Category: ព័ត៌មានជាតិ
-

ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា
ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល់ជម្រើសផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការព្យាបាលដែលងាយស្រួលរក មានតម្លៃសមរម្យ មានភាពងាយស្រួល និងគុណភាពខ្ពស់ និងផ្តោតសំខាន់លើអ្នកជំងឺ។ ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដែលផ្ដល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines រវាងខេត្តសៀមរាប និងទីក្រុង Kolkata បីដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅ នឹងធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់ មានឱកាសទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ដែលផ្តល់ជូនដោយមន្ទីរពេទ្យ Apollo (Apollo Hospitals) របស់ប្រទេសឥណ្ឌា។ មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេរបស់ប្រទេសឥណ្ឌាជាមួយនឹងកំណត់ត្រាព្យាបាលអ្នកជំងឺចំនួន ១៥០ លាននាក់មកពី ១៤០ ប្រទេស។ មន្ទីរពេទ្យនេះ នឹងបង្ហាញសេវាវេជ្ជសាស្រ្តរបស់ខ្លួននៅ Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកានៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3)។ លោក Abhijit Majumdar ដែលជានាយកប្រតិបត្តិមន្ទីរពេទ្យ Apollo នៅទីក្រុង…
-

រុស្ស៊ីធ្វើតេស្តមីស៊ីលផ្លោងនុយក្លេអ៊ែរថ្មី ខណៈមេដឹកនាំអាមេរិក-ចិនជួបគ្នានៅកូរ៉េខាងត្បូង
មូស្គូ ៖ រុស្ស៊ីប្រកាសបាញ់សាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរដ៏ទំនើប Poseidon ដំណើរការដោយថាមពលនុយក្លេអ៊ែរ និងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានដោយជោគជ័យ ខណៈដែលមេដឹកនាំអាមេរិក-ចិនកំពុងជួបចរចាគ្នានៅកូរ៉េខាងត្បូង សំដៅបន្ធូរបន្ថយភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ។ លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រាប់ទាហានរុស្ស៉ីដែលរងរបួសនៅមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធថា នេះជាលើកដំបូងហើយ ដែលយើងមិនត្រឹមតែបាញ់វាចេញពីនាវាមុជទឹកប៉ុណ្ណោះទេ តែថែមទាំងបើកដំណើរការប្រព័ន្ធថាមពលនុយក្លេអ៊ែររបស់វាបានផង។ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា វាគឺជាជោគជ័យដ៏ធំធេងមួយ ហើយឥទិ្ធពលរបស់មីស៊ីល Poseidon ខ្លាំងក្លាលើសពីមីស៊ីលអន្តរទ្វីប Sarmat ដែលមានសក្តានុពលបំផុតរបស់យើងទៅទៀត។ ការប្រកាសពីការធ្វើតេស្តមីស៊ីលដ៏ទំនើបនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានបាញ់មីស៊ីលនុយក្លេអ៊ែរដ៏កំណាចមួយទៀតកាលពីសប្តាហ៍មុន។ ការអភិវឌ្ឍសព្វាវុធប្រល័យលោកទាំងនេះ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការបង្កើតខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិក Golden Dome និងការពង្រីកខ្លួនរបស់អង្គការណាតូ។ ជាមួយគ្នានេះ អ្នកវិភាគផ្នែកយោធាជឿជាក់ថា សមត្ថភាពរបស់មីស៊ីលផ្លោងនុយក្លេអ៊ែរថ្មី Poseidon របស់រុស្ស៊ី អាចបង្កឲ្យមានរលកវិទ្យុសកម្មនៅមហាសមុទ្រ ដែលធ្វើឲ្យបណ្ដាទីក្រុងនៅតាមបណ្ដោយឆ្នេរមិនមានសុវត្ថិភាពអាចរស់នៅបាន៕ ប្រភព ៖ AFP និង Reuters
-

