Category: ព័ត៌មានជាតិ​

  • អ៊ីរ៉ង់ហៅការសាកល្បងនុយក្លេអ៊ែរឡើងវិញរបស់អាមេរិក គ្មានការទទួលខុសត្រូវ

    អ៊ីរ៉ង់ហៅការសាកល្បងនុយក្លេអ៊ែរឡើងវិញរបស់អាមេរិក គ្មានការទទួលខុសត្រូវ

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានហៅការបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ របស់សហរដ្ឋអាមេរិក ថា មានភាពច្របូកច្របល់ និង គ្មានការទទួលខុសត្រូវ។ កាលពីថ្ងៃព្រហស្បតិ៍ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអះអាងថា សហរដ្ឋអាមេរិកគ្រោងនឹងបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ “មានលក្ខណៈច្របូកច្របល់ និង គ្មានការទទួលខុសត្រូវ”។ ជាការលើកឡើង បន្ទាប់ពីមានការណែនាំ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយប្រធានាធិបតីអាមេរិក Donald Trump ។ លោក Abbas Araghchi បាននិយាយ នៅក្នុងការបង្ហោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការសម្លុត ដោយអាវុធនុយក្លេអ៊ែរ កំពុងបន្តការសាកល្បងអាវុធបរមាណូ។ ការសម្លុត ដែលបាននិងកំពុងបង្អាប់កម្មវិធីនុយក្លេអ៊ែរ ដោយសន្តិវិធី របស់អ៊ីរ៉ង់” ។ លោកបានបន្ថែមថា “ការប្រកាសរបស់ សហរដ្ឋអាមេរិក អំពីការបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ គឺជាសកម្មភាពផ្លាស់ប្តូរ និង គ្មានការទទួលខុសត្រូវ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ” ។ កាលពីថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក…

  • នាយករដ្ឋមន្ត្រីជប៉ុនថ្មី ជួបប្រធានាធិបតីកូរ៉េខាងត្បូង លើកដំបូង

    នាយករដ្ឋមន្ត្រីជប៉ុនថ្មី ជួបប្រធានាធិបតីកូរ៉េខាងត្បូង លើកដំបូង

    សេអ៊ូល ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនបានជួបចរចា ជាលើកដំបូង ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃ ទំនាក់ទំនងឆ្ពោះទៅមុខ។ ប្រធានាធិបតី កូរ៉េខាងត្បូង លោក Lee Jae Myung និង នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi បានជួបចរចា កាលពីថ្ងៃព្រហស្បតិ៍ នៅក្រៅកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង។ លោក Lee បានប្រាប់ លោកស្រី Takaichi ថា «នៅក្នុងបរិយាកាសអន្តរជាតិ និង ពាណិជ្ជកម្មដែលផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ កូរ៉េ និងជប៉ុន ដែលជាប្រទេសជិតខាងដែលមានភាពដូចគ្នាច្រើន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅមុខឱ្យបានច្រើន ជាងពេលណាទាំងអស់»។ លោក Lee ជាមេដឹកនាំ ដែលប្រើវិធី ឆ្ពោះ ទៅកាន់កូរ៉េខាងជើង ជាងមេដឹកនាំមុន បាននិយាយថា…

  • ព្យុះសង្ឃរា Melissa សម្លាប់មនុស្សជិត៥០នាក់ នៅការីបៀន

    ព្យុះសង្ឃរា Melissa សម្លាប់មនុស្សជិត៥០នាក់ នៅការីបៀន

    បរទេស ៖ មនុស្សជិត ៥០នាក់បានស្លាប់ បន្ទាប់ពីព្យុះសង្ឃរា Melissa វាយប្រហារបណ្តាប្រទេសដីកោះ នៅសមុទ្រ ការីបៀន។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក ហៅកាត់ NHC បាននិយាយថា ទឹកជំនន់ ត្រូវបានគេព្យាករណ៍ថា នឹងស្រក នៅប្រទេសបាហាម៉ា ទោះបីជាទឹកឡើងខ្ពស់ អាចបន្តកើតមាន នៅក្នុងប្រទេសគុយបា ហ្សាម៉ាអ៊ីក ហៃទី និង សាធារណរដ្ឋដូមីនីកែន ដែលនៅជិតខាង ក៏ដោយ ។ នេះគឺជាព្យុះដ៏មានឥទ្ធិពលបំផុតមួយ ដែលមិនធ្លាប់មាន ដោយត្រូវបានកត់ត្រាថា ទំនងជាខ្លាំងច្រើនជាងមុន ៤ដង ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស នេះបើយោងតាមការសិក្សា របស់ស្ថាប័ន Imperial College London ។ NHC បាននិយាយថា លក្ខខណ្ឌព្យុះត្រូពិច កំពុងកើតឡើង នៅលើកោះ Bermuda កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយកោះនេះស្ថិតនៅក្រោមការព្រមាន អំពីខ្យល់ព្យុះ ដោយមានកម្លាំងខ្យល់អតិបរមា ១៥៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងនោះ បានជំរុញឱ្យប្រជាពលរដ្ឋចាត់វិធានការប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះ…

  • ឥណ្ឌាខាតបង់ជាង ៦០០លានដុល្លារដោយសារព្យុះស៊ីក្លូន Montha

    ឥណ្ឌាខាតបង់ជាង ៦០០លានដុល្លារដោយសារព្យុះស៊ីក្លូន Montha

    ញូវដែលី ៖ ព្យុះស៊ីក្លូនដ៏កំណាចមួយបានវាយប្រហារយ៉ាងធ្ងន់ធ្ងរលើតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ បង្កការខាតបង់ជាង ៦០៣លានដុល្លារ ខណៈដីស្រែចំការ ផ្លូវថ្នល់ និងអគារជាច្រើននៅភាគខាងត្បូងរដ្ឋអាន់ដ្រា ប្រាដេស ត្រូវបានទឹកជំនន់ជន់លិច។ នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍។ ព្យុះស៊ីក្លូន Montha ហោះទៅដល់ឆ្នេរសមុទ្ររដ្ឋអាន់ដ្រា ប្រាដេស កាលពីយប់ថ្ងៃអង្គារ ដោយពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង បង្កការបំផ្លិចបំផ្លាញផលដំណាំ ផ្តួលរលំបង្គោលភ្លើង និងដើមឈើ ព្រមទាំងធ្វើឱ្យតំបន់ជាច្រើនលិចលង់ដោយទឹកជំនន់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់, ព្យុះស៊ីក្លូន Montha បានឆក់យកជីវិតស្រ្តី២នាក់ និងសត្វពាហនៈប្រហែល ១២០ក្បាលបានងាប់។ ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះកំពុងដុតដៃដុតជើងជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះទឹកជំនន់ទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។ នាយកដ្ឋានឧតុនិយមឥណ្ឌាក៏បានឱ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែរថា អំណាចនៃព្យុះស៊ីក្លូន Montha បានថមថយចុះ នៅពេលវាបោកបក់ទៅកាន់តំបន់សម្ពាធទាបក្នុងរយៈពេល២៤ម៉ោង។ គួរបញ្ជាក់ថា ព្យុះស៊ីក្លូនជារឿយៗតែងវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ចាប់ពីចន្លោះខែមេសា និងខែធ្នូ។ តួយ៉ាង ព្យុះស៊ីក្លូនដ៏កំណាចបំផុតមួយ បានឆក់យកជីវិតមនុស្សជិត ១០,០០០នាក់ នៅពេលដែលវាធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើភាគខាងកើតរដ្ឋអូឌីសា ក្នុងឆ្នាំ១៩៩៩។ គិតមកទល់ពេលនេះ ខ្យល់ព្យុះនៅតែជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតមួយសម្រាប់ប្រទេសឥណ្ឌា៕ ប្រភព ៖ The Straits Times

