Category: ព័ត៌មានជាតិ
-

លោក ត្រាំ ថា នឹងបញ្ជូនអាវុធទៅអ៊ុយក្រែនច្រើនប្រភេទ
បរទេស ៖ មេដឹកនាំអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែន។ បន្ទាប់ពីបានជួប ជាមួយប្រធានអង្គការណាតូ លោក Mark Rutte នៅសេតវិមាន ប្រធានាធិបតីអាមេរិក រូបនេះ បាននិយាយថា «យើងនឹងបញ្ជូនឲ្យពួកគេ នូវសព្វាវុធ ជាច្រើនប្រភេទ»។ លោក Donald Trump សន្យាផ្តល់អាវុធបន្ថែមទៀត សម្រាប់អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងជាមួយណាតូ។ លោក Trump បាននិយាយថា «នេះគឺជាឧបករណ៍យោធា តម្លៃរាប់ពាន់លានដុល្លារ ដែលនឹងទិញពីសហរដ្ឋអាមេរិក ទៅកាន់អង្គការ ណាតូ… ហើយ នឹងត្រូវបានចែកចាយ យ៉ាងឆាប់រហ័សទៅកាន់សមរភូមិ»។ លោក Mark Rutte ប្រធានអង្គការណាតូ ក្នុងពេលជួបលោក Trump បានអះអាងថា អាល្លឺម៉ង់ កាណាដា ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ ន័រវេស ស៊ុយអែត និងអង់គ្លេស ស្ថិតក្នុងចំណោមអ្នកទិញសព្វាវុធទាំងនោះ…
-

មេ UN ឲ្យលោក ត្រាំ គោរពច្បាប់អន្តរជាតិ ជុំវិញសង្គ្រាមអ៊ុយក្រែន
បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរតាមច្បាប់អន្តរជាតិ ក្នុងការជំរុញសន្តិភាព នៅប្រទេសអ៊ុយក្រែន។ លោក Antonio Guterres បានលើកឡើងបែបនេះ ឆ្លើយតបទៅនឹងការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក លោក Trump ក្នុងការដាក់ទណ្ឌកម្មលើប្រទេស រុស្ស៊ី ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ត្រូវបានសម្រេច ក្នុងរយៈពេល៥០ថ្ងៃ ដោយលោកនិយាយថា សកម្មភាពណាមួយ «ត្រូវតែស្របតាមច្បាប់អន្តរជាតិ»។ គួរបញ្ជាក់ថា លោក ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី១៤ ខែកក្កដា បានប្រកាស ទុកពេល ៥០ថ្ងៃ ឲ្យរុស្ស៊ីដោះស្រាយសង្គ្រាមអ៊ុយក្រែន បើមិនដូច្នេះទេ ត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដ៏ធំបំផុត មិនធ្លាប់មាន។ លោក Donald Trump បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងជាមួយ អង្គការអន្តរជាតិ ណាតូ។ លោកបានអះអាងថា «ជាឧបករណ៍យោធា តម្លៃរាប់ពាន់លានដុល្លារ ដែលនឹងទិញពីសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ណាតូ… ហើយ ត្រូវបានចែកចាយបន្ត…
-

អ៊ីរ៉ង់ព្រមាន សងសឹក ប្រសិនបើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ឡើងវិញ
អ៊ីរ៉ង់ព្រមាន សងសឹក ប្រសិនបើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ឡើងវិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា អ៊ីរ៉ង់នឹងប្រតិកម្មចំពោះការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយពុំបានបញ្ជាក់លម្អិតអំពីចំណាត់ការអ្វី ដែលទីក្រុងតេអេរ៉ង់ អាចនឹងចាត់វិធានការនោះទេ។ ប្រភពការទូតបារាំងបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា មហាអំណាចអឺរ៉ុបនឹងត្រូវស្តារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ ក្រោមអ្វីដែលគេហៅថាដំណើរការយន្តការវិលទៅរកស្ថានភាពដើម ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលធានាផលប្រយោជន៍សន្តិសុខអឺរ៉ុប។ យន្តការវិលទៅរកស្ថានភាពដើម គឺជាដំណើរការដែលនឹងដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិលើទីក្រុងតេអេរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានលុបចោលវិធានការជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានប្រាប់សន្និសីទសារព័ត៌មានថា ការគំរាមកំហែងក្នុងការប្រើប្រាស់យន្តការនេះ ខ្វះមូលដ្ឋានច្បាប់ និងនយោបាយ ហើយនឹងត្រូវបានឆ្លើយតបសមស្រប និងសមាមាត្រពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ជាមួយចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ចែងថា ប្រសិនបើគូភាគីមិនអាចដោះស្រាយការចោទប្រកាន់ពីបទគ្មានសកម្មភាពណាមួយដោយអ៊ីរ៉ង់ ដំណើរការយន្តការវិលទៅរកស្ថានភាពដើម អាចត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ ១៥ រូប៕
-

នាយករដ្ឋមន្ត្រីថៃដែលត្រូវព្យួរតំណែង Paetongtarn រងការស៊ើបអង្កេតពីបទរំលោភក្រមសីលធម៌និងបំពានអំណាចដោយចេតនា
នាយករដ្ឋមន្ត្រីថៃដែលត្រូវព្យួរតំណែង Paetongtarn រងការស៊ើបអង្កេតពីបទរំលោភក្រមសីលធម៌និងបំពានអំណាចដោយចេតនា យោងតាមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃចន្ទ ១៤ កក្កដាសប្ដាហ៍នេះ ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃនឹងបើកការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរពីតំណែង លោកស្រី Paetongtarn Shinawatra ពីបទបំពានច្បាប់របស់ប្រទេសថៃក្នុងនាមជាមេដឹកនាំ។ ការស៊ើបអង្កេតនេះនឹងក្លាយជាការវាយប្រហារមួយផ្សេងទៀតចំពោះរដ្ឋាភិបាលដែលជាប់គាំងរបស់ លោកស្រី Paetongtarn វ័យ៣៨ឆ្នាំ ជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃដែលតុលាការធម្មនុញ្ញបានព្យួរពីតំណែងកាលពីដើមខែនេះទាក់ទងនឹងបញ្ហាដូចគ្នា ដែលប្រជាជនថៃ ចោទប្រកាន់ថាខ្វះសមត្ថភាពដឹកនាំប្រទេស និងទាមទារឲ្យលាលែងពីតំណែង។ ចាប់តាំងពីពាក់កណ្ដាលខែមិថុនាមក គេបានមើលឃើញភាពចលាចលកាន់តែខ្លាំងផ្ទុះឡើងនៅក្នុងប្រទេសថៃ ប្រឆាំងនឹងការដឹកនាំរបស់លោកស្រី Paetongtarn ដោយការតវ៉ាទាមទារឱ្យលោកស្រីលាលែងពីតំណែង និងការចាកចេញពីសម្ព័ន្ធភាពនៃគណបក្សធំទី២របស់ខ្លួន ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកស្រីមានសំឡេងភាគច្រើនស្ដួចស្តើង។ មន្ត្រីម្នាក់មកពីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា គណៈកម្មការបានបង្កើតក្រុមស៊ើបអង្កេតរួចរាល់ហើយ។ បណ្តឹងនេះបានមកពីសមាជិកព្រឹទ្ធសភាចំនួន៣៦រូបដែលបានដាក់ញត្តិទៅតុលាការធម្មនុញ្ញដោយចោទប្រកាន់លោកស្រី Paetongtarn ជាកូនស្រីរបស់មហាសេដ្ឋីដ៏មានឥទ្ធិពលខាងនយោបាយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពីបទរំលោភលើបទដ្ឋានសីលធម៌ និងបំពានអំណាចដោយចេតនា៕
-

កន្លះឆ្នាំនេះច្រកចេញចូលតែមួយខេត្តប៉ៃលិនបម្រើពលរដ្ឋបានជាង២ម៉ឺនសេវាទទួលបានចំណូលជាង១ពាន់លានរៀល
កន្លះឆ្នាំនេះច្រកចេញចូលតែមួយខេត្តប៉ៃលិនបម្រើពលរដ្ឋបានជាង២ម៉ឺនសេវាទទួលបានចំណូលជាង១ពាន់លានរៀល ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន២៣.៤៧៥សេវា ទទួលបានចំណូលសរុបជាង១.១៣៤លានរៀល។ នេះបើតាមរបាយការណ៍ផ្ដល់មកក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ចំនួននេះ ប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបចំនួន៤៣.៦២៩សេវា និងទទួលបានចំណូលជាង ២.០៧២លានរៀល។ សម្រាប់កន្លះឆ្នាំមកនេះ សេវាផ្ដល់បានច្រើនជាងគេ គឺវិស័យរដ្ឋបាល មានចំនួន ១២.៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន ៥.១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា ទទួលបានចំណូល ជាង៦៧លានរៀល និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន២៨៩សេវា ទទួលបានចំណូលជាង២៣៣លានរៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសោះនោះ គឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំធ្វើទំនើបកម្ម ដោយអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយខេត្ត ឱ្យមានលក្ខណៈស្តង់ដា ស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរបស់មន្ត្រី និងការអញ្ជើញមកស្នើសុំ និងសេវារបស់ប្រជាពលរដ្ឋ ទាំងអគារបំពេញការងារ សម្ភារៈបច្ចេកទេសផ្សារភ្ជាប់នឹងប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាមានភាពលឿនរហ័សស្របតាមការកំណត់ និងបើធ្វើបានកាន់តែលឿន…
-

ក្រសួងកសិកម្ម និងអង្គការ UNIDO គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដើម្បីបូកសរុបគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Capture ឆាប់ៗខាងមុខ
(ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានយ៉ាងហោចណាស់ ចំនួន៤០នាក់ មកពី ២៥អង្គភាពនឹងបំពេញទស្សនកិច្ច ដែលរៀបចំឡើងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ UNIDO ដើម្បីទស្សនកិច្ចអ្នកសារព័ត៌មាន ក្នុងការបូកសរុបគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFISH-Captureនាដើមខែកញ្ញាខាងមុខ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Shetty Seetharama THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ ហៅកាត់ថា (UNIDO) និងក្រុមការងារ ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន ជាលើកទី៣ ទៅកាន់សហគ្រាសកែច្នៃផលិតផលជលផលមួយចំនួន ដែលទទួលបានជោគជ័យរបស់គម្រោង CAPFISH-Capture។ ប្រភពខាងលើនេះបានឱ្យដឹងថានៅក្នុងជំនួបដែលរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះកិច្ចសហការរវាងក្រសួង រដ្ឋបាលជលផល និងអង្គការ (UNIDO) ដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានប្រកបដោយជោគជ័យចំនួន ២លើកកន្លងមក ។ សម្រាប់ដំណើរទស្សនកិច្ចលើកទី៣ នាពេលឆាប់ៗខាងមុខនេះ…
-

អ៊ីស្រាអែលឆ្លៀតបាញ់បង្ហោះផ្កាយរណប ទោះជាប់ដៃធ្វើសង្គ្រាម
ហ្សេរុយសាឡឹម ៖ ទោះបីជាប់ដៃក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ អ៊ីស្រាអែលបានឆ្លៀតបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងអវកាស Dror-1 ទៅកាន់ទីអវកាស នៅថ្ងៃទី១៣ ខែកក្កដា នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសអ៊ីស្រាអែល (ISA)។ ផ្កាយរណបនេះ អភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Israel Aerospace Industries ហៅកាត់ (ISA) ហើយវាត្រូវបានបាញ់បង្ហោះដោយជោគជ័យចេញពីទីតាំង Cape Canaveral ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក តាមរយៈគ្រាប់រ៉ុក្កែត SpaceX Falcon 9។ ផ្កាយរណបនេះដែរ បង្កើតឡើងក្នុងបំណងបំពេញតម្រូវការផ្នែកទំនាក់ទំនងរបស់អ៊ីស្រាអែលសម្រាប់រយៈពេល ១៥ឆ្នាំខាងមុខ ទាំងសម្រាប់ប្រតិបត្តិការជាប្រចាំ និងការសង្គ្រោះបន្ទាន់ ហើយនឹងគាំទ្របេសកកម្មសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមក្រុមហ៊ុន ISA។ ផផ្កាយរណបនេះ នឹងដំណើរការ ពី ចំណុច ថេរ ក្នុង លំហ ក្នុង រយៈ កម្ពស់ ៣៦.០០០គីឡូម៉ែត្រ។ វាមានទម្ងន់ប្រហែល ៤.៥តោន មានស្លាបប្រវែង ១៧.៨ម៉ែត្រ និងផ្ទុកអង់តែនដែលមានអង្កត់ផ្ចិត ២.៨ម៉ែត្រ ដែលជាអង់តែនធំបំផុតមិនធ្លាប់មានសម្រាប់ប្រើប្រាស់បំពាក់ក្នុងផ្កាយរណបទំនាក់ទំនងរបស់អ៊ីស្រាអែល។ ក្រុមហ៊ុន ISA…
-

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ ជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន៣ និងការងារឆ្ពោះទៅមុខក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនារៀបចំឡើងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង ៣១ ការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំ ពិភាក្សាលើការរបៀបវារៈចំនួន៤ រួមមាន៖ (១)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិំ (២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ (៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕
-

មេធំអ៊ីស្រាអែលចូលតុលាការ បំភ្លឺរឿងពុករលួយ
បរទេស ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu កាលពីថ្ងៃអាទិត្យ បានទៅផ្តល់សក្ខីកម្ម នៅក្នុងការកាត់ក្តី លើសំណុំរឿង ពុករលួយ។ លោក Benjamin Netanyahu បានទៅដល់តុលាការ ក្នុងទីក្រុង Tel Aviv សម្រាប់សវនាការថ្មី មួយទៀត។ លោក Netanyahu ប្រឈមមុខនឹងការចោទប្រកាន់ ពីបទសូកប៉ាន់, ការក្លែងបន្លំ និងការរំលោភ លើទំនុកចិត្តសាធារណៈ នៅក្នុងករណី បី ដាច់ដោយឡែកពីគ្នា ហើយលោក គឺជានាយករដ្ឋមន្ត្រីដំបូងគេរបស់អ៊ីស្រាអែល ដែលប្រឈមមុខ នឹងការកាត់ក្តីព្រហ្មទណ្ឌ។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី អ៊ីស្រាអែលរូបនេះ បានស្នើសុំតុលាការ ពន្យារពេលការផ្តល់សក្ខីកម្ម របស់លោក នៅក្នុងការកាត់ក្តីពុករលួយដ៏យូរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យលុបចោល សំណុំរឿងនេះ ទាំងស្រុង។ នៅក្នុងឯកសារមួយ ផ្ញើទៅកាន់សាលាក្តី លោក Amit Hadad មេធាវី របស់លោក…
-

លោក Macron ឲ្យបារាំងបង្កើនចំណាយលើកិច្ចការពារជាតិដ៏ច្រើន
បរទេស ៖ លោក Macron កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមានការជំរុញយ៉ាងច្រើន ដល់ការចំណាយលើវិស័យការពារជាតិ របស់ប្រទេសបារាំង។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យ ការចំណាយលើវិស័យការពារជាតិរបស់បារាំង ត្រូវបានជំរុញយ៉ាងខ្លាំង ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដោយនិយាយថា អឺរ៉ុបប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងឡើង។ លោក Macron និយាយថា ថវិកាការពារជាតិរបស់បារាំង គួរតែកើនឡើងចំនួន ៣.៥ពាន់លានអឺរ៉ូ ឬ ៤.១ពាន់លានដុល្លារ នៅឆ្នាំ២០២៦ ហើយ បន្ទាប់មក ៣ ពាន់លានអឺរ៉ូ បន្ថែមទៀត នៅឆ្នាំ២០២៧។ លោក Macron បានសំដៅទៅលើ «ភាពអចិន្ត្រៃយ៍ នៃការគំរាមកំហែង របស់រុស្ស៊ី» នៅព្រំដែនអឺរ៉ុប។ លោក Macron បាននិយាយថា «មិនដែលមានបញ្ហាសន្តិភាព នៅលើទ្វីបរបស់យើង ស្ថិតលើកម្រិត បែបនេះទេ យើងត្រូវសម្រេចចិត្ត នៅពេលនេះ»។ លោកបានបន្ថែមថា «ប្រទេសបារាំង បានប្រឈមមុខនឹងបញ្ហានៃជោគវាសនា របស់ជាតិ»៕…