Category: ព័ត៌មានជាតិ
-

មនុស្សជាង ១ លាននាក់នៅហ្គាហ្សា ត្រូវការជំនួយសម្រាប់ទីជម្រកបន្ទាន់
ហ្គាហ្សា ៖ មនុស្សជាង ១ លាននាក់ ឬស្ទើរតែគ្រប់គ្នានៅក្នុងតំបន់ហ្គាហ្សា នៅតែត្រូវការជំនួយសម្រាប់ទីជម្រកជាបន្ទាន់ ។ នេះបើតាមការបញ្ជាក់ពីការិយាល័យអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ។ ការិយាល័យនេះបន្តថា តម្រូវការជំនួយសម្រាប់ទីជម្រកនៅតែមាន ទោះបីជាអ្នកផ្តល់ជំនួយមនុស្សធម៌បានចែកចាយតង់រាប់ពាន់ និងក្រណាត់តង់រាប់ម៉ឺន និងសម្ភារៈផ្សេងទៀតនៅទូទាំងតំបន់នេះ ចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ។ ការិយាល័យនេះបានដកស្រង់សម្តីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិថា អ្នកផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា នៅតែបន្តជួយគ្រួសារងាយរងគ្រោះបំផុត ខណៈស្ថានភាពរដូវរងាដ៏អាក្រក់ធ្វើឲ្យប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ កំពុងបន្តស៊ូទ្រាំរស់នៅក្នុងតង់បណ្តោះអាសន្នដែលបានខូចខាតដោយសារភ្លៀង ខ្យល់ និងរលកទឹកសមុទ្រ ។ ជាមួយគ្នានេះ ដៃគូអង្គការសហប្រជាជាតិដែលធ្វើការក្នុងវិស័យធនធានទឹក អនាម័យ និងសុខភាព កំពុងជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងកាកសំណល់រឹង ខណៈដែលគម្លាតកាន់តែធំរវាងបរិមាណដែលប្រមូលបាន និងប្រើប្រាស់ ដោយសារតែមិនអាចទៅដល់កន្លែងចាក់សំរាម ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និង កង្វះខាតប្រេងឥន្ធនៈ ។ ទោះបីជាមានឧបសគ្គក៏ដោយ ក៏ក្រុមការងារដែលគាំទ្រដោយមូលនិធិកុមារអង្គការសហប្រជាជាតិ បានយកកាកសំណល់រឹងចំនួន ១.០០០តោនចេញជារៀងរាល់ខែ ចាប់តាំងពីមានបទឈប់បាញ់ ដែលជួយការពារសុខុមាលភាព និងសុខភាពរបស់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ៕ ប្រភព ៖ ស៊ីនហួ
-

លោក ត្រាំ ថា អាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា រួមទាំងទុនបម្រុងប្រេងដ៏ធំ ក្រោយផ្តួលរលំរបបលោក ម៉ាឌូរ៉ូ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ហើយទាញយកទុនបម្រុងប្រេងដ៏ច្រើនរបស់ប្រទេសនេះ បន្ទាប់ពីបានចាប់ខ្លួនមេដឹកនាំឆ្វេងនិយម លោក នីកូឡាស់ ម៉ាឌូរ៉ូ កំឡុងពេលវាយឆ្មក់ទម្លាក់គ្រាប់បែកលើរដ្ឋធានីការ៉ាកាស់ ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP, លោកប្រធានាធិបតីវេណេស៊ុយអេឡា ម៉ាឌូរ៉ូ និងភរិយា ត្រូវបានបញ្ជូនតាមជើងហោះហើរទៅដល់ទីក្រុងញូវយ៉កហើយ ជាទីដែលប្តីប្រពន្ធនេះនឹងត្រូវប្រឈមមុខនូវការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់នៅសហរដ្ឋអាមេរិក ។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា រូបលោកកំពុងតែងតាំងមនុស្សយកចេញពីគណៈរដ្ឋមន្ត្រីរបស់គាត់ ឲ្យទទួលបន្ទុកគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាជាបណ្តោះអាសន្ន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។ បើតាមការលើកឡើងរបស់លោក ត្រាំ, កងទ័ពអាមេរិកអាចត្រូវបានដាក់ពង្រាយនៅវេណេស៊ុយអេឡា និងថា កងកម្លាំងអាមេរិកមិនខ្លាចការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅទីនោះទេ ។ មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ ក៏បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងដឹកនាំវេណេស៊ុយអេឡាជាបណ្ដោះអាសន្ន រហូតទាល់តែដល់ពេលមួយ ដែលយើងអាចសម្រេចបាននូវការផ្ទេរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌ ។ ហើយលោកក៏បានព្រមានផងដែរថា លោកត្រៀមខ្លួនជាស្រេច សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើកទី២ លើវេណេស៊ុយអេឡា ក្នុងករណីចាំបាច់ ៕ ប្រភព ៖ AFP
-