  • លោក ត្រាំ ថា មានជំនួបដ៏អស្ចារ្យជាមួយលោក ស៊ី

    លោក ត្រាំ ថា មានជំនួបដ៏អស្ចារ្យជាមួយលោក ស៊ី

    សេអ៊ូល ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចាត់ទុក កិច្ចប្រជុំជាមួយលោក ស៊ី ជីនភីង មេដឹកនាំចិន នៅថ្ងៃព្រហស្បតិ៍នេះ ថា ជាជំនួបដ៏អស្ចារ្យ។ ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយថា នេះគឺជាកិច្ចពិភាក្សាទល់មុខ រវាងមេដឹកនាំទាំងពីរ ជាលើកទីមួយ ចាប់តាំងពីឆ្នាំ២០១៩។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ភ្លាមៗ បន្ទាប់ពីចាកចេញពីទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង លោក Trump បានអះអាងថា លោកបានយល់ព្រម កាត់បន្ថយពន្ធលើប្រទេសចិន ពី ៥៧ មកត្រឹម ៤៧ភាគរយ ជាថ្នូរនឹងការដែលទីក្រុងប៉េកាំងបន្តការទិញសណ្តែកសៀង របស់សហរដ្ឋអាមេរិក ។ លោកត្រាំ បានបន្តថា ប្រទេសចិនក៏បានយល់ព្រម រក្សាការនាំចេញរ៉ែកម្រ ទៅកាន់ពិភពលោក ដែលជាផ្នែកនៃកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំ ដោយលោកអះអាងថា បញ្ហាទំនិញដ៏ចាំបាច់នេះ ត្រូវបានដោះស្រាយ ចប់ជាស្ថាពរ ហើយនោះជា ដំណោះស្រាយសម្រាប់ពិភពលោកទាំងមូល ខណៈដែលគេដឹងថា…

  • អង់គ្លេស និងវៀតណាមចុះកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់

    អង់គ្លេស និងវៀតណាមចុះកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់

    ហាណូយ ៖ ចក្រភពអង់គ្លេស និងវៀតណាម កាលពីថ្ងៃពុធ បានឈានដល់កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។ ទីភ្នាក់ងារព័ត៌មាន រយធឺ បានចេញផ្សាយថា ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ក្នុងពេលដែលលោក តូ ឡាំ មេដឹកនាំវៀតណាម បំពេញទស្សនកិច្ច នៅទីក្រុងឡុងដ៍។ អង់គ្លេស ចាត់ទុក កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម លើការធ្វើចំណាកស្រុកខុសច្បាប់ ថា ជាកិច្ចការងារដ៏ធំបំផុត មិនធ្លាប់មាន ធៀបនឹងការព្រមព្រៀង ជាមួយនឹងប្រទេសផ្សេងទៀត។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំនួននៃការមកដល់ ដោយខុសច្បាប់ ពីប្រទេសវៀតណាម ត្រូវបានកាត់បន្ថយពាក់កណ្តាល រួចទៅហើយ ប៉ុន្តែ អាចនឹងពន្លឿនបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងនេះ»។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀង ថ្ងៃនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអាចបញ្ចៀស ពីការរិះគន់។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ជនជាតិវៀតណាម មានចំនួនច្រើនបំផុត ក្នុងចំណោមជនចំណាកស្រុកបរទេស ដែលទៅដល់ចក្រភពអង់គ្លេស តាមរយៈ ទូកតូចៗ ចាកចេញពីទ្វីបអឺរ៉ុប…

  • ត្រឹម ២ ខែ យុវជនអ៊ុយក្រែនជិត ១០ ម៉ឺននាក់រត់ចោលស្រុក គេចវេសចូលធ្វើទ័ព

    ត្រឹម ២ ខែ យុវជនអ៊ុយក្រែនជិត ១០ ម៉ឺននាក់រត់ចោលស្រុក គេចវេសចូលធ្វើទ័ព

    កៀវ ៖ គិតត្រឹម២ខែ យុវជនអ៊ុយក្រែនដល់ទៅជិត ១០០.០០០នាក់បានរត់ចោលស្រុកកំណើត ចាប់តាំងពីអ៊ុយក្រែនផ្តើមបន្ធូរបន្ថយការរឹតបន្តឹងចាកចេញពីប្រទេសកាលពីខែសីហា បន្ទាប់ពីបានដាក់ចេញសំដៅដោះស្រាយកង្វះកងទ័ពទៅច្បាំងនឹងរុស្ស៊ី និងការគេចវេសចូលបម្រើកងទ័ព។ នេះបើតាមសារព័ត៌មាន Politico Europe និង The Telegraph ចេញផ្សាយកាលពីថ្ងៃពុធ។ យោងតាមទិន្នន័យរបស់ឆ្មាំព្រំដែនប៉ូឡូញ បានឱ្យដឹងថា យុវជនអ៊ុយក្រែនមានអាយុចន្លោះពី១៨ទៅ២២ឆ្នាំដល់ទៅ ៩៨.៥០០នាក់បានលួចឆ្លងកាត់ព្រំដែនប្រទេសរបស់ខ្លួន នៅចន្លោះខែកញ្ញា និងខែតុលា ខណៈតួលេខនេះកើនឡើងច្រើនជាងទ្វេដង បើធៀបនឹងចន្លោះខែមករា និងចុងខែសីហា មានចំនួនត្រឹមតែ ៤៥.៣០០នាក់ប៉ុណ្ណោះ។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT, កន្លងមក រដ្ឋាភិបាលអ៊ុយក្រែនបានហាមឃាត់ពលរដ្ឋអាយុក្រោម ២៣ឆ្នាំ ដែលគ្រប់អាយុចូលបម្រើកងទ័ពចាកចេញពីប្រទេស ក្នុងអំឡុងពេលដាក់ច្បាប់អាជ្ញាសឹក ដោយសង្ឃឹមថា ឪពុកម្តាយនឹងមិនលួចបញ្ជូនកូនប្រុសមានវ័យជំទង់របស់ពួកគេចេញទៅក្រៅប្រទេស ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេវិលចូលប្រទេសកំណើតវិញដោយគ្មានទោសផងដែរ។ អាជ្ញាធរអ៊ុយក្រែនបានប្រឈមមុខនឹងកង្វះកម្លាំងយោធា ខណៈដែលកងទ័ពខ្លួនបន្តរងការខាតបង់យ៉ាងធ្ងន់ធ្ងរ រួមមានទាំងមនុស្ស និងទឹកដីជាច្រើនក្រោមថ្វីដៃកងទ័ពរុស្ស៊ី។ មេបញ្ជាការអ៊ុយក្រែននៅសមរភូមិជួរមុខ ក៏បានត្អូញត្អែរដែរថា ការខ្វះខាតកងទ័ពកំពុងធ្វើឱ្យទាហានរុស្ស៊ីមានប្រៀបខ្លាំងជាងអ៊ុយក្រែន។ គួរបញ្ជាក់ថា ច្បាប់អាជ្ញាសឹកដែលដាក់ចេញក្នុងគោលបំណងកែនកងទ័ពទៅច្បាំងនឹងកងកម្លាំងរុស្ស៊ីនេះ បង្កឲ្យមានការខឹងសម្បារ និងការតវ៉ាពីប្រជាជន ដោយសារវីដេអូបែកធ្លាយជាច្រើន បានបង្ហាញពីមន្ត្រីលួចឆ្មក់យុវជនគ្រប់អាយុចូលបម្រើកងទ័ពនៅតាមដងផ្លូវ និងវីដេអូខ្លះទៀតបង្ហាញពីការចាប់បង្ខំពួកគេចូលទៅក្នុងឡាន ដែលកំពុងល្បីពាសពេញបណ្ដាញសង្គម។ យោងតាមសេវាឆ្មាំព្រំដែនអ៊ុយក្រែនបានឱ្យដឹងថា យុវជនពេញវ័យប្រហែល ៥០នាក់បានលង់ទឹកស្លាប់ចាប់តាំងពីឆ្នាំ ២០២២…

  • សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹងបង្កើតគណៈកម្មាធិការប្រមូលទិញទឹកឃ្មុំព្រៃសម្រាប់ជួយសមាជិកសហគមន៍ដើម្បីលក់លើទីផ្សារ

    សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹងបង្កើតគណៈកម្មាធិការប្រមូលទិញទឹកឃ្មុំព្រៃសម្រាប់ជួយសមាជិកសហគមន៍ដើម្បីលក់លើទីផ្សារ

    (មណ្ឌលគិរី)៖ សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ជាច្រើនបាន ពឹងអាស្រ័យលើ ការប្រមូលអនុផលព្រៃឈើសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ហើយបើយោងតាមការស្រាវជ្រាវ បង្ហាញថា ស្ទើរតែ៤០ភាគរយ នៃប្រាក់ចំណូល របស់ពួកគាត់ ទទួលបានមកពីការប្រមូលទឹកឃ្មុំព្រៃ និងអនុផលព្រៃឈើផ្សេងៗទៀត ។ តាមរយៈមុខរបរប្រពៃណីពីបុរាណដូនតានេះដែរ ដើម្បីលើកស្ទួយដល់ជីវភាពសហគមន៍ឱ្យមាននិរន្តភាពនោះ សហគមន៍ ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹង បានបង្កើតគណៈកម្មាធិការប្រមូលឃ្មុំព្រៃដើម្បីលក់លើទីផ្សារឡើងសម្រាប់ជួយដល់ប្រជាសហគមន៍រកទឹកឃ្មុំតាមទីធម្មជាតិ។ លោក ថន ថា ប្រធានគណៈកម្មាធិការ ក្រុម ប្រមូល ឃ្មុំព្រៃ នៅ សហគមន៍ ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹង ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថាគណៈកម្មាធិការប្រមូល ទឹកឃ្មុំព្រៃរបស់សហគមន៍លោកគឺទើបតែកើតក្នុងឆ្នាំ២០២៥នេះទេ ហើយការបង្កើតគណៈកម្មាធិការនេះឡើងប្រយោជន៍ដើម្បីចងក្រងគ្នាក្នុងការប្រមូលទឹកឃ្មុំព្រៃសម្រាប់លក់លើទីផ្សារ។ គណៈកម្មាធិការនេះមានតួនាទីសំខាន់សម្រាប់ប្រមូលទឹកឃ្មុំរបស់បងប្អូនសហគមន៍យកទៅលក់ដែលផ្តល់ភាពងាយស្រួលក្នុងការរកចំណូល និងការរកទឹកឃ្មុំពីធម្មជាតិមានភាពស្ថិតស្ថេរ មិនជួបការលំបាកដូចមុននេះទៀត។សម្រាប់ទីផ្សារគឺខាងអង្គការសង្គមស៊ីវិលមួយចំនួនបានប្រមូលយកទៅលក់បន្ត ដែលផ្តល់ភាពលំនឹងសម្រាប់ការរកចំណូលដល់សហគមន៍។ តាមរយៈការពឹងអាស្រ័យលើអនុផលព្រៃឈើនេះដែរ លោក ថនថាន បានឱ្យដឹងថាគណៈកម្មាធិការប្រមូលទទិញទឹកឃ្មុំព្រៃនេះដែរមានគ្នាសរុប១៧ នាក់ដោយរួមថវិការគ្នាទិញទឹកឃ្មុំពីសមាជិកសហគមន៍ក្នុងនេះបានទិញពីសមាជិកក្នុងមួយលីត្រ ៥ម៉ឺនរៀល ដើម្បីលក់លើទីផ្សារបន្តទៀត។ លោក ថន ថា បានប្រាប់បន្ថែមថាសមាជិកទាំងអស់ដែលរកឃ្មុំព្រៃកំណត់ឱ្យយកប្រមាណ៨០ភាគរយនៅសល់២០ភាគរយទៀតដើម្បីឱ្យឃ្មុំអាចបន្តពូជតាមធម្មជាតិរបស់ពួកវា។សម្រាប់ការរកឃ្មុំនៅដែរសហគមន៍របស់លោកឱ្យយក តែចំនួនប្រមាណ៣ទៅ៤ ខែប៉ុណ្ណោះពោលគឺរកចាប់ពី ខែកុម្ភៈដល់ខែឧសភាគឺត្រូវបានបញ្ចប់ហើយ។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តី អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ក្នុងពេលដឹកនាំពិធីផ្សព្វផ្សាយ…

  • ជប៉ុនប្រឆាំងអាមេរិកមិនព្រមឈប់ទិញឧស្ម័នធម្មជាតិរាវពីរុស្ស៊ី

    ជប៉ុនប្រឆាំងអាមេរិកមិនព្រមឈប់ទិញឧស្ម័នធម្មជាតិរាវពីរុស្ស៊ី

    តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថា ជប៉ុននឹងបន្តនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ីដដែល ទោះបីជាអាមេរិកដាក់សម្ពាធបង្ខំឱ្យទីក្រុងតូក្យូឈប់ទិញក៏ដោយ។ នេះបើតាមនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណេ តាកៃឈី ប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ។ លោកប្រធានាធិបតី ត្រាំ ដែលបានទៅបំពេញទស្សនកិច្ចនៅជប៉ុន បានជំរុញជាថ្មីឱ្យទីក្រុងតូក្យូឈប់នាំចូលទំនិញថាមពលពីរុស្ស៊ី មានដូចជាប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប៉ុន្តែលោកស្រី តាកៃឈី បានពន្យល់ប្រាប់វិញថា ជប៉ុនត្រូវការថាមពលជាចាំបាច់។ យោងតាមសារព័ត៌មាន Nikkei, រុស្ស៊ីបានផ្គត់ផ្គង់ដល់ទៅ ៩ភាគរយនៃការនាំចូលឧស្ម័នធម្មជាតិរាវសរុបរបស់ជប៉ុន ដូច្នេះហើយ លោកស្រីនាយករដ្ឋមន្រ្តី តាកៃឈី បានអះអាងថា ការបិទខ្ទប់ការនាំចូលថាមពលពីរុស្ស៊ីនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុន ហើយវាជារឿងមិនអាចទៅរួច។ ក្រៅពីបញ្ចុះបញ្ចូលជប៉ុន រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានជំរុញឱ្យតួកគី និងសហភាពអឺរ៉ុបឈប់ទិញប្រេង និងឧស្ម័នធម្មជាតិរាវពីរុស្ស៊ីផងដែរ។ អឺរ៉ុបបានឯកភាពថា នឹងឈប់នាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ី ជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មជុំទី១៩ក្នុងខែនេះ ហើយរាល់កិច្ចសន្យាថាមពលពីមុនៗរវាងភាគីទាំងពីរ នឹងបញ្ចប់ទាំងស្រុងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨៕ ប្រភព ៖…

  • លោក ត្រាំ បើកភ្លើងខៀវឱ្យកូរ៉េខាងត្បូងផលិតនាវាមុជទឹកនុយក្លេអ៊ែរលើទឹកដីអាមេរិក

    លោក ត្រាំ បើកភ្លើងខៀវឱ្យកូរ៉េខាងត្បូងផលិតនាវាមុជទឹកនុយក្លេអ៊ែរលើទឹកដីអាមេរិក

    វ៉ាស៊ីនតោន ៖ ទីបំផុត មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តបើកដៃឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនេះជាការផ្លាស់ប្តូរដ៏សំខាន់មួយ ធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសផ្សេងៗទៀតលើពិភពលោក ដែលមាននាវាបែបនេះ។ លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា លោកយល់ព្រមឲ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតដែលមានលក្ខណៈចាស់ និងមិនសូវរហ័សរហួនដែលពួកគេមានឥឡូវនេះ។ មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា នាវាមុជទឹករបស់កូរ៉េខាងត្បូង នឹងត្រូវបានសាងសង់នៅឯទីតាំងផលិតនាវា ហ្វីឡាឌែលហ្វៀ ក្នុងទឹកដីសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ កើតឡើងបន្ទាប់ពីធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង នៅទីក្រុង ក្យុងជូ មុនពេលចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយលើពាណិជ្ជកម្ម ការវិនិយោគ និងការកសាងនាវារវាងសម្ព័ន្ធមិត្តទាំងពីរ។ ការសម្រេចចិត្តរបស់លោក ត្រាំ នេះទៀតសោត គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ដែលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តែងតែប្រឆាំងនឹងមហិច្ឆតារបស់កូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារតែការព្រួយបារម្ភអំពីការរីកសាយភាយអាវុធនុយក្លេអ៊ែរ៕ ប្រភព ៖ The Straits…