Category: ព័ត៌មានជាតិ
-

សម្តេចធិបតី៖ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ បានប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ សម្តេចធិបតីបានបញ្ជាក់ទៀតថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ៕
-

លោក Trump ហាមអ៊ីស្រាអែលកុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំទាស់នឹងផែនការរបស់អ៊ីស្រាអែល ដែលចង់សម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Khamenei នេះបើតាមមន្ត្រីអាមេរិក។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ AFP កាលពីថ្ងៃអាទិត្យ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ឲ្យដឹងថា « អ៊ីស្រាអែលមានផែនការ វាយប្រហារ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ តែ ប្រធានាធិបតី Trump បានប្រឆាំង ហើយបានប្រាប់អ៊ីស្រាអែល កុំឱ្យធ្វើ»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ Fox News ថា «ខ្ញុំនឹងមិនចូល ទៅដល់រឿង នេះទេ»។ យ៉ាងណាមិញ លោកបាននិយាយថា «ប៉ុន្តែ ខ្ញុំអាចប្រាប់អ្នកថា … យើងនឹងធ្វើអ្វី ដែលយើងត្រូវធ្វើ ហើយខ្ញុំគិតថា សហរដ្ឋអាមេរិកដឹង ពីអ្វីដែលល្អ សម្រាប់អាមេរិក» ។ ការអត្ថាធិប្បាយនេះ បានកើតឡើង នៅពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់…
-

កាកបាទក្រហមកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា នៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួំពីថ្នាក់ដឹកនាំ និងសហការី នៃកាកបាទក្រហមកម្ពុជាផងដែរ ។ ក្នុងសារលិខិតរបស់កាកបាទក្រហមកម្ពុជា ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា មានខ្លឹមសារថា ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី…
-

ប៉ាគីស្ថានទទូចឱ្យរដ្ឋអ៊ីស្លាមទូទាំងពិភពលោករួមគ្នាប្រឆាំងអ៊ីស្រាអែល
អ៊ីស្លាម៉ាបាត ៖ ប្រមុខការពារជាតិប៉ាគីស្ថានបានអំពាវនាវឱ្យបណ្តារដ្ឋអ៊ីស្លាមជុំវិញពិភពលោក រួបរួមគ្នាប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីប្រទេសនេះបានវាយប្រហារលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាចា អាស៊ីហ្វ បានព្រមានថា បើសិនគ្មានសកម្មភាពជាសមូហភាពប្រឆាំងនឹងអ៊ីស្រាអែលនោះទេ នឹង ជំរុញឱ្យមានការវាយប្រហារបន្ថែមទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ថ្លែងនៅក្នុងសភាជាតិកាលពីថ្ងៃសៅរ៍ លោក អាស៊ីហ្វ បានអះអាងថា អ៊ីស្រាអែលមិនបានធ្វើសកម្មភាពតែម្នាក់ឯងទេ ពួកគេប្រាកដជាបានទទួលការស៊ើបការណ៍សម្ងាត់ និងការគាំទ្រពីដៃគូ ដូច្នេះពិភពមូស្លីមនៅតែងាយរងគ្រោះដោយយោធា បើសិនគ្មានការឆ្លើយតបរួមគ្នាទេនោះ។ ប្រមុខការពារជាតិប៉ាគីស្ថានរូបនេះ បានប្រាប់សមាជិកសភាថា ដូចដែលអ៊ីស្រាអែលកំពុងធ្វើលើយេម៉ែន អ៊ីរ៉ង់ និងប៉ាឡេស្ទីន ប្រសិនបើពិភពអ៊ីស្លាមមិនរួបរួមគ្នានៅថ្ងៃនេះ ហើយបន្តផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ខ្លួនទេ នោះវេនរបស់អ្នកគ្រប់គ្នានឹងមកដល់។ លោក អាស៊ីហ្វ បានអំពាវនាវឱ្យអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) កោះប្រជុំ និងបង្កើតយុទ្ធសាស្រ្ត ដើម្បីប្រឈមមុខនឹងអ៊ីស្រាអែល។ លោកថា កន្លែងណាមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលនៅក្នុងពិភពអ៊ីស្លាម ពួកគេគួរតែត្រូវបានកាត់ផ្តាច់ ហើយថា ប៉ាគីស្ថានឈរនៅខាងអ៊ីរ៉ង់ និងគាំទ្រទីក្រុងតេហេរ៉ង់នៅគ្រប់វេទិកាអន្តរជាតិ ដើម្បីការពារផលប្រយោជន៍របស់ពួកគេ៕ ប្រភព ៖ RT
-

អឺរ៉ុបឲ្យអ៊ីស្រាអែលចរចាជាមួយអ៊ីរ៉ង់
បរទេស ៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយប្រាប់ នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Netanyahu ឲ្យចរចា ជាមួយភាគីអ៊ីរ៉ង់។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យថា នៅទីបំផុត ការទូត គឺល្អបំផុត លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែ លោកស្រីមិនបានអំពាវនាវ ឱ្យមានបទឈប់បាញ់ ជាបន្ទាន់ នោះទេ។ លោកស្រី Van der Leyen បាននិយាយថា លោកស្រីបានយល់ព្រម ជាមួយលោក Netanyahu អំឡុងការហៅទូរស័ព្ទថា «អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរទេ ដោយគ្មានការតវ៉ា ឡើយ»។ លោកស្រីអះអាងថា «ជាការពិតណាស់ ខ្ញុំគិតថា ការចរចា គឺជាដំណោះស្រាយ ដ៏ល្អបំផុត ក្នុងរយៈពេលវែង»។ គួររម្លឹកថា អ៊ីស្រាអែល បានបើកការវាយប្រហារយោធា ដ៏គួរឲ្យភ្ញាក់ផ្អើល និងទ្រង់ទ្រាយធំមួយ…
-

ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ បំបែកឯកទក្តកម្មអ្នកចូលរួម ខណៈមន្ដ្រីជំនាញ រំពឹងនឹងក្លាយជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ
ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់។ ចំនួនអ្នកចូលរួមនេះ បានបំបែកកំណត់ត្រាឆ្នាំកន្លងទៅ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់សរុបចំនួន ៥០១០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៤៣៥៩នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៦៥១នាក់ មកពី ៤២ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន, ជប៉ុន, បារំាង, ហ្វីលីពីន និងម៉ាឡេស៊ី ។ ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ…
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាលើរបៀបវារៈមួយចំនួន ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈមួយចំនួន។ របៀបវារៈទាំងនោះរួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន ២៤ច្បាប់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ នវិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីជលផល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។ ៣-ពិនិត្យ និងសម្រេចលើការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា…
-

រញ្ជួយដី៦.១រិចទ័រស្លាប់មនុស្សនៅប៉េរូ
បរទេស ៖ មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដី កម្រិត៦.១រិចទ័រ នៅប្រទេសប៉េរូ ជាប្រទេសស្ថិតក្នុងតំបន់ អាមេរិក ខាងត្បូង កាលពីថ្ងៃអាទិត្យ។ មជ្ឈមណ្ឌលជាតិរញ្ជួយដីប្រទេសនេះ បានអះអាងថា មានការវាយប្រហារភ្លាមៗ នៅមុនថ្ងៃត្រង់ ហើយមានចំណុចកណ្តាល គឺប្រហែល៣០គីឡូម៉ែត្រ ពីទីក្រុង Callao ដែលជាទីក្រុងកំពង់ផែ ក្បែររដ្ឋធានី Lima។ នគរបាលជាតិ បាននិយាយថា បុរសម្នាក់បានស្លាប់ នៅក្នុងទីក្រុង Lima នៅពេលដែលជញ្ជាំង បានធ្លាក់ទៅលើរថយន្តរបស់លោក ក្នុងពេលកំពុងបើកបរ។ ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte បានអំពាវនាវឱ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ ដោយលើកឡើងថា មិនមានការព្រមាន អំពីរលកយក្សស៊ូណាមិ នោះទេ។ ប៉េរូ ដែលមានប្រជាជនចំនួន ៣៤លាននាក់ ជាមធ្យម មានការរញ្ជួយដី យ៉ាងហោចណាស់ ១០០ ដង ក្នុងមួយឆ្នាំ។ កាលពីឆ្នាំ១៩៧០ ធ្លាប់កើតមានរញ្ជួយដីដ៏ធំ ក្នុងប្រទេសនេះ ស្លាប់មនុស្សប្រហែល ៦៧,០០០នាក់៕ ប្រភពពី AFP
-

អ៊ីស្រាអែលវាយអ៊ីរ៉ង់ ៣ថ្ងៃ ស្លាប់ ២២៤ នាក់
បរទេស ៖ អ៊ីរ៉ង់បានអះអាងថា អំឡុងការវាយប្រហារ របស់អ៊ីស្រាអែល ៣ថ្ងៃជាប់ៗគ្នា បានបណ្តាលឲ្យមានមនុស្សស្លាប់ ២២៤នាក់ និង របួស១,២០០នាក់ ផ្សេងទៀត។ ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបង្ហាញរបាយការណ៍នេះ កាលពីថ្ងៃអាទិត្យ ពោលគឺបន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃសុក្រមកម្ល៉េះ។ ជាការកត់សម្គាល់ កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបាននិយាយថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារអាកាសយានដ្ឋាន Mashhad នៅភាគខាងកើតឆ្ងាយ របស់ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យវាក្លាយជាការវាយប្រហារ ចម្ងាយឆ្ងាយបំផុត នៃជម្លោះ ជាមួយនឹងគោលដៅ ប្រហែល ២,៣០០គីឡូម៉ែត្រ ពីអ៊ីស្រាអែល។ យ៉ាងណាមិញ ជាការសងសឹក អ៊ីរ៉ង់ក៏បានវាយប្រហារតបត ក្នុងនោះ ការបាញ់កាំជ្រួចមីស៊ីល ទៅលើអ៊ីស្រាអែល កាលពីចុងសប្តាហ៍ បានសម្លាប់មនុស្ស១០នាក់ រួមមានទាំងកុមារ ជាហេតុនាំឱ្យមនុស្សស្លាប់សរុបនៅអ៊ីស្រាអែល កើនដល់១៣នាក់ និង ៣៨០នាក់ទៀត រងរបួស៕ ប្រភពពី AFP
-

ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែតានតឹង ខណៈជនស៊ីវិលត្រូវបានជំរុញឱ្យជម្លៀសពីតំបន់គោលដៅ
អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីៗកាលពីថ្ងៃអាទិត្យ ១៥ មិថុនា ដោយបានសម្លាប់ និងរបួសជនស៊ីវិលជាច្រើន និងបង្កើនក្តីបារម្ភនៃជម្លោះក្នុងតំបន់កាន់តែរីកធំ ដោយយោធាទាំងពីរបានជំរុញឱ្យជនស៊ីវិលនៅភាគីរៀងៗខ្លួនបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារបន្ថែមទៀត។ អ៊ីរ៉ង់ បានប្រាប់ក្រុមអ្នកសម្របសម្រួល កាតា និងអូម៉ង់ ថាខ្លួនមិនបើកចំហរការចរចាបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិកទេ ខណៈខ្លួនកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល នេះបើតាមមន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។ យោធារបស់អ៊ីស្រាអែល ដែលបានបើកការវាយប្រហារកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងគោលបំណងដែលបានបញ្ជាក់ក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បានព្រមានប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែរកន្លែងផលិតអាវុធឱ្យជម្លៀសខ្លួនចេញ។ នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ខ្លួនបាននិយាយថា កងកម្លាំងអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទីតាំងមីស៊ីលពីដីទៅដី នៅកណ្តាលប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Hossein Kermanpour និយាយថា ចំនួនអ្នកស្លាប់ចាប់តាំងពីចាប់ផ្ដើមការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់២២៤នាក់ និង១.២០០នាក់ រងរបួស ភាគច្រើនជាជនស៊ីវិល។ ចំណែកនៅក្នុងប្រទេសអ៊ីស្រាអែលវិញអ្នកស្លាប់ឡើងដល់១៤នាក់ ៕