Category: ព័ត៌មានជាតិ
-

លោក ថាក់ស៊ីន ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ
បាងកក ៖ មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីកាត់បន្ថយការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ លោក Winyat Chatmontree ដែលជាមេធាវីរបស់លោកថាក់ស៊ីន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ នៅក្រៅពន្ធនាគារថា ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រត្រូវបានដាក់រួចរាល់ហើយ ប៉ុន្តែខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយលំអិតអំពីរឿងនេះទេ។ នេះជាសិទ្ធិរបស់អ្នកទោសគ្រប់រូប។ មហាសេដ្ឋីទូរគមនាគមន៍ថៃរូបនេះ បច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនៃទីក្រុងបាងកក។ តុលាការកំពូលថៃនៅថ្ងៃទី៩ ខែកញ្ញា បានសម្រេចឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រឡប់ទៅពន្ធនាគារ ១ឆ្នាំ ក្រោយតុលាការរកឃើញថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ មិនបានបំពេញទោសពេញលេញ។ សូមរម្លឹកថា លោក ថាក់ស៊ីន ធ្លាប់កាន់មុខតំណែងជានាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ ២០០១ និង ម្តងទៀតនៅឆ្នាំ ២០០៥ ហើយក្រោយមក លោកបានរត់ចោលប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីអាណត្តិទី២របស់គាត់ ត្រូវបានរបបយោធាផ្តួលរលំដោយការធ្វើរដ្ឋប្រហារ។ បន្ទាប់ពីវិលចូលស្រុកវិញកាលពីខែសីហា ឆ្នាំ ២០២៣ លោក ថាក់ស៊ីន ត្រូវបានផ្តន្ទាទោសរយៈពេល ៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច៕ ប្រភព ៖ CNA
-

ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅដើមខែធ្នូ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល ៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន…
-

មេដឹកនាំឥណ្ឌូណេស៊ីការពារកម្មវិធីចែកអាហារឥតគិតថ្លៃ ទោះមានអ្នកពុលជាង ៦០០នាក់ក៏ដោយ
ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅក្នុងថ្ងៃចន្ទនេះ បានជំនះការពារផែនការប្រកបដោយមហិច្ឆតារបស់លោក ដើម្បីផ្តល់អាហារឥតគិតលុយដល់កុមារ និងស្រ្តីមានផ្ទៃពោះ ទោះបីជាមានករណីពុលអាហារជាង ៦,០០០ករណីក៏ដោយ ដោយលោកបានអះអាងថា ភាគរយនៃអ្នករងគ្រោះប៉ះពាល់សុខភាពតិចតួចប៉ុណ្ណោះ ដូច្នេះកម្មវិធីនេះនឹងបន្តរហូតសម្រេចគោលដៅ។ សារព័ត៌មាន The Strait times បានចេញផ្សាយថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីចុងសប្តាហ៍ ដើម្បីពិភាក្សាអំពីវិធីការពារការពុលអាហារ, លោក ប្រធានាធិបតី Prabowo បាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្តល់អាហារូបត្ថម្ភសម្រាប់កុមារជាច្រើន និង ការបង្កើតការងារ ពិសេសក៏ជាឱកាសសម្រាប់កសិករ និង អ្នកនេសាទក្នុងស្រុកលក់ផលិតផល។ ជាមួយគ្នានេះ លោកប្រធានាធិបតី Prabowo ក៏បានចេញបញ្ជាឱ្យផ្ទះបាយចំអិនអាហារនីមួយៗនៃកម្មវិធីនេះ ត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីត្រួតពិនិត្យគុណភាពអាហារ ធុងស្តុកអាហារ ធុងចម្រោះទឹក និងភ្ជាប់កាមេរ៉ាសុវត្ថិភាព CCTV ទៅរដ្ឋាភិបាលកណ្តាល ដើម្បីតាមដានត្រួតពិនិត្យបន្ថែម។ ទីភ្នាក់ងារអាហារូបត្ថម្ភជាតិនិយាយថា ក្នុងចំណោមផ្ទះបាយចំនួន ៩,០០០ទីតាំងនៃកម្មវិធីនេះ មាន ៤០ទីតាំងត្រូវបានបិទដោយសារតែមិនបំពេញតាមស្តង់ដារអនាម័យ។ កម្មវិធីចែកអាហារឥតគិតលុយនេះ ក៏បានលើកឡើងពីការព្រួយបារម្ភថា វាអាចនឹងមិនមាននិរន្តរភាព ដោយសារបញ្ហាហិរញ្ញវត្ថុ។ យ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមកញ្ចប់ថវិកាប្រមាណ…
-

តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ?
តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ? (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៥នេះបានបង្ហាញពីអត្ថបទ បរទេស ដើម្បីស្វែងយល់អំពីគ្រោះថ្នាក់កើតចេញពីសារជាតិបា្លស្ទិក។អត្ថបទនេះដែរបានបង្ហាញពីការវិវត្តនៃគ្រោងឆ្អឹង និង ភាពរឹងមាំរបស់វា មានតួនាទីសំខាន់សម្រាប់សុខភាពមនុស្សយើង។ យោងតាមប្រភពខាងលើនេះបានបញ្ជាក់ថាតាមរយៈការសិក្សាមួយនាពេលថ្មីៗនេះគេបានរកឃើញថា ទោះបីជាយើងរស់នៅក្នុងសម័យទំនើបស៊ីវីល័យ យ៉ាងណាក្តី ក៏បញ្ហាសុខភាពទាក់ទងនឹងកត្តាហានិភ័យថ្មីសម្រាប់ជំងឺឆ្អឹងមិនត្រូវបានបង្ហាញឱ្យឃើញទូលំទូលាយនៅឡើយ។ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (Micro-nanoplastics, MPs) បានបង្កជាបញ្ហាយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាព ដោយសារវាមានការរកើនឡើងច្រើននៅក្នុងបរិស្ថានជុំវិញ។ តាមរយៈគេហទំព័រ Springer Link បានផ្សាយអត្ថបទស្រាវជ្រាវ របស់ស្ថាប័ន Osteoporosis International បានឱ្យដឹងថា ការស្រាវជ្រាវលម្អិតមួយត្រូវបានធ្វើឡើងដើម្បីរកមូលហេតុដែល មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក MPs ប៉ះពាល់ទៅលើឆ្អឹង និងខួរឆ្អឹង នាពេលបច្ចុប្បន្ន និងបញ្ហាចម្បងដែលនាំឱ្យមានជំងឺឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។ ការស្រាវជ្រាវបានបង្ហាញឱ្យឃើញលទ្ធផលគួរឱ្យព្រួយបារម្ភ ដោយសារធាតុ MPs នេះ ត្រូវបានគេរកឃើញនៅក្នុងជាលិកាឆ្អឹងរបស់មនុស្ស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ MPs បានបង្កផលប៉ះពាល់ដល់លទ្ធភាពនៃការរីកចម្រើនរបស់កោសិកា ជំរុញឱ្យកោសិកាឆាប់ចាស់ ផ្លាស់ប្តូររូបរាងនៃកោសិកា ការផលិតជាលិកានៃស្រទាប់ខ្លាញ់និងឆ្អឹង ធ្វើឱ្យមានការប្រែប្រួលហ្សែន បង្កើនប្រតិកម្មលើការផលិតអុកស៊ីហ្សែនក្នុងកោសិកា…
-

Alibaba ចាប់ដៃ Nvidia អភិវឌ្ឍមនុស្សយន្ត AI
បរទេស ៖ ក្រុមហ៊ុន Alibaba របស់ចិនបានចាបដៃ ជាមួយក្រុមហ៊ុនអាមេរិក Nvidia អភិវឌ្ឍមនុស្សយន្ត AI ចំពេលអាមេរិក និងចិនកំពុងតានតឹង។ Alibaba បានប្រកាស កាលពីសប្តាហ៍មុនថា ការសហការគ្នានេះ គឺជាជំហានដ៏សំខាន់ នៅក្នុងបច្ចេកវិទ្យា AI ជាមួយក្រុមហ៊ុនបន្ទះឈីបយក្ស របស់អាមេរិក Nvidia ដោយក្រុមហ៊ុនចិន មួយនេះ បាននិយាយថា នឹងពន្លឿនការអភិវឌ្ឍន៍ មនុស្សយន្ត របស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ Alibaba បានរៀបរាប់ថា «គំនិតផ្តួចផ្តើមនេះ ផ្តល់ឱ្យអ្នកអភិវឌ្ឍន៍ នូវវេទិកាដែលមានមូលដ្ឋានលើ Clouding ដ៏ទូលំទូលាយ ដើម្បីពន្លឿនការជឿនលឿន នៃផ្នែកមនុស្សយន្ត ជាមួយនឹងដំណោះស្រាយ AI » ។ ក្រុមហ៊ុន Alibaba បាននិយាយ កាលពីខែកុម្ភៈថា ខ្លួននឹងចំណាយយ៉ាងហោចណាស់ ៥៣ ពាន់លានដុល្លារ លើការស្រាវជ្រាវ បច្ចេកវិទ្យា AI និង cloud computing ក្នុងរយៈពេលបីឆ្នាំ…
-

ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa នឹងកាត់បន្ថយបុគ្គលិក ៤,០០០នាក់
បែរឡាំង ៖ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បាននិយាយ នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះថា ត្រឹមឆ្នាំ២០៣០ ខ្លួននឹងកាត់បន្ថយបុគ្គលិក ចំនួន៤,០០០នាក់ ស្មើនឹងជិត៤ភាគរយ នៃកម្លាំងការងារសរុប ជាការផ្លាស់ប្តូរមួយ បង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងបំផុត របស់ប្រទេសនៅអឺរ៉ុប មួយនេះ។ ក្រុមហ៊ុន Lufthansa បានអះអាងថា ការកាត់បន្ថយការងារ ភាគច្រើន នឹងស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់ ដោយផ្តោតលើផ្នែករដ្ឋបាល ជាជាងមុខតំណែងប្រតិបត្តិការ។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Lufthansa Group កំពុងពិនិត្យមើលសកម្មភាពណា ដែលនឹងលែងចាំបាច់ នាពេលអនាគត ឬ ការងារស្ទួនគ្នា ជាដើម។ ប្រភពបញ្ជាក់ផងដែរ អំពីការការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ជាមួយនឹងឌីជីថលនីយកម្ម និងការកើនឡើង នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលខ្លួនជឿថា នឹងនាំឱ្យមានប្រសិទ្ធភាព កាន់តែច្រើន នៅក្នុងវិស័យអាកាសចរណ៍ និងដំណើរការល្អ ជាងពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Lufthansa ក៏បានកំណត់គោលដៅហិរញ្ញវត្ថុថ្មី សម្រាប់ឆ្នាំ ២០២៨-២០៣០ រួមទាំង ការកែសម្រួលរង្វាស់ប្រតិបត្តិការពី ៨…
-

រុស្ស៊ីព្រមានឆ្លើយតប ចំពោះការឈ្លានពានណាមួយ
អ.ស.ប ៖ រុស្ស៊ីបានព្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ មកលើប្រទេសរបស់ខ្លួន។ អ្នកការទូតកំពូល របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ បានព្រមានអំពី “ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះ “ការឈ្លានពាន” ណាមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគាំទ្រការអំពាវនាវឱ្យបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាស របស់ប្រទេសនៃអង្គការណាតូ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា «រុស្ស៊ីកំពុងត្រូវបានចោទប្រកាន់ថា ស្ទើរតែ រៀបចំផែនការវាយប្រហារសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង និង បណ្តាប្រទេសសហភាពអឺរ៉ុប»។ លោកបាននិយាយថា «រុស្ស៊ីមិនដែលមានចេតនាបែបនេះទេ… ទោះបីជាយ៉ាងណាក៏ដោយ ការឈ្លានពានណាមួយ ប្រឆាំងនឹងប្រទេសរបស់ខ្ញុំ នឹងត្រូវយតប យ៉ាងម៉ឺងម៉ាត់»។ ប្រទេសជាច្រើនរបស់អង្គការណាតូ បាននិយាយថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានរំលោភលើដែនអាកាស របស់ពួកគេ នៅក្នុងទ្វីបអឺរ៉ុប អំឡុងរយៈពេល ប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ដោយចោទប្រកាន់ទីក្រុងម៉ូស្គូថា បានសាកល្បងសម្ព័ន្ធភាពមួយនេះ។ យ៉ាងណា លោក Lavrov បានសរសើរលោក Trump នៅក្នុងវិធីសាស្រ្ត…
-

ចំនួនអ្នកស្លាប់នៅវៀតណាម ដោយសារព្យុះទីហ្វុង Bualoi កើនឡើងដល់យ៉ាងតិច ១១នាក់
កាសែតក្នុងស្រុក Nhan Dan របស់វៀតណាម បានរាយការណ៍នៅថ្ងៃចន្ទ (២៩ កញ្ញា) នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ១១នាក់ហើយ ដោយមនុស្សប្រមាណ ១៣នាក់ នៅតែបាត់ខ្លួន និងជាង ៣០នាក់ ផ្សេងទៀតបានរងរបួស។ សេចក្ដីរាយការណ៍បានបន្ថែមថា ព្យុះទីហ្វុងនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ផ្ទះសម្បែង នាវានេសាទ ខណៈដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងភាគខាងជើង និងកណ្តាលប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃចន្ទដដែលនេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារជនរងគ្រោះ និងជំរុញអាជ្ញាធរឱ្យដោះស្រាយយ៉ាងឆាប់រហ័សនូវផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់បន្ទាប់ពីនោះ។ ក្រសួងបរិស្ថានវៀតណាមនិយាយថា មនុស្សជាង ៥៣.០០០នាក់ ត្រូវបានជម្លៀសទៅកាន់សាលារៀន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលក្លាយទៅជាជម្រកបណ្តោះអាសន្ន មុនពេលព្យុះ Bualoi វាយប្រហារដល់ដីគោកនៅភាគខាងជើងប្រទេស ហើយមនុស្សជាច្រើនត្រូវជម្លៀសជាបន្តបន្ទាប់ទៀត។ ផ្នែកខ្លះនៃខេត្ត Nghe An និងខេត្ត Ha Tinh ភាគកណ្តាល បានដាច់អគ្គិសនីយ៉ាងទូលំទូលាយ ហើយសាលារៀនជាច្រើនត្រូវបិទទ្វារក្នុងតំបន់ដែលរងផលប៉ះពាល់៕
-

ហាម៉ាស់ ថា ជួយរកចំណាប់ខ្មាំងបាត់ខ្លួន តែអ៊ីស្រាអែលឈប់វាយសិន
ហ្គាហ្សា ៖ ក្រុមហាម៉ាស់បានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារសិន ខណៈដែលខ្លួនសន្យាជួយស្វែងរកចំណាប់ខ្មាំង ពីរនាក់ដែលបានបាត់ខ្លួន។ កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យយោធាអ៊ីស្រាអែល បញ្ឈប់ជាបណ្តោះអាសន្ន នូវការវាយប្រហារតាមអាកាស និងដកខ្លួនចេញពីផ្នែកខ្លះ នៃ ទីក្រុងហ្គាហ្សា ខណៈដែលខ្លួនព្យាយាមស្វែងរកចំណាប់ខ្មាំងអ៊ីស្រាអែល ពីរនាក់ ដែលបានបាត់បង់ការទាក់ទង។ កងពលតូច លោក Ezzedine Al-Qassam បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជីវិតរបស់អ្នកទោសទាំងពីរ គឺស្ថិតនៅក្នុងគ្រោះថ្នាក់ ពិតប្រាកដ ហើយ កងកម្លាំងអ៊ីស្រាអែល ត្រូវតែដកខ្លួនភ្លាមៗ និង បញ្ឈប់ប្រតិបត្តិការ តាមអាកាសរយៈពេល ២៤ម៉ោង ដើម្បីអនុញ្ញាតឱ្យមានការប៉ុនប៉ង ជួយសង្គ្រោះអ្នកទោស»។ នៅក្នុងសេចក្តីប្រកាស មុននេះ ក្រុមប្រដាប់អាវុធបាននិយាយថា ការបាត់បង់ទំនាក់ទំនង គឺ ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ក្នុងរយៈពេល ៤៨ ម៉ោងមុន នៅក្នុងសង្កាត់ចំនួនពីរ នៃទីក្រុង Gaza ភាគខាងត្បូង ដែលកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមផ្លូវអាកាស និង ផ្លូវគោក។ កាលពីមុននេះ…
-

រាជរដ្ឋាភិបាល សម្រេចបង្កើនថវិកា រហូតដល់ ៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើនថវិការហូតដល់៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកាជាតំណាងអតីតយុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស សរុបប្រមាណ ៤០០នាក់ ។ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ខាងមុខ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន ។ ជាមួយគ្នានេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឲ្យរាជរដ្ឋាភិបាល យកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលជំនាញនានា ដល់កូនចៅអតីតយុទ្ធជន និងនិវត្តជន ដើម្បីឲ្យពួកគេមានការងារធ្វើត្រឹមត្រូវ ក្រោយអវត្តមានរបស់ឱពុកម្តាយរបស់ពួកគេ ។ សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧…