Category: ព័ត៌មានជាតិ​

  • ភ្លើងឆេះព្រៃដ៏កំណាច បង្ខំបារាំងបិទ ព្រលានយន្តហោះ និងផ្អាកសេវារថភ្លើង

    ភ្លើងឆេះព្រៃដ៏កំណាច បង្ខំបារាំងបិទ ព្រលានយន្តហោះ និងផ្អាកសេវារថភ្លើង

    ប៉ារីស ៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅលេបត្របាក់តំបន់ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃទី៨ ខែកក្កដា ដោយបានបង្ខំឱ្យព្រលានយន្តហោះ Marseille បិទដំណើរការ និងរំខានដល់សេវាកម្មរថភ្លើង។ ការបិទអាកាសយានដ្ឋាន Marseille Provence ជាបណ្ដោះអាសន្ន បានប៉ះពាល់ដល់ជើងហោះហើរជាង៦៨ជើងហោះហើរ។ រីឯការធ្វើដំណើរតាមរថភ្លើងទៅ និង មកពីទីក្រុង Marseille ក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ភ្លើងឆេះព្រៃជាច្រើនទីតាំង ដែលបានឆាបឆេះក្នុងល្បឿនយ៉ាងលឿនប៉ុន្មានថ្ងៃថ្មីៗនេះ នៅភាគខាងត្បូងប្រទេសបារាំង ដោយសារមានការជំរុញពីខ្យល់បក់បោកខ្លាំង បន្ទាប់ពីរលកកំដៅ។ ជាវិធានការបង្ការគ្រោះថ្នាក់ អ្នកពន្លត់អគ្គិភ័យជាង ១,០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើង។ រីឯអាជ្ញាធរបានជម្លៀសប្រជាជនចេញពីលំនៅឋានមួយចំនួន ខណៈដែលមនុស្សជាង ១០០នាក់រងរបួស។ បច្ចុប្បន្ន ភ្នាក់ងារសង្គ្រោះបន្ទាន់នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើនកន្លែងនៅទូទាំងភាគខាងត្បូង និង ខាងជើងប្រទេសបារាំង ចំពេលមានអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង។ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងពីស្នាដៃមនុស្សកំពុងបង្កើនអាំងតង់ស៊ីតេយូរអង្វែង និងភាពញឹកញាប់នៃរលកកំដៅក្តៅខ្លាំង ដែលជាដើមចងដុតបញ្ឆេះភ្លើងឆេះព្រៃ៕

  • អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ

    អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ

    អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ   (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីជូមដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និង ពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។ សេចក្តីជូនដំណឹងដដែលនេះបានឱ្យដឹងថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខ្នាតធំ លំដាប់ 4F នេះ អាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗ…

  • លោក Trump គំរាមបង្កើនសង្គ្រាមពាណិជ្ជកម្មស្របពេលមានភាពច្របូលច្របល់ជុំវិញអត្រាពន្ធថ្មី

    លោក Trump គំរាមបង្កើនសង្គ្រាមពាណិជ្ជកម្មស្របពេលមានភាពច្របូលច្របល់ជុំវិញអត្រាពន្ធថ្មី

    លោក Donald Trump បានប្ដេជ្ញាថានឹងបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកបន្ថែមទៀតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយគំរាមកំហែងពន្ធអាមេរិករហូតដល់ ២០០% លើឱសថបរទេស និង៥០% លើទង់ដែង ស្របពេលមានភាពច្របូកច្របល់យ៉ាងទូលំទូលាយជុំវិញការកែប្រែផែនការរបស់លោក។ ប៉ុន្មានម៉ោងបន្ទាប់ពីបាននិយាយថា កាលបរិច្ឆេទចុងក្រោយរបស់លោកសម្រាប់រលកថ្មីនៃពន្ធកាតព្វកិច្ចដ៏ខ្ពស់គឺ មិនរឹងមាំ១០០% ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រកាសថា គ្មានការពន្យារពេលនឹងត្រូវបានផ្តល់ឱ្យលើសពីថ្ងៃទី១ ខែសីហា នោះទេ។ លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាពុំមានការផ្លាស់ប្តូរកាលបរិច្ឆេទនេះទេ មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើក្រឹត្យ ដែលបានផ្លាស់ប្តូរកាលបរិច្ឆេទដែលដើមឡើយគ្រោងនឹងអនុវត្តចាប់ពីថ្ងៃទី ៩ ខែកក្កដា។ គោលនយោបាយផ្លាស់ប្តូរពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឱ្យបណ្ដាប្រទេសនៅតំបន់អាស៊ី មានការពិបាកជាពិសេស។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកបានប្រកាសពីផែនការដំឡើងពន្ធចូលអាមេរិករហូតដល់ ៤០% លើទំនិញដែលនាំចូលពីប្រទេសចំនួន ១៤ រួមទាំងបង់ក្លាដែស ជប៉ុន និងកូរ៉េខាងត្បូង។ ប៉ុន្តែលោកបានពន្យារពេលផ្អាកលើការអនុវត្តន៍ពន្ធកាតព្វកិច្ច ដោយទុកពេលបីសប្តាហ៍ទៀតសម្រាប់ការចរចា។ យោងតាមលោកTrump លិខិតជាច្រើនទៀត នឹងត្រូវផ្ញើទៅកាន់ប្រទេសនានា ដោយជូនដំណឹងដល់ពួកគេអំពីអត្រាពន្ធថ្មី នៅថ្ងៃនេះ ថ្ងៃស្អែក និងរយៈពេលខ្លីខាងមុខ៕

  • [UPDATE] អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឡើងដល់ជាង១១០នាក់ និងជាង១៨០នាក់បាត់ខ្លួន

    [UPDATE] អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកឡើងដល់ជាង១១០នាក់ និងជាង១៨០នាក់បាត់ខ្លួន

    មនុស្សជាង១១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងយ៉ាងហោចណាស់ជាង១៨០នាក់កំពុងបាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅភាគកណ្តាលរដ្ឋតិចសាស់ បានឈានចូលថ្ងៃទី ៥ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានគ្របដណ្ដប់ទន្លេ ហ្គ័រដាលូប៉េ(Guadalupe) ដោយបានបង្កជាទឹកជំនន់ជន់លិចលំនៅឋាននានា និងជំរំរដូវក្តៅក្នុងតំបន់។ ស្នងការនគរបាលស្រុក Kerr លោក Larry Leitha បាននិយាយក្នុងការធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង១១០នាក់ រួមទាំងកុមារយ៉ាងហោចណាស់២៧នាក់ និងអ្នកប្រឹក្សាមកពីជំរំ Camp Mystic ជាជំរំក្មេងស្រីគ្រីស្ទាន នៅក្នុងស្រុក Kerr ជាទីដែលទឹកជំនន់បានវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតចាប់ពីថ្ងៃទី ៤ខែកក្កដា។ យ៉ាងហោចណាស់មានកុមារចំនួន៣០ នាក់ក្នុងចំណោមអ្នកស្លាប់នៅក្នុងស្រុកនេះ ។ លោក Leitha ដែលបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ស្រុកនេះឡើងដល់ ៨៧ នាក់បាននិយាយថា អ្នកបោះជំរំនៅជំរំ Mystic ៥ នាក់ និងអ្នកប្រឹក្សាម្នាក់នៅតែមិនទាន់រកឃើញ ។  មន្ត្រីនៅក្នុងស្រុក Kendall ក៏បាននិយាយកាលពីថ្ងៃអង្គារផងដែរថាចំនួនអ្នកស្លាប់នៅស្រុកនេះបានកើនឡើងដល់ ៧ នាក់ កើនឡើងពីចំនួន៦នាក់។ នៅក្នុងស្រុក Burnet មនុស្សទី៥ ត្រូវបានបញ្ជាក់ថាបានស្លាប់។ លោក Greg…

  • កោះតៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធសង្គ្រាមដ៏ធំប្រចាំឆ្នាំរយៈពេល ១០ថ្ងៃ ពាក់ព័ន្ធទ័ពបម្រុងរាប់ម៉ឺននាក់

    កោះតៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធសង្គ្រាមដ៏ធំប្រចាំឆ្នាំរយៈពេល ១០ថ្ងៃ ពាក់ព័ន្ធទ័ពបម្រុងរាប់ម៉ឺននាក់

    មន្ត្រីអាជ្ញាធរការពារជាតិជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយាយថា កោះស្វ័យគ្រប់គ្រងមួយនេះបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ខ្លួននាថ្ងៃពុធ (០៩ កក្កដា) នេះ ដោយចាប់ផ្តើមជាមួយនឹងលំហាត់សមនិម្មិតការវាយប្រហារលើប្រព័ន្ធបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធរបស់កោះ មុនពេលក្លែងសេណារីយ៉ូវាយក្រសោបរបស់ប្រទេសចិន។ ដំណាក់កាលដំបូងនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំរយៈពេលសរុប ១០ថ្ងៃនេះ នឹងផ្តោតលើការសាកល្បងពីវិធីសាស្រ្ត ដែលយោធាកោះតៃវ៉ាន់ អាចធ្វើវិមជ្ឈការបញ្ជាការក្នុងករណីមានការវាយប្រហារផ្នែកទំនាក់ទំនង។ ក្នុងពេល ១០ថ្ងៃខាងមុខ សមយុទ្ធនេះនឹងពង្រីកដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់តៃវ៉ាន់ ប្រឆាំងនឹងការប៉ុនប៉ងពេញលេញក្នុងការក្រសោបយកកោះ។ សមយុទ្ធ Han Kuang ប្រចាំឆ្នាំនៅក្នុងឆ្នាំនេះ នឹងប្រមូលផ្ដុំអ្នកបម្រុងច្រើនជាងគេគឺប្រហែល ២២.០០០នាក់ ហើយក៏ជាលើកដំបូងដែលប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំចល័តខ្ពស់ថ្មី ឬហៅថា HIMARS ផលិតដោយក្រុមហ៊ុន Lockheed Martin រួមជាមួយមីស៊ីល Sky Sword ផលិតដោយកោះតៃវ៉ាន់។ ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាជុំវិញកោះក្នុងពេល ៥ឆ្នាំចុងក្រោយនេះ រួមទាំងហ្គេមសង្គ្រាមជាច្រើនជុំផងដែរ។ ទីក្រុងប៉េកាំង មិនដែលច្រានចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយការវាយក្រសោបណាមួយលើកោះតៃវ៉ាន់ អាចបញ្ឆេះជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ៕

  • អបអរសាទរ រុក្ខទិវា ០៩ កក្កដា ២០២៥
  • ក្រសួងបរិស្ថានរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង បញ្ឈប់ដំណើរការ​ឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់

    ក្រសួងបរិស្ថានរោងចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង បញ្ឈប់ដំណើរការ​ឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. បញ្ឈប់ដំណើរការឡដុតទាំងពីរទីតាំងក្នុងផលិតកម្មជាបន្ទាន់។ សូមបញ្ជាក់ថា ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ជាប្រភេទរោង​ចក្រផលិត គ្រឿងបង្គុំ-បន្ទាប់បន្សំ ស្បែកជើង ដែលមានអាសយដ្ឋានស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានបង្កឱ្យមានការបំពុលខ្យល់សាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដែលក្រសួងបរិស្ថាន បានរកឃើញ នៅ​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា ១៥៦ មាត្រា៣១២ មាត្រា៣១៣ មាត្រា៣១៤ មាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី “ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង”។ ក្នុងន័យនេះ ដើម្បីការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលខ្យល់ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន ក្រសួង​បរិស្ថាន​សម្រេច ឱ្យក្រុមហ៊ុនបញ្ឈប់ដំណើរការ ឡដុតទាំងពីរទីតាំង ក្នុងផលិតកម្មជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ…

  • កម្ពុជាកំពុងឆក់ឱកាសពង្រីកទីផ្សារ ស្របពេលដែល អាម៉េរិកកំពុងតម្លើងពន្ធ​យ៉ាងខ្ពស់ ទាំងទៅលើកម្ពុជា និង បណ្តាប្រទេសដទៃទៀត

    កម្ពុជាកំពុងឆក់ឱកាសពង្រីកទីផ្សារ ស្របពេលដែល អាម៉េរិកកំពុងតម្លើងពន្ធ​យ៉ាងខ្ពស់ ទាំងទៅលើកម្ពុជា និង បណ្តាប្រទេសដទៃទៀត

    (ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ច​សម្របសម្រួល​ទំនាក់​ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកបានថ្លែងថា លោក​ជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកំពុងចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ជាមួយប្រទេសមួយចំនួនបន្ថែមទៀត។កម្ពុជាកំពុងពង្រីកទីផ្សារជាមួយបណ្តា​ប្រទេសផ្សេងៗទៀត ដោយយើងមិនបានពឹងផ្អែកតែទៅលើទីផ្សារតែមួយទេ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បែបនេះធ្វើ​ឡើងក្នុងសន្និសីទសារព័ត៌មាននាសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ ឱ្យដឹងថា” យើងយកឱកាសនេះដើម្បីធ្វើប្រព្រឹត្តកម្ម សេដ្ចកិច្ចរបស់យើងផង យើងពង្រីកទីផ្សារ​ឱ្យបានច្រើនផង ជាពិសេសទីផ្សារធំៗដូចជាប្រទេសចិន” ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចានថុល បានថ្លែងបញ្ជាក់ដែរថា”យើងបានចូលរួមកិច្ចប្រជុំ​ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនៅថ្ងៃខាងមុខយើង​នឹង​មាន​កិច្ចប្រជុំបន្ថែមទៀត ដើម្បីរកនីតិវិធីធ្វើយ៉ាងណានាំផលិតផល, កសិកផល​កសិកម្ម យើងទៅកាន់ទីផ្សារប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។នេះជាការងារ​ដែល​ក្រសួងពាណិជ្ជកម្មកំពុងធ្វើ ហើយយើងនឹងប្រជុំជាមួយសម្តេច បវរធិបតី នៅថ្ងៃទី១៦ខាងមុខ ដើម្បីពង្រីកទីផ្សារប្រទេសចិន។ យើងមានវិធានការសព្វគ្រប់​យ៉ាងអស់ហើយ”។ គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិក បានទម្លាក់តម្លៃពន្ធជាមួយកម្ពុជាពី ៤៩ភាគរយ មក​នៅ​ត្រឹម ៣៦ភាគរយ ពោលគឺបានថយចុះចំនួន ១៣ភាគរយ…

  • រដ្ឋបាលជលផល ប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧

    រដ្ឋបាលជលផល ប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧

    (ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បាន​ប្រកាសពីការរៀបចំដេញថ្លៃឈ្នួលដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង​ដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ​ឆ្នាំ២០២៥-២០២៦ និងឆ្នាំ២០២៦-២០២៧ ។ យោងតាមសេចក្តីជូន​ដំណឹង​របស់រដ្ឋបាលជលផល បានបញ្ជាក់ថា កាលបរិច្ឆេតនៃការរៀបចំដេញថ្លៃរួមមាន នៅខេត្តព្រៃវែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ កក្កដា ២០២៥, រាជធានីភ្នំពេញ នៅថ្ងៃ​ទី១ ខែសីហា ២០២៥ និងនៅខេត្តកណ្តាលនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ។ នៅក្នុងលិខិតដដែល បានបញ្ជាក់ទៀតថា ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមដេញថ្លៃ​ដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ និងដាយបង្កង នៅ​ខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំដេញថ្លៃធ្វើអាជីវកម្ម ឲ្យបាន១០ថ្ងៃ មុនកាល​បរិច្ឆេទដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាល និងខណ្ឌរដ្ឋបាលជលផលភ្នំពេញ ដែលត្រូវដាក់ពាក្យស្នើសុំនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី- ខេត្តនីមួយៗ។ ដោយឡែក ចំពោះមន្ត្រីរាជការ មិនអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំដេញថ្លៃឡើយ ។ នៅទន្ទឹមនឹងគ្នានោះ…

  • កូរ៉េខាងត្បូងចែកលុយឲ្យប្រជាជនម្នាក់ ១១០ ដុល្លារ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក

    កូរ៉េខាងត្បូងចែកលុយឲ្យប្រជាជនម្នាក់ ១១០ ដុល្លារ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក

    សេអ៊ូល ៖ poរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចាប់ផ្តើមកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាជនទូទាំងប្រទេស ជាការលើកទឹកចិត្តមួយដែលក្រុមមន្ត្រីពណ៌នាថា ជា “ប័ណ្ណសាច់ប្រាក់សម្រាប់ប្រើប្រាស់” បង្កើនការចំណាយក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចដែលដាំក្បាលចុះ ស្ទុះងើបឡើងវិញ នេះបើតាមសារព័ត៌មាន Korea Herald ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា។ យោងតាមសារព័ត៌មាន RT, គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាបន្ថែមទំហំ ២៣.៣ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រសប្តាហ៍មុន។ កម្មវិធីនេះទៀតសោត គ្រោងនឹងចាប់ផ្តើមដាក់ដំណើរការចាប់ពីថ្ងៃទី២១ ខែកក្កដា ហើយបន្តរហូតដល់ថ្ងៃទី១២ ខែកញ្ញាខាងមុខ។ អនុរដ្ឋមន្ត្រីមហាផ្ទៃកូរ៉េខាងត្បូង លោក Kim Min-jae ដែលដឹកនាំក្រុមការងារអន្តរកម្មត្រួតពិនិត្យគំនិតផ្តួចផ្តើមនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងធានាដល់ដំណើរការទូទាត់លុយឱ្យមានភាពហ្មត់ចត់ ដូច្នេះលុយទាំងនោះនឹងអាចបម្រើជាកាតាលីករ លើកស្ទួយក្បាលម៉ាស៊ីនសេដ្ឋកិច្ចស្ទុះងើបឡើងវិញ តាមរយៈការជំរុញការប្រើប្រាស់ និងគាំទ្រប្រជាជនមានចំណូលទាប។ ការទូទាត់ជុំលើកដំបូង ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ នឹងទទួលបានលុយ ១១០ដុល្លារពីគំនិតផ្តួចផ្តើមនេះ។ ការចែកលុយនេះ នឹងធ្វើឡើងតាមរយៈប័ណ្ណឥណទាន ឬឥណពន្ធ, កាតបង់ប្រាក់ជាមុន ឬវិញ្ញាបនបត្រអំណោយដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់។ ហើយលុយជំនួយបន្ថែមនឹងកំណត់គោលដៅផ្តល់ជូនដល់ក្រុមជនងាយរងគ្រោះ។ ការទូទាត់ជុំទីពីរ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលាខាងមុខ ដែលនឹងផ្តល់លុយ ៧៣ដុល្លារ…