ចិនយកពន្ធស្រោមអនាម័យ និងថ្នាំពន្យារកំណើត ជំរុញអត្រាកំណើត
ប៉េកាំង ៖ ចិនសម្រេចដកការលើកលែងពន្ធរយៈពេល ៣០ឆ្នាំ លើថ្នាំ និងឧបករណ៍ពន្យារកំណើត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលនេះជាយុទ្ធសាស្ត្រថ្មី មានគោលបំណងជំរុញអត្រាកំណើតក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់ពិភពលោក ។ បើតាមសារព័ត៌មាន The straits times, ចាប់ពីពេលនេះ ស្រោមអនាម័យ និងថ្នាំពន្យារកំណើត ត្រូវបង់ពន្ធលើតម្លៃបន្ថែមចំនួន ១៣ភាគរយ ដែលជាអត្រាស្តង់ដារ សម្រាប់ទំនិញប្រើប្រាស់ភាគច្រើន ។ វិធានការនេះធ្វើឡើង ក្នុងគ្រាដែលចំនួនប្រជាជនរបស់មហាយក្សចិន បានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៤ ខណៈអ្នកជំនាញក៏បានព្រមានដែរថា ការថយចុះនេះ នឹងបន្តមានទៀត ។ សូមជម្រាបថា អត្រាកំណើតរបស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារគោលនយោបាយមានកូនតែម្នាក់ ដែលទីក្រុងប៉េកាំងបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ និងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ការចំណាយខ្ពស់លើការថែទាំកុមារ និងការអប់រំ បូករួមភាពមិនប្រាកដប្រជាផ្នែកការងារ និងសេដ្ឋកិច្ច ក៏បានបន្ទច់បង្អាក់ទឹកចិត្តយុវជនចិនជាច្រើន មិនឲ្យចង់រៀបការ និងចាប់ផ្តើមមានគ្រួសារផងដែរ ៕ ប្រភព ៖ The straits times
-

ការដាំអាភៀននៅ មីយ៉ាន់ម៉ា ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១០ ឆ្នាំ
ណៃពិដោ ៖ ការដាំដុះអាភៀននៅប្រទេសមីយ៉ាន់ម៉ា បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ UNODC ។ UNODC និយាយថា ការដាំដុះអាភៀននៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២៥ បានកើនឡើងដល់ទៅ ១៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះផ្ទៃដីដាំដុះអាភៀនត្រូវបានពង្រីកពី ៤៥,២០០ ហិកតា ដល់ ៥៣,១០០ ហិកតា ។ យ៉ាងណា ទោះបីកើនឡើងផ្ទៃដីដាំដុះក៏ដោយ តែបរិមាណអាភៀនដែលផលិតក្នុងមួយហិចតាមិនបានកើនឡើងទេ ។ តួយ៉ាង ការប្រមូលផលអាភៀនកាលពីឆ្នាំ ២០២៥ បានធ្លាក់ចុះពី ១,០៨០ តោន មកនៅត្រឹមជាង ៩៩៥ តោនប៉ុណ្ណោះ ។ បើតាមការវាយតម្លៃរបស់អង្គការ UNODC, ជម្លោះប្រដាប់អាវុធរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលយោធា គឺជាហេតុផលមួយឲ្យធ្វើឲ្យការផលិតអាភៀនធ្លាក់ចុះ គួបផ្សំនឹងទីផ្សារអាភៀន កាន់តែសម្បូរហៀហូរក្នុងពេល ៣ ឆ្នាំជាប់ៗគ្នា ។ មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេលើពិភពលោក នៅឆ្នាំ ២០២៣…
-

លោក ត្រាំ សន្យាបន្តប្រឹងដើម្បីសន្តិភាព ក្នុងឆ្នាំ២០២៦
វ៉ាស៊ីងតោន ៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីសន្តិភាព នៅលើផែនដី ក្នុងឆ្នាំ២០២៦នេះ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃទី១ ខែមករា, ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងខិតខំដើម្បីសន្តិភាព នៅលើផែនដី ក្នុងឆ្នាំ២០២៦។ នៅពេលដែលត្រូវបានសាកសួរថា តើមានដំណោះស្រាយណាមួយ ដែលលោកបានធ្វើ មុនថ្ងៃចូលឆ្នាំថ្មីនោះ, ប្រមុខ រដ្ឋបាលក្រុងវ៉ាស៊ីនតោន រូបនេះ បានឆ្លើយថា «ខ្ញុំមានសន្តិភាព នៅលើផែនដី»។ តែ លោកមិនបានឆ្លើយសំណួរ អំពីតួនាទីរបស់ CIA ក្នុងការវាយប្រហារ លើប្រទេស វេណេស៊ុយអេឡា ឬ ថាតើលោកនឹងដាក់ពង្រាយកងទ័ព នៅលើទឹកដី ប្រទេសអ៊ុយក្រែន នោះទេ។ លោក Trump គ្រាន់តែញញឹម ហើយប្រាប់អ្នកកាសែត វិញថា «អរគុណ»។ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន…
-

លោក គីម ជុងអ៊ុន អបអរការខិតខំរបស់កងទ័ព នៅថ្ងៃឆ្លងឆ្នាំ
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអបអរសាទរចំពោះ “ការខិតខំប្រឹងប្រែង” របស់កងទ័ព នៅក្នុងសុន្ទរកថាឆ្នាំថ្មី។ លោក គីម ជុងអ៊ុន បានសាទរចំពោះភក្តីភាព កងទ័ពរបស់លោក និង ស្មារតីស្នេហាជាតិ របស់ប្រជាជន នៅក្នុងសុន្ទរកថា អំឡុងពេល នៃ ការប្រារព្ធពិធី ឆ្លងចូលដល់ឆ្នាំ២០២៦ នៅក្នុងកីឡដ្ឋាន May Day ស្ថិតក្នុងទីក្រុងព្យុងយ៉ាង។ រូបភាពដែលបានចែករំលែក ដោយសារព័ត៌មាន KCNA បានបង្ហាញថា លោក Kim បានអមដំណើរ ដោយភរិយារបស់លោក គឺ លោកស្រី Ri Sol Ju និងកូនស្រី ឈ្មោះ Ju Ae ដែលត្រូវបានគេជឿថា ក្មេងស្រីរូបនេះ គឺជាអ្នកស្នងតំណែង របស់លោក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ថា នៅក្នុងសារឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើង…
-

Porsche ប្រមូលឡានជាង ១៧ ម៉ឺនគ្រឿងចូលឃ្លាំងជួសជុលបញ្ហាកាមេរ៉ា
ប៊ែរឡាំង ៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ (NHTSA) បានប្រកាសនៅថ្ងៃពុធថា ក្រុមហ៊ុន Porsche នឹងប្រមូលឡាននៅសហរដ្ឋអាមេរិកចំនួន ១៧៣,៥៣៨គ្រឿងចូលរោងចក្រវិញ ដើម្បីជួសជុលបញ្ហារូបភាពកាមេរ៉ាមើលក្រោយ ។ Porsche គឺជាក្រុមហ៊ុនផលិតឡានប្រណិតរបស់អាល្លឺម៉ង់ ដែលមានឯកទេសខ្ពស់ផលិតឡានស្ព័រ ឡានប្រភេទ SUV និងឡានប្រភេទ sedan ។ ក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ១៩៣១ មានទីស្នាក់ការកណ្តាលនៅទីក្រុងស្ទូហ្គាត ។ ការប្រមូលឡានរាប់ម៉ឺនគ្រឿងចូលរោងចក្រវិញនេះ នឹងប៉ះពាល់ដល់រថយន្តម៉ូដែល Cayenne ផលិតឆ្នាំ ២០១៩-២០២៥, រថយន្ត Cayenne E-Hybrid ផលិតឆ្នាំ២០២០-២០២៥ រថយន្ត Porsche 911 ផលិតឆ្នាំ២០២០-២០២៥, រថយន្ត Taycan ផលិតឆ្នាំ២០២០-២០២៥, រថយន្ត Panamera ផលិតឆ្នាំ២០២៤-២០២៥ និង រថយន្ត Panamera E-Hybrid ផលិតឆ្នាំ២០២៥ ។ ពាក់ព័ន្ធនឹងការប្រមូលឡាន Porsche មកជួសជុល ត្រូវបាននិយតករនិយាយថា រថយន្តទាំងនោះ មិនបានគោរពតាមលក្ខខណ្ឌតម្រូវរបស់ស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ សម្រាប់ការមើលឃើញខាងក្រោយ…
-

ឆ្នាំមុន យោធាអ៊ីស្រាអែលវាយប្រហារជាង ២ ម៉ឺនលើកនៅមជ្ឈិមបូព៌ា
ហ្សេរុយសាឡឹម ៖ យោធាអ៊ីស្រាអែលបានឱ្យដឹងកាលពីថ្ងៃពុធថា ក្នុងឆ្នាំ ២០២៥ ខ្លួនបានវាយប្រហារប្រមាណ ២០.៩០០លើក ទូទាំងតំបន់មជ្ឈិមបូព៌ា ដោយកំណត់គោលដៅចម្បងលើតំបន់អ៊ីរ៉ង់ ស៊ីរី និងលីបង់ និងហ្គាហ្សា ។ ក្នុងចំណោមការវាយប្រហារទាំងអស់ យោធាអ៊ីស្រាអែលបានវាយប្រហារតំបន់ហ្គាហ្សា ជាកន្លែងដែលបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ប្រហែល ១៩.៥៣០លើក ។ បើតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា, ការវាយប្រហារទាំងនោះ បានសម្លាប់ជីវិតមនុស្សសរុបចំនួន ៧១.២៦៩នាក់ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ។ រីឯនៅក្នុងប្រទេសអ៊ីរ៉ង់ យោធាអ៊ីស្រាអែលបានវាយប្រហារប្រហែល ១.៥០០ទីតាំងនៅអ៊ីរ៉ង់ និងបានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរចំនួន ១១នាក់ និងមន្រ្តីជាន់ខ្ពស់ចំនួន ៣០នាក់ ។ ចំណែកនៅក្នុងប្រទេសលីបង់ និងស៊ីរី យោធាអ៊ីស្រាអែលបានវាយប្រហារប្រហែល ៩៥០លើក ភាគច្រើននៅភាគខាងត្បូងលីបង់ ដោយផ្តោតសំខាន់លើការកម្ទេចសំបុកក្រុមប្រដាប់អាវុធហេសបូឡា ហើយការវាយប្រហារនៅស៊ីរីភាគច្រើនវាយលុកតាមផ្លូវគោក និងអាកាសចាប់តាំងពីចុងឆ្នាំ២០២៤ ។ ទោះបីជាប់ដៃប្រយុទ្ធក៏ដោយ អ៊ីស្រាអែលក៏មានតម្រូវកេណ្ឌកងទ័ពបន្ថែមផងដែរ ។ បើតាមតួលេខគិតត្រឹមចុងឆ្នាំ២០២៥, អ៊ីស្រាអែលបានកេណ្ឌទាហានបម្រុងប្រហែល ៣០៦.៨៣០នាក់ ក្នុងនោះ ៥៤.០០០នាក់ ដែលពីមុនត្រូវបានលើកលែងកាព្វកិច្ចចូលបម្រើយោធា ៕…
-