អាមេរិកបន្តវាយប្រហារទូកសង្ស័យដឹកថ្នាំញៀន ស្លាប់ ៤នាក់ទៀត
បរទេស ៖ ប្រមុខការពារជាតិអាមេរិកបាននិយាយ កាលពីថ្ងៃពុធថា មនុស្ស៤នាក់ស្លាប់ ក្នុងការវាយប្រហារជាថ្មី លើទូកសង្ស័យដឹកគ្រឿងញៀន នៅប៉ាស៊ីហ្វិក។ វីដេអូដែលចេញផ្សាយ ដោយប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth បានបង្ហាញពីអ្វី ដែលលោកនិយាយថា ជាការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទូកមួយផ្សេងទៀត នៅប៉ាស៊ីហ្វិក។ យោធាអាមេរិកអះអាងថា ទូកនេះត្រូវបានកម្ទេច ក្នុងពេលកំពុងជួញដូរគ្រឿងញៀន ហើយប្រតិបត្តិការនេះ បានសម្លាប់មនុស្ស ៤នាក់។ ការប្រកាស របស់លោក Hegseth នៅតាមបណ្តាញសង្គម X បែបនេះ បានកើតឡើង នៅមួយថ្ងៃបន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក សម្លាប់មនុស្ស រាប់សិបនាក់ នៅលើទូកចំនួន បួន គ្រឿង នៅភាគខាងកើតប៉ាស៊ីហ្វិក ហើយ បាននាំមកនូវចំនួនអ្នកស្លាប់សរុប ពីយុទ្ធនាការប្រឆាំងគ្រឿងញៀន ដ៏ចម្រូងចម្រាស់ របស់ប្រធានាធិបតី Donald Trump បានកើនដល់យ៉ាងហោចណាស់ ៦២ នាក់។ ជុំរិញរឿងនេះ ប្រធានាធិបតី នៃប្រទេស កូឡុំប៊ី បានចោទអាមេរិក…
-

លោក Xi និយាយថា រូបលោក និងលោក Trump គួរតែជាអ្នកតម្រង់ទិសដៅនៃចំណងមិត្តភាពក្នុងជំនួបលើកដំបូងរយៈពេល៦ឆ្នាំ នៅកូរ៉េខាងត្បូង
ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយក្នុងជំនួបទល់មុខគ្នា នៅថ្ងៃព្រហស្បតិ៍ ៣០តុលានេះ ថារូបលោក និងលោកប្រធានាធិបតីអាមេរិក Donald Trump គួរតែជាអ្នកតម្រង់ទិសដៅនៃចំណងមិត្តភាពទ្វេភាគី ហើយធ្វើការជាមួយគ្នាដើម្បីសម្រេចបាននូវអ្វីដែលសំខាន់ ជាក់ស្តែង និងមានប្រយោជន៍។ លោកបានប្រាប់លោក Trump ថា អាមេរិក និងចិន ត្រូវតែជាដៃគូ និងជាមិត្ត។ នេះគឺជាជំនួបទល់មុខគ្នាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក ខណៈលោក Trump ស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។ លោកបានធ្វើអត្ថាធិប្បាយបែបនេះក្នុងអំឡុងពេលជួបជាមួយសមភាគីអាមេរិកលោក Donald Trump បន្ទាប់ពីបានចុះចតនៅទីក្រុង Busan សម្រាប់កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី ៣២ នៅទីក្រុង Gyeongju និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងត្បូង។ លោក Xi និយាយថា ចិនមានឆន្ទៈក្នុងការបន្តធ្វើការជាមួយលោក Trump ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ទំនាក់ទំនង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ។ លោកប្រធានាធិបតីចិន លើកឡើងថា ការអភិវឌ្ឍន៍របស់ចិន មិនផ្ទុយនឹងចក្ខុវិស័យរបស់សហរដ្ឋអាមេរិកចំពោះ ការធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត នោះទេ។…
-

ការិយាល័យថវិកាសភា៖ ការបិទរដ្ឋាភិបាលអាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ខាតរហូតដល់ ១៤ពាន់លានដុល្លារ
ការិយាល័យថវិកាសភា (CBO) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៩ តុលា) បានឱ្យដឹងថា ការបិទរដ្ឋាភិបាលសហព័ន្ធ អាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ខាតចន្លោះពី ៧ពាន់លានដុល្លារ ទៅដល់ ១៤ពាន់លានដុល្លារ ដោយកាត់បន្ថយរហូតដល់ ២% ចេញពីតួលេខផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី៤នេះ ដោយសារតែការអាក់ខាននៃចំណាយរបស់រដ្ឋាភិបាល។ ការបិទរដ្ឋាភិបាលដោយផ្នែកនេះគឺនៅក្នុងថ្ងៃទី២៩ របស់ខ្លួនហើយ (គិតតាមពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ដោយទីបញ្ចប់នៅតែស្រពេចស្រពិល ដោយសារព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋ បានអំពាវនាវឱ្យបក្សប្រជាធិបតេយ្យ គាំទ្រវិធានផ្តល់មូលនិធិបណ្ដោះអាសន្នដល់ទីភ្នាក់ងារសហព័ន្ធ ដើម្បីបើករដ្ឋាភិបាលឡើងវិញរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ប៉ុន្តែបក្សប្រជាធិបតេយ្យទទូចឱ្យមានការចរចាដើម្បីពង្រីកឥណទានពន្ធសហព័ន្ធដែលផុតកំណត់ ដើម្បីជួយជនជាតិអាមេរិកទិញធានារ៉ាប់រងសុខភាពឯកជន តាមរយៈច្បាប់ថែទាំសុខភាពដែលមានតំលៃសមរម្យ។ ការិយាល័យ CBO បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងរងទុក្ខលំបាក ដោយសារការពន្យារពេលចំណាយសហព័ន្ធសម្រាប់សំណងបុគ្គលិក ទំនិញ និងសេវាកម្ម និងអត្ថប្រយោជន៍លើអាហារ សម្រាប់ជនជាតិអាមេរិក ដែលមានចំណូលទាប។ នាយកទីភ្នាក់ងារ CBO លោក Phillip Swagel បាននិយាយក្នុងលិខិតមួយចុះថ្ងៃទី២៩ ខែតុលា ទៅកាន់គណៈកម្មាធិការថវិកាសភាតំណាងរាស្រ្តថា “ទោះបីជាការធ្លាក់ចុះភាគច្រើនក្នុង GDP ពិតប្រាកដនឹងត្រូវបានស្តារឡើងវិញក៏ដោយ ប៉ុន្តែ CBO បានប៉ាន់ប្រមាណថា…
-

ព្យុះសង្ឃរា Melissa ដ៏កំណាចនៅតំបន់ការ៉ាអ៊ីប សម្លាប់មនុស្សជិត ៣០នាក់ ទាំងនៅហៃទី និងហ្សាម៉ាអ៊ីក
ខ្យល់ព្យុះសង្ឃរា Melissa ដ៏មានឥទ្ធិពល បានបោកបក់ឆ្លងកាត់ភាគខាងជើងតំបន់សមុទ្រការ៉ាអ៊ីប កាលពីថ្ងៃពុធ (២៩ តុលា) បន្ទាប់ពីបានវាយប្រហារទីក្រុងធំបំផុតទីពីររបស់ប្រទេសគុយបា ដោយជន់លិចសហគមន៍ជនបទរាប់រយកន្លែង ព្រមទាំងបង្កការបំផ្លិចបំផ្លាញក្នុងប្រទេសហ្សាម៉ាអ៊ីក ជាទីដែលមនុស្សយ៉ាងតិច ៤នាក់ស្លាប់ ហើយបង្កជាទឹកជំនន់ដល់ប្រទេសហៃទី ដែលឆក់ជីវិតមនុស្សប្រមាណ ២៥នាក់ផ្សេងទៀត។ ដំបូង ព្យុះ Melissa បានវាយប្រហារហ្សាម៉ាអ៊ីក កាលពីថ្ងៃអង្គារ ក្នុងប្រភេទព្យុះសង្ឃរាដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានដែលវាយប្រហារដោយផ្ទាល់លើច្រាំងសមុទ្ររបស់ប្រទេសនេះ ជាមួយនឹងកម្លាំងខ្យល់ដ៏កំណាច ២៩៨គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺលើសពីកម្លាំងអប្បបរមាសម្រាប់ព្យុះប្រភេទទី៥ ទៅទៀត ដែលជាចំណាត់ថ្នាក់ខ្លាំងបំផុតរួចទៅហើយសម្រាប់ព្យុះសង្ឃរា។ ទីភ្នាក់ងារព្យាករអាកាសធាតុរបស់សហរដ្ឋអាមេរិក AccuWeather បាននិយាយថា ព្យុះ Melissa នេះជាព្យុះសង្ឃរាដែលមានកម្រិតខ្លាំងបំផុតទី៣ របស់តំបន់ការ៉ាអ៊ីប ហើយការរំកិលយឺតៗបំផុតរបស់ព្យុះ បានធ្វើឱ្យការបំផ្លិចបំផ្លាញកាន់តែមហន្តរាយជាពិសេស។ ព្យុះនេះមិនបានវាយប្រហារដោយផ្ទាល់លើហៃទី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅការ៉ាអ៊ីបនោះទេ ប៉ុន្តែបានបង្អុលភ្លៀងជាច្រើនថ្ងៃ ហើយអាជ្ញាធររាយការណ៍ថា មានមនុស្សស្លាប់យ៉ាងតិច ២៥នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់។ នៅហ្សាម៉ាអ៊ីក ទីភ្នាក់ងារ AccuWeather ប៉ាន់ប្រមាណថា ព្យុះ Melissa បង្កផលប៉ះពាល់គិតជាទឹកប្រាក់ចំនួន ២២ពាន់លានដុល្លារ ទាំងការខូចខាតផ្សេងៗ និងសេដ្ឋកិច្ច ហើយការកសាងឡើងវិញអាចចំណាយពេលដល់ទៅ ១ទសវត្សរ៍ ឬច្រើនជាងនេះ៕
-

ខេត្តស្ទឹងត្រែងឆ្នាំនេះពុំមានការប្រណាំងទូក តែប្រារព្ធពិធីបណ្ដែតប្រទីប សំពះព្រះខែ
ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងអំពីផ្អាកការប្រណាំងទូកសម្រាប់ឆ្នាំ២០២៥ ប៉ុន្តែរដ្ឋបាលខេត្ត នឹងបន្តប្រារព្ធពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀងប្រចាំឆ្នាំថ្មី២០២៦។ជាមួយនឹង ការជូនដំណឹង រដ្ឋបាលខេត្តក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍នេះ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចផ្អាការប្រារព្ធពិធីប្រណាំងទូកឆ្នាំ២០២៥។ប៉ុន្តែទន្ទឹមនឹងនេះក្នុងគោលបំណង រួមថែរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាយើង រដ្ឋបាលខេត្តនឹងចាត់តាំងឲ្យមានការរៀបចំប្រារព្ធពិធី «សំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង ប្រចាំឆ្នាំថ្មី២០២៦» ដែលមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង នៅលើសួនសុវណ្ណភូមិ ប្របនឹងមាត់ទន្លេសេកុងស្ទឹងត្រែង នាវេលាម៉ោង ៧យប់ ថ្ងៃពុធ ១៥កើត «ពេញបូណ៌មី» ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងរាត្រី ១៥កើតនោះផងទៀត រដ្ឋបាលខេត្ត ក៏នឹងរៀបចំពិធីបណ្តែតប្រទីបទៅតាមបវេណី នៅតាមដងទន្លេសេកុង ក្នុងពេលព្រមជាមួយគ្នានោះ ផងដែរ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់ឯឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ មេត្តាចូលរួមអបអរសាទរ កម្សាន្ត សប្បាយ ក្នុងពិធីនេះឱ្យមានភាពមហោឡារិក និងប្រកបដោយភាពអធិកអធម…
-

ភ្លៀងខ្លាំងនៅវៀតណាម សម្លាប់មនុស្ស៤នាក់ និង ជន់លិចជាង១០ម៉ឺនផ្ទះ
ហាណូយ ៖ ក្រសួងបរិស្ថានវៀតណាម បាននិយាយ នៅថ្ងៃពុធនេះថា ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលប្រទេស ក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤ នាក់ និងជន់លិច ផ្ទះ ជាង ១០ម៉ឺនខ្នង។ ខេត្តជាប់មាត់សមុទ្ររបស់ប្រទេសវៀតណាមបានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ចាប់តាំងពីថ្ងៃអាទិត្យជាមួយនឹងកំណត់ត្រា រហូតដល់ ១.៧ម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង។ ក្រសួងបាននិយាយ នៅក្នុងរបាយការណ៍មួយថា មនុស្សបួននាក់ បានស្លាប់ និង ប្រាំនាក់ ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងខេត្ត Hue, Danang និង Lam Dong ។ ប្រភពបាននិយាយថា ការរអិលបាក់ដីជាង ១៥០ លើក ត្រូវបានរាយការណ៍ ហើយ ដំណាំ ២,២០០ហិកតា ត្រូវបានបំផ្លាញ និងផ្ទះសរុបចំនួន ១០៣,៥២៥ខ្នង ត្រូវបានជន់លិច។ ក្រសួងបរិស្ថាន បាននិយាយថា ខេត្ត Danang ភាគកណ្តាល ត្រូវបានគេព្យាករណ៍ថា…
-

ព្រលានយន្តហោះវៀតណាមថ្មីមួយក្បែរហាណូយ នឹងមានតម្លៃ៧.៥ពាន់លានដុល្លារ
ហាណូយ ៖ អាកាសយានដ្ឋានវៀតណាម ថ្មីមួយ ដែលកំពុងត្រូវបានសាងសង់ នៅជិតទីក្រុងហាណូយ នឹងមានតម្លៃ ៧.៥ ពាន់លានដុល្លារអាមេរិក។ ទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយ នាពេលថ្មីៗនេះ ថា ព្រលានយន្តហោះអន្តរជាតិ Gia Binh ទើបត្រូវបានអនុម័ត ក្នុងការធ្វើឱ្យប្រសើរឡើង នាពេលថ្មីៗនេះ។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាព អាកាសយានដ្ឋាន ដែលស្ថិតនៅក្នុងខេត្ត Bac Ninh ចម្ងាយ ៤០ គីឡូម៉ែត្រ ពីទីក្រុងហាណូយ គ្រោងនឹងគ្រប់គ្រងអ្នកដំណើរ ចំនួន៥០លាននាក់ និង ទំនិញចំនួន ២.៥ លានតោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។ ដំបូងឡើយ គិតថា គ្រប់ដណ្តប់ត្រឹម១៥លាននាក់ និង ទំនិញ ត្រឹម១.៦លានតោន នេះបើយោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាវាយតម្លៃរដ្ឋ។ ការសាងសង់បានចាប់ផ្តើម កាលពីខែធ្នូ ឆ្នាំមុន ហើយការកែលម្អ ត្រូវបានអនុម័ត ដោយក្រសួងសំណង់ នៅខែក្នុងខែតុលានេះ។ ព្រលាន្ត Gia Binh…
-

ប៉ាគីស្ថាន ថា កិច្ចចរចាសន្តិភាព ជាមួយអាហ្វហ្គានីស្ថាន ‘បរាជ័យ’
អ៊ីស្តង់ប៊ុល ៖ ប្រទេសប៉ាគីស្ថាន បាននិយាយ នៅថ្ងៃពុធនេះថា កិច្ចចរចាសន្តិភាព ជាមួយអាហ្វហ្គានីស្ថានបានបរាជ័យ ជាការប៉ះពាល់ខ្លាំងដល់ក្តីសង្ឃឹម សម្រាប់បទឈប់បាញ់ យូរអង្វែង បន្ទាប់ពីការប៉ះទង្គិចគ្នា នៅតាមព្រំដែន ដ៏សាហាវបំផុត របស់អ្នកជិតខាងនៅអាស៊ីខាងត្បូង មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ។ អំពើហិង្សា ដែលបានសម្លាប់មនុស្ស ជាង ៧០នាក់ និងរបួសរាប់រយនាក់ បានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារដំបូង នៅទីក្រុងកាប៊ុល កាលពីថ្ងៃទី ៩ ខែតុលា ដែលអាជ្ញាធរតាលីបង់ ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានស្តីបន្ទោស ទៅលើប៉ាគីស្ថាន។ ភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុង អ៊ីស្តង់ប៊ុល រយៈពេលបួនថ្ងៃ ក្នុងគោលបំណងធានាសន្តិភាព ដែលសម្របសម្រួល ដោយប្រទេសកាតា និងទួកគី។ តែ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយ បន្ទាប់ពីការចរចាថា «គួរឱ្យសោកស្ដាយ ភាគីអាហ្វហ្គានីស្ថានមិនបានផ្តល់ការធានា រក្សាគម្លាត ពីបញ្ហាស្នូល ហើយបានងាកទៅរកការស្តីបន្ទោស ការបង្វែរ និង រឿងប្រឌិត…ដូច្នេះ ការសន្ទនាមិនអាចនាំមកនូវដំណោះស្រាយ…