Category: ព័ត៌មានជាតិ​

  • មេធំស៊ីរីនឹងហោះទៅសេតវិមានដើមខែនេះ

    មេធំស៊ីរីនឹងហោះទៅសេតវិមានដើមខែនេះ

    ដាម៉ាស់ ៖ ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នឹងចាកចេញពីប្រទេសទៅបំពេញទស្សនកិច្ចនៅសេតវិមាន នាដើមខែវិច្ឆិកានេះ ហើយការកសាងប្រទេសឡើងវិញ គឺជារបៀបវារៈកំពូលរបស់គាត់។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asad al-Shaibani កាលពីថ្ងៃអាទិត្យ។ ការស្តារប្រទេសស៊ីរីឡើងវិញ ក្រោយសង្គ្រាមស៊ីវិលដ៏រុំារ៉ៃជាង ១៣ឆ្នាំមកនេះ អាចនឹងត្រូវចំណាយលុយដល់ទៅ ២១៦ពាន់លានដុល្លារ នេះបើយោងតាមការព្យាកររបស់របាយការណ៍នៃធនាគារពិភពលោក (WB)។ ប្រមុខការទូតកំពូលស៊ីរីបន្ថែមថា នៅពេលលោកប្រធានាធិបតី Sharaa ទៅដល់សហរដ្ឋអាមេរិក មានបញ្ហាជាច្រើនដែលត្រូវលើកដាក់លើតុពិភាក្សា ហើយចាប់ផ្តើមដំបូងជជែកពីការដកទណ្ឌកម្ម និងការបើកប្រវត្តិសាស្រ្តថ្មីមួយក្នុងទំនាក់ទំនងរវាងអាមេរិក និងស៊ីរី ខណៈដែលទីក្រុងដាម៉ាស់ចង់បង្កើតភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរឡើងវិញ។ បើតាមសម្តីរបស់លោក Tom Barrack ដែលជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិក, លោកប្រធានាធិបតីស៊ីរី Sharaa នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ហើយក្រោយមក មន្ត្រីសេតវិមានម្នាក់ក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចនេះទំនងជាធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។ ចាប់តាំងពីដណ្តើមអំណាចពីមេដឹកនាំផ្តាច់ការស៊ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ លោកប្រធានាធិបតី Sharaa បានធ្វើដំណើរទៅក្រៅប្រទេសជាបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលអន្តរកាលរបស់គាត់កំពុងដុតដៃដុតជើងបង្កើតទំនាក់ទំនងឡើងវិញជាមួយប្រទេសមហាអំណាចពិភពលោក ដែលបានកាត់ផ្តាច់សម្ព័ន្ធភាពជាមួយស៊ីរី អំឡុងរបបដឹកនាំរបស់លោក Assad។…

