Category: ព័ត៌មានជាតិ
-

សម្តេចតេជោ ហ៊ុន សែន ចេញគោលការណ៍ចំនួន៦ចំណុច ក្នុងករណីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងនាព្រឹក ថ្ងៃទី១៣ ខែមិថុនា នេះថា «យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ…
-
![[UPDATE] នាយសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា គឺជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល ។ប្រភពនានាពីអ៊ីរ៉ង់ ពុំទាន់បានបញ្ជាក់ចំពោះរបាយការណ៍ដែលថាលោកត្រូវបានសម្លាប់នៅឡើយទេ។ជាមួយគ្នានោះ គេបានមើលឃើញរូបភាពនៃការដួលរលំអគារមួយនៅក្នុងទីក្រុងតេអេរ៉ង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រភព Video ពី RT](http://165.232.167.198/wp-content/uploads/2025/06/photo_2025-06-13_08-46-00.jpg)
-
![[UPDATE] លោក Rubio បញ្ជាក់ថា សហរដ្ឋអាមេរិក មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ទេ](http://165.232.167.198/wp-content/uploads/2025/06/photo_2025-06-13_08-45-09.jpg)
[UPDATE] លោក Rubio បញ្ជាក់ថា សហរដ្ឋអាមេរិក មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ទេ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) ថា សហរដ្ឋអាមេរិក មិនជាប់ពាក់ព័ន្ធអ្វីនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ទេ ខណៈពេលដែលក៏ជំរុញទីក្រុងតេអេរ៉ង់ កុំឱ្យកំណត់គោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬបុគ្គលិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
-
![[BREAKING NEWS] យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍នៅព្រឹកនេះថា មានការផ្ទុះជាច្រើននៅផ្នែកនានានៃទីក្រុងតេអេរ៉ង់ ស្របពេលប្រព័ន្ធផ្សព្វផ្សាយហេប្រ៊ូ បានរាយការណ៍ថា អ៊ីស្រាអែល បានបិទដែនអាកាសរបស់ខ្លួនដោយបង្វែរជើងហោះហើរទាំងអស់ទៅកាន់ប្រទេសផ្សេងៗ ។ស្របពេលជាមួយគ្នានោះ វិទ្យុកងទ័ពអ៊ីស្រាអែល បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារលើទីតាំងយោធា អ៊ីរ៉ង់ ជាង២០កន្លែង ។](http://165.232.167.198/wp-content/uploads/2025/06/photo_2025-06-13_08-43-05.jpg)
-

សហព័ន្ធលើកទម្ងន់កម្ពុជា បញ្ជូនមន្ត្រីអាជ្ញាកណ្តាល ២រូប និងកីឡាការិនី ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី
(ភ្នំពេញ)៖ មន្ត្រីបច្ចេសអន្តរជាតិ ២រូបរបស់កម្ពុជា គ្រូបង្វឹក និងកីឡាការិនី សរុប៤នាក់បានចាកចេញពីមាតុប្រទេស នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមកាត់សេចក្តីការប្រកួត និងចូលរួមប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១២-១៦ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ។ លោក ផេង ប៉ាក អនុប្រធាន សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ ២រូប គឺលោក ផេង ប៉ាក និងលោកស្រី ពៅ គាថា គ្រូបង្វឹក លោកស្រី ទ្រី សុថាវី និងកីឡាការិនី រើន ស្រីនីត ទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍កីឡាលើកទម្ងន់ជើងឯកអាស៊ីអាគ្នេយ៍នេះត្រូវបានបង្កើតឡើងជាលើកទី១ ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍរបស់ប្រភេទកីឡាអូឡាំពិកមួយនេះឱ្យកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក ផេង ប៉ាក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសឯកឧត្តម វ៉ាត់ ចំរើន…
-

-

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ ក្រុមគ្រួសារបរិស្ថានចាត់ទុកបងប្អូនសមរភូមិមុខ គឺជាសាច់ឈាមតែមួយនៃមហាគ្រួសារខ្មែរទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ
(ខេត្តព្រះវិហារ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែទ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រុមគ្រួសារបរិស្ថានចាត់ទុកថា បងប្អូនទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិ គឺជាបងប្អូនបង្កើតសាច់ឈាមតែមួយ ទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ ប៉ុន្តែយើងកើតជាកូនខ្មែរតែមួយ ជាតិតែមួយ សុខទុក្ខរបស់ បងប្អូនគឺជាសុខទុក្ខរស់យើងទាំងអស់គ្នាជាមហាគ្រួសារខ្មែរ ។ ជាមួយគ្នានេះ…
-

សម្ដេចធិបតី៖ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅ កម្ពុជានឹងបញ្ចប់ការទិញអ៊ីនធឺណិត ពីប្រទេសថៃ
ភ្នំពេញ៖ក្នុងរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឱ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង។ បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ៕
-

សម្ដេចតេជោហ៊ុន សែន ៖ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីសកម្មភាពតាមទំនើងចិត្តរបស់ថៃ។សម្ដេចគូសរំលេចថាបើបានជាជ្រុលរបៀបនេះទៅហើយ សម្ដេចសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថាកន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើង,កាត់អ៊ីនធឺណិត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ីនធឺណិតអី បើកម្ពុជាមានអ៊ីនធឺណិតប្រើគ្រប់គ្រាន់ហើយនោះ។ សម្តេចតេជោហ៊ុន សែន បន្តថា”ខ្ញុំតែងបានអំពាវនាវកុំឱ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា “កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណា តែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា”។ សូមជម្រាបថា សាររបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឡើងបន្ទាប់ពី…
-

ក្រសួងព័ត៌មានជូនដំណឹងឱ្យស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍
ភ្នំពេញ៖ក្រសួងព័ត៌មាននៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥បានចេញសេចក្តីជូនដំណឹងប្រាប់ដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ គួរបញ្ជាក់ថាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានធ្វើឡើងបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានជូនយោបល់ទៅរាជរដ្ឋាភិបាលកម្ពុជាលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ សម្តេចថា ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។ កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណា តែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