបណ្តោយឱ្យរឿងនោះកើតឡើងទេ ។ ដូច្នេះហើយ កោះ Greenland គួរតែធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក បើសិនកោះនេះ មិនចង់ឃើញរុស្ស៊ី ឬចិន គ្រប់គ្រងនោះទេ ។ ក្រៅពីប្រើយុទ្ធសាស្រ្តសម្លុតគំរាម មន្ត្រីអាមេរិក រួមទាំងទីប្រឹក្សាសេតវិមានកាលពីថ្ងៃអាទិត្យ ក៏បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផែនការទិញទឹកចិត្តអ្នកកោះ Greenland ក្នុងម្នាក់ដល់ទៅ ១០០,០០០ដុល្លារ ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្ដាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក ។…
-

ចិន ត្រៀមផលិតយន្តហោះចម្បាំងបំបាំងកាយ J-35 ទ្រង់ទ្រាយធំ
ប៉េកាំង ៖ ប្រទេសចិនកំពុងត្រៀមចាប់ផ្តើមផលិតយន្តហោះចម្បាំងបំបាំងកាយ J-35 ដែលជាយន្តហោះទំនើបបំផុតជំនាន់ទី ៥ របស់ខ្លួន ក្នុងលក្ខណៈទ្រង់ទ្រាយធំនៅឆ្នាំ ២០២៦ នេះ ។ បើតាមកាសែត South China Morning Post, យន្តហោះចម្បាំងបំបាំងកាយ J-35 នឹងត្រូវផលិតឡើងដោយក្រុមហ៊ុនសាជីវកម្ម Shenyang ហៅកាត់ SAC ខណៈដែលរោងចក្រផលិតយន្តហោះមួយនេះនឹងគ្របដណ្តប់នៅលើផ្ទៃដីជិត ៨០ គីឡូម៉ែត្រការ៉េ ។ យន្តហោះ J-35 ផលិតឡើងក្នុងគោលបំណងធ្វើជាឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់កងទ័ពអាកាស និងកងទ័ពជើងទឹករបស់ប្រទេសចិន ។ ពេលបញ្ចប់ការផលិត, យន្តហោះ J-35 គ្រោងនឹងដាក់ពង្រាយនៅលើនាវា Fujian ដែលជានាវាផ្ទុកយន្តហោះចម្បាំងចិនដំបូងបំផុត មានបំពាក់ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច ដែលអាចឱ្យយន្ដហោះហោះចេញពីនាវាក្នុងល្បឿងយ៉ាងលឿន ។ J-35 ជាយន្តហោះមានម៉ាស៊ីនភ្លោះ និងមានល្បឿនលឿនជាងសំឡេងចាប់ពី ១.៨ ដងទៅ ២.២ ដង ។ វាមានសមត្ថភាពហោះហើរក្នុងចម្ងាយចាប់ពី ១,២០០ ទៅ ១,៣៥០ គីឡូម៉ែត្រ និងមានទម្ងន់ពី…
-

ប៉ាគីស្ថាន នឹងលក់អាវុធ និងយន្តហោះចម្បាំងតម្លៃ ១.៥ ពាន់លានដុល្លារជាមួយ ស៊ូដង់
អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានជិតឈានដល់កិច្ចព្រមព្រៀងដំណាក់កាលចុងក្រោយ ដែលមានតម្លៃ ១.៥ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់សព្វាវុធ និងយន្តហោះចម្បាំងទៅឱ្យប្រទេសស៊ូដង់ នេះបើតាមការបញ្ជាក់ពីអតីតមន្រ្តីកងទ័ពអាកាសកំពូលមួយរូប និងប្រភពចំនួនបីផ្សេងទៀត ។ យោងតាមកាសែតរ៉យទ័រ, សង្គ្រាមស៊ីវិលនៅស៊ូដង់បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកអស់រយៈពេលជាង ២ឆ្នាំកន្លះ ដោយវាបានផ្តល់ផលប្រយោជន៍ដល់បរទេសយ៉ាងច្រើន និង ការប្រេះស្រាំផ្ទៃក្នុងរបស់ប្រទេសយុទ្ធសាស្ត្រនៅសមុទ្រក្រហម និងជាប្រទេសផលិតមាសដ៏សំខាន់មួយនេះ ។ ប្រភពចំនួនពីរក្នុងចំណោមបី បានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ប៉ាគីស្ថាននឹងផ្គត់ផ្គង់យន្តហោះចម្បាំងធុនស្រាល Karakoram-8 ចំនួន ១០គ្រឿង យន្តហោះគ្មានមនុស្សបើកជាង ២០០គ្រឿង ក្នុងនោះរួមមានដ្រូនស៊ើបការណ៍ និងដ្រូនពិឃាត Kamikaze ព្រមទាំងប្រព័ន្ធការពារដែនអាកាសទំនើប ។ ក្រៅពីយន្តហោះ Karakoram-8 កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលទាំងយន្តហោះចម្បាំងសម្រាប់ហ្វឹកហ្វឺន Super Mushshak និងយន្តហោះចម្បាំង JF-17 ដែលប៉ាគីស្ថាន និងចិន អភិវឌ្ឍរួមគ្នា ខណៈដែលកាលបរិច្ឆេទដឹកជញ្ជូននៅមិនទាន់ដឹងនៅឡើយទេ ។ ការផ្គត់ផ្គង់ពីប្រទេសប៉ាគីស្ថាន ជាពិសេសយន្តហោះដ្រូន និងយន្តហោះចម្បាំង ត្រូវបានគេរំពឹងថា នឹងអាចជួយកងទ័ពស៊ូដង់ទទួលបានឧត្តមភាពផ្លូវអាកាសមកវិញ ដែលខ្លួនមាននៅដើមសង្គ្រាមជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានប្រើប្រាស់យន្តហោះដ្រូនកាន់តែច្រើនឡើងៗ ដើម្បីវាយដណ្តើមបានទឹកដីជច្រើន និង…
-

ប៉ាគីស្ថាន ថា អាមេរិក គួរចាប់ខ្លួនលោក Netanyahu ជំនួសលោក Maduro
អ៊ីស្លាម៉ាបាត ៖ សហរដ្ឋអាមេរិកគួរតែចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ជំនួសលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro ។ នេះបើតាមការអះអាងរបស់លោក Khawaja Asif រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៉ាគីស្ថាន Geo TV កាលពីថ្ងៃអាទិត្យ, លោក Khawaja និយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ជាឱ្យយោធារបស់ខ្លួន ចូលទៅចាប់ខ្លួនលោក Netanyahu យកទៅកាត់ទោស នៅក្នុងតុលាការណាមួយរបស់អាមេរិក ដោយសារនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្គាហ្សា ។ ជាមួយគ្នានេះ លោក Khawaja ក៏បានថ្កោលទោសប្រតិបត្តិការយោធារបស់អាមេរិកនៅវ៉េណេស៊ុយអេឡា និងពិពណ៌នាការចាប់ខ្លួនលោក Maduro ថាជាការចាប់ពង្រត់ ។ លោកថា សកម្មភាពបែបនេះនឹងមានភាពត្រឹមត្រូវវិញ ប្រសិនបើអាមេរិកអនុវត្តប្រតិបត្តិការនេះប្រឆាំងនឹងអ៊ីស្រាអែល ។ បើតាម RT, ការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានដែលជំរុញឲ្យអាមេរិក ចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ជំនួសលោក Maduro ក៏ស្របនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបានចេញដីកាចាប់ខ្លួន លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម ។ យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន…
-

