Category: ព័ត៌មានជាតិ​

  • លោក ត្រាំ ថា អាមេរិក មានសន្លឹកបៀរទាំងអស់ ក្រោយលុបចោលការចរចាសន្តិភាពជាមួយអ៊ីរ៉ង់ជុំថ្មី

    លោក ត្រាំ ថា អាមេរិក មានសន្លឹកបៀរទាំងអស់ ក្រោយលុបចោលការចរចាសន្តិភាពជាមួយអ៊ីរ៉ង់ជុំថ្មី

    វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានស្នើសុំថវិកាជាផ្លូវការប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទិញមីស៊ីល Tomahawk ចំនួន ៧៨៥ គ្រាប់ នៅក្នុងថវិកាប្រធានាធិបតីសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ខណៈដែលសង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យអាវុធវាយប្រហារចម្ងាយឆ្ងាយដ៏សំខាន់បំផុតនេះស្ទើរអស់ពីឃ្លាំងស្តុក ។ យោងតាម CNN, រដ្ឋបាលលោក Donald Trump កំពុងស្នើសុំថវិកាចំនួន ៣ ពាន់លានដុល្លារ ដើម្បីកុម្ម៉ុងទិញមីស៊ីល Tomahawk ជិត ៧៨៥ គ្រាប់បន្ថែមទៀតដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធឡើងវិញ បន្ទាប់ពីមីស៊ីលរយៈចម្ងាយឆ្ងាយមួយនេះ ត្រូវបានប្រើអស់ប្រហែល ៨៥០ គ្រាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ។ ផ្អែកតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ក្នុងសង្គ្រាមរយៈពេលជាង ៧ សប្ដាហ៍ជាមួយអ៊ីរ៉ង់ យោធាអាមេរិកបានបាញ់មីស៊ីល Patriot អស់ ៥០ ភាគរយ, បាញ់មីស៊ីល THAAD អស់ ៤៥ ភាគរយ, មីស៊ីល Tomahawk អស់ ៣០ ភាគរយ…

  • បារាំង ថា សហរដ្ឋអាមេរិក លែងជាដៃគូអាចទុកចិត្តបានទៀតហើយ

    បារាំង ថា សហរដ្ឋអាមេរិក លែងជាដៃគូអាចទុកចិត្តបានទៀតហើយ

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក លែងមានជំនឿថា ទីក្រុងវ៉ាស៊ីនតោន គឺជាដៃគូគួរឱ្យទុកចិត្តតទៀតហើយ ខណៈដែលសណ្តាប់ធ្នាប់អន្តរជាតិ កំពុងរងគ្រោះថ្នាក់ ដោយសារថ្វីដៃមហាអំណាចពិភពលោកធំៗ ។ មេដឹកនាំបារាំងរូបនេះ បានគូសបញ្ជាក់ថា មនុស្សគ្រប់គ្នាមើលឃើញថា មហាអំណាចលេខមួយ គឺសហរដ្ឋអាមេរិក អាចជាសម្ព័ន្ធមិត្តដ៏រឹងមាំសម្រាប់ប្រទេសមួយចំនួន ប៉ុន្តែឥឡូវនេះ គ្មាននរណាម្នាក់ប្រាកដទាំងស្រុង ថាតើសម្ព័ន្ធភាពនេះ អាចទុកចិត្តបានដែរឬអត់នោះទេ ដូច្នេះហើយ សហភាពអឺរ៉ុបគួរតែពង្រឹងសមត្ថភាពការពារខ្លួនឯងកាន់តែខ្លាំងជាងមុន ។ លោក Macron ដែលមានវ័យ៤៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពួកយើងរស់នៅពឹងផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិ ប៉ុន្តែពេលនេះ សណ្តាប់ធ្នាប់អន្តរជាតិនោះ កំពុងត្រូវបានបំផ្លាញ ក្រោមថ្វីដៃមហាអំណាចធំៗរបស់ពិភពលោកចំនួនពីរ ដោយលោកទំនងជាចង់សំដៅដល់ សហរដ្ឋអាមេរិក និងរុស្ស៊ី ។ ការអត្ថាប្បាយរបស់លោក Macron បានបង្ហាញពីការបែកបាក់កាន់តែខ្លាំងឡើងរវាងប្រទេសណាតូអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានប្រកៀកស្មាគ្នាវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។ ហើយក្រោយមកលោក Donald Trump តែងតែបានរិះគន់មិនសំចៃមាត់លើសមាជិកណាតូម្តងហើយម្តងទៀត អំពីភាពស្ទាក់ស្ទើររបស់ពួកគេ…

