Category: ព័ត៌មានជាតិ​

  • អាមេរិក នឹងដកបុគ្គលិកមួយចំនួនពីមជ្ឈិមបូព៌ា ស្របពេលភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់

    អាមេរិក នឹងដកបុគ្គលិកមួយចំនួនពីមជ្ឈិមបូព៌ា ស្របពេលភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់

    ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (១១ មិថុនា) ថា បុគ្គលិកអាមេរិក កំពុងត្រូវបានផ្លាស់ប្តូរចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែ “ទីនោះអាចជាកន្លែងដ៏គ្រោះថ្នាក់” ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរនោះទេ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅព្រឹកថ្ងៃពុធ យោងតាមប្រភពអាមេរិក និងអ៊ីរ៉ាក់ថា សហរដ្ឋអាមេរិក កំពុងរៀបចំការជម្លៀសដោយផ្នែកនៃស្ថានទូតអ៊ីរ៉ាក់របស់ខ្លួន ហើយនឹងអនុញ្ញាតឱ្យទាហានរបស់ខ្លួន ចាកចេញពីទីតាំងជុំវិញមជ្ឈិមបូព៌ា ដោយសារហានិភ័យសន្តិសុខកើនឡើងក្នុងតំបន់។ ប្រភពទាំងបួនរបស់សហរដ្ឋអាមេរិក និងប្រភពពីររបស់អ៊ីរ៉ាក់ មិនបាននិយាយថា តើហានិភ័យសន្តិសុខនោះជាអ្វីខ្លះទេដែលជំរុញឱ្យមានការសម្រេចចិត្តនេះ ហើយរបាយការណ៍នៃការជម្លៀសដែលអាចកើតមាននោះ បានរុញឱ្យតម្លៃប្រេងឡើងលើសពី ៤%។ មន្ត្រីអាមេរិកម្នាក់និយាយថា ក្រសួងការបរទេសបានអនុញ្ញាតឱ្យមានការចាកចេញពីបារ៉ែន និងគុយវ៉ែត ដោយស្ម័គ្រចិត្ត។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “បុគ្គលិកកំពុងត្រូវបានផ្លាស់ចេញពីតំបន់មជ្ឈិមបូព៌ា ព្រោះទីនោះអាចជាកន្លែងគ្រោះថ្នាក់ ហើយអាមេរិក នឹងបន្តតាមដានថានឹងមានអ្វីកើតឡើងបន្ទាប់”។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជម្លៀសបុគ្គលិកមួយចំនួននេះ កើតឡើងក្នុងពេលដែលស្ថានការណ៍ប្រែប្រួលខ្លាំងនៅក្នុងតំបន់។ កិច្ចប្រឹងប្រែងរបស់លោក Trump ក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហាក់ដូចជាជាប់គាំង ហើយចារកម្មសម្ងាត់អាមេរិកបង្ហាញថា អ៊ីស្រាអែលបាននិងកំពុងរៀបចំវាយប្រហារប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផ្ញើសារអបអរសាទរ ខួបទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ៖ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិត វ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់»
  • លោក Trump អបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រោយការចរចានៅអង់គ្លេស

    លោក Trump អបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រោយការចរចានៅអង់គ្លេស

    ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ១១ ខែមិថុនា បានប្រកាសថា ទំនាក់ទំនងជាមួយប្រទេសចិនល្អប្រសើរណាស់ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរយៈពេលពីរថ្ងៃ បានផ្តល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលរួមបញ្ចូលសម្បទានរបស់ចិន លើវត្ថុធាតុរ៉ែកម្រជាមួយទីក្រុងវ៉ាស៊ីនតោន ដែលអនុញ្ញាតឱ្យនិស្សិតចិន សិក្សានៅសាកលវិទ្យាល័យនានារបស់អាមេរិក។ ដោយបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា កិច្ចព្រមព្រៀងរបស់លោកជាមួយប្រទេសចិន បានធ្វើរួចរាល់ហើយ។ ប៉ុន្តែលោកបានកត់សម្គាល់ថាវានៅតែទាមទារការយល់ព្រមចុងក្រោយពីប្រធានាធិបតីចិន Xi Jinping និងរូបលោកផ្ទាល់។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិន នឹងផ្គត់ផ្គង់រ៉ែ និងមេដែកកម្រសម្រាប់ឧស្សាហកម្មអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោននឹងអនុញ្ញាតឱ្យនិស្សិតចិនបន្តការសិក្សាក្នុងបណ្ដាសាកលវិទ្យាល័យអាមេរិក ដែលជាការបញ្ច្រាសពីការគំរាមកំហែងកាលពីកន្លងទៅក្នុងការលុបចោលទិដ្ឋាការរបស់ពួកគេ។ លោក Trump បានបន្ថែមថា លោកប្រធានាធិបតី Xi និងរូបលោក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបើកចំហប្រទេសចិន ចំពោះពាណិជ្ជកម្មអាមេរិក ។  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា កិច្ចពិភាក្សានៅទីក្រុងឡុងដ៍គឺ ស្ថិតនៅលើផ្លូវត្រូវទាំងស្រុង ដោយបន្ថែមថាទីក្រុងប៉េកាំង នឹងចាប់ផ្តើមអនុម័តកម្មវិធីមេដែកអាមេរិកភ្លាមៗ បន្ទាប់ពីការយល់ព្រមផ្លូវការនៃកិច្ចព្រមព្រៀងនេះ ហើយអាមេរិកនឹងដកវិធានការនៅពេលចិនចាត់វិធានការលើការងារនេះ។ រដ្ឋមន្ត្រីក្រសួងរតនាគារលោកអាមេរិក…

  • សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់ការងារនៅបារាំង

    សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់ការងារនៅបារាំង

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិស្តីពី មហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព»។ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក រួមមាន ៖…

  • ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះជួបជាមួយក្រុមគ្រួសារកងទ័ព ដើម្បីសាកសួរសុខទុក្ខ និងផ្តល់ជូនអំណោយសប្បុរសធម៌

    ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះជួបជាមួយក្រុមគ្រួសារកងទ័ព ដើម្បីសាកសួរសុខទុក្ខ និងផ្តល់ជូនអំណោយសប្បុរសធម៌

    (ព្រះវិហារ)៖ បន្ទាប់ពីជួបសំណេះសំណាលជាមួយកងទ័ព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈប្រតិភូបានបន្តចុះជួបជាមួយក្រុមគ្រួសារកងទ័ព ដើម្បីសាកសួរសុខទុក្ខ និងនាំយកជំនួយសប្បុរសធម៌ទៅចែកជូនតាមគ្រួសារផងដែរ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែតផងដែរ ។ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមគ្រួសារកងកម្លាំងទាំងអស់ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពផង និងការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានជាដាច់ខាតផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសំណូមពរដល់បងប្អូនទាំងអស់ថា ក្នុងនាមជាខ្មែរ យើងត្រូវតែមូលមតិ មានឯកភាពរឹងមាំ ទាំងទស្សនៈ និងគោលជំហរ ដើម្បីការពារផលប្រយោជន៍ជាតិ មិនថាក្នុងកាលៈទេសៈណានោះទេ។ សូមបញ្ជាក់ថា សម្ភារៈដែលត្រូវបានយកមកប្រគល់ជូនបងប្អូនគ្រួសារកងទ័ពនាពេលនោះរួមមានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈនានា រួមទាំងថវិកាផងដែរ ៕

  • ប្រទះឃើញពូជស្រូវខ្មែរ ឈ្មោះ «ស្រូវកូនត្រី» ដែលកម្ពុជាបានតំកល់ទុកនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៧២

    ប្រទះឃើញពូជស្រូវខ្មែរ ឈ្មោះ «ស្រូវកូនត្រី» ដែលកម្ពុជាបានតំកល់ទុកនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ១៩៧២

    (ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា”បានប្រទះឃើញពូជស្រូវខ្មែរដោយចៃដន្យឈ្មោះ«ស្រូវកូនត្រី» ដែលត្រូវបានរក្សាទុកនៅធនាគារពូជស្រូវ ក្នុងវិទ្យាស្ថានស្រូវអន្តរជាតិ (IRRI) នៅប្រទេសហ្វីលីពីន តាំងពីឆ្នាំ១៩៧២មកម្ល៉េះ”។ ថ្លែងនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា”នៅទីនេះ យើងមានពូជស្រូវរបស់យើងជិត ៥០០០ពូជ ដែលត្រូវបានរក្សាទុកយ៉ាងល្អ ក្នុងសីតុណ្ហភាព-២០អង្សា សម្រាប់បម្រើឱ្យគោលបំណងសិក្សាស្រាវជ្រាវ ឬស្នើសុំដើម្បីយកទៅបង្កាត់ពូជបន្ត”។ ឯកឧត្តមបានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែរថា៖ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩០ កម្ពុជាក៏ធ្លាប់ស្នើសុំពូជស្រូវប្រពៃណីដែលខ្លួនបានរក្សាទុកពីវិទ្យាស្ថាននេះចំនួន ៧៦៦ពូជ ដើម្បីស្តារពូជស្រូវសំខាន់ៗដែលបានបាត់បង់នៅក្នុងសម័យកាលសង្គ្រាមផងដែរ៕

  • អ៊ុយក្រែនខ្លាចកម្លាំងអនុភាពមីស៊ីលកូរ៉េខាងជើងដែលរុស្ស៊ីប្រើក្នុងសមរភូមិ

    អ៊ុយក្រែនខ្លាចកម្លាំងអនុភាពមីស៊ីលកូរ៉េខាងជើងដែលរុស្ស៊ីប្រើក្នុងសមរភូមិ

    កៀវ ៖ រដ្ឋាភិបាលទីក្រុងកៀវបង្ហាញពីការព្រួយបារម្ភពាក់ព័ន្ធនឹងមីស៊ីលផ្លោង KN23 របស់កូរ៉េខាងជើង ដែលកងទ័ពរុស្ស៊ីបានប្រើវាយលុកទ្រង់ទ្រាយធំនាពេលថ្មីៗនេះនៅក្នុងទឹកដីអ៊ុយក្រែន ហើយថា មីស៊ីលទាំងនោះ ឥឡូវនេះកាន់តែមានភាពខ្លាំងក្លាជាងមុន។ ប្រមុខចារកម្មការពារជាតិអ៊ុយក្រែន លោក Kyrylo Budanov បានចាត់ទុកមីស៊ីល KN23 របស់កូរ៉េខាងជើងថា ជាការគំរាមកំហែងផ្នែកយោធា នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ លោកថា មីស៊ីលនោះ ធ្លាប់វាយប្រហារខុសគោលដៅក្នុងចម្ងាយពីរបីគីឡូម៉ែត្រ តែឥឡូវនេះ ពួកវាធ្លាក់ចំគោលដៅកំណត់យ៉ាងត្រឹមត្រូវ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែននិយាយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី KN23 របស់កូរ៉េខាងជើងចំនួន២គ្រាប់ ត្រូវបានកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់នៅទីក្រុងកៀវ។ អ្នកនាំពាក្យរួបនេះបានគូសបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងទាំងនោះ ត្រូវបានធ្វើទំនើបកម្មកាន់តែជាក់លាក់ជាងមុន នៅពេលរុស្ស៊ីប្រើវាក្នុងសមរភូមិអ៊ុយក្រែន ហើយភាពរីកចម្រើននេះ គួរតែជាសារដាស់តឿនសម្រាប់អ្នករាល់គ្នា។ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួបរួមគ្នាដាក់សម្ពាធកូរ៉េខាងជើងផងដែរ ឱ្យបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីជាបន្ទាន់។ យោងតាមសេចក្តីរាយការណ៍របស់កងទ័ពអាកាស និងអាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូនជាង ៣០០គ្រឿង និងមីស៊ីលចំនួន៧គ្រាប់ រួមទាំងកាំជ្រួចផលិតដោយកូរ៉េខាងជើងពេញមួយយប់ថ្ងៃចន្ទឆ្លងដល់ព្រឹកថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់នៅក្នុងទីក្រុងកៀវ និងតំបន់ភាគខាងត្បូងនៃទីក្រុងOdesa៕ ប្រភព ៖ NHK

  • ឥណ្ឌាគំរាមវាយចូលទៅជ្រៅក្នុងទឹកដីប៉ាគីស្ថាន បើមានការបង្កហេតុម្តងទៀត

    ឥណ្ឌាគំរាមវាយចូលទៅជ្រៅក្នុងទឹកដីប៉ាគីស្ថាន បើមានការបង្កហេតុម្តងទៀត

    ញូវដែលី ៖ ប្រមុខការទូតឥណ្ឌាបានគំរាមខ្លាំងៗថា កងទ័ពឥណ្ឌាត្រៀមខ្លួនរួចជាស្រេច វាយលុកគ្រប់ទិសទីនៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន បើសិនមានការបង្កហេតុណាមួយដោយអំពើភេរវកម្ម។ ជម្លោះរវាងប្រទេសជិតខាងកាន់អាវុធនុយក្លេអ៊ែរ ឥណ្ឌា និងប៉ាគីស្ថានកើតឡើងបន្ទាប់ពីអ្នកទេសចរចំនួន ២៦នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់កាស្មៀដែលគ្រប់គ្រងដោយភាគីឥណ្ឌាកាលពីខែមេសា។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Politico នៅទីក្រុងព្រុចសែល រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានចោទប្រកាន់ថា ប៉ាគីស្ថានកំពុងបណ្តុះបណ្តាលពួកភេរវករមួយចំនួនធំដោយបើកចំហ ពោលគឺមានចំនួនដល់ទៅរាប់ពាន់នាក់ ហើយគ្រោងដាក់ពង្រាយពួកគេវាយប្រហារប្រឆាំងនឹងប្រទេសឥណ្ឌា។ លោក Jaishankar បានព្រមានធ្ងន់ៗថា ឥណ្ឌានឹងមិនរស់នៅជាមួយពួកភេរវករទេ… សាររបស់យើងទៅកាន់ពួកគេ គឺថាបើសិនពួកគេនៅតែបន្តប្រព្រឹត្តអំពើព្រៃផ្សៃដូចកាលពីខែមេសា នោះនឹងមានការសងសឹកវិញ ហើយការសងសឹកនឹងប្រឆាំងទាំងអង្គភាពភេរវករ និងមេដឹកនាំពួកភេរវករ។ លោកថា យើងមិនខ្វល់ថា ពួកគេនៅទីណាទេ បើពួកគេនៅជ្រៅក្នុងទឹកដីប៉ាគីស្ថាន នោះយើងនឹងចូលជ្រៅទៅកាន់ទីនោះដែរ។ លោក Jaishankar បានព្រមានបែបនេះចង់សំដៅលើការប្រើយោធានាពេលថ្មីៗនេះនៅក្នុងទឹកដីប៉ាគីស្ថាន ក្នុងនោះឥណ្ឌាបានបើកការវាយប្រហារលើទីតាំង ដែលសង្ស័យជាជម្រកពួកភេរវជនក្នុងទឹកដីគ្រប់គ្រងដោយប៉ាគីស្ថានកាលពីថ្ងៃទី៧ ខែឧសភា សងសឹកការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌាកាលពីខែមេសា។ ប៉ុន្តែអរិភាពបានបញ្ចប់នៅថ្ងៃទី១០ ខែឧសភា ពេលបទឈប់បាញ់ត្រូវបានប្រកាស៕

  • រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល ៖ កម្ពុជា មានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ពុំបានយកភ្លើងពីប្រទេសថៃមកប្រើទេ

    រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល ៖ កម្ពុជា មានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ពុំបានយកភ្លើងពីប្រទេសថៃមកប្រើទេ

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវរតនៈបានថ្លែងថា មកដល់ពេលនេះប្រទេសកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងក៏ពុំបានយកភ្លើងពីប្រទេសថៃ មកប្រើប្រាស់នោះឡើយ។ ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បែបនេះធ្វើឡើងឆ្លើយតបទៅនឹងក្រសួងការបរទេសប្រទេសថៃដែលបានគំរាមកាត់ផ្តាច់អគ្គិសនីដែលលក់ឱ្យកម្ពុជា នៅពេលទំនាស់ព្រំដែន តាមអ្វីដែលប្រទេសមួយនេះគេចង់បានរួចមក។ ថ្លែងនៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម កែវ រតនៈបានឱ្យដឹងថា«គិតមកដល់ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»។ ទន្ទឹមជាមួយការលើកឡើងបែបនេះ រដ្ឋមន្រ្តីក្រសួងថាមពល និង រ៉ែបានឱ្យដឹងដែរថាក្នុងពិភពលោកនេះការភ្ជាប់បណ្ដាញអគ្គិសនីប្រទេសមួយទៅប្រទេសមួយ គឺជាផលចំណេញទាំងអស់គ្នា អាមេរិកក៏យកភ្លើងពីកាណាដា ប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ក៏ប្រទាក់ក្រឡាគ្នាប្រទេស អឺរ៉ុប អាស៊ាន អាហ្រ្វិកក៏តែងប្រើភ្លើងគ្នាទៅវិញទៅមក។ ក្រៅពីលើកបញ្ហានេះ រដ្ឋមន្រ្តីក្រសួងរ៉េ និងថាមពលបានអំពាវនាវឱ្យពលរដ្ឋទាំងអស់មិនត្រូវប្រើពាក្យសម្តីឌឺដងពីព្រោះថាក្នុងបណ្តាប្រទេសទាំងអស់នៅក្នុងអាស៊ាន មានការសហការណ៍គ្នាជាបន្តបន្ទាប់។ក្រៅពីនេះ ថៃនិងកម្ពុជា ក៏ត្រូវសហការណ៍គ្នាបន្ត ដើម្បីចំណេញទៅចំណេញមក។ ហេតុនេះពលរដ្ឋត្រូវទទួលយកនូវការពិតនេះ ហើយមិនត្រូវ ផលិតព័ត៌មានក្លែងក្លាយទាំងឡាយ ដែលប្រាសចាកពីការពិត៕

  • កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

    កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ដែលកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត​នៃ​ទំនាក់​ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទ​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី​០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តី​សោមនស្ស​រីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តង​ទៀត​នៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញ​ទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការ​ដឹក​នាំ​របស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នឹងផ្តល់ការ​គាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើក​ទី​២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ…