Category: ព័ត៌មានជាតិ
-

ឯកឧត្តម ឃួង ស្រេង ៖ ធនធានមនុស្សសំខាន់ណាស់ ដើម្បីឱ្យប្រទេសជាតិ មានការអភិវឌ្ឍជឿនលឿនរឹងមាំ
(ភ្នំពេញ)៖ ប្រទេសជាតិ រីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូមប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីជាទំពាំងស្នងឫស្សី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាស អានសារលិខិត អបអរសាទរ បើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២៥នេះ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និង សិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ ឯកឧត្តម ឃួង ស្រេង លើកឡើងទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សូមឱ្យកូនក្មួយៗទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកបម្រើជាតិមាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកំរិតថែមទៀត…
-

លោក ត្រាំ គំរាមវាយនីហ្សេរីយ៉ា ជុំវិញការសម្លាប់គ្រិស្តសាសនិក
វ៉ាស៊ីនតោន ៖ លោក Trump បានគំរាមចាត់វិធានការយោធា វាយប្រហារលើនៅប្រទេស នីហ្សេរីយ៉ា ជុំវិញការសម្លាប់គ្រិស្តសាសនិក។ ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃសៅរ៍ បានគំរាមបញ្ជូនកងកម្លាំងអាមេរិក ប្រសិនបើប្រទេស ដែលមានប្រទេសមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិក មួយនេះ មិនរារាំង នូវអ្វីដែលលោកបានពិពណ៌នាថា «ជាការសម្លាប់ពួកគ្រីស្ទាន ដោយពួកអ៊ីស្លាម»។ នៅក្នុងការបង្ហោះ ដ៏ភ្ញាក់ផ្អើល លើវេទិកាសង្គម Truth Social , មេដឹកនាំ មកពីគណបក្សសាធារណរដ្ឋ រូបនេះ បាននិយាយថា លោកបានស្នើសុំឱ្យមន្ទីរបញ្ចកោណ រៀបចំផែនការវាយប្រហារដែលអាចកើតមាន មួយថ្ងៃ បន្ទាប់ពីការព្រមានថា សាសនាគ្រឹស្ត កំពុងប្រឈមមុខនឹងការគំរាមកំហែង ដែលអាចកើតមាន នៅក្នុងប្រទេសនីហ្សេរីយ៉ា។ លោកបាននិយាយថា «ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា បន្តអនុញ្ញាតឱ្យមានការសម្លាប់គ្រិស្តសាសនា សហរដ្ឋអាមេរិកនឹងបញ្ឈប់ជាបន្ទាន់នូវជំនួយទាំងអស់ ដល់ប្រទេសនីហ្សេរីយ៉ា»។ លោកបានបន្ថែមថា «ខ្ញុំសូមណែនាំក្រសួងសង្រ្គាមរបស់យើង ឱ្យរៀបចំសម្រាប់សកម្មភាព ដែលអាចកើតមាន..ប្រសិនបើយើងវាយប្រហារ វានឹងលឿន សាហាវ និងធ្វើដូច ពួកចោរភេរវករវាយប្រហារពួកគ្រីស្ទាន ជាទីគោរពរបស់យើង»។ លោក…
-

កម្ពុជាដកយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
ភ្នំពេញ៖ កម្ពុជាបានសម្រេចកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃ ជាផ្លូវការ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ការកែសម្រួលអាវុធធុនធ្ងន់រួមមាន ៣ប្រភេទ នឹងប្រព្រឹត្តទៅជាដំណាក់កាល ដែលចាប់ផ្តើមដំណើរការ នឹងមានរយៈពេលចំនួន ៣ដំណាក់កាល មានរយៈពេលសរុប ៩សប្តាហ៍ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រប់ដំណាក់កាលសុទ្ធត្រូវមានអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេត និងផ្ទៀងផ្ទាត់ ដើម្បីធានានូវតម្លាភាព។ គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកថ្ងៃទី៣១…
-

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ពីការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៨:៤៥នាទី គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សូមគូសបញ្ជាក់ផងដែរថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍…
-

ព្យុះសង្ឃរា Melissa សម្លាប់មនុស្សជិត៥០នាក់ នៅការីបៀន
បរទេស ៖ មនុស្សជិត ៥០នាក់បានស្លាប់ បន្ទាប់ពីព្យុះសង្ឃរា Melissa វាយប្រហារបណ្តាប្រទេសដីកោះ នៅសមុទ្រ ការីបៀន។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក ហៅកាត់ NHC បាននិយាយថា ទឹកជំនន់ ត្រូវបានគេព្យាករណ៍ថា នឹងស្រក នៅប្រទេសបាហាម៉ា ទោះបីជាទឹកឡើងខ្ពស់ អាចបន្តកើតមាន នៅក្នុងប្រទេសគុយបា ហ្សាម៉ាអ៊ីក ហៃទី និង សាធារណរដ្ឋដូមីនីកែន ដែលនៅជិតខាង ក៏ដោយ ។ នេះគឺជាព្យុះដ៏មានឥទ្ធិពលបំផុតមួយ ដែលមិនធ្លាប់មាន ដោយត្រូវបានកត់ត្រាថា ទំនងជាខ្លាំងច្រើនជាងមុន ៤ដង ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស នេះបើយោងតាមការសិក្សា របស់ស្ថាប័ន Imperial College London ។ NHC បាននិយាយថា លក្ខខណ្ឌព្យុះត្រូពិច កំពុងកើតឡើង នៅលើកោះ Bermuda កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយកោះនេះស្ថិតនៅក្រោមការព្រមាន អំពីខ្យល់ព្យុះ ដោយមានកម្លាំងខ្យល់អតិបរមា ១៥៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងនោះ បានជំរុញឱ្យប្រជាពលរដ្ឋចាត់វិធានការប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះ…
-

ឥណ្ឌាខាតបង់ជាង ៦០០លានដុល្លារដោយសារព្យុះស៊ីក្លូន Montha
ញូវដែលី ៖ ព្យុះស៊ីក្លូនដ៏កំណាចមួយបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ បង្កការខាតបង់ជាង ៦០៣លានដុល្លារ ខណៈដីស្រែចំការ ផ្លូវថ្នល់ និងអគារជាច្រើននៅភាគខាងត្បូងរដ្ឋអាន់ដ្រា ប្រាដេស ត្រូវបានទឹកជំនន់ជន់លិច។ នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍។ ព្យុះស៊ីក្លូន Montha ហោះទៅដល់ឆ្នេរសមុទ្ររដ្ឋអាន់ដ្រា ប្រាដេស កាលពីយប់ថ្ងៃអង្គារ ដោយពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង បង្កការបំផ្លិចបំផ្លាញផលដំណាំ ផ្តួលរលំបង្គោលភ្លើង និងដើមឈើ ព្រមទាំងធ្វើឱ្យតំបន់ជាច្រើនលិចលង់ដោយទឹកជំនន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់, ព្យុះស៊ីក្លូន Montha បានឆក់យកជីវិតស្រ្តី២នាក់ និងសត្វពាហនៈប្រហែល ១២០ក្បាលបានងាប់។ ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះកំពុងដុតដៃដុតជើងជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះទឹកជំនន់ទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។ នាយកដ្ឋានឧតុនិយមឥណ្ឌាក៏បានឱ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែរថា អំណាចនៃព្យុះស៊ីក្លូន Montha បានថមថយចុះ នៅពេលវាបោកបក់ទៅកាន់តំបន់សម្ពាធទាបក្នុងរយៈពេល២៤ម៉ោង។ គួរបញ្ជាក់ថា ព្យុះស៊ីក្លូនជារឿយៗតែងវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ចាប់ពីចន្លោះខែមេសា និងខែធ្នូ។ តួយ៉ាង ព្យុះស៊ីក្លូនដ៏កំណាចបំផុតមួយ បានឆក់យកជីវិតមនុស្សជិត ១០,០០០នាក់ នៅពេលដែលវាធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើភាគខាងកើតរដ្ឋអូឌីសា ក្នុងឆ្នាំ១៩៩៩។ គិតមកទល់ពេលនេះ ខ្យល់ព្យុះនៅតែជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតមួយសម្រាប់ប្រទេសឥណ្ឌា៕ ប្រភព ៖ The Straits Times
-

រុស្ស៊ីព្រមានឆ្លើយតបភ្លាមៗ បើអាមេរិកបំពានធ្វើតេស្តនុយក្លេអ៊ែរ
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបោះសម្តីគំរាមខ្លាំងៗថា រុស្ស៊ីនឹងធ្វើការឆ្លើយតបវិញភ្លាមៗ បើសិនអាមេរិកហ៊ានបំពានការហាមឃាត់ធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន RT។ ការព្រមានរបស់រុស្ស៊ីកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យមន្ទីរបញ្ចកោណចាប់ផ្តើមបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោមហេតុផលប្រកួតប្រជែងអាវុធយុទ្ធសាស្រ្តជាមួយរុស្ស៊ី និងចិន។ នៅពេលត្រូវបានអ្នកកាសែតសួរនាំអំពីបញ្ហានេះ លោក Peskov បានឆ្លើយតបថា យោងតាមសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Putin ដែលបានព្រមានច្រើនលើកច្រើនសារហើយថា បើសិនអាមេរិកមិនព្រមបាត់បង់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ នោះរុស្ស៊ីនឹងចាត់វិធានការឆ្លើយវិញភ្លាមៗ។ ឆ្លើយតបការអះអាងរបស់លោក Donald Trump ដែលថាមានប្រទេសជាច្រើនកំពុងធ្វើតេស្តនុយក្លេអ៊ែរនោះ លោក Peskov ក៏បាននិយាយដែរថា យើងមិនបានដឹងលឺអំពីរឿងនេះទេ ប៉ុន្តែប្រហែលជាគាត់ចង់សំដៅដល់ការធ្វើតេស្តមីស៊ីល Burevestnk ដូច្នេះនោះគឺជាការយល់ខុសទាំងស្រុង ពីព្រោះវាមិនមែនជាការធ្វើតេស្តនុយក្លេអ៊ែរទេ តែវាគ្រាន់តែជាការអភិវឌ្ឍន៍ប្រព័ន្ធការពារជាតិប៉ុណ្ណោះ។ គួរបញ្ជាក់ថា រុស្ស៊ីបានប្រកាសទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបញ្ជាទិសដើរដោយថាមពលនុយក្លេអ៊ែរ Burevestnk។ មីស៊ីលថ្មីនេះធ្វើដំណើរបានចម្ងាយ ១៤,០០០គីឡូម៉ែត្រ ហើយអាចហោះលើអាកាសប្រហែល ១៥ម៉ោង អំឡុងពេលសាកល្បងកាលពីថ្ងៃទី២១ ខែតុលា។ រុស្ស៊ីនិយាយថា មីស៊ីល 9M730 Burevestnik ឬហៅម្យ៉ាងទៀតថា…
-

សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៣១ ខែតុលានេះ ទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកហើយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ។ សម្ដេចធិបតី បានថ្លែងថា សម្ដេចធិបតី និងនាយក FBIបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចបសនបន្តថា ជាជំហានបន្ទាប់ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយេីងទាំងពីរ៕
-

អាល្លឺម៉ង់ថា តួកគីគិតត្រូវដែលទិញយន្តហោះចម្បាំង Eurofighter
អង់ការ៉ា ៖ មេដឹកនាំអាល្លឺម៉ង់បានសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់តួកគី នៅក្នុងការបញ្ជាទិញយន្តហោះចម្បាំងដ៏ទំនើប Eurofighter Typhoon ចំនួន ២០គ្រឿង ដោយនិយាយថា ពួកវានឹងជួយបង្កើនសមត្ថភាពប្រយុទ្ធផ្លូវអាកាស ទាំងតួកគី និងសម្ព័ន្ធមិត្តណាតូ ចំពេលមានការគំរាមកំហែងពីរុស្ស៊ី។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងអង់ការ៉ា អំឡុងមកបំពេញទស្សនកិច្ចនៅប្រទេសតួកគីថា ការគំរាមកំហែងរបស់យោធារុស្ស៊ី ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអឺរ៉ុប និងអាត្លង់ទិកទាំងមូល។ លោកថា ក្នុងបរិបទនេះ រដ្ឋាភិបាលអាល្លឺម៉ង់សូមសាទរយ៉ាងក្លៀវក្លា ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់តួកគី នៅក្នុងការបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿង ហើយថា យន្តហោះចម្បាំងដ៏ទំនើបទាំងនេះ នឹងបម្រើដល់សន្តិសុខរួម ទាំងតួកគីផ្ទាល់ និងសម្ព័ន្ធមិត្តណាតូ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ ខែតុលា, តួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយមានតម្លៃ ១១ពាន់លានដុល្លារជាមួយចក្រភពអង់គ្លេស ដើម្បីទិញយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ២០គ្រឿង។ ចក្រភពអង់គ្លេសបានហៅវាថា ជាកិច្ចព្រមព្រៀងយន្តហោះចម្បាំងដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មាន។ យន្តហោះចម្បាំងដំបូងត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសតួកគីនៅឆ្នាំ ២០៣០។ តួកគីក៏មានការបញ្ជាទិញយន្តហោះចំនួន ៧ពាន់លានដុល្លារជាមួយអាមេរិកលើយន្តហោះចម្បាំង F-16 ផងដែរ…
-

មេដឹកនាំ APEC បើកកិច្ចប្រជុំនៅកូរ៉េខាងត្បូង
សេអ៊ូល ៖ មេដឹកនាំមកពីប្រទេស ចំនួន២១ នៃ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC បានបើកកិច្ចប្រជុំប្រចាំឆ្នាំ នៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង នាថ្ងៃសុក្រនេះ។ ប្រធានាធិបតីចិន លោក Xi Jinping , នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi, នាយករដ្ឋមន្ត្រីកាណាដា លោក Mark ក៏មានវត្តមានចូលរួម តែ ពុំមានវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung មានប្រសាសន៍ថា «ផ្លូវដែល APEC បានដើររហូតមកដល់ពេលនេះ ទទួលបានចម្លើយ ដើម្បីជំនះវិបត្តិបច្ចុប្បន្ន»។ ទីភ្នាក់ងារព័ត៌មាន NHK បានចេញផ្សាយថា ការជួបជុំ រយៈពេល ពីរថ្ងៃនេះ កើតឡើង នៅពេលដែលរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Donald Trump…