Category: ព័ត៌មានជាតិ​

  • គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញចំណាត់ការបង្ក្រាបសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា

    គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញចំណាត់ការបង្ក្រាបសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា

    ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផល ប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ក្នុងក្របខណ្ឌនៃយុទ្ធនាការ និងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង ១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន ១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ច បានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន ៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា ។ គួរកត់សម្គាល់ថា ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពត កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន…

  • នាយករដ្ឋមន្ត្រីស្តីទីថៃ ប្តឹងអ្នកវិភាគ ក្នុងប្រទេស

    នាយករដ្ឋមន្ត្រីស្តីទីថៃ ប្តឹងអ្នកវិភាគ ក្នុងប្រទេស

    បាងកក ៖ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភុំថាម កាលពីថ្ងៃទី ២១ ខែសីហា បានអះអាងថា លោកបានបញ្ជូនមេធាវី ប្តឹងអ្នកវិភាគ នៅក្នុងប្រទេស ពីបទបរិហារកេរ្តិ៍ ហើយថែមទាំងបានព្រមានថា អាចនឹងប្តឹង អ្នកផ្សេងៗទៀត។ យោងតាមការចុះផ្សាយ របស់កាសែត ខៅសត់ លោក ភុំថាម សំអាងថា អ្នកវិភាគក្នុងស្រុក រូបនេះ បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោក។ លោកថា លោកនឹងមិនទទួលយកពាក្យសុំទោស ដោយបញ្ជាក់ថា អ្នកណានិយាយ មិនទទួលខុសត្រូវ ត្រូវតែប្តឹង។ អ្នកដែលលោក ភុំថាម ប្តឹង គឺ លោក ថាណាផន ស្រ៊ីយ៉ាគល់ (Thanaporn Sriyakul) នាយកវិទ្យាស្ថាន វិភាគនយោបាយ ដែលបាននិយាយរិះគន់ លោក នាយករដ្ឋមន្ត្រីស្តីទី រូបនេះ។ លោក ភុំថាម ថែមទាំងព្រមានថា នឹងប្តឹងអ្នកផ្សេងទៀត ដែរ បើលោកគិតថា រិះគន់…

  • ផែថងថាន ឡើងតុលាការ នៅថ្ងៃនេះ

    ផែថងថាន ឡើងតុលាការ នៅថ្ងៃនេះ

    បាងកក ៖ នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានព្យួរមុខតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានឡើងតុលាការ នៅក្នុងទីក្រុងបាងកក នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥នេះ។ គួរបញ្ជាក់ថា ក្រុមសមាជិកព្រឹទ្ធសភា បានដាក់សំណុំរឿង ទៅតុលាការ ចោទប្រកាន់លោកស្រី ផែនថងថាន ពីបទប្រព្រឹត្តិ គ្មានវិជ្ជាជីវៈ និងបំពានក្រមសីលធម៌ អំឡុងពេលមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលនាំឱ្យមានការប៉ះទង្គិចគ្នា ខាងយោធាយ៉ាងបង្ហូរឈាមបំផុតរបស់អ្នកជិតខាងទាំងពីរ ដែលមិនធ្លាប់ ក្នុងរយៈពេល ជាច្រើនទសវត្សរ៍។ តុលាការធម្មនុញ្ញថៃ គ្រោងនឹងសម្រេចដក ឬ មិនដកតំណែង នាយករដ្ឋមន្ត្រី របស់លោកស្រី ផែនថងថាន នៅចុងខែសីហា នេះ។ គួរបញ្ជាក់ដែរថា ស្ត្រី វ័យ ៣៨ ឆ្នាំ រូបនេះ បានចូលកាន់តំណែង បន្តពីអតីតនាយករដ្ឋមន្ត្រីម្នាក់ផ្សេងទៀត ដែលត្រូវបានបណ្តេញចេញពីតំណែង ពីសំណាក់តុលាការធម្មនុញ្ញ៕ ប្រភព ៖ AFP

  • អាមេរិកចោទឥណ្ឌា ថា ឆ្លៀតឱកាស កេងចំណេញលើប្រេងរុស្ស៊ី អំឡុងសង្គ្រាម

    អាមេរិកចោទឥណ្ឌា ថា ឆ្លៀតឱកាស កេងចំណេញលើប្រេងរុស្ស៊ី អំឡុងសង្គ្រាម

    វ៉ាស៊ីងតោន ៖ លោក Scott Bessent រដ្ឋមន្ត្រីការហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី១៩ ខែសីហា បានថ្លែងចោទប្រកាន់ចំៗ លើឥណ្ឌា ថា ជាប្រទេសឆ្លៀតឱកាស កេងចំណេញ លើប្រេងរុស្ស៊ី អំឡុងពេលមានសង្គ្រាម ជាមួយនឹងប្រទេសអ៊ុយក្រែន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា ការឆ្លៀតកេងចំណេញ របស់រដ្ឋាភិបាលក្រុង ញូវ ដែលី នេះ គឺ ធ្វើឡើង តាមរយៈការសម្រុកបញ្ជាទិញប្រេង ដែលមានតម្លៃថោកៗ ពីរុស្ស៊ី ចំពេលមានសង្គ្រាម ហើយ យកទៅលក់ចែកចាយបន្ត ធ្វើជាផលិតផល របស់ខ្លួន។ លោក Scott Bessent បានអះអាង រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន មិនអាចទទួលបានទេ ចំពោះទង្វើរបស់ឥណ្ឌា បែបនេះ។ លោក រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានលើកឡើងថា មុនពេលមានសង្គ្រាម ឥណ្ឌាបាននាំចូល មិនដល់១ភាគរយ ពីរុស្ស៊ី តែឥលូវនេះ បានកើនដល់ ៤២ភាគរយ។ លោកថែមទាំង បានថ្លែងការពារ…

  • កុមារប៉ាឡេស្ទីន ជិត ១៩,០០០នាក់ស្លាប់ ក្រោមស្នាដៃអ៊ីស្រាអែល

    កុមារប៉ាឡេស្ទីន ជិត ១៩,០០០នាក់ស្លាប់ ក្រោមស្នាដៃអ៊ីស្រាអែល

    ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលហ្គាហ្សា បានអះអាងថា កុមារប៉ាឡេស្ទីន ចំនួន១៨,៨៨៥នាក់ បានស្លាប់ ក្រោមស្នាដៃ របស់អ៊ីស្រាអែល ចាប់តាំងពីប្រទេសមួយនេះ បានចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្គាហ្សា រយៈពេលជិត ២ឆ្នាំ កន្លងមកនេះ។ ទីភ្នាក់ងារព័ត៌មាន aljazeera បានចុះផ្សាយ កាលពីថ្ងៃទី១៩ ខែសីហាថា ក្មេងៗទាំងនោះ ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីន ជាង៦២,០០០នាក់ ដែលត្រូវបានសម្លាប់ ដោយសារតែវាយប្រហាររបស់អ៊ីស្រាអែល។ ជាមួយគ្នានេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA កាលពីថ្ងៃអង្គារ បានអះអាងដែរថា ចំនួនកុមារស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើង ខណៈដែល គ្មានកន្លែងណាមានសុវត្ថិភាព សម្រាប់កុមារនោះទេ។ ផ្ទុយទៅវិញ មានតែកន្លែង នៃភាពអត់ឃ្លាន ខណៈដែលអ៊ីស្រាអែលបង្កើនការរារាំងជំនួយ និង ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលត្រូវការយ៉ាងខ្លាំង។ ប្រភពពី UNRWA បានបន្តថា សាលារៀន ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ បានក្លាយជាជម្រកសម្រាប់ មនុស្សរាប់សែននាក់ ចំពេលមានការទម្លាក់គ្រាប់បែក ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល។ រីឯ…

  • ខែក្រោយ ចិនបញ្ចេញសាច់ដុំយោធា និងអាវុធទំនើបៗក្នុងខួបជ័យជម្នះសង្រ្គាមលោកលើកទី ២

    ខែក្រោយ ចិនបញ្ចេញសាច់ដុំយោធា និងអាវុធទំនើបៗក្នុងខួបជ័យជម្នះសង្រ្គាមលោកលើកទី ២

    ប៉េកាំង ៖ ប្រទេសចិនមានផែនការធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយនៅខែក្រោយនេះ ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់ និងសព្វាវុធទំនើបៗមិនធ្លាប់មាន នៅចំកណ្តាលរដ្ឋធានីប៉េកាំង ដែលជាបេះដូងរបស់ប្រទេសចិន ដើម្បីរំលឹកខួប៨០ឆ្នាំចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ ក្រោយការចុះចាញ់របស់ជប៉ុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ មន្ត្រីយោធាចិនបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា យន្តហោះចម្បាំងរាប់រយ រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ក៏ដូចជាសម្ភារៈសឹកសង្គ្រាមថ្មើរជើង ដែលខ្លះមិនធ្លាប់ត្រូវមើលឃើញជាសាធារណៈពីមុនមក ក៏នឹងត្រូវដាក់បង្ហាញនៅក្នុងក្បួនដង្ហែនោះផងដែរ។ ក្បួនដង្ហែរនៅថ្ងៃទី៣ ខែកញ្ញាខាងមុខ គឺជាព្យុហយាត្រាយោធាទ្រង់ទ្រាយធំបំផុតលើកទីពីរ ចាប់តាំងពីឆ្នាំ២០១៥មក ដែលរៀបចំឡើងដើម្បីប្រាព្ធទិវាជ័យជម្នះក្នុងសង្រ្គាមលោកលើកទីពីរឆ្នាំ១៩៤៥ នឹងក្លាយជាទីលានបង្ហាញសាច់ដុំយោធារបស់ចិនទៅកាន់ពិភពលោក ខណៈប្រទេសជិតខាង និងប្រទេសលោកខាងលិចមួយចំនួន កំពុងចោលភ្នែកសម្លឹងមើលដោយក្តីបារម្ភ ដោយសារការកើនឡើងឥទ្ធិពល នៃកម្លាំងកងទ័ពរំដោះប្រជាជនចិនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ រាប់ចាប់ពីយានជំនិះដឹកទំនិញបំពាក់ឧបករណ៍យោធា រហូតដល់យន្តហោះដ្រូន រថក្រោះស៊េរីថ្មី និងយន្តហោះឱ្យសញ្ញាព្រមានជាមុនដើម្បីការពារនាវាផ្ទុកយន្តហោះរបស់ចិន, ក្រុមអនុព័ន្ធយោធា និងអ្នកវិភាគសន្តិសុខបាននិយាយថា ពួកគេកំពុងរំពឹងថា ប្រទេសចិននឹងបើកបង្ហាញសព្វាវុធ រួមទាំងគ្រឿងសព្វាវុធយោធាថ្មីៗជាច្រើនទៀតនៅក្នុងក្បួនដង្ហែដ៏ធំសម្បើមនេះ។ លើសពីនេះ ប្រទេសចិន ក៏ត្រូវបានគេរំពឹងដែរថា នឹងបង្ហាញឈុតមីស៊ីលដែលកំពុងធ្វើទំនើបកម្មរបស់ខ្លួន ពិសេសមីស៊ីលប្រឆាំងនាវា និងមីស៊ីលលឿនជាងសំលេងជាដើម ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ក្នុងករណីផ្ទុះជម្លោះណាមួយក្នុងតំបន់នាពេលអនាគត៕ ប្រភព ៖ Channel News Asia

  • អ៊ីស្រាអែលផ្តើមវាយសង្ក្រុបលើ Gaza ពេញលេញ

    អ៊ីស្រាអែលផ្តើមវាយសង្ក្រុបលើ Gaza ពេញលេញ

    ហ្ស៊េរុយសាឡិម ៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានប្រកាស កាលពីថ្ងៃទី២០ ខែសីហាថា ទាហានរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ វាយសង្ក្រុបពេញេលេញ នៅក្នុងតំបន់ហ្គាហ្សា ហើយ។ ក្នុងពេលប្រកាសរបស់ លោក Effie Defrin ប្រតិបត្តិការដើម្បីដណ្តើមយកទីក្រុង Gaza ទាំងស្រុង ដែលជាក្រុងធំបំផុត របស់តំបន់ Gaza Strip កំពុងដំណើរការរួចហើយ។ លោក Defrin បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា «យើងមិនរង់ចាំទេ យើងបានចាប់ផ្តើមប្រតិបត្តិការបឋម និង ដំណាក់កាលដំបូង នៃការវាយប្រហារលើទីក្រុង Gaza ហើយកងកម្លាំង IDF ដែលសំដៅលើទាហានអ៊ីស្រាអែល កំពុងកាន់កាប់ជាយក្រុង Gaza រួចហើយ»។ ជាមួយគ្នានេះ វីដេអូ ដែលចេញផ្សាយ ដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញពីអ្វីដែលខ្លួននិយាយថា ទាហាន IDF កំពុងធ្វើប្រតិបត្តិការ ពេញលេញ នៅតំបន់ Gaza Strip។ គួររម្លឹកថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអនុម័តផែនការមួយ សម្រាប់ការដណ្តើមយកទីក្រុង…

  • ១ ខែ ថៃខាតជាង ៩២ លានដុល្លារពីវិស័យទេសចរណ៍ ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា

    ១ ខែ ថៃខាតជាង ៩២ លានដុល្លារពីវិស័យទេសចរណ៍ ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា

    ងកក ៖ វិស័យទេសចរណ៍របស់ប្រទេសថៃ បានខាតបង់ ប្រាក់ជាង៩២លានដុល្លារអាមេរិក នៅក្នុង១ខែ ដោយសារតែជម្លោះព្រំដែន ដែលកំពុងបន្តជាមួយប្រទេសកម្ពុជា នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីទេសចរណ៍ថៃ។ លោក Sorawong Thienthong រដ្ឋមន្ត្រីទេសចរណ៍ថៃ បាននិយាយថា ការខាតបង់ គឺ បន្ទាប់ពីការបន្ទប់សណ្ឋាគារ ជាង៥,០០០បន្ទប់ នៅទូទាំងប្រទេស ត្រូវបានលុបចោល ហើយ ទីកន្លែងទេសចរណ៍សំខាន់ៗ ត្រូវបានបិទទ្វារ។ លោកបន្តថា សណ្ឋាគារ ដែលអាចនៅតែបើកដំណើរការ គឺ ភាគច្រើន ស្នាក់នៅដោយបុគ្គលិកជំនួយ និង អ្នកកាសែត ពោលគឺ មិនមែន អ្នកទេសចរ នោះឡើយ។ លោក Sorawong បានឲ្យដឹងទៀតថា មានខេត្តចំនួន៧ ជាប់ព្រំដែនជាមួយកម្ពុជា ដែលប៉ះពាល់ខ្លាំង ក្នុងនោះ គម្រោងដំណើរកម្សាន្ត និង បន្ទប់សណ្ឋាគារ ត្រូវបានលុបចោល ជាបន្តបន្ទាប់។ យ៉ាងណា ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិ ឡើងវិញ លោក Sorawong បានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងមានយន្តការ…

  • មីយ៉ាន់ម៉ាបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុត ជាមួយថៃ

    មីយ៉ាន់ម៉ាបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្មដ៏មមាញឹកបំផុត ជាមួយថៃ

    ណៃពិដោ ៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា មីយ៉ាន់ម៉ា បានបន្តបិទច្រកឆ្លងកាត់ពាណិជ្ជកម្ម ដ៏មមាញឹកបំផុត ជាមួយថៃ ដោយក្នុងនោះ របបយោធាបានប្តេជ្ញាបិទទីផ្សារងងឹត ដែលផ្តល់មូលនិធិ ដល់ក្រុមប្រឆាំងប្រដាប់អាវុធ នៅមុនការបោះឆ្នោត នាខែធ្នូ ខាងមុខនេះ។ យោងតាមរបាយការណ៍ពីគយថៃ បង្ហាញឲ្យដឹងថា ការដោះដូរទំនិញឆ្លងកាត់ច្រកមួយនេះ តាមរយៈស្ពាន Myawaddy មានតម្លៃ ជាង១២០លានដុល្លារអាមេរិក ជារៀងរាល់ខែ។ គួរបញ្ជាក់ថា របបយោធាបានផ្តើមបិទច្រកឆ្លងកាត់មួយនេះ កាលពីថ្ងៃច័ន្ទ។ យោធា បានបង្កើនសកម្មភាព ប្រឆាំងនឹងពួកឧទ្ទាម ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដណ្តើមយកមូលដ្ឋាននានា មុនពេលរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ ការស្ទង់មតិបង្ហាញថា នឹងចំណាយពេល ជាច្រើនសប្តាហ៍ ដើម្បីបញ្ចប់ បញ្ហានេះ។ ប្រមុខរដ្ឋាភិបាល លោក Min Aung Hlaing បានសន្យា កាលពីសប្តាហ៍មុន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំង នៅតាមព្រំដែន ដែលប្រើប្រាស់ប្រាក់ចំណេញ ប្រមូលបានពីពាណិជ្ជកម្មខុសច្បាប់ ដើម្បីពង្រឹងកងកម្លាំងរបស់ពួកគេ៕ ប្រភពពី AFP

  • អ្នកនាំពាក្យក្រសួងការបរទេស៖ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា(JBC) ជំទាស់ជាផ្លូវការចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លាបំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា

    អ្នកនាំពាក្យក្រសួងការបរទេស៖ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា(JBC) ជំទាស់ជាផ្លូវការចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លាបំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា

    ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនរួមឬហៅកាត់ថា(JBC) តាមរយៈក្រសួង ការបរទេសកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ ថៃដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា។ ឯកឧត្តម នង សាកល បានគូសបញ្ជាក់បន្ថែមថា ក្នុងស្ថានការណ៍នេះគណៈប្រតិភូ(JBC) កម្ពុជាបានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ទាំងឡាយដែលបានរំលោភបំពាន ដែលសកម្មភាពបែបនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាតព្វកិច្ចអន្តរជាតិទាំងអស់៕