Category: ព័ត៌មានជាតិ​

  • យុវជនអាហ្វហ្គានីស្ថានជាង ២.៣០០នាក់ស្ម័គ្រចិត្តចូលបម្រើយោធា

    យុវជនអាហ្វហ្គានីស្ថានជាង ២.៣០០នាក់ស្ម័គ្រចិត្តចូលបម្រើយោធា

    កាប៊ុល ៖ ក្នុងនាមជាសសរទ្រូងប្រទេសជាតិ យុវជនអាហ្វហ្គានីស្ថានសរុបចំនួន ២.៣១៣នាក់បានស្ម័គ្រចិត្តចូលរួមជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺនយោធារយៈពេលពីរថ្ងៃ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ ខែកក្កដា។ បើតាមក្រសួងការពារជាតិអាហ្វហ្គានីស្ថាន, យុវជនទាំងនោះបានទទួលការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈយោធា និងមនោគមវិជ្ជានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រោមកងវរសេនាធំ Al-Fatah ទី២០៩ នៅភាគខាងជើង អង្គភាព Al-Farooq ទី២០៧ នៅភាគខាងលិច និងអង្គភាព Omari ទី២១៧។ យោងតាមស្ថានការណ៍នាពេលបច្ចុប្បន្ន ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិជ្ជាជីវៈ និងវិន័យក្នុងចំណោមការជ្រើសរើសមន្រ្តីថ្មី ដោយពិពណ៌នាអំពីការជ្រើសរើសកងកម្លាំងថ្មីនេះថា ជាជំហានមួយឆ្ពោះទៅមុខ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ប្រទេសអាហ្វហ្គានីស្ថាន។ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្គានីស្ថាន មានគោលបំណងបង្កើតកងទ័ពជាតិ ដោយបង្កើនគោលដៅជ្រើសរើសពី ១៥០.០០០ ទៅ ១៧០.០០០នាក់ ជាមួយនឹងគោលដៅសក្តានុពល ២០០.០០០នាក់ អាស្រ័យលើលក្ខខណ្ឌមួយចំនួន៕ ប្រភព ៖ ស៊ីនហួរ

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

  • រាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់

    រាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដាក់ចេញបទបញ្ជា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ នេះបើតាមឯកសារបទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ បទបញ្ជានេះ បានរៀបរាប់ថា រាជរដ្ឋាភិបាល បានសង្កេតឃើញថា បច្ចុប្បន្ន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាន និងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ ។ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមមាន៖ ១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។…

  • ចិនថ្កោលទោសលោក ត្រាំ យ៉ាងខ្លាំង ក្រោយគំរាមទម្លាក់ទណ្ឌកម្មដ៏ធំលើដៃពាណិជ្ជកម្មរុស្ស៊ី

    ចិនថ្កោលទោសលោក ត្រាំ យ៉ាងខ្លាំង ក្រោយគំរាមទម្លាក់ទណ្ឌកម្មដ៏ធំលើដៃពាណិជ្ជកម្មរុស្ស៊ី

    ប៉េកាំង ៖ ប្រទេសចិនបានចេញមុខថ្កោលទោសយ៉ាងខ្លាំង និងរិះគន់ចំៗលើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទើបប្រកាសគំរាមទម្លាក់ពន្ធដល់ទៅ ១០០ភាគរយលើដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដោយនិយាយថា ទង្វើនេះជាការបង្ខិតបង្ខំ និងជាទណ្ឌកម្មឯកតោភាគីខុសច្បាប់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន បាននិយាយក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី១៥ ខែកក្កដាថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោការបង្ខិតបង្ខំដោយអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងដៃគូពាណិជ្ជកម្មដែលនៅសេសសល់របស់រុស្ស៊ី បើសិនទីក្រុងមូស្គូមិនដោះស្រាយសង្គ្រាមអ៊ុយក្រែនក្នុងរយៈពេល ៥០ថ្ងៃទេនោះ។ លោក លីន ជាន វ័យ៤៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ចិនធ្លាប់បានអះអាងថា ខ្លួនមានអព្យាក្រឹតភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទោះបីជាខ្លួនមិនដែលថ្កោលទោសយុទ្ធនាការយោធារយៈពេលជាងបីឆ្នាំរបស់រុស្ស៊ី ហើយក៏មិនអំពាវនាវឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនក៏ដោយ។ យ៉ាងណា សម្ព័ន្ធមិត្តអ៊ុយក្រែនជាច្រើនជឿថា ទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រដល់ទីក្រុងមូស្គូ បើទោះបីជាចិនបានប្រកាសច្រានចោលជាច្រើនលើកច្រើនសារក៏ដោយ។ ប្រតិកម្មធ្ងន់ៗរបស់ចិន កើតឡើងស្របពេលដែលទីក្រុងប៉េកាំងបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់រុស្ស៊ីកាលពីឆ្នាំមុន ដោយមានទំហំពាណិជ្ជកម្មសរុបច្រើនជាង ៣៤ភាគរយ តាមពីក្រោយដោយប្រទេសឥណ្ឌា តួកគី និងបេឡារុស នេះបើតាមរបាយការណ៍របស់សេវាគយសហព័ន្ធរុស្ស៊ី។

  • រាជរដ្ឋាភិបាល ចេញបទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
  • ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់

    ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់

    ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ជឺជីតស៊ូ កម្ពុជា បង្ហាញការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់ (ភ្នំពេញ)៖ អត្តពលិកកីឡាជឺជីតស៊ូកម្ពុជាបានធ្វើដំណើរមាតុភូមិនិវត្តមកដល់កម្ពុជាវិញហើយ បន្ទាប់ពីចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី១២ ដល់ ទី១៣ ខែកក្តដា ឆ្នាំ២០២៥ ដោយនាំយកនូវមេដាយជូនជាតិសរុប២៩គ្រឿង។ ថ្លែង ក្នុងដំណើរមកដល់ នាឱកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ថោង បញ្ញាធន ប្រធានស្តីទី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សមិទ្ធផលដែលកម្ពុជាដណ្តើមនេះ បានធ្វើឱ្យប្រទេសចូលរួមនៅក្នុងតំបន់បានបង្ហាញការភ្ញាក់ផ្អើល ដោយកោតសសើរអត្តពលិកកម្ពុជាថា មានការរីកចម្រើនលឿន ហើយបានចាត់ទុកកម្ពុជាជាប្រទេសមួយជាឧបសគ្គមិនអាចមើលស្រាលបាន។ ឯកឧត្តម ប្រធានស្តីទីបានបញ្ជាក់ទៀតថា ការប្រជែងដណ្តើមមេដាយលើកនេះ សមិទ្ធផលដែលកម្ពុជាដណ្តើមបាន បានបង្ហាញថា គឺមានទាំងមរិមាណនិងគុណភាព ហើយលទ្ធផលវិជ្ជាមានទាំងនេះ ជាសញ្ញាមួយដ៏ល្អក្នុងជំហានឆ្ពោះទៅប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍ពិភពលោកនៅថៃ និងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុង ខែ ធ្នូ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជឺជីតស៊ីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ថ្នាក់តំបន់ឆ្នាំ២០២៥នេះ មានប្រទេសចូលរួមចំនួន១០ប្រទេស ដោយប្រទេសវៀតណាមឈរនៅចំណាត់លេខ១ មេដាយសរុប២២៨គ្រឿង មេដាយមាស៨៤ មេដាយ៧០និងមេដាយសំរឹទ្ធ៧៤គ្រឿង។ប្រទេសហ្វីលីពីនម្ចាស់ផ្ទះឈរនៅចំណាត់លេខ២ មានមេដាយសរុប ១០៨គ្រឿង មេដាយមាស ៣៤ មេដាយប្រាក់ ៣៥…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានផ្តល់ការបកស្រាយ​បំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ៕

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលនឹងចប់អាណត្តិបេសកកម្មប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។

  • អ៊ីរ៉ង់ទម្លាយថា ប្រធានាធិបតីប៊ិះអស់ជីវិត ព្រោះការផ្លោងគ្រាប់របស់អ៊ីស្រាអែល

    អ៊ីរ៉ង់ទម្លាយថា ប្រធានាធិបតីប៊ិះអស់ជីវិត ព្រោះការផ្លោងគ្រាប់របស់អ៊ីស្រាអែល

    បរទេស៖ លោក Masoud Pezeshkian ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់ ប៊ិះអស់ជីវិត អំឡុងការផ្លោងគ្រាប់ របស់អ៊ីស្រាអែល ក្នុងពេលមានកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ជាតិ កាលពីខែមុន នេះបើតាមការទម្លាយឲ្យដឹង ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Fars ដែលមានទំនាក់ទំនង ជាមួយអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម ដ៏មានឥទ្ធិពល របស់ប្រទេសមួយនេះ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Timesofisrael កាលពីថ្ងៃអាទិត្យ ដែលបានដកស្រង់ ប្រភពពី Fars បានឲ្យដឹងថា អំឡុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និង កាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ នៅថ្ងៃទី១៣, ១៤, ១៥ និង ១៦ ខែមិថុនា មានគ្រាប់បែក ឬ កាំជ្រួចចំនួន៦ គ្រាប់ បានធ្លាក់ចំពីលើអគារមួយ នៅភាគខាងលិច រដ្ឋធានី Tehran បណ្តាលឲ្យ លោកប្រធានាធិបតីត្រូវរបួសត្រង់ជើង ហើយ កិច្ចប្រជុំលើកនោះ ក៏មានវត្តមាន ប្រធានសភាអ៊ីរ៉ង់ លោក Mohammad…

  • UN ថា ជាង ១ខែ ប៉ាឡេស្ទីនជិត៨០០នាក់ស្លាប់ ពេលព្យាយាមយកអាហារនៅហ្គាហ្សា

    UN ថា ជាង ១ខែ ប៉ាឡេស្ទីនជិត៨០០នាក់ស្លាប់ ពេលព្យាយាមយកអាហារនៅហ្គាហ្សា

    បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានឲ្យដឹងថា ត្រឹមរយៈពេលជាង១ខែ ប្រជាជនប៉ាឡេស្ទីន ជិត៨០០នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងពេលប្រញាប់ប្រញាល់ ព្យាយាម ទៅយកជំនួយស្បៀងអាហារ នៅតំបន់ហ្គាហ្សា។ ផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន France24 លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ហៅកាត់ OHCHR បានប្រាប់ថា ប្រាប់អ្នកកាសែត នៅទីក្រុងហ្សឺណែវ កាលពីសប្តាហ៍មុនថា ចាប់ពីចុងខែឧសភា ឆ្នាំ២០២៥មក ជនជាតិប៉ាឡេស្ទីន ចំនួន ៧៩៨នាក់ ត្រូវបានសម្លាប់ នៅតាមផ្លូវ មានក្បួនដឹកជំនួយ ដែលធ្វើឡើង ដោយអង្គការសហប្រជាជាតិ និង អង្គការជំនួយ ផ្សេងៗទៀត ។ តួលេខនេះ យោងតាមប្រភពជាច្រើន ដូចជា ព័ត៌មានពីមន្ទីរពេទ្យ, ទីបញ្ចុះសព, ក្រុមគ្រួសារ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន, អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង ដៃគូនានា នៅលើទឹកដី មួយនេះ។ មូលនិធិ ហ្គាហ្សា GHF…