លោក ត្រាំ ចង់លើកបន្តុបរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើជាប្រធានាធិបតី គុយបា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងលើកបន្តុបរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍គុយបា ឲ្យឡើងធ្វើជាប្រធានាធិបតីបន្ទាប់របស់ប្រទេសជាកោះមួយនេះ ។ ឆ្លើយតបទៅនឹងសារមួយដែលបង្ហោះដោយអ្នកលេងបណ្ដាញសង្គម X ឈ្មោះ Cliff Smith តាំងតែពីថ្ងៃទី៨ ខែមករា ដែលសរសេររៀបរាប់បែបលេងសើចថា លោក Marco Rubio នឹងក្លាយជាប្រធានាធិបតីគុយបា នោះ លោក ត្រាំ បានបញ្ចេញមតិយោបល់តបទៅវិញថា ការលើកបន្តុបបែបនេះគឺជារឿងល្អ សម្រាប់រូបលោក ។ បន្ទាប់ពីឃើញសាររបស់លោក ត្រាំ ភ្លាម , រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានបង្ហោះ នៅលើបណ្តាញសង្គម X ដោយទទូចថា «ភាពត្រឹមត្រូវ និង យុត្តិធម៌ គឺស្ថិតនៅលើប្រទេសគុយបា»។ ការប្រលយពាក្យសម្តីដ៏ភ្ញាក់ផ្អើលនេះធ្វើឡើងនៅមួយសប្តាហ៍ បន្ទាប់ពីកងកម្លាំងអាមេរិកបានចូលទៅចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដល់ក្នុងទីក្រុងការ៉ាកាស បន្ទាប់ពីលោក ត្រាំ…
-

ស៊ុយអែតវិនិយោគ ១.៦ ពាន់លានដុល្លារ ពង្រឹងប្រព័ន្ធការពារដែនអាកាសទប់ទល់រុស្ស៊ី
ស្តុកខុល ៖ ស៊ុយអែតមានផែនការចំណាយលុយដល់ទៅ ១.៦ពាន់លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធមីស៊ីលការពារដែនអាកាស ក្នុងគោលបំណងចម្បងការពារអាយុជីវិតជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ពិសេសទប់ទល់ឥទ្ធិពលរុស្ស៊ី នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលស៊ុយអែត កាលពីថ្ងៃអាទិត្យ ។ ពាក់ព័ន្ធនឹងការចំណាយលុយពង្រឹងប្រព័ន្ធការពារដែនអកាស រដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson និយាយថា បទពិសោធន៍ទទួលបានពីសង្គ្រាមនៅអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃការការពារ និងពង្រឹងដែនអាកាសឱ្យកាន់តែរឹងមាំ និងមានភាពធន់ ។ បើតាមប្រមុខការពារជាតិស៊ុយអែតរូបនេះ, ប្រទេសរបស់លោកនឹងបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយជិតជាច្រើន ដើម្បីការពារទីក្រុងនានា ស្ពាន រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀត ។ ការសម្រេចចិត្តបែបនេះរបស់ស៊ុយអែត ធ្វើឡើងដូចគ្នានឹងបណ្តាប្រទេសអឺរ៉ុបដទៃទៀតដែរ ដែលបាននាំគ្នាជះលុយយ៉ាងច្រើនសម្បើមលើវិស័យការពារជាតិ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២២ ។ ជាពិសេស ទឹកដីដ៏ធំទូលាយរបស់ស៊ុយអែត នៅតែងាយរងគ្រោះដោយការគំរាមកំហែងតាមផ្លូវអាកាស រួមមានការវាយប្រហារពីយន្តហោះចម្បាំងទំនើបៗ និងមីស៊ីលល្បឿនលឿនជាងសំលេងជាដើម ៕ ប្រភព ៖ The Straits Times
-

វេណេស៊ុយអេឡាថ្កោលទោសប្រតិបត្តិការយោធាអាមេរិកថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម”
ការ៉ាកាស់ ៖ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡា លោក Freddy Nanez កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហាររបស់អាមេរិកលើប្រជាជាតិអាមេរិកខាងត្បូងមួយនេះ កាលពីដើមខែថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ ការថ្លែងបែបនេះរបស់លោក Nanez ធ្វើឡើងក្នុងអំឡុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិមួយ ខណៈដែលរដ្ឋមន្រ្តីព័ត៌មានវេណេស៊ុយអេឡារូបនេះ បានគូសបញ្ជាក់ពីទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់សហគមន៍វប្បធម៌អន្តរជាតិ នៅចំពោះមុខការកើនឡើងអំពើហិង្សា និងការចុះខ្សោយច្បាប់អន្តរជាតិ ។ បើតាមការលើកឡើងរបស់លោក Nanez, អរិភាពបានកើនឡើងចាប់តាំងពីឆ្នាំ ២០១៩ ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម ប្រតិបត្តិការសម្ងាត់ និងការរឹបអូសទ្រព្យសម្បត្តិខុសច្បាប់របស់វេណេស៊ុយអេឡាជាដើម ប៉ុន្តែប្រជាជាតិអាមេរិកខាងត្បូងរបស់លោកមួយនេះ នឹងមិនចុះចាញ់ឡើយ ។ សូមរម្លឹកថា សហរដ្ឋអាមេរិកបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីការ៉ាកាស ទាំងកណ្តាលអាធា្រត្រ ហើយថែមទាំងបានចាប់ពង្រាត់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ ទាំងដែលកំពុងគេងលង់លក់ ។ ប្រតិបត្តិយោធានេះ ធ្វើឡើងដោយយោងតាមការចោទប្រកាន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា មេដឹកនាំវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ជាមេខ្លោងគ្រឿងញៀន ដែលបើកដៃឱ្យមានការជួញដូរគ្រឿងញៀន និងក្រុមភេរវកម្មចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ៕ ប្រភព ៖…
-

ថៃផ្ទុះគ្រាប់បែកឆេះការ៉ាស់សាំង PTT នៅភាគខាងត្បូង
បាងកក ៖ ផ្ទុះគ្រាប់បែកផ្ទួនៗ បណ្តាលឲ្យឆេះបំផ្លាញស្ថានីយប្រេងឥន្ធនៈ ចំនួន១១កន្លែង ឃើញមានទាំងការ៉ាស់ PTT នៅទូទាំងខេត្ត ភាគខាងត្បូងបំផុត នៃ ប្រទេសថៃ ដូចជា ខេត្ត Narathiwat, ខេត្ត Pattani និង ខេត្ត Yala កាលពីយប់រំលេងអធ្រាត ឈានចូលដល់ថ្ងៃចន្ទនេះ។ សេចក្តីថ្លែងការណ៍ របស់កងទ័ពបានឲ្យដឹងថា មានមនុស្ស៤នាក់ បានរងរបួស អំឡុងការបំផ្ទុះគ្រាប់បែក ចន្លោះពេលប្រហែល ៤០នាទី នៅក្នុងតំបន់ ដែលតែងតែមានសកម្មភាពវាយប្រហារ របស់ក្រុមបះបោរ។ បើតាម AFP, ជម្លោះផ្តាច់ទឹកដី ចាប់តាំងពីឆ្នាំ ២០០៤ មក បានសម្លាប់មនុស្សរាប់ពាន់នាក់ ខណៈដែលពួកឧទ្ទាម នៅក្នុងតំបន់ភាគច្រើន ដែលជាមូស្លីម ជាប់ព្រំដែននឹងប្រទេសម៉ាឡេស៊ី បាននិងកំពុងប្រយុទ្ធ ដើម្បីស្វ័យភាពកាន់តែច្រើន។ យ៉ាងណា ជុំវិញការវាយប្រហារចុងក្រោយបង្អស់នេះ អាជ្ញាធរមិនបាននិយាយថា ក្រុមណាមួយ អាចនៅពីក្រោយការវាយប្រហារ ហើយ មិនបានប្រកាសពីការចាប់ខ្លួនជនសង្ស័យ នោះដែរ។ អភិបាលខេត្ត Narathiwat លោក…