Category: ព័ត៌មានជាតិ
-

ថៃគ្រោងរើសនាយករដ្ឋមន្ត្រីថ្មី សប្តាហ៍ក្រោយ
ថៃគ្រោងរើសនាយករដ្ឋមន្ត្រីថ្មី សប្តាហ៍ក្រោយ បាងកក ៖ សភាប្រទេសថៃ គ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ថ្មី នាដើមសប្តាហ៍ក្រោយ បន្ទាប់ពីលោកស្រី ផែថងថាន ត្រូវបានបណ្តេញចេញ។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ដកតំណែងលោកស្រី មានន័យថា នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai និងគណៈរដ្ឋមន្ត្រីចាំផ្ទះ នឹងបន្តធ្វើ រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។ សភានឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ប្រហែលនៅដើមសប្តាហ៍ក្រោយ ប៉ុន្តែ មិនទាន់មានការបង្ហាញច្បាស់លាស់ ពីអ្នកដែលត្រូវមកជំនួស លោកស្រី នៅឡើយទេ។ នៅក្រោមរដ្ឋធម្មនុញ្ញ មានតែបេក្ខជន ដែលធ្លាប់ត្រូវបានតែងតាំង ជាបេក្ខភាពនាយករដ្ឋមន្ត្រី អំឡុងការបោះឆ្នោតសកលចុងក្រោយ ក្នុងឆ្នាំ ២០២៣ ប៉ុណ្ណោះ ដែលមានសិទ្ធិ អាចទទួលបានតំណែងនេះជំនួស។ ក្នុងនោះ បួននាក់ ក្នុងចំណោមឈ្មោះទាំងនោះ គឺនៅក្រៅការបោះឆ្នោត ដោយ បីនាក់ ត្រូវបានហាមឃាត់ ដោយដីការបស់តុលាការ និងមួយរូបទៀត ក៏មិនអាច ព្រោះ គណបក្សរបស់ខ្លួន ដែលមានសម្ព័ន្ធភាពជាមួយបក្សភឿថៃ មិនទទួលបានសមាជិកសភាគ្រប់ ដើម្បីមានលក្ខណៈគ្រប់គ្រាន់។…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាត និងមានអត្ថន័យ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាតនិងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន។ សម្តេចធិបតីបានបញ្ជាក់នាយប់ថ្ងៃទី២៩សីហា ថា ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ ។ ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះថា រូបប្រជាពលរដ្ឋជាច្រើនពេញផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។ រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរៈកងទ័ព និងវីរៈនគរបាលជាតិយើង ដែលពេលនោះ កំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង ។ ចំណែកឯរូបខ្ញុំ ដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរៈកងទ័ពនិងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥) ។ ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស…
-

ថៃដកតំណែងលោកស្រី ផែថងថាន ហើយ
បាងកក ៖ ទីបំផុត នៅរសៀលថ្ងៃទី២៩ ខែសីហានេះ តុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងសំណុំរឿង ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា។ កន្លងមក ក៏មានបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែងផងដែរ ហើយថា មិនចាំបាច់ រងចាំការប្រកាសសាលក្រមទេ។ បាតុករបានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី ថា បានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ៕ ប្រភព BBC
-

បេក្ខជនប្រឡងបាក់ឌុប គីម រ៉ាវិត ពិការដៃទាំងសងខាងដើរចេញពីបន្ទប់ប្រឡងទាំងទឹកមុខញញឹមរីករាយ
(ភ្នំពេញ)៖ ក្នុងការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ នៃដំណើរការសំណេរប្រឡងលើវិញ្ញាសាចំនួន២មុខវិជ្ជា នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់។ បើតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងចំណោមបេក្ខជនដទៃទៀត គឺបេក្ខជន គីម រ៉ាវិត ពិការដៃទាំងសងខាង (សរសេរសំណេរប្រើប្រាស់ដោយជើង) បានដើរចេញពីបន្ទប់ប្រឡងនៃមណ្ឌលបឋមសិក្សាពោធិ៍សាត់ ប្រកបដោយទឹកមុខរីករាយ ។ គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២ មាន ២មុខវិជ្ជាគឺ ៖ អក្សរសាស្ត្រ និង រូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
-

រុស្ស៊ីប្រើមីស៊ីលលឿនជាងសំឡេងវាយប្រហារអ៊ុយក្រែន
មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសអះអាងពីការប្រើប្រាស់មីស៊ីលលឿនជាងសំលេងរយៈចម្ងាយឆ្ងាយវាយប្រហារគោលដៅយោធារបស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អំឡុងប្រតិបត្តិការនេះ រុស្ស៊ីបានវាយប្រហារលើរោងចក្រសព្វាវុធ និងព្រលានយន្តហោះរបស់អ៊ុយក្រែនជាច្រើន។ ចំណែកខាងយោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានស្ទាក់ចាប់យន្តហោះដ្រូន និងមីស៊ីលរុស្ស៊ីភាគច្រើនដែលហោះចូលមក ប៉ុន្តែបានទទួលស្គាល់ថា ទីតាំងចំនួន ១៣កន្លែងបានរងការខូចខាតដោយសារថ្វីដៃរុស្ស៊ី។ ហើយការវាយប្រហារមួយរបស់រុស្ស៊ី ចំការិយាល័យរបស់ក្រុមហ៊ុនការពារជាតិ Ukrspecsystems។ បង្កើតឡើងក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុននេះជាទីតាំងផលិតយន្តហោះគ្មានមនុស្សបើក រួមទាំងដ្រូន PD-2 រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនប្រើវាយប្រហារទីតាំងជ្រៅៗនៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ។ ការវាយប្រហារដោយមីស៊ីលលឿនជាងសំលេងរបស់រុស្ស៊ីកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការបាញ់សាកល្បងកាំជ្រួចបញ្ជាទិស មានឈ្មោះថា Flamingo ដែលមានរយៈចម្ងាយប្រហែល ៣.០០០ គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់បានរហូតដល់ ១.០០០ គីឡូក្រាម៕ ប្រភព ៖ AFP
-

អង់គ្លេសកោះហៅបេសកជនរុស្ស៊ីសួរនាំ ក្រោយបាញ់មីស៊ីលចំទីតាំងអង់គ្លេស និងអឺរ៉ុបប្រចាំអ៊ុយក្រែន
ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសខ្លួនមកសួរនាំ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយទីក្រុងមូស្គូបានវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនលើអ៊ុយក្រែន បណ្តាលឱ្យមនុស្ស ២១នាក់ស្លាប់ និង ខូចខាតអគារជាច្រើន រួមទាំងការិយាល័យក្រុមប្រឹក្សាអង់គ្លេស និងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំទីក្រុងកៀវ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានបង្ហោះសារលើបណ្តាញសង្គម X ថា លោកប្រធានាធិបតីរុស្ស៊ី ការវាយប្រហាររបស់លោក Putin កាលពីយប់មិញ បានសម្លាប់ជនស៊ីវិល បំផ្លាញផ្ទះសម្បែង និងសំណង់អគារខូចខាតជាច្រើន រួមទាំងការិយាល័យក្រុមប្រឹក្សាអង់គ្លេស និងគណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងកៀវ។ បើតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែន វាគឺជាការវាយប្រហារដ៏ធំបំផុតមួយក្នុងពេលប៉ុន្មានខែថ្មីៗនេះ ហើយក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សយ៉ាងហោចណាស់ ៦៣ នាក់រងរបួសផងដែរ។ អំពើហិង្សាចុងក្រោយនេះ បានវាយប្រហារលើតំបន់លំនៅដ្ឋាន ក៏ដូចជាទីតាំងការទូត និងពាណិជ្ជកម្ម ធ្វើឱ្យខូចខាតដល់ការិយាល័យក្រុមប្រឹក្សាអង់គ្លេស គណៈប្រតិភូសហភាពអឺរ៉ុប សហគ្រាសតួកគី និងស្ថានទូតអាស៊ែបៃហ្សង់។ យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣១ គ្រាប់ និងវាយប្រហារដោយយន្តហោះដ្រូនជិត ៦០០ គ្រឿងនៅទូទាំងប្រទេសអ៊ុយក្រែន។ ជាការឆ្លើយតប ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ការវាយប្រហាររបស់ខ្លួនបានកំណត់គោលដៅតែទៅលើឧស្សាហកម្មយោធា និងមូលដ្ឋានទ័ពអាកាសប៉ុណ្ណោះ ហើយបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានវាយប្រហារលើគោលដៅជនស៊ីវិល៕…
-

អាមេរិកគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នៅជប៉ុន
តូក្យូ ៖ មន្ត្រីជប៉ុន និងអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តទាំងពីរ នឹងរួមមានទាំងការដាក់ពង្រាយជាបណ្តោះអាសន្ននូវប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម “Typhon” នៅក្នុងប្រទេសជប៉ុន។ ប្រព័ន្ធ Typhon គឺជាផ្នែកមួយនៃការជំរុញរបស់សហរដ្ឋអាមេរិក ដើដើម្បីដាក់ពង្រាយសព្វាវុធប្រឆាំងនឹងនាវាជាច្រើនប្រភេទនៅអាស៊ី។ អាវុធនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន នៅពេលដាក់ពង្រាយជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២៤ អំឡុងសមយុទ្ធយោធាទ្រង់ទ្រាយធំ ដឹកនាំដោយទីក្រុងម៉ានីល។ អ្នកនាំពាក្យកងកម្លាំងការពារស្វ័យជើងគោកជប៉ុននិយាយថា ប្រព័ន្ធមីស៊ីល Typhon នឹងត្រូវដាក់ពង្រាយទៅកាន់ស្ថានីយអាកាសម៉ារីនអាមេរិក Iwakuni ដែលជាផ្នែកមួយនៃសមយុទ្ធមានឈ្មោះថា Resolute Dragon ក្នុងគោលបំណងបង្កើនការរារាំង សមត្ថភាពឆ្លើយតប និងប្រតិបត្តិការរួមបញ្ចូលគ្នា។ សមយុទ្ធ Resolute Dragon នឹងចាប់ផ្តើមពីថ្ងៃទី ១១ ដល់ទី២៥ ខែកញ្ញាខាងមុខ។ ហើយមីស៊ីលដែលអាមេរិកគ្រោងបាញ់សាកល្បងរួមមានកាំជ្រួច Tomahawk ដែលអាចបាញ់ចេញពីហ្វីលីពីនដល់គោលដៅទាំងក្នុងប្រទេសចិន និងរុស្ស៊ី និងកាំជ្រួច SM-6 ដែលអាចវាយប្រហារគោលដៅលើអាកាស ឬសមុទ្របានចម្ងាយជាង ២០០ គីឡូម៉ែត្រ៕ ប្រភព ៖ The straits times
-

-

-

វិស័យអាកាសចរណ៍សកលស្នើដំឡើងអាយុចូលនិវត្តន៍អ្នកបើកយន្តហោះអន្តរជាតិពី ៦៥ ដល់ ៦៧ ឆ្នាំ
ស៊ីតថល ៖ ក្រុមតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បានស្នើឱ្យទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិ ដំឡើងអាយុចូលនិវត្តន៍អ្នកបើកយន្តហោះពាណិជ្ជកម្មពី ៦៥ឆ្នាំ ដល់ ៦៧ឆ្នាំ ដោយលើកហេតុផលពីតម្រូវការអាកាសយានិកទូទាំងពិភពលោក សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែសីហា។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៃអង្គការសហប្រជាជាតិ ហៅកាត់ (ICAO) នឹងពិចារណាលើសំណើនេះ ដែលអាចនឹងមានការជំទាស់ពីសហជីពអាកាសយានិកសំខាន់ៗរបស់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំមហាសន្និបាតរបស់ខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា។ កន្លងមក ច្បាប់អន្តរជាតិហាមប្រាមអ្នកបើកយន្តហោះដែលមានអាយុលើសពី ៦៥ឆ្នាំមិនឱ្យហោះហើរអន្តរជាតិឡើយ ហើយប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកក៏បានអនុវត្តច្បាប់ដូចគ្នាក្នុងស្រុកផងដែរ។ យ៉ាងណា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់ (IATA) ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ប្រហែល ៣៥០ក្រុមហ៊ុន បានលើកឡើងថា ការដំឡើងអាយុលើសកាលកំណត់ពីមុន ២ឆ្នាំទៀត គឺជាជំហានប្រុងប្រយ័ត្នមួយ ហើយក៏គួរតែសមហេតុផលស្របនឹងសុវត្ថិភាពផងដែរ។ សមាគម IATA បាននិយាយនៅក្នុងឯកសារការងារដែលចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ ICAO ថា ការហោះហើរនីមួយៗនៅតែត្រូវការអ្នកបើកយន្តហោះចំនួនពីរនាក់ ក្នុងនោះមានម្នាក់អាយុក្រោម ៦៥ឆ្នាំ និងម្នាក់ទៀតមានអាយុលើសពី ៦៥ឆ្នាំ។ សូមរម្លឹកថា នៅឆ្នាំ ២០០៦ អង្គការ ICAO បានដកចេញនូវដែនកំណត់អាយុពី ៦០…