Category: ព័ត៌មានជាតិ​

  • ចិន សំងំផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ប្រជែងនាវាធំបំផុតលើពិភពលោករបស់សហរដ្ឋអាមេរិក

    ចិន សំងំផលិតនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ប្រជែងនាវាធំបំផុតលើពិភពលោករបស់សហរដ្ឋអាមេរិក

    ប៉េកាំង ៖ ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី កំពុងសំងំផលិតនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទី៤ ដែលវាត្រូវបានគេរំពឹងថា នឹងវ៉ាដាច់នាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោក ប្រភេទ Ford-class របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ទាំងទម្ងន់ និងសមត្ថភាពផ្ទុកឧបករណ៍យោធា ។ រូបភាពផ្កាយរណបដែលចេញផ្សាយក្នុងខែធ្នូ ឆ្នាំ ២០២៥ ដោយយោធាកងទ័ពរំដោះប្រជាជនចិន លើបណ្តាញសង្គម X បានបង្ហាញពីរូបរាងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Type 004 របស់ប្រទេសចិន កំពុងសាងសង់នៅទីក្រុង Dalian ។ បើតាម Times of india, នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើបរបស់មហាយក្សចិន មានទម្ងន់ចន្លោះពី ១១ម៉ឺន ទៅ ១២ម៉ឺនតោន បើធៀបនឹងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរធំបំផុតលើពិភពលោករបស់សហរដ្ឋអាមេរិក ប្រភេទ Ford-class មានទម្ងន់ត្រឹមតែ ១០ម៉ឺនតោនប៉ុណ្ណោះ ។ បន្ថែមលើនេះ នាវា Type 004 របស់ចិន ថែមទាំងមានសមត្ថភាពផ្ទុកយន្តហោះចម្បាំងចម្រុះរហូតដល់ ១០៥ គ្រឿង បើធៀបនឹងនាវា Ford-class របស់សហរដ្ឋអាមេរិក អាចផ្ទុកយន្តហោះចម្បាំងបានត្រឹមតែ ៧៥ គ្រឿងប៉ុណ្ណោះ…

  • រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ៧ នាក់

    ហ្សាការតា ៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧ នាក់ និង ៨១ នាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងចំនួនពីរគ្រឿងបានបុកគ្នាពេញទំហឹង នៅខាងក្រៅរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូណេស៊ី នេះបើតាមការបញ្ជាក់របស់លោកស្រី Anne Purba អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើង KAI គ្រប់គ្រងដោយរដ្ឋ ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅទីក្រុង Bekasi ខេត្ត ជ្វាខាងលិច នៅពេលរថភ្លើងដឹកអ្នកដំណើរដែលចតចោលមួយគ្រឿង ត្រូវបានរថភ្លើងដឹកអ្នកដំណើរផ្លូវឆ្ងាយបុកពីក្រោយពេញមួយទំហឹង នៅម៉ោងប្រហែល ៨និង៥០នាទីល្ងាចកាលពីថ្ងៃ ចន្ទ ។ ភ្លាមៗ ក្រុមសង្គ្រោះត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដោយអ្នកដំណើរប្រហែល ២៤០ នាក់នៅលើរថភ្លើងផ្លូវឆ្ងាយ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ខណៈដែលអ្នកដំណើររងរបួសនៅលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ ។ ការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយឧប្បត្តិហេតុនេះ កំពុងត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផ្លូវដែក និងគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី ។ បើតាម AFP, គ្រោះថ្នាក់រថភ្លើងដ៏ធំចុងក្រោយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានសម្លាប់មនុស្សចំនួន ៩ នាក់ និងរបួសប្រហែល ២០ នាក់នៅក្នុងខេត្ត ជ្វាខាងលិច កាលពីខែមករា ឆ្នាំ២០២៤…

  • លោក ពូទីន ប្រាប់ប្រមុខការទូតអ៊ីរ៉ង់ថា រុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ធានាសន្តិភាពមជ្ឈិមបូព៌ា

    លោក ពូទីន ប្រាប់ប្រមុខការទូតអ៊ីរ៉ង់ថា រុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ធានាសន្តិភាពមជ្ឈិមបូព៌ា

    មូស្គូ ៖ ប្រធានាធិបតី ប្រទេសរុស្ស៊ី លោក ពូទីន បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ទីក្រុងមូស្គូ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា។ លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងបែបនេះ ក្នុងពេលទទួលជួប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង Saint Petersburg កាលពីថ្ងៃចន្ទ។ លោករៀបរាប់ថា «សម្រាប់ផ្នែករបស់យើង យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលបម្រើផលប្រយោជន៍របស់អ្នក …ផលប្រយោជន៍របស់ប្រជាជនទាំងអស់ ក្នុងតំបន់ ដើម្បីសន្តិភាពអាចសម្រេចបាន ឱ្យបានឆាប់ តាមដែលអាចធ្វើបាន» នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ដែលបានដកស្រង់សម្តី លោក ពូទីន ថ្លែងប្រាប់លោក Araghchi ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា លោក ពូទីន ក៏បានសាទរផងដែរ ពីភាពក្លាហាន និងវីរភាព ដែលប្រជាជនអ៊ីរ៉ង់ កំពុងតស៊ូដើម្បីឯករាជ្យភាព និងអធិបតេយ្យភាព របស់ពួកគេ។ ប្រមុខវិមានក្រឹមឡាំង រូបនេះ…

  • យោធាអ៊ីរ៉ង់ ត្រួតត្រាច្រកហ័រមូស ទាំងស្រុងហើយ

    យោធាអ៊ីរ៉ង់ ត្រួតត្រាច្រកហ័រមូស ទាំងស្រុងហើយ

    តេហេរ៉ង់ ៖ សមាជិកសភា អ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសឥស្លាមួយនេះ បានគ្រប់គ្រងទាំងស្រុងហើយ ចំពោះច្រកសមុទ្រ Hormuz។ ប្រធានគណកម្មការសន្តិសុខសភា អ៊ីរ៉ង់ លោក Ebrahim Azizi និយាយថា ផែនការនេះ នឹងផ្តល់ឱ្យ អាជ្ញាធរយោធា ស្ថិតនៅលើផ្លូវទឹក Hormuz ។ លោកនិយាយថា «នៅក្នុងផែនការនេះ វាត្រូវបានចែងថា អ្នកទាំងឡាយណា, រដ្ឋាភិបាល និងប្រទេសណា ដែលបង្កការខូចខាតមកលើយើង បង្កគ្រោះថ្នាក់ដល់យើង រារាំងធនធានរបស់យើង ឬ ធ្វើសកម្មភាពប្រឆាំងនឹងសាធារណរដ្ឋឥស្លាម អ្នកទាំងនោះ ត្រូវតែសងសំណង»។ បើតាម Anadolu, ចាប់តាំងពីសង្រ្គាម ផ្តួចផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើម កាលពីចុងខែកុម្ភៈ, ទីក្រុងតេហេរ៉ង់ បានរក្សាការគ្រប់គ្រងច្រកសមុទ្រ Hormuz ។ បន្ទាប់មក ក៏មានការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក នៅថ្ងៃទី១៣ ខែមេសា ដោយវាយលុកការផ្គត់ផ្គង់ថាមពលទូទាំងពិភពលោក ដែលភាគច្រើន នៅទូទាំងអាស៊ី។…

