Category: ព័ត៌មានជាតិ​

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ ក្នុងពិធីនេះ សម្តេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឱ្យដំណើរការ គណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផល​ជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាម​ជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល ។ សម្តេចធិបតី ក៏បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំ និងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិ ការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ឆ្លើយតបទៅនឹងតម្រូវ​ការចាំបាច់ជាក់ស្តែងនៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាព ឬឯកភាព…

  • ស្លាប់ជនស៊ីវិលជិត ៧០០នាក់ ក្នុងសង្គ្រាម ១២ថ្ងៃរវាងអ៊ីស្រាអែល-អ៊ីរ៉ង់

    ស្លាប់ជនស៊ីវិលជិត ៧០០នាក់ ក្នុងសង្គ្រាម ១២ថ្ងៃរវាងអ៊ីស្រាអែល-អ៊ីរ៉ង់

    តេហេរ៉ង់ ៖ ជនស៊ីវិលជិត ៧០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ក្នុងអំឡុងថ្ងៃទី១៣ ដល់ទី២៤ ខែមិថុនា ពោលគឺ ១២ថ្ងៃនៃសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មានរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ។ លោករដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ Mohammad-Reza Zafarghandi និយាយថា ភ្លើងជម្លោះកាលពីពេលថ្មីៗនេះ ក៏បានដុតកម្លោចជនស៊ីវិលជិត ៥.០០០នាក់ឲ្យរងរបួសផងដែរ។ លោកថា ការបង្ហូរឈាមរបស់អ៊ីស្រាលនៅលើទឹកដីអ៊ីរ៉ង់ ក៏បានបណ្តាលឲ្យសមាជិកបុគ្គលិកពេទ្យ ១៨នាក់ រួមទាំងគ្រូពេទ្យ ៦នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។ លោក Zafarghandi វ័យ ៦៧ឆ្នាំរូបនេះបន្ថែមថា មន្ទីរពេទ្យចំនួន៧កន្លែង បានក្លាយជាគោលដៅវាយប្រហារដោយផ្ទាល់របស់អ៊ីស្រាអែល ក្នុងនោះរថយន្តសង្គ្រោះចំនួន ១១គ្រឿង ត្រូវបានបំផ្លាញ ហើយរាល់សកម្មភាពរបស់អ៊ីស្រាអែលទាំងនោះ គឺរំលោភលើគោលការណ៍ និង ច្បាប់អន្តរជាតិ ព្រមទាំងសិទ្ធមនុស្ស។ សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងរោងចក្រនុយក្លេអ៊ែរ និងទីតាំងបញ្ជាការយោធា ដោយបានសម្លាប់មេដឹកនាំបញ្ជាយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើន។ អ៊ីរ៉ង់បានសងសឹកវិញ ដោយបានបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូនជាច្រើន លើ អ៊ីស្រាអែល ដែល បណ្តាល ឲ្យ…

  • ប្រមុខការទូតកំពូលរុស្ស៊ីនឹងហោះទៅកូរ៉េខាងជើងចុងសប្តាហ៍នេះ

    ប្រមុខការទូតកំពូលរុស្ស៊ីនឹងហោះទៅកូរ៉េខាងជើងចុងសប្តាហ៍នេះ

    មូស្គូ ៖ ទោះបីរវល់ជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែនក៏ដោយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មានផែនការហោះហើរបោះពួយសំដៅទៅកាន់ទឹកដីកូរ៉េខាងជើង នៅចុងសប្តាហ៍នេះ ចំពេលប្រទេសទាំងពីរបង្កើនទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានចុះផ្សាយកាលពីថ្ងៃពុធថា ប្រមុខការទូតកំពូលរុស្ស៊ី លោក Lavrov នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសរដ្ឋកុម្មុយនីស្តក្នុងដៃក្តាប់ជាប់អាវុធនុយក្លេអ៊ែរមួយនេះ។ គម្រោងទស្សនកិច្ចរបស់បុរសខ្លាំងការទូតវ័យ៧៥ឆ្នាំរូបនេះ កើតឡើងបន្ទាប់ប្រធានសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងជាច្រើនដងក្នុងឆ្នាំនេះ រួមទាំងកាលពីខែមុន នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ធំទូលាយរួមគ្នាមួយ។ សម្ព័ន្ធមិត្តចាក់ទឹកមិនលិច ដែលរងសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរដូចគ្នាទាំងពីរនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាកាលពីឆ្នាំមុន ក្នុងនោះផ្តោតសំខាន់លើការការពារគ្នាទៅវិញទៅមក ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង។ បន្ទាប់ពីពេលនោះមក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដែកថែបដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែនរយៈពេលជាង ៣ឆ្នាំ ដោយបានបញ្ជូនទាហានរាប់ពាន់នាក់ និងទូរកុងតឺន័រផ្ទុកអាវុធជួយដល់វិមានក្រឹមឡាំងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៊ី៕ ប្រភព ៖ AFP

  • បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះនៅអ៊ីតាលី

    បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះនៅអ៊ីតាលី

    រ៉ូម ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរូបគាត់ត្រូវបានម៉ាស៊ីនយន្តហោះស្រូបចូល នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៨ ខែកក្កដា ជាអ្វីដែលអាជ្ញាធរសន្និដ្ឋានជំហានដំបូងថា អាចជាការប៉ន់ប៉ងបញ្ចប់ជីវិតខ្លួនឯង នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Post។ ជនរងគ្រោះឈ្មោះ Andrea Russo វ័យ ៣៥ឆ្នាំ ដែលមិនមែនជាអ្នកដំណើរ ឬជាបុគ្គលិកនៅព្រលានយន្តហោះរូបនេះ បានគេចវេសពីការត្រួតពិនិត្យសន្តិសុខនៅព្រលានយន្តហោះ Bergamo នៃទីក្រុង Milan ប្រហែលម៉ោង ១០និង៣០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ហើយត្រូវបានគេប្រទះឃើញរត់ឆ្ពោះទៅរកយន្តហោះមួយគ្រឿង នៅពេលគាត់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសអ៊ីតាលី ANSA។ លោក Russo ដែលមកពីទីក្រុងតូចមួយមានចម្ងាយប្រហែល ១៦គីឡូម៉ែត្រពីអាកាសយានដ្ឋាន Bergamo បើតាមសេចក្តីរាយការណ៍ គាត់ត្រូវបានម៉ាស៊ីនយន្តហោះខាងឆ្វេងស្រូបចូល ហើយយន្តហោះមួយគ្រឿងមានផ្ទុកអ្នកដំណើរចំនួន១៥៤នាក់ នេះបើយោងតាមសាក្សីដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះ។ យន្តហោះដែលពាក់ព័ន្ធនឹឧប្បត្តិហេតុនេះ គឺជាយន្តហោះ Airbus A319 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Volotea ហើយគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋាន Bergamo ហោះឆ្ពោះទៅកាន់តំបន់ទេសចរណ៍ Asturias នៅភាគខាងជើងប្រទេសអេស្ប៉ាញ។ ក្រោយកើតមានហេតុការណ៍នេះ Bergamo ជាអាកាសយានដ្ឋានមមាញឹកបំផុតទី៣ របស់ប្រទេសអ៊ីតាលី…

  • កោះតៃវ៉ាន់ចាប់ផ្តើមសមយុទ្ធសង្គ្រាមខ្នាតយក្សមិនធ្លាប់មានកំញើញចិន

    កោះតៃវ៉ាន់ចាប់ផ្តើមសមយុទ្ធសង្គ្រាមខ្នាតយក្សមិនធ្លាប់មានកំញើញចិន

    តៃប៉ិ ៖ កោះតៃវ៉ានបានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នៅថ្ងៃទី៩ ខែកក្កដានេះ ក្នុងគោលបំណងហាត់សមពីរបៀបប្រើប្រាស់ជាក់ស្ដែងនូវប្រព័ន្ធមីស៊ីលដែលទើបតែទទួលបានពីអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង ក្នុងករណីមានការឈ្លានពានណាមួយពីសំណាក់ប្រទេសចិនដីគោក។ សារព័ត៌មាន France24 បានរាយការណ៍ថា សមយុទ្ធខ្នាតយក្សរបស់កោះតៃវ៉ាន់នេះ ត្រូវបានប្រសិទ្ធនាមថា Han Kuang នឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ បើធៀបនឹងឆ្នាំមុន ធ្វើឡើងតែ ៥ថ្ងៃប៉ុណ្ណោះ។ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo និយាយថា សមយុទ្ធយោធានេះ នឹងបង្ហាញឱ្យពិភពលោកឃើញថា យើងមានការប្ដេជ្ញាចិត្តចំពោះ ការការពារខ្លួនឯង ហើយក៏ជាការបញ្ជូនសារមួយទៅចិនផងដែរថា យោធាតៃវ៉ាន់មានទំនុកចិត្ត និងសមត្ថភាពការពារសេរីភាព និងប្រជាធិបតេយ្យ។ ក្នុងឆ្នាំនេះ កងទ័ពបម្រុង ២២.០០០នាក់នឹងចូលរួមក្នុងសមយុទ្ធ Han Kuang ដែលកោះតៃវ៉ាន់តែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៤មក។ រីឯប្រព័ន្ធមីស៊ីល HIMARS ដែលតៃវ៉ាន់ទើបទទួលបានពីអាមេរិកនឹងត្រូវបានប្រើក្នុងសមយុទ្ធនេះដែរ។ រីឯកងទ័ពសកម្មតៃវ៉ាន់ រួមជាមួយនឹងកងទ័ពបម្រុងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ក៏ត្រូវបានដាក់ពង្រាយឱ្យចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខ។ សមយុទ្ធយោធារបស់តៃវ៉ាន់នេះទៀតសោត ធ្វើឡើងចំពេលដែលប្រទេសចិនកំពុងបង្កើនសកម្មភាពយោធានៅជុំវិញកោះមួយនេះ តាមរយៈការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងស្ទើរតែរៀងរាល់ថ្ងៃ។ កោះតៃវ៉ាន់បានឆ្លើយតបទៅនឹងការដាក់សម្ពាធពីចិន ជាមួយនឹងការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ព្រមទាំងទិញអាវុធបន្ថែម…

  • ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ ទាហាន​ឈុត​ខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុ តាមបន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ

    ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី៖ ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ ទាហាន​ឈុត​ខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុ តាមបន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពិតជាបានឃើញទង្វើ និងសកម្មភាពនានា ដែល​ទាហានឈុតខ្មៅរបស់ថៃ បានប៉ុនប៉ងបង្កហេតុដោយយករូបបដិមាព្រះមក​តម្កល់នៅតំបន់បន្ទាត់ព្រំដែន ដែលកំពុងតែមានជម្លោះ។ សកម្មភាពនេះ និងទង្វើរដ៏គឃ្លើនផ្សេងៗទៀតនាពេលថ្មីៗនេះ បានរំលឹកបន្ថែម​ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយនៃខឿនការពារជាតិប្រជាជនថា គ្រប់កាលៈទេសៈទាំងអស់ ហានិភ័យតែងមានជាប្រចាំ។ ប្រទេសជិតខាងនេះ តែងប្រឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន ប៉ុន្តែសកម្មភាពជាក់ស្តែង ប្រាសចាក​ទាំងស្រុងពីការអះអាងរបស់ពួកគេ។ កាយវិការ និងទង្វើទាំងនេះ មិនបានបង្ហាញ​ពីចេតនាណាមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នោះទេ ផ្ទុយទៅវិញបែរជា​ទង្វើ​បង្កើន​នូវកម្តៅ ដែលពួកគេចង់ឆ្លៀតឱកាស។ ទង្វើ និងសកម្មភាពរបស់គេ ជាការរំលឹកនូវជំហររបស់កម្ពុជាក្នុងការដោះ​ស្រាយ​បញ្ហាទាំងអស់ដោយសន្តិវិធី ដូចដែលសម្តេចតេជោ និងសម្តេចធិបតី តែងតែបាន​លើកឡើងជាប្រចាំ និងជាបន្តបន្ទាប់។ ក្នុងនោះ ការបោះបង្គោល​ព្រំដែនជាមួយ​ភាគីថៃត្រូវប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ឈរលើមូលដ្ឋាននៃអនុស្សរណៈឆ្នាំ២០០០ និងដោយឡែក លើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតា​ក្របី និងតំបន់មុំបី ដែលត្រូវការចូលរួមដោះស្រាយដោយសន្តិវិធីតាមរយៈភាគីទី៣ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិឡាអេ (ICJ)។ ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្នុងនាមជាខឿនការពារ​ជាតិ​ប្រជាជន ពេលនេះ ម៉ោងនេះ យើងត្រូវចងចាំថាហានិភ័យ ការគំរាមកំហែង ការប្រមាថ ការប៉ុនប៉ងធ្វើសកម្មភាពឈ្លានពានការរំលោភបំពានមកលើបូរណភាព​ទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង តែងតែកើតមានជាប្រចាំ។ ពិសេស…

  • https://t.me/btvnewscambodia/246425

    https://t.me/btvnewscambodia/246425

    លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។

  • លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។

    លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។

    ក្រុមហាម៉ាសកាលពីថ្ងៃពុធ៩ កក្កដាសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ១០ នាក់ជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានវាយតម្លៃខ្ពស់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងបន្ត។ សេចក្តីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេលបួនថ្ងៃដែលត្រូវបានសម្របសម្រួលដោយកាតា ហើយខណៈសហរដ្ឋអាមេរិកបានបង្ហាញពីជំនឿរបស់ខ្លួនថាកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃនឹងត្រូវបានចុះហត្ថលេខានៅមុនដំណាច់សប្តាហ៍នេះ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ នឹងនាំយកចំណាប់ខ្មាំងនៅរស់ចំនួន ១០ នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើប្រទេសអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងចំណោមចំណាប់ខ្មាំង២៥១ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយលុកលើសហគមន៍ព្រំដែនអ៊ីស្រាអែលនៅជិតតំបន់ហ្កាហ្សា ៤៩ នាក់នៅតែត្រូវបានឃុំខ្លួនក្នុងទឹកដីនេះ រួមទាំង២៧ នាក់ ដែលទាហានអ៊ីស្រាអែលនិយាយថាពួកគេបានស្លាប់។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាស បាននិយាយថា ឧបសគ្គសំខាន់ៗនៅតែមានក្នុងកិច្ចចរចា ជាពិសេសលំហូរដោយសេរីនៃជំនួយទៅកាន់តំបន់ហ្កាហ្សា ការដកទ័ពអ៊ីស្រាអែលចេញពីដែនដីហ្កាហ្សា និងការធានាពិតប្រាកដសម្រាប់សន្តិភាពយូរអង្វែង។ ប៉ុន្តែក្រុមនេះបានបន្ថែមថា ចំណាត់ការនេះបានបង្ហាញពីភាពបត់បែនដែលត្រូវការហើយបានយល់ព្រមដោះលែងចំណាប់ខ្មាំង១០នាក់ ៕

  • លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។

    លោក សួន ស៊ីណាត អតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្តល់អនុសាសន៍ឱ្យសាងសង់សំយ៉ាបបន្ថែមលើជណ្តើរផ្ទះ។

    ក្រុមហាម៉ាសកាលពីថ្ងៃពុធ៩ កក្កដាសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ១០ នាក់ជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានវាយតម្លៃខ្ពស់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងបន្ត។ សេចក្តីថ្លែងការណ៍របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើឡើងបន្ទាប់ពីកិច្ចចរចាដោយប្រយោលរយៈពេលបួនថ្ងៃដែលត្រូវបានសម្របសម្រួលដោយកាតា ហើយខណៈសហរដ្ឋអាមេរិកបានបង្ហាញពីជំនឿរបស់ខ្លួនថាកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃនឹងត្រូវបានចុះហត្ថលេខានៅមុនដំណាច់សប្តាហ៍នេះ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ នឹងនាំយកចំណាប់ខ្មាំងនៅរស់ចំនួន ១០ នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើប្រទេសអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងចំណោមចំណាប់ខ្មាំង២៥១ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយលុកលើសហគមន៍ព្រំដែនអ៊ីស្រាអែលនៅជិតតំបន់ហ្កាហ្សា ៤៩ នាក់នៅតែត្រូវបានឃុំខ្លួនក្នុងទឹកដីនេះ រួមទាំង២៧ នាក់ ដែលទាហានអ៊ីស្រាអែលនិយាយថាពួកគេបានស្លាប់។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាស បាននិយាយថា ឧបសគ្គសំខាន់ៗនៅតែមានក្នុងកិច្ចចរចា ជាពិសេសលំហូរដោយសេរីនៃជំនួយទៅកាន់តំបន់ហ្កាហ្សា ការដកទ័ពអ៊ីស្រាអែលចេញពីដែនដីហ្កាហ្សា និងការធានាពិតប្រាកដសម្រាប់សន្តិភាពយូរអង្វែង។ ប៉ុន្តែក្រុមនេះបានបន្ថែមថា ចំណាត់ការនេះបានបង្ហាញពីភាពបត់បែនដែលត្រូវការហើយបានយល់ព្រមដោះលែងចំណាប់ខ្មាំង១០នាក់ ៕

  • គ្រោះរញ្ជួយដីនៅក្វាតេម៉ាឡា ស្លាប់មនុស្ស២នាក់

    គ្រោះរញ្ជួយដីនៅក្វាតេម៉ាឡា ស្លាប់មនុស្ស២នាក់

    បរទេស ៖ យោងតាមទីភ្នាក់ងារ ការពារជនស៊ីវិល របស់ប្រទេស Guatamala បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដី ក្នុងប្រទេស ដែលស្ថិតនៅតំបន់អាមេរិក កណ្តាល មួយនេះ កាលពីថ្ងៃអង្គារ។ អាជ្ញាធរបានឲ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំង បានបណ្តាលឱ្យមានការខូចខាត នៅទូទាំងប្រទេស។ យោងតាម អ្នកនាំពាក្យ គណៈកម្មាធិការថ្នាក់ជាតិ ទប់ស្កាត់គ្រោះមហន្តរាយ លោក Andres Erazo បាននិយាយថា មានការរអិលបាក់ដី ហើយ កម្ទេចកម្ទីថ្ម បានកប់លើរថយន្ត តាមផ្លូវហាយវេ នាភាគនិរតី នៃ រដ្ឋធានី ក្វាតេម៉ាឡា ។ មន្ត្រីការិយាល័យ និងបុគ្គលិកសន្តិសុខ បានប្រញាប់ប្រញាល់ ជម្លៀសមនុស្ស ចេញពីអគារ ក្រោយកើតមានការរញ្ជួយដីខ្លាំង ចំនួនពីរលើក ដែលមានកម្រិត៤.៧រិចទ័រ និង ៥.៦រិចទ័រ ដែលបានអង្រួនប្រទេសក្វាតេម៉ាឡា និង ថែមទាំងមានការរញ្ជួយ នៅប្រទេសក្បែរខាង គឺ ប្រទេស អែល សាល់វ៉ាឌ័រ ផងដែរ៕…