  • អ៊ីស្រាអែលជំរុញលីបង់បង្ខំឱ្យក្រុមហេសបូឡារំសាយអាវុធ

    អ៊ីស្រាអែលជំរុញលីបង់បង្ខំឱ្យក្រុមហេសបូឡារំសាយអាវុធ

    ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចោទប្រកាន់ថា ក្រុមហេសបូឡាកំពុងស្វែងរកការបំពាក់អាវុធឡើងវិញ ហើយថា អ៊ីស្រាអែលនឹងអនុវត្តសិទ្ធិការពារខ្លួន ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ២០២៤ បើសិនលីបង់បរាជ័យបញ្ចុះបញ្ចូលក្រុមសកម្មប្រយុទ្ធមួយនេះរំសាយអាវុធរបស់ពួកគេ។ នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗថា អ៊ីស្រាអែលនឹងចាត់វិធានការចាំបាច់ភ្លាមៗ បើសិនលីបង់មិនព្រមពន្លឿនចំណាត់ការទប់ស្កាត់ទឹកដីរបស់ខ្លួនក្លាយជារណសិរ្សថ្មី ឬក្លាយជាទីតាំងរបស់ពួកសកម្មប្រយុទ្ធ។ ចំណែក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ ក៏បាននិយាយដែរថា រដ្ឋាភិបាលលីបង់ត្រូវតែពន្លឿនការប្តេជ្ញាចិត្តរំសាយអាវុធរបស់ក្រុមហេសបូឡា និងបណ្តេញពួកសកម្មប្រយុទ្ធមួយនេះចេញពីភាគខាងត្បូងប្រទេសលីបង់។ ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ ក៏បានគំរាមធ្ងន់ៗដែរថា កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អតិបរមានឹងបន្ត ហើយតែត្រូវពង្រឹងសំដៅការពារសុវត្ថិភាពប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង។ សូមរម្លឹកថា សហរដ្ឋអាមេរិកបានសម្របសម្រួលឱ្យមានបទឈប់បាញ់មួយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ រវាងលីបង់ និងអ៊ីស្រាអែល ក្រោយផ្ទុះជម្លោះជាងមួយឆ្នាំ ដែលបង្កឡើងដោយសារចំហាយសង្គ្រាមនៅហ្គាហ្សា។ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់នេះ ភាគីលីបង់យល់ព្រមថា មានតែកងកម្លាំងសន្តិសុខរដ្ឋប៉ុណ្ណោះដែលគួរកាន់អាវុធ មានន័យថា ក្រុមហេសបូឡាត្រូវតែរំសាយអាវុធទាំងស្រុង។ ប្រភពព័ត៌មានពីកងទ័ពលីបង់បានប្រាប់កាសែតរ៉យទ័រថា ពួកគេបានបំផ្ទុះឃ្លាំងអាវុធរបស់ក្រុមហេសបូឡាជាច្រើនរហូតដល់ពួកគេអស់គ្រឿងផ្ទុះ ហើយពួកគេរំពឹងថា នឹងបណ្តាញក្រុមនេះចេញពីភាគខាងត្បូងនៃប្រទេសលីបង់ នៅត្រឹមចុងឆ្នាំ ២០២៥។ ទោះបីជាយ៉ាងណា ក្រុមហេសបូឡាបានអះអាងថា ខ្លួននឹងគោរពតាមបទឈប់បាញ់នេះ ប៉ុន្តបានអះអាងថា…

  • អាមេរិកផ្តល់ ៣លានដុល្លារជួយគុយបា ដែលរងគ្រោះពីព្យុះ

    អាមេរិកផ្តល់ ៣លានដុល្លារជួយគុយបា ដែលរងគ្រោះពីព្យុះ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រកាសផ្តល់ជំនួយ ចំនួន ៣លានដុល្លារ សម្រាប់ប្រជាជនគុយបា ដែលរងផលប៉ះពាល់ដោយព្យុះសង្ឃរា។ ព្យុះ Melissa បានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៥៩ នាក់ស្លាប់ និងការបំផ្លិចបំផ្លាញដ៏ធំ នៅទូទាំងតំបន់ការ៉ាប៊ីន ក្នុងសប្តាហ៍នេះ។ គុយបា បានជម្លៀសអ្នកស្រុក ជាង៧០ម៉ឺននាក់ តែ មកទល់ពេលនេះ បានរាយការណ៍ថា មិនមានអ្នកស្លាប់ទេ។ ប៉ុន្តែ ខេត្តមួយចំនួន នៅភាគខាងកើត បានរងការខូចខាត យ៉ាងច្រើន ដល់ផ្ទះ, ហេដ្ឋារចនាសម្ព័ន្ធ និង ដំណាំ។ ការិយាល័យកិច្ចការអឌ្ឍគោលខាងលិច របស់ក្រសួងការបរទេសអាមេរិក បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «សហរដ្ឋអាមេរិកកំពុងសម្របសម្រួល ជាមួយព្រះវិហារកាតូលិក ក្នុងការចែកចាយជំនួយមនុស្សធម៌ចំនួន ៣លានដុល្លារដោយផ្ទាល់ ទៅកាន់អ្នកដែលនៅភាគខាងកើត ប្រទេសគុយបា ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយការបំផ្លិចបំផ្លាញ ពី ព្យុះ»។ ប្រភពបានបន្ថែមថា «ការអធិស្ឋានរបស់យើង គឺជាមួយប្រជាជនគុយបា ដ៏ក្លាហាន»។ ជាការកត់សម្គាល់…

  • លោក Trump នៅតែស្ទាក់ស្ទើរលើការបញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន

    លោក Trump នៅតែស្ទាក់ស្ទើរលើការបញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន

    ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) ថា សម្រាប់ពេលនេះ លោកមិនកំពុងពិចារណាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែន ទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេ។ ការអត្ថាធិប្បាយចុងក្រោយបង្អស់របស់ប្រធានាធិបតីរូបនេះ បានបង្ហាញថា លោកនៅតែមានភាពស្ទាក់ស្ទើរ។ មកទល់ពេលនេះ លោក Trump មានភាពត្រជាក់ស្រេបចំពោះផែនការដែលថា សហរដ្ឋអាមេរិក លក់មីស៊ីល Tomahawk ទៅឱ្យប្រទេសណាតូ រួចហើយក៏នឹងផ្ទេរសព្វាវុធទាំងនេះទៅឱ្យអ៊ុយក្រែន ដោយនិយាយថា លោកមិនចង់ធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងនោះទេ។ នៅពេលត្រូវអ្នកសារព័ត៌មានសាកសួរថា តើលោកកំពុងពិចារណាលើកិច្ចព្រមព្រៀងលក់មីស៊ីលនេះឬយ៉ាងណា លោក Trump បានឆ្លើយប្រាប់ “ទេ មិនមែននោះទេ”។ យ៉ាងណាមិញ លោកក៏បានផ្ដល់ក្ដីសង្ឃឹមបន្តិចបន្តួចថា “លោកអាចប្តូរចិត្តបានគ្រប់ពេល”។ លោក Trump និងប្រធានអង្គការណាតូ លោក Mark Rutte បានពិភាក្សាគំនិត Tomahawk នេះ ក្នុងជំនួបសេតវិមានកាលពីថ្ងៃទី២២ ខែតុលា។ លោក Rutte បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា បញ្ហានេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ ហើយគ្រប់យ៉ាងអាស្រ័យលើអាមេរិក ជាអ្នកសម្រេច។…

  • [UPDATE] មនុស្សមួយចំនួនស្លាប់ និងប្រមាណ១៥០នាក់រងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រនៅអាហ្វហ្គានីស្ថា

    [UPDATE] មនុស្សមួយចំនួនស្លាប់ និងប្រមាណ១៥០នាក់រងរបួសក្នុងគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រនៅអាហ្វហ្គានីស្ថា

    ប្រធានមន្ទីរសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្ស៧នាក់បានស្លាប់ និង១៥០នាក់ បានរងរបួស បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន នៅជិតទីក្រុង Mazar-e Sharif ដែលជាទីក្រុងធំបំផុតមួយក្នុងចំណោមទីក្រុងធំៗជាច្រើនរបស់ប្រទេសនេះ នៅម៉ោង១ម៉ោងក្នុងស្រុក។