  • រុស្ស៊ី ថា អ៊ីរ៉ង់មាន Drone និងមីស៊ីល រាប់ម៉ឺនគ្រាប់ កំដរអាមេរិកធ្វើសង្គ្រាម

    រុស្ស៊ី ថា អ៊ីរ៉ង់មាន Drone និងមីស៊ីល រាប់ម៉ឺនគ្រាប់ កំដរអាមេរិកធ្វើសង្គ្រាម

    មូស្គូ ៖ លោក Alexey Pushkov សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បាននិយាយប្រាប់សារព័ត៌មាន Tass កាលពីថ្ងៃអាទិត្យ ថា អ៊ីរ៉ង់អាចមានស្តុក យន្តហោះគ្មានបើក និង កាំជ្រួចមីស៊ីល រាប់ម៉ឺនឆុត ទុកសម្រាប់ធ្វើសង្គ្រាម តតាំងជាមួយនឹងអាមេរិក។ ប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធ ស្តីពីគោលនយោបាយព័ត៌មាន និងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ នៃសភាជាន់ខ្ពស់រុស្ស៊ី រូបនេះ រៀបរាប់ថា «អ៊ីរ៉ង់បានផ្លាស់ប្តូរ ទីតាំងមីស៊ីលនៅក្រោមដី ស្ទើរតែទាំងអស់របស់ពួកគេ យ៉ាងសម្ងាត់ ហើយ បានដាក់ពង្រាយ នៅទូទាំងប្រទេស…ពួកគេហាក់ដូចជា មានយន្តហោះគ្មានមនុស្សបើក ព្រមទាំង កាំជ្រួចមីស៊ីល រាប់ម៉ឺនគ្រឿង »។ លោក Alexey Pushkov អះអាងថា ទីក្រុង តេហេរ៉ង់ បានធ្វើការលើអ្វីៗ ទាំងអស់នេះ អស់រយៈពេលជាយូរណាស់មកហើយ ដោយរៀបចំ ទាំងផែនការសេដ្ឋកិច្ច ព្រមទាំង សេណារីយ៉ូ ចរចា។ យោងតាមសមាជិកសភាជាន់ខ្ពស់ រូបនេះ ដដែល, ជម្លោះប្រដាប់អាវុធលើកនេះ គឺជាបញ្ហារស់រានមានជីវិត សម្រាប់ប្រទេសអ៊ីរ៉ង់…

  • អ៊ីរ៉ង់ ថា អាមេរិកត្រូវឈប់គំរាម ដើម្បីបន្តការចរចា

    អ៊ីរ៉ង់ ថា អាមេរិកត្រូវឈប់គំរាម ដើម្បីបន្តការចរចា

    តេហេរ៉ង់ ៖ អ៊ីរ៉ង់និយាយថា អាមេរិកត្រូវតែបញ្ឈប់ការគម្រាមកំហែង ដើម្បីឲ្យកិច្ចចរចាបានបន្តដំណើរការ នេះបើតាមការចេញផ្សាយរបស់ កាសែត The Wall Street Journal កាលពីថ្ងៃអាទិត្យ។ ប្រភព បានរាយការណ៍ថា អ្នកចរចាអ៊ីរ៉ង់ ជឿថា ការបន្ទន់នៃវោហាសាស្ត្រ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ទីក្រុង Tehran អាចជួយបន្តការចរចា ឡើងវិញ។ យោងតាមកាសែតដដែល, អ៊ីរ៉ង់បានជូនដំណឹង ដល់ប៉ាគីស្ថានថា ការបញ្ចប់ការគំរាមកំហែងបែបនេះ របស់មេដឹកនាំអាមេរិក អាចជួយបញ្ចុះបញ្ចូល ក្រុមអ្នករឹងរូស ចាប់ផ្តើមកិច្ចចរចាឡើងវិញ។ អត្ថបទ បានកត់សម្គាល់ថា បន្ទាប់ពីពិគ្រោះយោបល់ ជាមួយអ្នកសម្រុះសម្រួល, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi អាចសន្និដ្ឋានថា កិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន អាចធ្វើទៅបាន ក្នុងករណីនេះ ភាគីអាចជួបគ្នា នៅប៉ុន្មានថ្ងៃខាងមុខ។ បើតាម Tass, ការអះអាង របស់ភាគីអ៊ីរ៉ង់បែបនេះ ធ្វើឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិកលោក…

  • ប្រមុខការទូតអូស្រ្តាលី នឹងហោះទៅជប៉ុន ចិន និងកូរ៉េខាងត្បូង ជជែកពីសន្តិសុខថាមពល

    ប្រមុខការទូតអូស្រ្តាលី នឹងហោះទៅជប៉ុន ចិន និងកូរ៉េខាងត្បូង ជជែកពីសន្តិសុខថាមពល

    កង់បេរ៉ា ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong និយាយថា លោកស្រីនឹងធ្វើទស្សនកិច្ចប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង នៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាអំពីសន្តិសុខថាមពល ចំពេលមានការប្រឈមមុខនឹងការរំខាន ដែលបង្កឡើងពីជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ។ លោកស្រី Wong បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំជាមួយសមភាគីរបស់លោកស្រីនៅក្នុងប្រទេសទាំងបី នឹងជួយធានាថា អូស្រ្តាលីកំពុងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ចំពេលមានចលាចលនៅក្នុងទីផ្សារថាមពលសកល ។ លោកស្រី Wong ដែលមានវ័យ៥៨ឆ្នាំរូបនេះបន្ថែមថា លោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi នៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីសន្តិសុខថាមពល និងប្រេងឥន្ធនៈ ព្រមទាំងជម្លោះនៅមជ្ឈិមបូព៌ា ។ រីឯនៅទីក្រុងប៉េកាំង លោកស្រី Wong គ្រោងធ្វើកិច្ចសន្ទនាក្នុងកម្រិតការបរទេស និងយុទ្ធសាស្ត្ររវាងអូស្ត្រាលី-ចិនលើកទី៨ ជាមួយសមភាគីរបស់លោកស្រី គឺលោក Wang Yi ។ លោកស្រីថា ការជជែកនេះ នឹងជំរុញផលប្រយោជន៍របស់ពួកយើងឲ្យបានពេញលេញ និងគ្រប់គ្រងភាពខុសគ្នារបស់ប្រទេសទាំងពីរ ។ ចំណែកនៅទីក្រុងសេអ៊ូលវិញ លោកស្រី Wong នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក…

  • ជប៉ុន ពង្រាយអ្នកពន្លត់អគ្គិភ័យ ១,៤០០ នាក់ ប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏កំណាច

    ជប៉ុន ពង្រាយអ្នកពន្លត់អគ្គិភ័យ ១,៤០០ នាក់ ប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏កំណាច

    តូក្យូ ៖ ជប៉ុនបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យប្រមាណ ១,៤០០ នាក់ និងកងកម្លាំងស្វ័យការពារ ១០០ នាក់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅផ្នែកខាងជើងនៃប្រទេស ដែលបន្តឆាបឆេះចូលដល់ថ្ងៃទី៥ ហើយ ។ គិតត្រឹមព្រឹកថ្ងៃ អាទិត្យ ភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដីប្រហែល ១,៣៧៣ ហិកតា និងកំពុងគំរាមកំហែងដល់បណ្ដាស្រុកជាច្រើននៃទីក្រុង Otsuchi ស្ថិតនៅតាមបណ្ដោយឆ្នេរប៉ាស៊ីហ្វិក ។ ជាការឆ្លើយតប អាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជនប្រមាណ ១,៥៤១ គ្រួសារ ឬស្មើនឹង ៣,២៣៣ នាក់ទៅកាន់កន្លែងមានសុវត្ថិភាព ។ បើតាម CNA, មកទល់ពេលនេះ មានមនុស្សម្នាក់រងរបួសស្រាលដោយសារដួលនៅឯជំរំស្នាក់នៅបណ្ដោះអាសន្ន ។ យោងតាមអាជ្ញាធរឧតុនិយមជប៉ុន, អាកាសធាតុប្រហែលជានឹងមិនមានភ្លៀងធ្លាក់ទេ នៅក្នុងតំបន់មានភ្លើងឆេះព្រៃ នៅថ្ងៃ អាទិត្យ ឬថ្ងៃ ចន្ទ ដើមសប្ដាហ៍នេះ ។ ប៉ុន្តែមានការព្យាករថា អាចនឹងមានភ្លៀងធ្លាក់រយៈពេលខ្លីនៅថ្ងៃ អង្គារ ខណៈដែលអាជ្ញាធរជប៉ុនមិនទាន់អាចកំណត់ពីមូលហេតុ បណ្ដាលឱ្យមានភ្លើងឆេះព្រៃកើតឡើងនៅឡើយទេ ។ សូមរម្លឹកថា Otsuchi ជាទីក្រុងធ្លាប់មានការចងចាំដ៏ឈឺចាប់ អំពីគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយរបស់ប្រទេសជប៉ុន គឺគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីខែមីនា…

  • រុស្ស៊ី និង កូរ៉េខាងជើង ពង្រឹងកិច្ចសហប្រតិបត្តិការយោធា

    រុស្ស៊ី និង កូរ៉េខាងជើង ពង្រឹងកិច្ចសហប្រតិបត្តិការយោធា

    ព្យុងយ៉ាង ៖ ប្រទេសរុស្ស៊ី និង កូរ៉េខាងជើង យល់ព្រម ពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រយៈពេលវែង ស្របពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទៅដល់ទីក្រុងព្យុងយ៉ាង។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យ ថា រុស្ស៊ី និងកូរ៉េខាងជើង បានព្រមព្រៀងគ្នា ក្នុងកិច្ចសហប្រតិបត្តិការយោធា រយៈពេលវែង ខណៈដែលប្រមុខយោធារបស់ទីក្រុងម៉ូស្គូ បានទៅបំពេញទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង។ បើតាម AFP, កូរ៉េខាងជើង បានបញ្ជូនទាហាន រាប់ពាន់នាក់ ព្រមទាំង កាំជ្រួច និងអាវុធយុទ្ធភណ្ឌ ទៅគាំទ្រសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ ជាថ្នូរវិញ អ្នកវិភាគ និយាយថា កូរ៉េខាងជើងកំពុងទទួលបានជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា អាហារ និងថាមពល ពីរុស្ស៊ី ដោយបានជួយក្រុងព្យុងយ៉ាង គេចផុតពីទណ្ឌកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ លើកម្មវិធីនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់។ ប្រទេសទាំងពីរ បានចុះហត្ថលេខា លើសន្ធិសញ្ញាយោធា នៅឆ្នាំ២០២៤ ដោយតម្រូវឱ្យរដ្ឋទាំងពីរ ផ្តល់ជំនួយផ្នែកយោធា “ដោយគ្មានការពន្យាពេល” ក្នុងករណីមានការវាយប្រហារ លើភាគីម្ខាងទៀត។ ពេលទៅដល់កូរ៉េខាងជើង, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី…

  • កងទ័ពជើងទឹកអាមេរិក ស្នើសុំថវិកា ៣ ពាន់លានដុល្លារ ទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់

    កងទ័ពជើងទឹកអាមេរិក ស្នើសុំថវិកា ៣ ពាន់លានដុល្លារ ទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់

    វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានស្នើសុំថវិកាជាផ្លូវការប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់ នៅក្នុងថវិកាប្រធានាធិបតីសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ខណៈដែលសង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យអាវុធវាយប្រហារចម្ងាយឆ្ងាយដ៏សំខាន់បំផុតនេះស្ទើរអស់ពីឃ្លាំងស្តុក ។ យោងតាម CNN, រដ្ឋបាលលោក Donald Trump កំពុងស្នើសុំថវិកាចំនួន ៣ ពាន់លានដុល្លារ ដើម្បីកុម្ម៉ុងទិញមីស៊ីល Tomahawk ជិត ៧៨៥ គ្រាប់បន្ថែមទៀតដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធឡើងវិញ បន្ទាប់ពីមីស៊ីលរយៈចម្ងាយឆ្ងាយមួយនេះ ត្រូវបានប្រើអស់ប្រហែល ៨៥០ គ្រាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ។ ផ្អែកតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ក្នុងសង្គ្រាមរយៈពេលជាង ៧ សប្ដាហ៍ជាមួយអ៊ីរ៉ង់ យោធាអាមេរិកបានបាញ់មីស៊ីល Patriot អស់ ៥០ ភាគរយ, បាញ់មីស៊ីល THAAD អស់ ៤៥ ភាគរយ, មីស៊ីល Tomahawk អស់ ៣០ ភាគរយ…