Category: ព័ត៌មានជាតិ
-

ស៊ុយអែត ថា ពិភពលោកដើរលើផ្លូវគ្រោះថ្នាក់ ក្រោយអាមេរិកវាយវេណេស៊ុយអេឡា
ស្តុកខុល ៖ នាយករដ្ឋមន្ត្រីស៊ុយអែត បានចេញមុខមកអះអាងថា ប្រតិបត្តិការលើប្រទេសវេណេស៊ុយអេឡារបស់អាមេរិក រំលោភច្បាប់អន្តរជាតិ និង ធ្វើឲ្យពិភពលោកដើរលើផ្លូវគ្រោះថ្នាក់។ លោក Ulf Kristersson នាយករដ្ឋមន្ត្រីប្រទេសស៊ុយអែត មានប្រសាសន៍ថា «ពិភពលោកកំពុងស្ថិតនៅលើផ្លូវដ៏គ្រោះថ្នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក វាយប្រហារ លើវេណេស៊ុយអេឡា»។ ថ្លែងនៅក្នុងវេទិកាកំពូលរបស់ប្រទេស ស្តីពីសន្តិសុខ និងការពារជាតិ, លោក Kristersson និយាយទៀតថា «ប្រតិបត្តិការយោធា របស់ទីក្រុងវ៉ាស៊ីនតោន និងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បំពានច្បាប់អន្តរជាតិ និង បង្កហានិភ័យ តាមរយៈការលើកទឹកចិត្តឱ្យប្រទេសជាច្រើនទៀតធ្វើសកម្មភាពតាមរបៀបនេះ ដូចគ្នា»។ គួររម្លឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កម្លាំងយោធាអាមេរិក បានវាយឆ្មក់ប្រទេសវេណេស៊ុយអេឡា និង បានចូលទៅចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដល់រដ្ឋធានីការ៉ាកាស រួចនាំខ្លួនយកមកពីកាត់ទោស នៅទឹកដីអាមេរិក ជុំវិញបញ្ហាគ្រឿងញៀន៕ ប្រភពពី AFP
-

អ៊ីរ៉ង់ គំរាមសងសឹកភ្លាមៗ បើសិន អាមេរិក និងអ៊ីស្រាអែល វាយប្រហារខ្លួន
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានស្រែកគំរាមធ្ងន់ៗថា ខ្លួននឹងបើកការវាយលុកមូលដ្ឋានទ័ពអាមេរិក និងអ៊ីស្រាអែលភ្លាមៗ បើសិនទីក្រុងវ៉ាស៊ីនតោន និងហ៊្សេរុយសាឡឹម ហ៊ានបើកការវាយប្រហារលើទីក្រុងតេហេរ៉ង់ ។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ប្រាប់សភាថា ប្រទេសអ៊ីរ៉ង់ បានចេញការព្រមានចំៗទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យថា ការវាយប្រហារណាមួយរបស់អាមេរិក នឹងនាំឱ្យទីក្រុងតេហេរ៉ង់ វាយប្រហារសងសឹកវិញភ្លាមៗប្រឆាំងនឹងអ៊ីស្រាអែល ហើយមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ ក៏នឹងក្លាយជាគោលដៅស្របច្បាប់ផងដែរ ។ ការព្រមាននេះ កើតឡើងស្របពេលដែលប្រភពព័ត៌មានមួយចំនួន បាននិយាយថា អ៊ីស្រាអែលកំពុងត្រៀមលក្ខណៈ និងប្រុងជើងការខ្ពស់បំផុត ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តអាមេរិក ក្នុងករណីមានការអន្តរាគមន៍របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីគាំទ្រចលនាតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់ ។ ការតវ៉ាបានរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ជាការឆ្លើយតបទៅនឹងអតិផរណាដ៏ខ្ពស់ ហើយបាតុកម្មបានប្រែក្លាយទៅជាបញ្ហានយោបាយយ៉ាងឆាប់រហ័ស ដោយក្រុមបាតុករទាមទារឱ្យបញ្ចប់របបគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ីស្លាមមួយនេះ ។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរអ៊ីរ៉ង់បានចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថា បានញុះញង់បញ្ឆេះឱ្យមានការតវ៉ាដ៏ហិង្សាបែបនេះ ក្នុងន័យផ្តួលរលំរបបដឹកនាំក្នុងប្រទេសអ៊ីរ៉ង់ ៕ ប្រភព ៖ The Straits…
-

លោក ដូណាល់ ត្រាំ ត្រៀមប្រកាសពីជម្រើសឆ្លើយតបបាតុកម្មនៅអ៊ីរ៉ង់សប្តាហ៍នេះ
វ៉ាស៊ីតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជូនដំណឹងដល់មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក នៅថ្ងៃទី១៣ ខែមករានេះ ពាក់ព័ន្ធនឹងជម្រើសជាក់លាក់នានា ដើម្បីឆ្លើយតបទៅនឹងការតវ៉ាដ៏បង្ហូរឈាមនៅអ៊ីរ៉ង់ ដែលបានស្លាប់មនុស្សកើនឡើងជាង ៥០០នាក់ហើយ ។ កាសែត Wall Street Journal ដកស្រង់ប្រភពពីមន្រ្តីអាមេរិក ចុះផ្សាយក្នុងថ្ងៃចន្ទនេះថា កិច្ចប្រជុំដែលលោកប្រធានាធិបតី ត្រាំ គ្រោងធ្វើឡើងនេះ នឹងក្លាយជាការពិភាក្សាអំពីជំហានបន្ទាប់ដែលអាចធ្វើទៅបាន រួមទាំងការវាយប្រហារដោយយោធា ការវាយលុកតាមអ៊ីនធឺណិតប្រឆាំងទីតាំងយោធា និងស៊ីវិលរបស់អ៊ីរ៉ង់ ការដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលអ៊ីរ៉ង់ និងការបង្កើនប្រភពប្រឆាំងរដ្ឋាភិបាលតាមប្រព័ន្ធអ៊ីនធឺណិត ។ នៅមុនកិច្ចប្រជុំនេះដែរ លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ ដែលបានប្រើពាក្យសម្តីសម្លុតគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្ហោះនៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមករាថា អ៊ីរ៉ង់កំពុងសម្លឹងមើលសេរីភាព ដែលប្រហែលជាមិនធ្លាប់មានពីមុនមក ដូច្នេះសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនជួយ ។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ៥៣៨នាក់ និងមនុស្សច្រើនជាង ១០.៦០០នាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន នេះបើយោងតាមប្រភពពីសារព័ត៌មាន AP ៕ ប្រភព ៖ The Straits…
-

អ៊ីស្រាអែលចុះកុងត្រាសន្តិសុខជាមួយអាល្លឺម៉ង់ ហើយថា អ៊ីរ៉ង់គំរាម
ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែលបានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសអាល្លឺម៉ង់ ដោយលើកឡើងពីការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា កិច្ចព្រមព្រៀងសន្តិសុខនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រឆាំងភេរវកម្ម និងការការពារតាមអ៊ីនធឺណិត។ សេចក្តីថ្លែងការណ៍ របស់ការិយាល័យ បានអះអាងទៀតថា «អ៊ីរ៉ង់ និងដៃជើងរបស់គេ ដូចជា ហេសបូឡា ហាម៉ាស និង ពួកហ៊ូទី គំរាមកំហែង មិនត្រឹមតែអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិរភាពក្នុងតំបន់ និងសន្តិសុខអន្តរជាតិផងដែរ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «សត្រូវរបស់អ៊ីស្រាអែល គួរតែដឹង! យើងសម្លឹងទៅពួកអ្នកគ្រប់ពេលវេលា និង គ្រប់ទីកន្លែង»។ កាលពីខែមុន ប្រទេសអាឡឺម៉ង់ក៏បានអនុម័ត លើការពង្រីកកិច្ចសន្យា តម្លៃ ៣.១ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីល Arrow 3 ដែលអ៊ីស្រាអែលផលិត និងអភិវឌ្ឍជាមួយនឹងការគាំទ្រពីសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដំបូង ក្នុងឆ្នាំ២០២៣ ឥឡូវនេះ មានតម្លៃប្រហែល ៦.៥ ពាន់លានដុល្លារ។ អ៊ីស្រាអែលនិយាយថា នេះគឺជាកិច្ចសន្យានាំចេញយោធាធំបំផុតមិនធ្លាប់មាន…
-

SpaceX គ្រោងបាញ់បង្ហោះផ្កាយរណបថែម ៧,៥០០ គ្រឿងទៀតទៅទីអវកាស
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីពិភពលោក Elon Musk មានគំរោងបាញ់បង្ហោះផ្កាយរណប Starlink ជំនាន់ទី២ ដល់ទៅ ៧.៥០០ គ្រឿងថែមទៀតទៅកាន់គន្លងតារាវិថី ដើម្បីជំរុញសេវាកម្មអ៊ីនធឺណិតទូទាំងពិភពលោក ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ។ គណៈកម្មការ FCC បាននិយាយថ្មីៗនេះថា ចាប់ពីពេលនេះ ក្រុមហ៊ុន SpaceX របស់លោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk អាចធ្វើប្រតិបត្តិការផ្កាយរណបជំទាន់ទី២ ឬ Gen2 Starlink ចំនួន ៧,៥០០គ្រឿងបន្ថែមទៀត ដែលធ្វើឱ្យចំនួនផ្កាយរណបសរុបកើនឡើងដល់ ១៥,០០០ គ្រឿងនៅទូទាំងពិភពលោក ។ បើតាមក្រុមហ៊ុនអវកាសឯកជនអាមេរិកមួយនេះ ខ្លួនមានមហិច្ឆតាស្វែងរកការយល់ព្រមពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ ដើម្បីដាក់ពង្រាយផ្កាយរណបជិត ៣០,០០០គ្រឿងនៅទីអវកាស ប៉ុន្តែគណៈកម្មការ FCC និយាយថា ខ្លួនសម្រេចអនុម័តសម្រាប់ពេលនេះត្រឹមតែ ១៥,០០០គ្រឿងសិន ។ យោងតាមការលើកឡើងរបស់ FCC, SpaceX ត្រូវតែបាញ់បង្ហោះផ្កាយរណបជំនាន់ទី២ ចំនួន ៥០ភាគរយនៃចំនួនអតិបរមាដែលមានការអនុញ្ញាត ទៅដាក់នៅគន្លងដែលបានកំណត់ និងដំណើរការពួកវាមិនឱ្យលើសពីថ្ងៃទី១ ខែធ្នូ…
-

អ៊ីតាលីត្រៀមដំណើរការសាលាហ្វឹកហ្វឺនយន្តហោះចម្បាំងបំបាំងកាយ F-35 ដំបូងគេ
រ៉ូម ៖ ប្រទេសអ៊ីតាលីបានប្រកាសយកមូលដ្ឋានទ័ពអាកាសមួយនៅទីក្រុង Sicily ធ្វើជាសាលាហ្វឹកហ្វឺនបើកយន្តហោះចម្បាំងបំបាំងកាយ F-35 ដំបូងគេនៅក្រៅសហរដ្ឋអាមេរិកជាផ្លូវការ ដែលនេះឆ្លុះបញ្ចាំងពីកំណើនតម្រូវការបណ្តុះបណ្តាលពីឡុត បន្ទាប់ពីកើនឡើងការបញ្ជាទិញយន្តហោះ F-35 ថ្មីនៅអឺរ៉ុប ។ បើតាមក្រសួងការពារជាតិអ៊ីតាលី, ការិយាល័យកម្មវិធីរួមនៃយន្តហោះ F-35 ហៅកាត់ថា (JPO) និងក្រុមហ៊ុនផលិតអាវុធយក្ស Lockheed Martin របស់អាមេរិក នឹងចុះត្រួតពិនិត្យការត្រៀមលក្ខណៈ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅមូលដ្ឋានទ័ពអាកាស Trapani-Birgi ។ យោងតាមសារព័ត៌មាន Defense News, ការបណ្តុះបណ្តាលយន្តហោះ F-35 ដំបូង គ្រោងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៨ ខណៈដែលការសាងសង់មជ្ឈមណ្ឌល Lightning Training Centre នឹងរួចរាល់នៅខែកក្កដា ឆ្នាំ២០២៩ ដោយចំណាយលុយប្រមាណ ១៣១,៤លានដុល្លារ រ៉ាប់រងដោយប្រទេសអ៊ីតាលី ។ ក្រសួងការពារជាតិអ៊ីតាលីបន្ថែមថា មជ្ឈមណ្ឌលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងឆ្លើយតបតាមកំណើនតម្រូវកា សម្រាប់ការបណ្តុះបណ្តាលពីឡុតបើកយន្តហោះចម្បាំងបំបាំងកាយ F-35 ដោយសារតែការកើនឡើងការចូលរួមរបស់អង្គការណាតូ និងប្រជាជាតិអឺរ៉ុបនៅក្នុងកម្មវិធីយន្តហោះ F-35 របស់អាមេរិក ។ គួរកត់សម្គាល់…
-

រុស្ស៊ី គំរាម បារាំង និងអង់គ្លេស ថា កងទ័ពបរទេសនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់
មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពបរទេសណាមួយ ដែលបញ្ជូនទៅកាន់ទឹកដីអ៊ុយក្រែន ពីសំណាក់រដ្ឋាភិបាលលោកខាងលិច នោះពួកគេនឹងក្លាយជាគោលដៅប្រយុទ្ធស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។ ការសម្លុតគំរាមរបស់រុស្ស៊ី កើតឡើងបន្ទាប់ពីចក្រភពអង់គ្លេស និងបារាំង ក្នុងកំឡុងកិច្ចប្រជុំបណ្តាមេដឹកនាំលោកខាងលិច និងអឺរ៉ុប នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើផែនការដាក់ពង្រាយកងកម្លាំងពហុជាតិនៅអ៊ុយក្រែននាពេលអនាគត ក្នុងករណីមានបទឈប់បាញ់ជាផ្លូវការ ។ ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ព្រមានធ្ងន់ៗថា ការដាក់ពង្រាយអង្គភាពយោធាលោកខាងលិច ឬមូលដ្ឋានយោធា និងឃ្លាំងសព្វាវុធ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធយោធាផ្សេងទៀត នៅលើទឹកដីអ៊ុយក្រែន នឹងក្លាយជាគោលដៅប្រយុទ្ធស្របច្បាប់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។ ម្យ៉ាងវិញទៀត សកម្មភាពនេះ ក៏ត្រូវបានចាត់ទុកថា ជាការអន្តរាគមន៍ពីបរទេស ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ ដែលមិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសអឺរ៉ុបដទៃទៀតផងដែរ ។ ប្រភព ៖ រ៉យទ័រ
-

លោក ត្រាំ ថា អាមេរិកនឹងចាប់ផ្តើមវាយប្រហារផ្លូវគោកប្រឆាំងក្រុមជួញដូរគ្រឿងញៀន Cartels នៅម៉ិកស៊ិក
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិកនឹងចាប់ផ្តើមវាយប្រហារផ្លូវគោកប្រឆាំងក្រុមជួញដូរគ្រឿងញៀន Cartels នៅម៉ិកស៊ិក បន្ថែមពីលើការវាយលុកតាមផ្លូវទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងការ៉ាប៊ីន ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតទេ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News ថា ចាប់ពីពេលនេះទៅ យើងនឹងផ្តើមវាយប្រហារផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន Cartels ។ លោកថា ពួករត់ពន្ធគ្រឿងញៀនដ៏ល្បីនេះ កំពុងតែគ្រប់គ្រងប្រទេសម៉ិកស៊ិក ។ ការព្រមានរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីអាមេរិកបានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក នៅពេលចាប់ខ្លួនលោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១របស់គាត់ កាលពីចុងសប្តាហ៍មុន ហើយថែមទាំងបានសម្លាប់មនុស្សច្រើនជាង ១០០នាក់ ។ បើតាមសារព័ត៌មាន AFP, ការពង្រីកប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុម Cartels នៅម៉ិកស៊ិក ត្រូវបានគេរំពឹងថា ភាពតានតឹងនឹងកាន់តែរីកធំឡើង ដោយសារយោធាអាមេរិក ខណៈដែលរដ្ឋាភិបាលបណ្តោះអាសន្នឆ្វេងនិយមវេណេស៊ុយអេឡាបានចាត់ទុកការវាយប្រហាររបស់អាមេរិកលើប្រទេសខ្លួន គឺជាការគំរាមកំហែងដល់ស្ថេរភាពក្នុងតំបន់ ៕ ប្រភព ៖ AFP
-

អាមេរិក និងកូឡុំប៊ី ប្តេជ្ញារួមគ្នាប្រឆាំងនឹងទ័ពព្រៃ
បូហ្គោតា ៖ ប្រធានាធិបតី ប្រទេសកូឡុំប៊ី លោក Gustavo Petro បានយល់ព្រមជាមួយ លោក Donald Trump ប្រធានាធិបតីអាមេរិក ដើម្បីចាត់វិធានការរួមគ្នា ប្រឆាំងនឹងក្រុមទ័ពព្រៃ ដែលរត់ពន្ធកូកាអ៊ីន នៅតាមព្រំដែន ជាមួយប្រទេសវេណេស៊ុយអេឡា។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសកូឡុំប៊ី ដែលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍។ បើតាមលោក រដ្ឋមន្ត្រី Armando Benedetti, មេដឹកនាំទាំងពីរបានធ្វើការហៅទូរស័ព្ទ ជាលើកដំបូង កាលពីថ្ងៃពុធ ដោយបានបន្ថយភាពតានតឹង បន្ទាប់ពីលោក Trump បានគំរាមកំហែងធ្វើសកម្មភាពយោធាប្រឆាំងនឹងកូឡុំប៊ី។ ជាការគំរាម បន្ទាប់ពីការបណ្តេញមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro ដោយកងកម្លាំងសហរដ្ឋអាមេរិក។ លោក Armando Benedetti បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Blu Radio ថា លោក Trump និង លោក Petro បានប្តេជ្ញាចាត់វិធានការរួមគ្នា ប្រឆាំងនឹងកងទ័ពរំដោះជាតិ ហៅកាត់…
-

វៀតណាម ថា ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវេណេស៊ុយអេឡា
ហាណូយ ៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាននិយាយថា ប្រទេសនេះ រក្សាទំនាក់ទំនងប្រពៃណីដ៏ល្អ ជាមួយប្រទេសវេណេស៊ុយអេឡា ហើយចង់បន្តជំរុញកិច្ចសហប្រតិបត្តិការ ស្របតាមក្របខ័ណ្ឌភាពជាដៃគូ លើគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress។ លោកស្រី Pham Thu Hang បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងការបរទេស កាលពីថ្ងៃទី៨ ខែមករា ពោលគឺក្នុងពេលឆ្លើយតបទៅនឹងសំណួរ របស់អ្នកសារព័ត៌មាន សួរថាតើការវិវត្តន៍ថ្មីៗ នៅក្នុងប្រទេសវេណេស៊ុយអេឡា បានប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែរឬទេ។ យ៉ាងណា នៅក្នុងខ្លឹមសារចេញផ្សាយ របស់សារព័ត៌មាន VNexpress, លោកស្រី មិនបញ្ជាក់បន្ថែមជុំវិញ ការវាយឆ្មក់របស់អាមេរិក ចូលទៅចាប់ខ្លួន មេដឹកនាំប្រទេសវេណេស៊ុយអេឡា ដល់រដ្ឋធានីការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា នោះទេ។ ប៉ុន្តែ លោកស្រី Hang ហាក់បាននិយាយផ្តោតជារួម ចំពោះបញ្ហាសកល ក្នុងនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម រូបនេះ បានជំរុញឱ្យភាគីទាំងអស់ អត់ធ្មត់ ជៀសវាងការប្រើប្រាស់កម្លាំងបង្ខំ និង គំរាមកំហែង។…