  • អ៊ីរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទេ

    អ៊ីរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទេ

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសនេះនឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះឡើយ ទោះបីជាមាន សម្ពាធរបស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តផ្សេងទៀត ក៏ដោយ។ លោក Abbas Araghchi បានប្រាប់កាសែត Al Jazeera កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែមិថុនា បានបរាជ័យ ក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ធ្វើដើម្បីផ្នែកស៊ីវិល័យទាំងស្រុង។ លោកបានបន្តថា «ទោះបី វត្ថុធាតុនុយក្លេអ៊ែរមួយចំនួន នៅតែកប់ក្រោមគំនរបាក់បែក តែ បច្ចេកវិទ្យា គឺ «នៅដដែល»។ យើងមិនអាចបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបានទេ» លោកបានបន្ថែមថា អ៊ីរ៉ង់នៅតែបើកចំហរក្នុងការឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក តាមរយៈការចរចា ដោយប្រយោល ប៉ុន្តែ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនឈប់កំណត់នូវអ្វី ដែលលោកបានពិពណ៌នាថា ជា លក្ខខណ្ឌជាមុន ដែលមិនអាចទទួលយកបាន។ ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានផ្អាក បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេល ១២ ថ្ងៃរបស់ខ្លួន លើអ៊ីរ៉ង់។ កាលពីខែមុន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មឡើងវិញ លើអ៊ីរ៉ង់…

  • [UPDATE] ទីភ្នាក់ងារគ្រោះមហន្តរាយ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅវៀតណាម ឡើងដល់ ៣៥នាក់

    [UPDATE] ទីភ្នាក់ងារគ្រោះមហន្តរាយ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅវៀតណាម ឡើងដល់ ៣៥នាក់

    មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃអាទិត្យ (ទី២ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបំផុត និងការជន់លិច នៅភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥នាក់បាត់បង់ជីវិត ខណៈ ៥នាក់ទៀតយ៉ាងតិច កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់។ គួរបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់យ៉ាងជោកជាំនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់វៀតណាម ចាប់តាំងពីចុងសប្តាហ៍មុន ដោយបង្កឲ្យមានកម្រិតទឹកជាកំណត់ត្រាជាមួយនឹងកម្ពស់រហូតដល់ ១,៧ម៉ែត្រ ក្នុងរយៈពេលត្រឹម ២៤ម៉ោង ដែលបន្តដល់ថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍កន្លងទៅ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម (VDDMA) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា អ្នកស្លាប់ចំនួន ៣៥នាក់ មាននៅក្នុងខេត្ត Hue, Da Nang, Lam Dong និង Quang Tri។ ទីក្រុងបុរាណ Hoi An ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ត្រូវបានជន់លិចជម្រៅត្រឹមចង្កេះ ដោយមានអ្នកស្រុកធ្វើដំណើរក្នុងទីក្រុងតាមទូកឈើ បន្ទាប់ពីទឹកទន្លេក្នុងស្រុកដ៏ធំមួយ បានឡើងហៀរពោរពាសកម្រិតខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៦០ឆ្នាំ។ VDDMA ឲ្យដឹងបន្ថែមថា ផ្ទះសម្បែងជាង ១៦.៥០០ខ្នង ត្រូវបានជន់លិច…

  • វៀតណាម ៖ ទឹកជំនន់សម្លាប់ មនុស្ស៣៥នាក់ហើយ

    វៀតណាម ៖ ទឹកជំនន់សម្លាប់ មនុស្ស៣៥នាក់ហើយ

    ហាណូយ ៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយ នៅថ្ងៃអាទិត្យនេះថា ភ្លៀងធ្លាក់ខ្លាំង និង ទឹកជំនន់ នៅភាគកណ្តាល ប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្សចំនួន ៣៥នាក់ ហើយ មនុស្ស ៥ នាក់ទៀត កំពុងបាត់ខ្លួន។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម ហៅកាត់ VDDMA បាននិយាយនៅថ្ងៃទី២ ខែវិច្ឆិកានេះ ថា នៅក្នុងរបាយការណ៍ បង្ហាញពីអ្នកស្លាប់ ទាំង ចំនួន៣៥ នាក់ បានកើតមានឡើង នៅក្នុងខេត្ត Hue, Da Nang, Lam Dong និង Quang Tri ។ ទីក្រុងបុរាណ របស់ Hoi An ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ត្រូវបានជន់លិច ដោយទឹកជ្រៅ ដោយមានអ្នកស្រុកធ្វើដំណើរ ក្នុងទីក្រុង ដោយជិះទូកឈើ បន្ទាប់ពីទន្លេ ក្នុងស្រុកដ៏ធំមួយ បានហូរហៀរ ក្នុងកម្រិតខ្ពស់…

  • វៀតណាមប្រើមាសច្រើនជាងគេនៅអាស៊ាន

    វៀតណាមប្រើមាសច្រើនជាងគេនៅអាស៊ាន

    វៀតណាមប្រើមាសច្រើនជាងគេនៅអាស៊ាន ហាណូយ ៖ វៀតណាមឈរនៅលើតារាងកំពូល ក្នុងនាមជាប្រទេសប្រើប្រាស់មាសច្រើនជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ មាន៥៥តោន ជាប្រចាំឆ្នាំ នេះបើតាមក្រុមប្រឹក្សាមាសពិភពលោក។ ទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយ កាលពីថ្ងៃសុក្រថា ទិន្នន័យ ដែលបង្ហាញថា វៀតណាមប្រើមាសច្រើនជាងគេនៅអាស៊ាន ត្រូវបានលើកឡើង ដោយសមាជិកសភាវៀតណាម។ លោក Thach Phuoc Binh សមាជិកសភា មកពីខេត្ត Vinh Long ភាគខាងត្បូង បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រើប្រាស់មាស របស់ប្រទេសវៀតណាម មានចំនួន ៥៥ តោន កាលពីឆ្នាំមុន លើសពីប្រទេសថៃ ដែលមានត្រឹម ៤៨.៨តោន និង ឥណ្ឌូនេស៊ី មានចំនួន ៤៧.៣តោន។ នេះគឺជារយៈពេលបីឆ្នាំ ជាប់គ្នា ដែលអ្នកប្រើប្រាស់វៀតណាម បានទិញមាស ច្រើនជាង៥៥ តោន នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក ដដែល។ តួលេខនេះមានជាគ្រឿងអលង្ការ កាក់ ជាដើម។ យ៉ាងណាមិញ…

  • តម្លៃក្រុមហ៊ុន Nvidia កើនលើស ៥ទ្រីលានដុល្លារ ជាប្រវតិ្ថសាស្ត្រ

    តម្លៃក្រុមហ៊ុន Nvidia កើនលើស ៥ទ្រីលានដុល្លារ ជាប្រវតិ្ថសាស្ត្រ

    បរទេស ៖ តម្លៃទីផ្សា របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia បានកើនដល់ លើស ៥ទ្រីលានដុល្លារ ជាប្រវត្តិសាស្ត្រ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT , ភាគហ៊ុនរបស់ Nvidia បានកើនឡើងដល់ទៅ ៥.២% ពោលគឺកើនដល់ ២១១.៤៧ដុល្លារអាមេរិក ក្នុង១ហ៊ុន។ កំណើននេះ បានជំរុញឱ្យក្រុមហ៊ុន ហក់ឡើងលើសពីកម្រិតកំណត់ ត្រឹមតែ៤ខែ ពោលគឺ បន្ទាប់ពីបានឆ្លងកាត់ ដល់ចំនួន ៤ទ្រីលានដុល្លារ។ នាយកប្រតិបត្តិ ក្រុមហ៊ុន Nvidia លោក Jensen Huang ថ្មីៗនេះ បានបង្ហាញពីភាពជាដៃគូជាបន្តបន្ទាប់ ចំពេលមានការកើនឡើង នៃតម្រូវការសកលសម្រាប់បច្ចេកវិទ្យា AI ។ លោក Dan Eye ប្រធានផ្នែកវិនិយោគ នៅ Fort Pitt Capital Group បានប្រាប់ Bloomberg ថា “វិនិយោគិនត្រូវបានបង្រៀនឱ្យមើល ការវាយតម្លៃរបស់ AI កន្លងមក…