Category: ព័ត៌មានជាតិ
-

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុបនោះទេ
(កំពង់ស្ពឺ)៖ កម្ពុជា គ្មានបំណងលុបចោលការប្រឡង បាក់ឌុប នោះទេ ។ កម្ពុជា នៅតែបន្តអនុវត្តការប្រឡង ដើម្បីពង្រឹងសមត្ថភាពសិស្ស ។ កម្ពុជា អាចបំបាត់ការប្រឡងបាក់ឌុបបាន លុះត្រាតែការពង្រឹងការសិក្សារបស់សិស្ស មានប្រសិទ្ធិភាពចាប់ពីថ្នាក់បឋមឡើងទៅ ។ នេះជាការគួសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សម្ដេចធិបតី ថ្លែងដូច្នេះថា ការប្រលងបាក់ឌុបនេះ នៅប្រទេសខ្លះ មិនមានទេ ដូចជានៅអាមេរិក មិនមានទេ ដោយគេយកពិន្ទុឆមាស ប្រចាំឆ្នាំ ហើយគេឱ្យជាប់ តែនៅកម្ពុជា ការប្រលងមួយៗ គឺជាការធ្វើតេស្តដើម្បីកំណត់និយាម ហើយវាយតម្លៃ…
-

ប្រមុខការទូតអាមេរិកនឹងហោះទៅកាន់អាស៊ីជាលើកដំបូង
វ៉ាស៊ីនតោន ៖ លោក Marco Rubio នឹងហោះហើរបោះពួយសំដៅឆ្ពោះទៅកាន់តំបន់អាស៊ីជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងជារដ្ឋមន្រ្តីការបរទេសអាមេរិកផ្លូវការ ហើយដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ លោកគ្រោងឈប់សំចតនៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តអាស៊ាន។ ការិយាល័យរដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយនៅថ្ងៃទី៧ ខែកក្កដាថា លោក Rubio ដែលបច្ចុប្បន្នកាន់មុខតំណែងជាទីប្រឹក្សាសន្តិសុខអាមេរិកជាតិផងនោះ នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់គាត់ នៅក្នុងថ្ងៃអង្គារនេះតែម្តង ជាមួយនឹងការផ្តល់អទិភាពចម្បងលើគោលនយោបាយអាមេរិកនៅអាស៊ី។ ការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតកំពូលអាមេរិកវ័យ ៥៤ឆ្នាំរូបនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ផ្តោតសំខាន់តែទៅលើសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់តំបន់អាស៊ី ក្នុងនាមជារដ្ឋមន្ត្រីការបរទេស លោក Rubio នឹងផ្តោតសំខាន់លើការបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី បើកចំហ និងសុវត្ថិភាព។ ប្រភពបានបង្ហើបឱ្យដឹងថា នៅពេលឈប់សំចតក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ជាទីដែលលោក Rubio នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ព្រមទាំងប្រមុខការទូតចិន លោក Wang Yi៕…
-

ព្រះមហាក្សត្រកម្ពុជា៖ការចុះតំបន់ប្រាសាទសំបូរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឱ្យព្រះរាជាណាចក្រ កម្ពុជាបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូលថា ការចុះតំបន់ប្រាសាទសំបូរទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។ ព្រះរាជសារ អបអរសាទរខួបជាប្រវត្តិសាស្ត្រ៨ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទ សំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក៨កក្កដាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានគូសរំលេចថា ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ជាសម្បត្តិវប្បធម៌ជាតិ ផងនិងជាបេតិកភណ្ឌពិភពលោកផង ។ការចុះបញ្ជីនេះជួយថែរក្សានិងអភិរក្ស ប្រាសាទសំបូរព្រៃគុក ឱ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា ។ការចុះបញ្ជីនេះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ បន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។ ព្រះករុណាព្រះមហាក្សត្របានបន្តថា “ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែង នូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណា ” ព្រះបរមរតនកោដ្ឋ ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ច…
-

ប្រធានាធិបតីអ៊ីរ៉ង់ចោទអ៊ីស្រាអែលប៉ុនប៉ងធ្វើឃាតខ្លួន
តេហេរ៉ង់ ៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលប៉ុនប៉ងធ្វើឃាតរូបលោក ក្នុងអំឡុងពេលផ្ទុះសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមុន។ ឆ្លើយតបសំណួររបស់អ្នកកាសែតជើងចាស់អាមេរិក លោក Tucker Carlson ថាតើគាត់ជឿថា អ៊ីស្រាអែលបានព្យាយាមសម្លាប់គាត់ដែរឬទេ? លោកប្រធានាធិបតី Pezeshkian បាននិយាយថា បាទ… អ៊ីស្រាអែលពិតជាបានព្យាយាមធ្វើឃាតលោក ប៉ុន្តែពួកគេបានបរាជ័យ។ លោកប្រធានាធិបតី Pezeshkian បន្ថែមថា ខ្ញុំកំពុងនៅក្នុងកិច្ចប្រជុំមួយ… ពួកគេបានព្យាយាមទម្លាក់គ្រាប់បែកលើទីតាំងដែលយើងកំពុងរៀបចំកិច្ចប្រជុំនោះ។ លោកថា ចំពោះរឿងនេះ អាមេរិកមិនមែនជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោកទេ វាគឺជាការសម្រេចចិត្តរបស់អ៊ីស្រាអែលខ្លួនឯងផ្ទាល់។ ការអះអាងបែបនេះរបស់លោកប្រធានាធិបតី Pezeshkian កើតឡើងតិចជាងមួយខែបន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅថ្ងៃទី១៣ ខែមិថុនា ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធាកំពូលៗ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាច្រើន។ ហើយសង្រ្គាមរយៈពេល១២ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនេះ អាមេរិកក៏បានលូកដៃចូលដោយផ្ទាល់ផងដែរ ដោយបានបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង មានដូចជា Fordo, Isfahan និង Natanz។ ក្រោយមក ក៏មក៏មានបទឈប់បាញ់រវាង អ៊ីរ៉ង់ និនិងអ៊ីស្រាអែលចាប់ តាំង ពី ថ្ងៃ ទី២៤ ខែមិថុនា៕
-

មហាសេដ្ឋី Elon Musk នឹងដឹកនាំគណបក្សថ្មី America Party តតាំងជាមួយ លោក Trump
បរទេស ៖ លោក មហាសេដ្ឋី Elon Musk បានឲ្យដឹង កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា ថា លោកនឹងដឹកនាំគណបក្សថ្មី America Party ប្រជែង តតាំងជាមួយ លោកប្រធានាធិបតី Donald Trump ពោលគឺបន្ទាប់ពីសម្ព័ន្ធមិត្តដ៏ជិតស្និតនឹងគ្នា ទាំងពីរនាក់ បានផ្ទុះសង្គ្រាមពាក្យសម្តី ជាមួយគ្នា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN។ លោក Elon Musk បានអះអាង តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មូលហេតុ នៃការបង្កើតគណបក្សថ្មីនេះ គឺដោយសារតែ សហរដ្ឋអាមេរិក កំពុងចាយខ្ជះខ្ជាយ, មានអំពើពុករលួយ ហើយប្រជាជនរស់នៅក្នុងប្រព័ន្ធបក្សតែមួយ មិនមែនជាលទ្ធិប្រជាធិបតេយ្យ ហើយបក្សថ្មីនេះ នឹងនាំមកនូវសេរីភាពឡើងវិញ សម្រាប់ពលរដ្ឋអាមរិក។ បុរសមានដើមកំណើត នៅអាហ្វ្រិកខាងត្បូង រូបនេះ បានឲ្យដឹងផងដែរថា គណបក្ស America Party នឹងក្លាយជាកម្លាំងនយោបាយសកម្ម ក្នុងអំឡុងពេលការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅឆ្នាំក្រោយ ហើយអះអាងថា…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើសារអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើសារអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥) តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ។ “កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”
-

ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី»គោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាបាល ជំរុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ
ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី»គោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យអាណាព្យាបាល ជំរុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្នមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» រៀបចំឡើងក្នុងគោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ចេះអនាម័យ សម្អាតខ្លួនប្រាណ និងដើម្បីអគុណចំពោះលោកគ្រូ អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្ស កន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជម្រុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ ក៏ដូចជាឱ្យកុមារដឹងថា ក្រៅពីឪពុកម្តាយ ឬអាណាព្យាបាលនៅផ្ទះ មានប៉ាម៉ានីម្នាក់ទៀត ចាំជួយទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះកូនៗ និងចែករំលែកក្តីស្រលាញ់ពីប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ពិសេសបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្តនានា។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការងារសារធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញ សួរសុខទុក្ខកុមារ អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម…
-

លោក Netanyahu ជឿថានឹងមានបទឈប់បាញ់ ក្រោយជួបលោក Trump
បរទេស ៖ លោក Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល បាននិយាយថា ជំនួបរបស់លោក ជាមួយលោក Trump អាចជួយជំរុញឲ្យមានកិច្ចព្រមព្រៀង នៅតំបន់ Gaza។ លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអាទិត្យថា លោករំពឹងពីកិច្ចប្រជុំ នាពេលខាងមុខ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលអាចជួយជំរុញ ឱ្យមានកិច្ចព្រមព្រៀង «បទឈប់បាញ់» និង ការដោះលែងចំណាប់ខ្មាំង។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន បែបនេះ នៅឯអាកាសយានដ្ឋាន Ben Gurion មុនពេលឡើងយន្តហោះប្រធានាធិបតី ទៅកាន់ទីក្រុង Washington។ លោក បានអះអាងថា «យើងកំពុងធ្វើការ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដែលយើងបានពិភាក្សា ក្រោមលក្ខខណ្ឌបានព្រមព្រៀងគ្នា…ខ្ញុំបានបញ្ជូនក្រុមចរចា ទៅកាន់ទីក្រុង Doha ជាមួយនឹងការណែនាំ ច្បាស់លាស់…ខ្ញុំគិតថា កិច្ចប្រជុំជាមួយប្រធានាធិបតី Trump ពិតជាអាចជួយជំរុញ ដល់កិច្ចព្រមព្រៀងនេះ ដែលយើងទាំងអស់គ្នា សង្ឃឹម»។…
-

លោក ពូទីន ចូលរួមវេទិកា «អ្វីគ្រប់យ៉ាងដើម្បីជ័យជំនះ!»
បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួម ក្នុងវេទិកា «អ្វីគ្រប់យ៉ាងដើម្បីជ័យជំនះ!» កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនា តាំងបង្ហាញ នៅក្នុងវេទិកា «អ្វីគ្រប់យ៉ាងសម្រាប់ជ័យជំនះ» ដែលត្រូវបានរៀបចំឡើង ដោយចលនារណសិរ្សប្រជាជនគាំទ្ររដ្ឋាភិបាល។ លោក ពូទីន បានឧទ្ទិស ដល់បេសកកម្មមនុស្សធម៌ និងការអភិវឌ្ឍន៍ ក្នុងគោលបំណងជម្លៀសទាហាន ដែលមានរងរបួស ចេញពីសមរភូមិ ក្នុងការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន។ ថ្លែងទៅកាន់ អ្នកទស្សនា នៅក្នុងវេទិកានេះ លោក ពូទីន បានបញ្ជាក់ថា ក្នុងរយៈពេលបីឆ្នាំ ចុងក្រោយនេះ ប្រាក់សរុបចំនួន៧៩៨លានដុល្លារ ត្រូវបានស្នើឡើង ដោយរណសិរ្សប្រជាជន ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាពិសេស ក្នុងចំណោមសម្ភារៈផ្សេងៗទៀត»៕ ប្រភពពី AFP
-

លោក Khamenei មេធំអ៊ីរ៉ង់បង្ហាញខ្លួនជាសាធារណៈលើកដំបូង តាំងពីផ្ទុះសង្គ្រាម
បរទេស ៖ មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ លោក Khamenei បានបង្ហាញខ្លួន ជាសាធារណៈ លើកដំបូង ចាប់តាំងពីប្រទេសជាតិ មានសង្គ្រាម ជាមួយប្រទេសអ៊ីស្រាអែល។ លោក Ayatollah Ali Khamenei បានចូលរួមពិធីសាសនា ក្នុងទីក្រុង Tehran កាលពីចុងសប្តាហ៍មុន បើយោងតាមរូបភាព ដែលត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហើយជាការបង្ហាញ ជាសាធារណៈលើកដំបូង របស់មេដឹកនាំកំពូលរូបនេះ ចាប់តាំងពីមានបទឈប់បាញ់ ជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី២៤ ខែមិថុនា។ វីដេអូដែលចាក់ផ្សាយ ដោយទូរទស្សន៍រដ្ឋ បង្ហាញពីលោក Ali Khamenei ស្វាគមន៍អ្នកគោរពបូជា នៅវិហារឥស្លាមមួយ ក្នុងអំឡុងពេលពិធីរំលឹកខួប ពាក់ព័ន្ធនឹងអ្នកដែលទទួលរងនូវការបៀតបៀន, តស៊ូមតិ និង លះបង់ ឈ្មោះ Imam Hussein ដែលជាកាលបរិច្ឆេទដ៏សំខាន់ សម្រាប់អ្នកកាន់សាសនា អ៊ីស្លាម Shia។ ការបង្ហាញខ្លួនចុងក្រោយ របស់ លោក Ali Khamenei គឺនៅថ្ងៃទី១៨…