Category: ព័ត៌មានជាតិ
-
មន្ត្រីអាមេរិក៖ លោក Trump ជំទាស់ផែនការរបស់អ៊ីស្រាអែល ក្នុងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់
រភពពីមន្រ្តីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រ កាលថ្ងៃអាទិត្យ (១៥ មិថុនា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រឆាំងផែនការរបស់អ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei។ ប្រភពមួយក្នុងចំណោមនោះគឺមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក បាននិយាយថា៖ “អ៊ីរ៉ង់មិនទាន់បានសម្លាប់ជនជាតិអាមេរិកម្នាក់នៅឡើយទេ។ ទាល់តែពួកគេធ្វើរឿងនេះ បើមិនដូច្នេះទេ អាមេរិកនឹងមិននិយាយពីតាមកម្ចាត់ថ្នាក់ដឹកនាំនយោបាយអ៊ីរ៉ង់ទេ”។ ក្រុមមន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបន្តថា មន្ត្រីជាន់ខ្ពស់របស់អាមេរិក បានធ្វើការទំនាក់ទំនងឥតឈប់ឈរជាមួយមន្ត្រីអ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃមកនេះ ចាប់តាំងពីអ៊ីស្រាអែល បើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់ ក្នុងបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រភពលើកឡើងថា អ៊ីស្រាអែល បានរាយការណ៍ថា ពួកគេមានឱកាសសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ប៉ុន្តែលោក Trump បានច្រានចោលផែនការនោះ។ ប្រភពមន្ត្រីទាំងនេះមិនបញ្ជាក់ទេថា តើលោក Trump បានផ្ញើសារនោះដោយផ្ទាល់ឬយ៉ាងណាឡើយ ប៉ុន្តែលោក Trump បានស្ថិតក្នុងការទាក់ទងយ៉ាងញឹកញាប់ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។ នៅពេលត្រូវសាកសួរពីរបាយការណ៍របស់រ៉យទ័រនេះ លោក Netanyahu ក្នុងបទសម្ភាសន៍កាលថ្ងៃអាទិត្យជាមួយប៉ុស្តិ៍ Fox News បាននិយាយថា “មានរបាយការណ៍មិនពិតជាច្រើននៃការសន្ទនាដែលមិនធ្លាប់មាន ហើយរូបលោកនឹងមិននិយាយវែងឆ្ងាយក្នុងរឿងនេះឡើយ”។…
-
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលមន្រ្តីនិងសមាជិកគណបក្សប្រជាជនខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖គណបក្សប្រជាជនខេត្តកំពង់ស្ពឺបានរៀបចំពិធីជួបជុំ និងពិសាអាហាសាមគ្គីក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំ មន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាច្រើនពាន់នាក់។ ក្នុងឱកាសនៃជំនួបកាលនៅចុងសប្ដាហ៍នេះឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍អរគុណចំពោះប្រធាន-អនុប្រធាន ក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពង់ស្ពឺ ចុះជួយក្រុង-ស្រុក ចុះជួយឃុំ សង្កាត់-ភូមិរបស់គណបក្សប្រជាជន ដែលបានធ្វើការដោយទំនុកចិត្ត ថែមទៀតផ្តល់ភាពកក់ក្តៅធ្វើឱ្យបងប្អូននៃគណបក្សដទៃសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជន ចំនួន៤ ១២៦នាក់ ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ស្របពេលយើងជួបជុំគ្នាសប្បាយក្អាកក្អាយយើងក៏មិនភ្លេចបញ្ហាព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជួបវិបត្តិដែលត្រូវដោះស្រាយយ៉ាងចាំបាច់បំផុតដើម្បីបញ្ជៀសសង្គ្រាមដោយអាវុធ ។ ក្នុងនាមយើងមានការនឹករលឹកចំពោះវីវៈភាពយោធាការពារព្រំដែនជួរមុខកំពុងមានជម្លោះ រវាងភាគីថៃ-កម្ពុជា ។កម្ពុជាមិនមានបំណងប្រើប្រាស់កម្លាំងយោធាការពារទឹកដីទេ គឺកម្ពុជាជ្រើសរើសការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ)។ជំហរកម្ពុជាយើង “មិនឈ្លានពានយកទឹកដីប្រទេសណាសូម្បីមួយមីលីម៉ែត្រ តែកម្ពុជាក៏មិនឱ្យបាត់ទឹកដីសូម្បីតែមួយមីលីម៉ែត្រ” ដែរ។ជាងនេះមិនអនុញ្ញាតឱ្យប្រទេសដទៃណាមកប្រមាថលើកម្ពុជាបានដាច់ខាត ។ យោងរបាយការណ៍បញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រុមការងារ ពង្រឹង ពង្រីកសមាជិកគណបក្ស ដែលមកដល់ខែមិថុនា ឆ្នាំ២០២៥នេះ មានសរុប ៥០៧ ៤៨៩នាក់ (ស្រី ២៧៩ ៥៨៦នាក់) ស្មើនឹង៨១.៨១ភាគរយ ធៀបនឹងបញ្ជីឈ្មោះ បោះឆ្នោតឆ្នាំ២០២៤ ក្នុងនោះបានបញ្ចូលក្នុងប្រព័ន្ធបានចំនួន ៥០៥…
-
ម៉ានីល ៖ ហ្វីលីពីនបានទិញយន្តហោះចម្បាំងធុនស្រាល FA-50 Block 70 ចំនួន ១២គ្រឿងពីក្រុមហ៊ុនកូរ៉េខាងត្បូង Korea Aerospace Industries, Ltd. (KAI) ដែលនេះជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធហ្វីលីពីន។ ក្រសួងការពារជាតិហ្វីលីពីនបានឲ្យដឹងថា កិច្ចសន្យាទិញយន្តហោះចម្បាំង ដែលមានតម្លៃជាង ៧០០លានដុល្លារនេះ ត្រូវបានធ្វើឡើងជាផ្លូវការកាលពីដើមខែនេះ។ យោងតាមក្រសួងការពារជាតិហ្វីលីពីន ក្រៅពីការទិញយន្តហោះចម្បាំង ទីក្រុងម៉ានីលក៏បានទិញឧបករណ៍បេសកកម្ម, ជំនួយផ្នែកដឹកជញ្ជូនរួមបញ្ចូលគ្នា, ប្រព័ន្ធព័ត៌មានបណ្តុះបណ្តាល និងភស្តុភារផងដែរ។ យន្តហោះចម្បាំង FA-50 Block 70 តំណាងឱ្យការវិវត្តន៍ចុងក្រោយបំផុតនៃត្រកូលយន្តហោះចម្បាំង FA-50 ដែលមានលក្ខណៈពិសេស ឆ្លើយតបផ្នែកអាកាសចរណ៍ទំនើប និងប្រព័ន្ធរ៉ាដាទំនើប ពិសេសលើកកម្ពស់ប្រតិបត្តិការប្រយុទ្ធ។ ក្រសួងការពារជាតិហ្វីលីពីន បានឲ្យដឹងទៀតថា ការដឹកជញ្ជូនយន្តហោះចម្បាំង ដែលបានបញ្ជាទិញ នឹងត្រូវធ្វើឡើងជាដំណាក់កាលបន្តបន្ទាប់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ហើយរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០៣០៕ ប្រភព ៖ AFP
-
ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្តោតសំខាន់លើគោលបំណង៣ ដើម្បីជំរុញកីឡាវាយសីឆ្ពោះទៅរកសក្តានុពលខ្ពស់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៣ ខែ មិថុនា ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយក្រសួងអប់រំយុវជននិងកីឡា. សហការរៀបចំបច្ចេកទេសដោយសហព័ន្ធកីឡាវាយសីកម្ពុជា បង្កើតឡើងផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ធំ ១.លើកកម្ពស់ផ្សព្វផ្សាយកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែមានចលនា និងសកម្មភាពផុលផុស បង្កើន ការយល់ដឹងស្មារតីកីឡា និងចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាវាយសី ដើម្បីអភិវឌ្ឍន៍ កីឡាជាតិមួយនេះឱ្យកាន់តែមានសក្តានុពលខ្ពស់ ។ ២. បណ្តុះបណ្តាល និងបង្កើនការប្រកួតដើម្បីស្វែងរកឱ្យឃើញទេពកោសល្យថ្មីៗទៀត របស់កីឡាករ កីឡាការនីវ័យក្មេងដែលបង្ហាញពីសមត្ថភាព និងការអភិវឌ្ឍន៍ជំនាញរបស់ពួកគេសម្រាប់បន្តវេន ទៅថ្ងៃអនាគត ។ ៣. ត្រៀមលក្ខណៈសម្បត្តិជាមុនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ ។
-
ព្រឹទ្ធសមាជិកអាមេរិកត្រូវបានអូសចេញពីសន្និសីទកាសែត
រទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិក ត្រូវបានអូសចេញដោយបង្ខំ ពីសន្និសីទសារព័ត៌មាន របស់មន្ត្រីក្រោមរដ្ឋបាល លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍។ វីដេអូដែលចេញផ្សាយ ដោយការិយាល័យ របស់សមាជិកព្រឹទ្ធសភាអាមេរិក ឈ្មោះ Alex Padilla បង្ហាញថា អ្នកមកពីបក្សប្រជាធិបតេយ្យ នៅរដ្ឋកាលីហ្វ័រញ៉ា រូបនេះ ត្រូវបានបណ្តេញចេញពីបន្ទប់ដោយមន្ត្រីអនុវត្តច្បាប់ នៅឯអគារសហព័ន្ធ ក្នុងទីក្រុង Los Angeles បន្ទាប់ពីលោក បានព្យាយាមសួរសំណួរ ទៅកាន់រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem អំពីការវាយឆ្មក់ជនអន្តោប្រវេសន៍ ដែលបានបង្កឱ្យមានការតវ៉ា។ សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការតវ៉ា ជិតមួយសប្តាហ៍ នៅក្នុងទីក្រុង Los Angeles ដែលបង្កឡើង ដោយការបង្ក្រាបជនអន្តោប្រវេសន៍។ បាតុកម្មអហិង្សា ប្រែក្លាយជាអំពើហិង្សា រួមមាន ការដុតបំផ្លាញរថយន្ត និងគប់ដុំថ្ម ដាក់ប៉ូលិស។ សេតវិមានបានឆ្លើយតបជាមួយនឹងកម្លាំងដ៏លើសលប់ ដោយបានបញ្ជូនទាហាន ចំនួន៤,៧០០នាក់ ទៅកាន់ទីក្រុងនេះ បើទោះបីជាមានការជំទាស់ពីមន្ត្រីក្នុងតំបន់ និងប៉ូលីស ដែលបាននិយាយថា…
-
លោក Trump សង្ឃឹមថាអ៊ីរ៉ង់ចូលតុចរចា ក្រោយអ៊ីស្រាអែលវាយប្រហារ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងប្រាប់ Fox News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះថា លោកសង្ឃឹមថា អ៊ីរ៉ង់នឹងចូលតុចរចា ក្រោយពេលត្រូវបានអ៊ីស្រាអែលវាយប្រហារ តាមអាកាស លើរដ្ឋធានីតេហេរ៉ង់ និទីតាំងនុយក្លេអ៊ែរ ស្លាប់មនុស្ស យ៉ាងតិច ៥នាក់ រួមទាំង មេបញ្ជាការយោធាជាន់ខ្ពស់ របស់អ៊ីរ៉ង់។ យោងតាមការចុះផ្សាយ របស់កាសែត RT លោក ដូណាល់ ត្រាំ បានអះអាង ប្រាប់អ្នកអត្ថាធិប្បាយព័ត៌មាន របស់ Fox News លោក Bret Baier ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនពាក់ព័ន្ធនឹងការវាយប្រហារ របស់អ៊ីស្រាអែលលើ អ៊ីរ៉ង់នោះទេ។ យ៉ាងណាមិញ លោក ត្រាំ បានបញ្ជាក់ យ៉ាងច្បាស់ៗថា អាមេរិក នឹងជួយការពារអ៊ីស្រាអែល បើពិតជាមានការវាយបកពីរដ្ឋាភិបាល ក្រុងតេហេរ៉ង់។ ជាមួយគ្នានេះ លោក ត្រាំ…
-
ហាមឃាត់ចាក់ផ្សាយភាពយន្តថៃនៅលើអនឡាញគ្រប់ទម្រង់ ទាំងតាមទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងតាមផ្កាយរណប
(ភ្នំពេញ)៖ ការចាក់ផ្សាយរឿងភាពយន្តថៃត្រូវបានហាមឃាតនៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃ ដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ។នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងសំណេះសំណាលជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បញ្ជាក់ប្រាប់អំពីការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាននិងសោតទស្សន៍នៅចំពោះមុខនេះមានដូចជា៖ ១-ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ២-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈណែនាំឱ្យក្រុមហ៊ុនចែកចាយភាពយន្តនិងរោងភាពយន្តទាំងអស់បញ្ឈប់ការនាំចូលនិងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងៗចាប់ពីម៉ោង១២ ថ្ងៃទី១៣ ខែមិថុនា ៣-សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានណែនាំឱ្យម្ចាស់ស្ថានីយទូរទស្សន៍និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខេមិថុនា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ការបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃនេះដែរធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណែត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗមកនេះ៕
-
សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិត្តបរទេសលើកទឹកចិត្តឱ្យភាគីថៃដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសរំលេចថា មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេស ប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំ សម្រេច ចេញបញ្ជាឱ្យក្រសួងការបរទេស និងតំណាងកម្ពុជាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឱ្យប្រទេសជាច្រើន មានការភ្ញាក់ផ្អើលអំពីឥរិយាបថរបស់កម្ពុជា។ លើបណ្តាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរបន្តទៀតថា “ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះ ភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះ គេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជា អំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់”។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សំណូមពររបស់កម្ពុជា គឺស្នើសុំឱ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ( ICJ) លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ទី២ ប្រាសាទតាមាន់ធំ ទី៣ ប្រាសាទតាមាន់តូច និង ទី៤ ប្រាសាទតាក្របី។…
-
-