ស្លាប់ ៤០នាក់ ដោយសារភ្លើងឆេះរមណីយដ្ឋានជិះស្គី ស្វីស ក្នុងពិធីជប់លៀងឆ្នាំថ្មី
ប៊ែន ៖ មនុស្សប្រហែល ៤០នាក់បានស្លាប់ និង ជាង១០០នាក់ទៀត បានរងរបួស ដោយសារភ្លើងឆេះ នៅរមណីយដ្ឋានជិះស្គី របស់ប្រទេសស្វីស អំឡុងពិធីជប់លៀងឆ្នាំថ្មី។ អគ្គីភ័យបានឆាបឆេះរង្គសាល ដែលមានហ្វូងមនុស្ស នៅក្នុងទីក្រុង រមណីយដ្ឋានជិះស្គី ដ៏ប្រណីត របស់ស្វីស Crans-Montana កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកកម្សាន្ត សម្បូរដោយយុវវ័យ បាននាំគ្នាស្រែកឡើង ខ្លាំងៗ ដើម្បីអបអរសាទរ ឆ្នាំថ្មី។ លោក Frederic Gisler មេបញ្ជាការប៉ូលីស នៅតំបន់ Wallis canton ភាគនិរតី ប្រទេសស្វីស បានប្រាប់អ្នកយកព័ត៌មានថា «អាជ្ញាធរបានរាប់ចំនួន មនុស្សស្លាប់ ប្រហែល ៤០នាក់ និង ប្រមាណ ១១៥នាក់ទៀត បានរងរបួស ដោយអ្នករបួសភាគច្រើន គឺ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។ នៅពេលដែលអាជ្ញាធរចាប់ផ្តើមកិច្ចការដ៏លំបាក ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និង ព្យាយាមកំណត់ពីអ្វី ដែលបានកើតឡើង ឲ្យពិតប្រាកដនោះ, ការស៊ើបអង្កេត រកមូលហេតុ ពីឧប្បត្តិហេតុនេះ…
-

សារឆ្នាំថ្មី! លោក ស៊ី អំពាវនាវម្តងទៀតឲ្យ ចិន និង តៃវ៉ាន់ បង្រួបបង្រួមគ្នាឡើងវិញ
ប៉េកាំង ៖ ថ្លែងសារស្វាគមន៍ឆ្នាំថ្មី ២០២៦ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នា ក៏ដូចជាគោលជំហររបស់លោក ដែលចង់ឱ្យមានការបង្រួបបង្រួមរវាងប្រទេសចិន និងកោះតៃវ៉ាន់ឡើងវិញ ។ នៅក្នុងសុន្ទរកថាសាទរឆ្នាំថ្មី ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃពុធ លោកប្រធានាធិបតី ស៊ី បានលើកឡើងថា យើងទាំងពីរសុទ្ធតែជាជនជាតិចិននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចែករំលែកសាច់ឈាម និងញាតិសន្តានគ្នាទៅវិញទៅមក ដូច្នេះការបង្រួបបង្រួមជាតិមាតុភូមិ ជារឿងមិនបញ្ឈប់បាន ហើយវាជា “និន្នាការនៃសម័យកាល” ។ មេដឹកនាំចិនមានវ័យ៧២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា សព្វថ្ងៃ ពិភពលោកកំពុងឆ្លងកាត់ទាំងការផ្លាស់ប្តូរ និងភាពចលាចល ហើយតំបន់មួយចំនួននៅតែជាប់គាំងនៅភ្លើងសង្គ្រាម ។ លោកប្រធានាធិបតី ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែឈរនៅខាងភាពត្រឹមត្រូវនៃសច្ចធម៌ប្រវត្តិសាស្ត្រ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសនានា ក្នុងគោលបំណងជំរុញឱ្យមានសន្តិភាព និងការអភិវឌ្ឍពិភពលោក ។ សុន្ទរកថាសាទរឆ្នាំថ្មីរបស់លោកប្រធានាធិបតី ស៊ី ធ្វើឡើងបន្ទាប់ពីយោធាចិនបានប្រកាសបញ្ចប់សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំព័ទ្ធជុំវិញកោះតៃវ៉ាន់ដោយជោគជ័យ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន NHK, យោធាចិនបានអះអាងច្បាស់ៗថា ល្បែងសង្គ្រាមខ្នាតធំនេះ គឺជាសារព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” និងកងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ…