Category: ព័ត៌មានជាតិ
-

អ៊ីស្រាអែលនិងអាមេរិកជួបគ្នា អួតពីការវាយអ៊ីរ៉ង់
បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល លោក Netanyahu និង រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth កាលពីថ្ងៃពុធ បានជួបគ្នានិយាយអួតពីការវាយប្រហារ របស់ប្រទេសទាំងពីរ ទៅលើប្រទេសអ៊ីរ៉ង់។ អំឡុងជំនួប នៅក្នុងទីក្រុង Washington, DC នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសរសើរពីយោធាអាមេរិក និង ទីបញ្ជាការកណ្តាល CENTCOM។ លោក Netanyahu បាននិយាយថា «អ្នកមានអំណរគុណ របស់ប្រជាជនអ៊ីស្រាអែល និង រដ្ឋ អ៊ីស្រាអែល» ដោយហៅការបង្ហាញអំណាចយោធាអាមេរិក នាពេលថ្មីៗនេះ «ជាការគ្រហឹម របស់សត្វតោ ពីរក្បាល… ដែលបានឮ នៅជុំវិញពិភពលោក»។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Hegseth វិញ បាននិយាយដែរថា ប្រតិបត្តិការនេះ បានផ្ញើសារ មិនត្រឹមតែទៅកាន់ប្រទេសអ៊ីរ៉ង់ ប៉ុណ្ណោះទេ ប៉ុន្តែ ទៅកាន់ “ពិភពលោក” ខណៈដែលលោកបាន អរគុណអ៊ីស្រាអែល…
-

ជប៉ុនផ្តើមដាក់ពង្រាយកងឧទ្ធម្ភាគចក្រ Osprey នៅមូលដ្ឋានទ័ពថ្មី
តូក្យូ ៖ កងទ័ពជប៉ុន នៅថ្ងៃទី៩ ខែកក្កដា ចាប់ផ្តើមដាក់ពង្រាយកងឧទ្ធម្ភាគចក្រ V-22 Ospreys នៅឯមូលដ្ឋានទ័ពអចិន្ត្រៃយ៍ថ្មី ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន ដែលនេះជាការពង្រឹងផ្នែកការពារជាតិ ចំពេលមានភាពតានតឹងក្នុងតំបន់ ពិសេសកូរ៉េខាងជើង និងចិន។ ចំណាត់ការនេះ គឺជាផ្នែកមួយនៃការបង្កើនកម្លាំងយោធារបស់ប្រទេសជប៉ុន ជាពិសេសនៅតំបន់ភាគនិរតី ពោលគឺផ្តោតចម្បងលើការរារាំងសកម្មភាពវាទទីដែនសមុទ្រកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។ កងកម្លាំងស្វ័យការពារជើងគោករបស់ជប៉ុននិយាយថា ក្រុមដំបូងនៃកងឧទ្ធម្ភាគចក្រ Ospreys ចំនួន១៧គ្រឿងបានហោះហើរទៅដល់មូលដ្ឋានទ័ពថ្មី Camp Saga ហើយនៅសេសសល់ទៀតនឹងហោះហើរមកដល់នាពាក់កណ្តាលខែសីហាខាងមុខ។ យ៉ាងណា ការប្រើប្រាស់ឧទ្ធម្ភាគចក្រ Ospreys V-22 នៅតែមានភាពចម្រូងចម្រាសនៅក្នុងប្រទេសជប៉ុន ជាពិសេសនៅភាគខាងត្បូង ដោយសារតែកើតមានឧបទ្ទវហេតុជាបន្តបន្ទាប់ទាក់ទងនឹងឧទ្ធម្ភាគចក្រដែលផលិតដោយអាមេរិកមួយនេះ។ ជាក់ស្តែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ឧទ្ធម្ភាគចក្រ Osprey របស់កងទ័ពអាកាសអាមេរិកបានធ្លាក់នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត។ ចំណែកនៅខែតុលា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ Osprey កងទ័ពជប៉ុន បានហោះផ្អៀង និងបុកដី នៅពេលព្យាយាមហោះហើរ អំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយយោធាអាមេរិក។ ហើយការស៊ើបអង្កេតបានរកឃើញថា បញ្ហានេះកំហុសរបស់មនុស្ស៕ ប្រភព ៖ AP
-

ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ, លោកប្រធានក្រុមហ៊ុនបានជម្រាបជូនដោយសង្ខេបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ ក្រៅពីវិស័យអាកាសចរ, លោកប្រធានក្រុមហ៊ុនក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ…
-

កម្ពុជា-ឆែក មានទំនាក់ទំនងល្អប្រសើរ និងមានកិច្ចសហប្រតិបត្ដិការកាន់តែមានភាពរីកចម្រើន
(ភ្នំពេញ)៖ បច្ចុប្បន្ន កម្ពុជា-ឆែក មានទំនាក់ទំនងល្អប្រសើរ និងមានកិច្ចសហប្រតិបត្ដិការ កាន់តែមានភាពរីកចម្រើន ។ ការលើកឡើងបែបនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រយ:ពេលកន្លងមកដែល ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បំពេញភារកិច្ចនៅកម្ពុជា គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ឆែក ឱ្យកាន់តែល្អប្រសើរ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆែក គឺតែងតែនៅជាមួយកម្ពុជាគ្រប់កាល:ទេស: ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ហើយឆែក បានជួយមកកម្ពុជា ឱ្យតម្លៃកម្ពុជា…
-

រុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០
ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចាប់ពីឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ។ ឯកឧត្តម Anatoly Borovik បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា។ ឯកឧត្តម Borovik បន្តថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកក្កដានេះ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសម៉ាឡេស៊ី ហើយក្នុងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទម្រង់ រុស្ស៊ី-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ានផងដែរ។ ឯកឧត្តម Borovik បន្ថែមថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរុស្ស៊ី-អាស៊ាន ទីក្រុងម៉ូស្គូរំពឹងថា នឹងមានកិច្ចសន្ទនាបែបស្ថាបនាលើប្រធានបទជាច្រើននៃអន្តរកម្មជាមួយអាស៊ាន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងសង្គម សម្រាប់ឆ្នាំ២០២៦រហូតដល់ឆ្នាំ២០៣០ខាងមុខ ។ ឯកឧត្តមអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះដែរ រុស្ស៊ីបន្តគាំទ្រនូវការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយស្នើគំនិតផ្តួចផ្តើមថ្មី ដែលជាការបង្កើតយន្តការក្នុងតំបន់សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំរាមកំហែងនៃជំងឺរាតត្បាត និងការធានានូវកំណើនសេដ្ឋកិច្ច…
-

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។
-

ឥណ្ឌា ៖ បាក់ស្ពានឡានធ្លាក់ចូលទន្លេស្តែងៗ ស្លាប់មនុស្ស៩នាក់
បរទេស ៖ មនុស្ស យ៉ាងហោចណាស់ ចំនួន៩នាក់បានស្លាប់ បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេមួយ បានបាក់ នៅក្នុងរដ្ឋ Gujarat ភាគខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Press Trust of India។ លោក Rushikesh Patel រដ្ឋមន្ត្រីសុខាភិបាល នៃរដ្ឋ Gujarat បាននិយាយថា រថយន្តជាច្រើនគ្រឿង បានស្ថិតនៅលើស្ពាន ក្នុងពេលដែលផ្នែកមួយ នៃស្ពានបានដួលរលំ បញ្ជូនមនុស្ស ជាច្រើននាក់ ធ្លាក់ចូលទៅក្នុងទន្លេ។ លោកបាននិយាយថា ក្រៅពីស្លាប់មនុស្សជិត១០នាក់ ក៏មានមនុស្ស៩នាក់ ត្រូវបានជួយសង្គ្រោះ ផងដែរ។ ស្ពាន ដែលត្រូវបានសាងសង់ ក្នុងឆ្នាំ១៩៨៥មួយនេះ ស្ថិតនៅក្នុងស្រុក Vadodara នៃរដ្ឋ Gujarat ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ។ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសឥណ្ឌាត្រូវបានបំផ្លាញ ជាយូរមកហើយ ដោយការព្រួយបារម្ភអំពីសុវត្ថិភាព ដែលពេលខ្លះ នាំឱ្យមានគ្រោះមហន្តរាយធំៗ នៅលើផ្លូវហាយវ៉េ និងស្ពាន។ នៅឆ្នាំ២០២២…
-

អ៊ីស្រាអែលគ្រោងប្រមូលប្រជាជនហ្គាហ្សាទាំងអស់នៅជុំគ្នា ក្នុងទីក្រុង «មនុស្សធម៌» ថ្មីមួយ ញែកឲ្យដាច់ពីពួកហាម៉ាស់
រទេស ៖ អ៊ីស្រាអែលកំពុងរៀបចំបង្កើតទីក្រុង «មនុស្សធម៌» ថ្មីមួយ ប្រមូលផ្តុំ ប្រជាជនហ្គាហ្សាទាំងជាង២លាននាក់ រស់នៅជុំគ្នា ហើយញែកឲ្យដាច់ ពីក្រុមប្រដាប់អាវុធ ហាម៉ាស់ នេះបើតាមការបញ្ជាក់ពីសំណាក់ លោករដ្ឋមន្ត្រីការពារជាតិ Israel Katz ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី៨ ខែកក្កដា។ លោក Israel Katz បានអះអាងថា ទីតាំងមនុស្សធម៌ មួយនេះ ស្ថិតនៅក្នុង ទីក្រុង Rafah នៅភាគខាងត្បូង តំបន់ Gaza Strip។ លោកអះអាងថា ជាដំណាក់កាលដំបូង “ទីក្រុងមនុស្សធម៌” នេះ នឹងអាចផ្ទុកជនជាតិប៉ាឡេស្ទីន ប្រហែល ៦០ម៉ឺននាក់ ហើយបន្តបន្ទាប់មក ប្រជាជនសរុប ប្រមាណ ២.២លាននាក់ នឹងត្រូវបានដាក់ចូលទៅក្នុង “ទីក្រុង” នេះ តែមួយ ហើយ ត្រូវបានធានា ដោយយោធាអ៊ីស្រាអែល ពីចម្ងាយ តែ គ្មានការពាក់ព័ន្ធ នឹងអង្គការអន្តរជាតិ។…
-

លោក Trump ចង់ឲ្យកូរ៉េខាងត្បូងចេញថ្លៃការពារឲ្យទាហានអាមេរិក ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើង ប្រាប់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែកក្កដា ថា កូរ៉េខាងត្បូងគួរតែចេញលុយថ្លៃការពារឲ្យក្រុមទាហានអាមេរិក ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយថែមទាំងអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល គួរតែចំណាយ សម្រាប់វិស័យការពារជាតិ ខ្លួនឯង។ ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា បំណងរបស់លោក Trump ត្រូវបានបង្ហាញឲ្យដឹង នៅក្រោយ១ថ្ងៃ ដែលលោកបានព្រមានថា គ្រោងនឹងតំឡើងពន្ធ ២៥ភាគរយ លើការនាំចូលទំនិញ របស់កូរ៉េខាងត្បូង។ លោក Trump បានអះអាងថា ការចំណាយលុយ របស់កូរ៉េខាងត្បូង ក្នុងទំហំនេះ ក៏ជាផ្នែកមួយ នៃការចរចាពាណិជ្ជកម្ម ផងដែរ។ លោក Trump បានប្រាប់ថា ជារឿងអយុត្តិធម៌ណាស់ ដែលអាមេរិក ផ្គត់ផ្គង់យោធា ដល់ប្រទេសជាច្រើន ក្នុងនោះ លោកអះអាងថា កូរ៉េខាងត្បូង កំពុងរកលុយបានច្រើន ខ្លាំងណាស់ ហើយបើសេដ្ឋកិច្ចល្អខ្លាំងហើយ កូរ៉េខាងត្បូង គួរតែចំណាយ សម្រាប់យោធា…
-

រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅដល់ម៉ាឡេស៊ី
រទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោក Marco Rubio បានធ្វើដំណើរ ទៅកាន់ទីក្រុង Kuala Lumpur នៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកត្រៀមចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ីបូព៌ា ដែលនឹងឃើញមាន ភាគីប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ចូលរួមផងដែរ។ លោកក៏នឹងជួប ជាមួយ លោក Anwar ប្រធានប្តូរវេនអាស៊ាន និងជានាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ហើយ ក៏នឹងជួបពិភាក្សាត្រីភាគី ជាមួយហ្វីលីពីន និងជប៉ុន ទៀតផង។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា បញ្ហាពន្ធគយ ត្រូវបានគេរំពឹងថា នឹងត្រូវបានលើកឡើង នៅក្នុងកិច្ចពិភាក្សា នៅទីក្រុង Kuala Lumpur ហើយថា លោក Rubio ទំនងជានឹងប្រាប់អាស៊ានថា សហរដ្ឋអាមេរិកចង់ “ធ្វើឱ្យមានតុល្យភាពឡើងវិញ” នូវ ទំនាក់ទំនងពាណិជ្ជកម្ម រវាងអាស៊ាន និង…