  • សម្តេចធិបតី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌សិក្សាផ្នែកច្បាប់ដើម្បីយកក្រុមក្មេងទំនើងយកទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ

    សម្តេចធិបតី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌សិក្សាផ្នែកច្បាប់ដើម្បីយកក្រុមក្មេងទំនើងយកទៅបម្រើឱ្យសកម្មភាពសមរភូមិមុខ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ។ ការលើកឡើងរបស់សម្ដេចធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំចង់ឱ្យឯកឧត្តម កើត រិទ្ធ ឯកឧត្តម ស ថេត ឯកឧត្តម វង្ស ពិសេន សិក្សាផ្លូវច្បាប់ ឱ្យខ្ញុំបន្តិចរឿងក្មេងៗទំនើង។ ឥឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមកខ្លះកែខ្លះមិនកែ។ មិនបាច់រុញទៅដល់ជួរមុខទេ ឱ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីភ្ជាប់បម្រើដល់សមរភូមិជួរមុខ មិនបាច់យកទៅកាន់កាំភ្លើងបាញ់ទេ យកទៅចាក់ពុម្ពលេណដ្ឋាន ដើម្បីជួយដល់កងវិស្វកម្មទៅ។ សូមឯកឧត្តម កើត រិទ្ធ…

  • លោក ដូណាល់ ត្រាំ ត្រូវជម្លៀសខ្លួនចេញពីកម្មវិធីជាបន្ទាន់ ក្រោយមានគេប៉ងធ្វើឃាត

    លោក ដូណាល់ ត្រាំ ត្រូវជម្លៀសខ្លួនចេញពីកម្មវិធីជាបន្ទាន់ ក្រោយមានគេប៉ងធ្វើឃាត

    លោក ដូណាល់ ត្រាំ ត្រូវជម្លៀសខ្លួនចេញពីកម្មវិធីជាបន្ទាន់ ក្រោយមានគេប៉ងធ្វើឃាត   វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានជម្លៀសខ្លួនចេញពីកម្មវិធីបន្ទាន់ បន្ទាប់ពីមានខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតលើរូបលោក នេះបើយោងតាមសាក្សី និងអ្នករាយការណ៍ព័ត៌មានរបស់ AFP ។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅពេលលោកប្រធានាធិបតី Trump ហៀបនឹងឡើងថ្លែងសន្ទរកថាក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដែលជាពិធីជួបជុំដ៏ធំរវាងអ្នកសារព័ត៌មាន និងមន្ត្រីជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី២៥ ខែមេសា ។ ក្រោយមានសូរសំលេងផ្ទុះខ្លាំងៗជាបន្តបន្ទាប់ បានបន្លឺឡើងនៅក្នុងសាលពិធី ភ្លាមៗនោះ ក្រុមភ្នាក់ងារការពារសុវត្ថិភាពបានស្ទុះទៅការពារលោក Trump និងបាននាំលោកចាកចេញពីវេទិកា រួចជម្លៀសចេញពីទីតាំងពិធីជប់លៀងនោះយ៉ាងលឿនបំផុត ដើម្បីធានាសុវត្ថិភាព ។ ការរំខានដោយសារបញ្ហាសន្តិសុខដ៏មិននឹកស្មានដល់នេះ បានធ្វើឲ្យកម្មវិធីទាំងមូលត្រូវផ្អាកភ្លាមៗ ។ បើតាមប្រភពពីក្រុមអ្នករៀបចំកម្មវិធី, ជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារនេះ ត្រូវបានចាប់ឃុំខ្លួន ។ ផ្អែកតាម CNA, ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួស ក៏ដូចជាមូលហេតុនៅពីក្រោយហេតុការណ៍បាញ់ប្រហារនេះនៅឡើយទេ ៕ ប្រភព ៖ CNA

  • សម្តេចតេជោ រំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ

    សម្តេចតេជោ រំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។ ការរម្លឹកនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ អ្វីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ…

  • ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា

    ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា

    អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia” ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស។ តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែត WSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍…

  • ចិន ហាមប្រាមនាំចេញទំនិញប្រើបានពីរយ៉ាង ទាំងស៊ីវិល និងយោធា ទៅអឺរ៉ុប

    ចិន ហាមប្រាមនាំចេញទំនិញប្រើបានពីរយ៉ាង ទាំងស៊ីវិល និងយោធា ទៅអឺរ៉ុប

    ប៉េកាំង ៖ មហាយក្សចិន នៅថ្ងៃ សុក្រ បានប្រកាសហាមឃាត់ការនាំចេញទំនិញប្រើប្រាស់ពីរយ៉ាង (Dual-use) ដែលអាចប្រើប្រាស់សម្រាប់គោលបំណងស៊ីវិល និងយោធា ទៅកាន់អង្គភាពអឺរ៉ុបចំនួន ៧ ដើម្បីឆ្លើយតបការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ។ បើតាមក្រសួងពាណិជ្ជកម្មចិន, ការរឹតត្បិតនេះ នឹងចាត់បញ្ចូលអង្គភាពអឺរ៉ុបទាំង ៧ នេះភ្លាមៗ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ទីក្រុងប៉េកាំង ដែលនេះជាករណីដ៏កម្រមួយ ដែលទណ្ឌកម្មរបស់មហាយក្សចិន ផ្តោតលើអង្គភាពរបស់អឺរ៉ុប ដែលពាក់ព័ន្ធនឹងការលក់អាវុធដល់កោះតៃវ៉ាន់ ។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងពាណិជ្ជកម្មចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពទាំងនោះ រួមមានក្រុមហ៊ុនអេឡិចត្រូនិចការពារជាតិអាល្លឺម៉ង់ Hensoldt AG និងក្រុមហ៊ុនផលិតអាវុធការពារជាតិ FN Browning ដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៊ិក បានចូលរួមក្នុងការលក់អាវុធទៅឱ្យតៃវ៉ាន់ ឬលួចឃុបឃិតជាមួយកោះមួយនេះ ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា វិធានការទាំងនោះ អនុវត្តចំពោះតែទំនិញប្រើប្រាស់បានពីរយ៉ាងប៉ុណ្ណោះ ហើយមិនប៉ះពាល់ដល់ការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងអឺរ៉ុបទេ ។ អង្គភាពអឺរ៉ុបទាំងឡាយណា ដែលគោរពច្បាប់ និងមានភាពស្មោះត្រង់ មិនចាំបាច់ព្រួយបារម្ភឡើយ ។ ភ្លាមៗ នៅពុំទាន់មានការអត្ថាធិប្បាយពីរដ្ឋាភិបាលតៃវ៉ាន់ សហភាពអឺរ៉ុប ឬក្រុមហ៊ុន FN…

  • អាមេរិក រិះគន់ អឺរ៉ុប-អាស៊ី មិនជួយបើកច្រកសមុទ្រ Hormuz តែដេកចាំទទួលផល

    អាមេរិក រិះគន់ អឺរ៉ុប-អាស៊ី មិនជួយបើកច្រកសមុទ្រ Hormuz តែដេកចាំទទួលផល

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានរិះគន់មិនសំចៃមាត់លើប្រទេសនៅអឺរ៉ុប និងអាស៊ី ដោយនិយាយផ្លែផ្កាថា ពួកគេកំពុងដេកចាំតែទទួលផល ហើយពឹងផ្អែកលើយោធាអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីវាត្រូវបានបិទដោយសារសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃ សុក្រ ថា អឺរ៉ុប និងអាស៊ី បានទទួលផលប្រយោជន៍ពីការការពាររបស់យើងជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែសម្រាប់ពេលនេះ ការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី បានចប់ហើយ ។ លោក Hegseth ដែលមានវ័យ៤៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់សាជាថ្មីថា អឺរ៉ុប និងអាស៊ី បានពឹងផ្អែកច្រើនជាងអាមេរិក ទៅលើប្រេង និងឧស្ម័នដែលនាំចេញពីឈូងសមុទ្រពែរ្ស ប៉ុន្តែឥឡូវនេះ ការបិទច្រកសមុទ្រ Hormuz របស់សហរដ្ឋអាមេរិក ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរប្រេង និងឧស្ម័នចេញពីឈូងសមុទ្រពែរ្ស កំពុងតែត្រូវបានរឹតបន្តឹងខ្លាំងឡើងជារៀងរាល់ថ្ងៃ ។ ហើយឥឡូវនេះ តម្រូវការប្រេងសកលថ្មី កំពុងតម្រង់ឆ្ពោះទៅរដ្ឋតិចសាស់ ដោយលោកចង់សំដៅដល់ការនាំចេញប្រេងរបស់សហរដ្ឋអាមេរិក ។ ការអត្ថាធិប្បាយរបស់លោក Hegseth កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក…

  • សេតវិមាន៖ ក្រុមមន្រ្តីអាមេរិក នឹងចេញដំណើរទៅប៉ាគីស្ថាននាថ្ងៃសៅរ៍នេះ ដើម្បីបើកកិច្ចចរចាថ្មីជាមួយអ៉ីរ៉ង់

    សេតវិមាន៖ ក្រុមមន្រ្តីអាមេរិក នឹងចេញដំណើរទៅប៉ាគីស្ថាននាថ្ងៃសៅរ៍នេះ ដើម្បីបើកកិច្ចចរចាថ្មីជាមួយអ៉ីរ៉ង់

    (វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសារបស់លោក ត្រាំ គឺលោក Jared Kushner នឹងធ្វើដំណើរទៅទីក្រុងអ៉ីស្លាម៉ាបាដ នាព្រឹកថ្ងៃសោរ៍នេះ (ពេលវេលានៅអាមេរិក) ដើម្បីបើកកិច្ចចរចាជុំថ្មីជាមួយអ៉ីរ៉ង់ ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោកស្រី Leavitt បានអះអាងថា រដ្ឋបាលលោក ត្រាំ បានមើលឃើញភាពរីកចម្រើនខ្លះៗពីសំណាក់ភាគីអ៉ីរ៉ង់ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែលោកស្រីមិនបានបកស្រាយលម្អិតទេ។ លោកស្រី Leavitt បាននិយាយដូច្នេះថា «Steve និង Jared នឹងធ្វើដំណើរ​ទៅប៉ាគីស្ថាននៅថ្ងៃស្អែក ដើម្បីស្តាប់សំណើរបស់អ៉ីរ៉ង់។ យើងសង្ឃឹមថានឹងសម្រេចបានវឌ្ឍនភាពបន្ថែម ហើយទទួលបានការវិវត្តវិជ្ជមានពីជំនួបលើកនេះ»។ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរដល់ទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃសុក្រ។…

  • អាមេរិកចេញការព្រមានជាសកល ចោទប្រកាន់ក្រុមហ៊ុន DeepSeek ពីបទលួចបច្ចេកវិទ្យា AI

    អាមេរិកចេញការព្រមានជាសកល ចោទប្រកាន់ក្រុមហ៊ុន DeepSeek ពីបទលួចបច្ចេកវិទ្យា AI

    (បរទេស)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបច្ចេកវិទ្យា ដោយបានចេញបញ្ជាឱ្យមាន ការព្រមានជាសកល ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន DeepSeek បានចូលរួមក្នុងសកម្មភាពលួចបច្ចេកវិទ្យា AI ខ្នាតធំ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខជាតិ និងកម្មសិទ្ធិបញ្ញាដែលកំពុងរងការគំរាមកំហែង។ នៅក្នុងរបាយការណ៍ដែលផ្ញើទៅកាន់ស្ថានទូតអាមេរិកនៅទូទាំងពិភពលោក ក្រសួងការបរទេសបានលើកឡើងថា DeepSeek ដែលជាក្រុមហ៊ុន AI កំពុងមានសន្ទុះខ្លាំងរបស់ចិន បានប្រើប្រាស់វិធីសាស្ត្រមិនត្រឹមត្រូវក្នុងការទាញយកទិន្នន័យ និងកូដសំខាន់ៗពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់អាមេរិក។ ការចោទប្រកាន់នេះបានបញ្ជាក់ថា DeepSeek មិនត្រឹមតែលួចចម្លងគំរូនៃម៉ូដែល AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ដើម្បីពង្រឹងសមត្ថភាពយោធា និងការស៊ើបការណ៍សម្ងាត់របស់ទីក្រុងប៉េកាំងទៀតផង។ ការចេញមុខព្រមានជាលក្ខណៈអន្តរជាតិនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលសហរដ្ឋអាមេរិក ក្នុងការបង្កើតជារបងការពារសកល ដើម្បីទប់ស្កាត់ការរីកសាយភាយនៃបច្ចេកវិទ្យា AI ដែលមានប្រភពមិនច្បាស់លាស់ ឬមានការពាក់ព័ន្ធនឹងការរំលោភបំពានកម្មសិទ្ធិបញ្ញា។ សហរដ្ឋអាមេរិកក៏បានជំរុញឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត បង្កើនការប្រុងប្រយ័ត្ន និងរឹតបន្តឹងការប្រើប្រាស់កម្មវិធី ឬសេវាកម្មដែលផ្ដល់ដោយ DeepSeek នៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋ។ ជាការឆ្លើយតប កន្លងមកភាគីចិនតែងតែបដិសេធរាល់ការចោទប្រកាន់លើការលួចបច្ចេកវិទ្យា ដោយចាត់ទុកថាវាគឺជាការប៉ុនប៉ងរបស់អាមេរិក ក្នុងការរារាំងការរីកចម្រើនផ្នែកវិទ្យាសាស្ត្ររបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ការព្រមានចុងក្រោយនេះអាចនឹងធ្វើឱ្យក្រុមហ៊ុន DeepSeek ប្រឈមមុខនឹងការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ…