Category: ព័ត៌មានជាតិ​

  • សម្តេចបវរធិបតី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីបារាំង នៅទីក្រុងនីស

    សម្តេចបវរធិបតី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីបារាំង នៅទីក្រុងនីស

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

  • នាវាផ្ទុកយន្តហោះចម្បាំងចិនរំលោភដែនទឹកសេដ្ឋកិច្ចផ្តាច់មុខជប៉ុនលើកដំបូង

    នាវាផ្ទុកយន្តហោះចម្បាំងចិនរំលោភដែនទឹកសេដ្ឋកិច្ចផ្តាច់មុខជប៉ុនលើកដំបូង

    តូក្យូ ៖ ក្រសួងការពារជាតិជប៉ុនបានរាយការណ៍នៅថ្ងៃចន្ទនេះថា នាវាផ្ទុកយន្តហោះចម្បាំងចិនមួយក្រុមបានរំលោភដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនជាលើកដំបូង កាលពីចុងសប្តាហ៍មុន មុនពេលចាកចេញពីទីនោះ ឆ្ពោះទៅចូលរួមសមយុទ្ធដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង។ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាផ្ទុកយន្តហោះ Liaoning នាវាចម្បាំងបំពាក់មីស៊ីលពីរគ្រឿង និងនាវាគាំទ្រប្រតិបត្តិការប្រយុទ្ធរហ័សមួយគ្រឿងទៀត បានធ្វើដំណើរក្នុងចម្ងាយប្រហែល ៣០០គីឡូម៉ែត្រនៅភាគនិរតីនៃកោះ Minamitori ស្ថិតនៅភាគខាងកើតនៃប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍។ អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានប្រាប់កាសែត AFP ថា នេះជាលើកដំបូងហើយ ដែលនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ឆ្លងចូលដែនទឹកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហៅកាត់ថា (EEZ)។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ជប៉ុនយល់ឃើញថា យោធាចិនកំពុងព្យាយាមពង្រឹងសមត្ថភាពប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួន សម្រាប់ប្រតិបត្តិការនៅក្នុងតំបន់ឆ្ងាយៗ។ ស្ថិតក្រោមច្បាប់អន្តរជាតិ រដ្ឋមួយមានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិ និងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ ដែលមានចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។ កាលពីចុងខែមុន ជប៉ុនបានចោទប្រកាន់ចិនថា បានធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រដែនសមុទ្រ ដោយមិនបានជូនដំណឹងនៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅជិតតំបន់ដាច់ស្រយាលប៉ាស៊ីហ្វិកនៃកោះ Okinotori៕ ប្រភព ៖ Channel News Asia

  • ការចុះពិនិត្យទីតាំង បោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ ដំណើរការដោយ​រលូន​តាមការគ្រោងទុក

    ការចុះពិនិត្យទីតាំង បោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ ដំណើរការដោយ​រលូន​តាមការគ្រោងទុក

    (ភ្នំពេញ)៖ មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការចុះពិនិត្យទី តាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណន តេជោ បានដំណើរការដោយរលូនតាមការគ្រោងទុក ទោះក្រុមការងារអន្តរ ក្រសួងប្រឈមបញ្ហាខ្លះក្តី។ បញ្ហាប្រឈមនោះរួមមាន៖ ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូល ដោយត្រូវឆ្លងកាត់​វាល​ស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាព​រអិល​ខ្លាំងជាដើម។ល។​ នេះបើយោងតានការបញ្ជាក់នៅ​លើបណ្តាញ​សង្គមផ្លូវ ការ​របស់ ឯកឧត្តម ផន រីម រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្តសួង​សារធា​រណៈ​ការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។ បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយ​ព្រែកជីក​ហ្វូណន​តេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវនៅថ្ងៃទី០៩ ខែ​មិថុនាឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រេចបាន៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។ គិតត្រឹមបំណាច់​​ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេស​បាន​ចុះពិនិត្យទី​តាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាម​បណ្តោយ​ព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាលទាំងស្រុងហើយ។ កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្ត​ពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍…

  • ឆេះកប៉ាល់កុងតឺន័រមានទង់ជាតិសិង្ហបុរី នៅឥណ្ឌា

    ឆេះកប៉ាល់កុងតឺន័រមានទង់ជាតិសិង្ហបុរី នៅឥណ្ឌា

    បរទេស ៖ កប៉ាល់ដឹកកុងតឺន័រ ដែលមានទង់ជាតិសិង្ហបុរី បានឆេះ នៅតំបន់ឆ្នេរសមុទ្រ ភាគខាងត្បូង នៃប្រទេសឥណ្ឌា។ វីដេអូដែលចេញផ្សាយ ដោយឆ្មាំឆ្នេរសមុទ្រឥណ្ឌា បានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ និង កុងតឺន័រផ្ទុកទំនិញ ដែលហាក់ដូចជា មានផ្សែងហុយឡើង ដោយសារការផ្ទុះដ៏ខ្លាំងមួយ នៅលើនាវា MV Wan Hai 503។ ក្រោយកើតហេតុ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិ បាននិយាយថា ខ្លួនបានដាក់ពង្រាយយន្តហោះ ឆ្មាំឆ្នេរសមុទ្រ និងនាវាចម្បាំង អន្តរាគមន៍។ គេបញ្ជាក់ថា ករណីនេះ មានសមាជិកនាវិកបួននាក់ បានបាត់ខ្លួន ហើយកំពុងតាមស្វែងរក។ ប្រភពបន្តថា កប៉ាល់ប្រវែង ២៦៨ម៉ែត្រ មួយគ្រឿងនេះ បានឆេះនៅចម្ងាយប្រហែល ប្រមាណ ១៤៤គីឡូមែត្រ ពីកំពង់ផែ Beypore។ រីឯ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ ហៅកាត់ MPA របស់ប្រទេសសិង្ហបុរី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានការរងរបួស នាវិកចំនួន៤នាក់ ផ្សេងទៀត ក្រៅពីការបាត់ខ្លួន។…

  • រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំតំបន់រមណីយដ្ឋានកៀនស្វាយក្រៅ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍

    រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំតំបន់រមណីយដ្ឋានកៀនស្វាយក្រៅ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍

    (ខេត្តកណ្តាល)៖ តំបន់រមណីយដ្ឋានកៀនស្វាយក្រៅ គឺជាទីតាំងដែលមាន​សក្ដា​នុពល នៅជិតរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ដែលងាយស្រួលក្នុងការធ្វើដំណើរ​មកពិសារអាហារពេលរសៀល ក៏ដូចជាមកលំហែកាយ ដូច្នេះប្រសិនបើយើងបានរៀបចំ​ឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និងសុគតភាព នោះភ្ញៀវទេសចរណ៍នឹងមកកម្សាន្តនៅទីនេះកាន់តែច្រើនជាងមុន។ ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ មិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយ ដូច្នេះយើងទាំងអស់គ្នាជាអាជ្ញាធរ ក៏ដូចជាអាជីវករផ្ទាល់ ត្រូវខិតខំកែលម្អនៅ​តំបន់នេះឱ្យទាក់ទាញ ពិសេសផ្សព្វផ្សាយនូវអ្វីដែលល្អ អ្វីដែលទាក់ទាញ ដល់​ភ្ញៀវទេសចរណ៍របស់យើង ដើម្បីមកកំសាន្ត និងលំហែកាយនៅតំបន់នេះ ឱ្យ​បានកាន់តែច្រើនដោយមិនគិតថ្ងៃឈប់សម្រាកឡើយ។ ការលើកឡើងបែបនេះ របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តកណ្ដា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថាន​ភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅ​រមណីយដ្ឋានកៀនស្វាយក្រៅ។ ការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផងដែរ។ ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្ថែមថា ដើម្បីឱ្យតំបន់នេះកាន់តែទាក់ទាញ​ភ្ញៀវ​ទេសចរណ៍បន្ថែមទៀត អាជ្ញាធរស្រុកកៀនស្វាយ ត្រូវខិតខំផ្សព្វផ្សាយ​ដល់​អាជីវករ​យើងទាំងអស់ មិនត្រូវដំឡើងថ្លៃហួសហេតុ ដែលធ្វើឱ្យបាត់បង់ភ្ញៀវ​របស់យើង​ឡើយ។ បើយើងដំឡើងថ្លៃខ្ពស់ហួសហេតុ នោះយើងបានចំណេញ​តែមួយពេល​នេះទេ តែប្រសិនបើយើងលក់តម្លៃសមរម្យ នោះយើងនឹងទទួលបាន​ការចំ​ណេញ​ជារៀងរហូត។…

  • យន្តហោះចម្បាំងប៉ូឡូញប្រុងជើងការ ចំពេលរុស្ស៊ីវាយលុកអ៊ុយក្រែនទ្រង់ទ្រាយធំ

    យន្តហោះចម្បាំងប៉ូឡូញប្រុងជើងការ ចំពេលរុស្ស៊ីវាយលុកអ៊ុយក្រែនទ្រង់ទ្រាយធំ

    វ៉ាសូវី ៖ ដើម្បីប្រុងជើងការទុកជាមុន ប៉ូឡូញ និងសម្ព័ន្ធមិត្ត នៅព្រឹកថ្ងៃចន្ទនេះ នឹងបញ្ជាឱ្យយន្តហោះចម្បាំងសកម្មនៅក្នុងប្រតិបត្តិការធានាសុវត្ថិភាពដែនអាកាសរបស់ប្រទេសប៉ូឡូញ ក្រោយប្រទេសជិតខាងអ៊ុយក្រែនកំពុងរងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំពីសំណាក់រុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គម បញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានគូសបញ្ជាក់ថា យោងតាមស្ថានការណ៍រុស្ស៊ីវាយប្រហារផ្លូវអាកាសកាន់តែខ្លាំងក្លានៅលើទឹកដីអ៊ុយក្រែននោះ យន្តហោះចម្បាំងប៉ូឡូញ រួមទាំងសម្ព័ន្ធមិត្តបានចាប់ផ្តើមប្រតិបត្តិការកាន់តែសកម្ម ដើម្បីចាត់វិធានការការពារដែនអាកាសប៉ូឡូញទាំងព្រឹក។ ប៉ូឡូញ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់អ៊ុយក្រែន ហើយក៏បម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនជំនួយយោធាលោកខាងលិចដ៏សំខាន់ដល់ទីក្រុងកៀវ។ កាលពីខែមីនា ឆ្នាំ២០២៤ ប៉ូឡូញដែលជាសមាជិកអង្គការណាតូបានរាយការណ៍អំពីការរំលោភលើដែនអាកាសរបស់ខ្លួន ដោយកាំជ្រួចរបស់រុស្ស៊ី ហើយថែមទាំងទាមទារឱ្យមានការបកស្រាយពីទីក្រុងមូស្គូ។ ឧបទ្ទវហេតុស្រដៀងគ្នានេះក៏ធ្លាប់កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២៣ផងដែរ នៅពេលដែលមីស៊ីលរុស្ស៊ីមួយគ្រាប់បានបាញ់ឆ្លងចូលដែនអាកាសប៉ូឡូញជាច្រើននាទី មុនពេលហោះត្រឡប់ទៅកាន់អ៊ុយក្រែនវិញ។ ហើយឥឡូវនេះ រុស្សីបានបង្កើនការវាយលុកកាន់តែជ្រៅនៅភាគខាងលិចអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូន និងកាំជ្រួចរាប់សិបគ្រាប់ ជាអ្វីដែលអភិបាលក្រុង Rivne លោក Oleksandr Tretyak ហៅវាថា ជា “ការវាយប្រហារដ៏ធំបំផុត” នៅក្នុងតំបន់។ ហើយថ្មីៗនេះ រុស្ស៊ីបានពន្លឿនយុទ្ធនាការប្រឆាំងនឹងអ៊ុយក្រែន ដែលនាំឱ្យកាត់បន្ថយក្តីសង្ឃឹមស្វែងរកបទឈប់បាញ់ បន្ទាប់ពីការជំរុញការទូតជាថ្មី ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕ ប្រភព ៖ AFP

  • ផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅខាងមុខផ្សាររាត្រី ក្នុងប្រទេសថៃ

    ផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅខាងមុខផ្សាររាត្រី ក្នុងប្រទេសថៃ

    បរទេស៖ គ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះ នៅខាងមុខផ្សាររាត្រី ស្ថិតក្នុងខេត្តប៉ាតានី ភាគខាងត្បូង ប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែមិថុនា បណ្តាលឲ្យមនុស្សម្នាក់រងរបួស ហើយលុះដល់ព្រឹកថ្ងៃចន្ទ នេះ គ្រាប់បែកមួយគ្រាប់ទៀត ត្រូវបានប៉ុនប៉ងបំផ្ទុះ ជាថ្មី ប៉ុន្តែ ត្រូវបានកងទ័ពអន្តរាគមន៍ ទាន់ពេល នេះបើតាមការចុះផ្សាយ របស់កាសែតថៃ Bangkok Post។ ឧត្តមសេនីយ៍ទោ Santhas Chueaputtarn ស្នងការប៉ូលិស ខេត្តប៉ាតានី បាននិយាយថា គ្រាប់បែកទី១ ត្រូវបានបំផ្ទុះ នៅម៉ោងប្រហែល ៨.០៥នាទីយប់ ហើយមួយគ្រាប់ទៀតបានផ្ទុះ នៅចន្លោះសណ្ឋាគារ Santisook និង សណ្ឋាគារ Palace នៅម៉ោងប្រមាណ ៨.១០នាទី។ ស្ត្រី ជាអាជីវករ នៅផ្សារអាហារពេលយប់ បានរងរបួសបន្តិចបន្តួច ហើយម៉ូតូ ពីរគ្រឿងដែលចតទុកចោល បានរងការខូចខាត។ លោកបន្តថា គ្រាប់បែកទាំងនោះ ត្រូវបានលាក់ទុកក្នុងធុងសំរាមតាមផ្លូវ ហើយតំបន់ទាំងនោះ ជាតំបន់គ្មានការព្រមាន អំពីការផ្ទុះគ្រាប់បែក នោះទេ។ លោកស្នងការ…

  • កម្ពុជា និងអូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    កម្ពុជា និងអូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    (នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួង​សហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួបសម្ដែង​ការគួរសម នារសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម​សន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង​ប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាពបោសសម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលា​ការកម្ពុជា (អ.វ.ត.ក.)។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ​មាន​វិស័យសក្ដានុពលជាច្រើនដែលអាចជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមទៀត​ដើម្បី​ឱ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោលបំណងពិនិត្យមើល​វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិស័យនៃកិច្ចសហប្រតិបត្តិ​ការ​ថ្មីៗបន្ថែមទៀត។ ជាការឆ្លើយតប, ឯកឧត្តម Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ច​សហ​ប្រតិ​បត្តិការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធាន​មនុស្ស។ ក្នុងនោះ, ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញនូវការស្វាគមន៍​ចំពោះអ្នក​ការទូតវ័យក្មេងកម្ពុជាមកសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន ប្រទេសអូទ្រីស។ ក្នុងឱកាសនោះដែរ, ឯកឧត្តមក៏បានស្នើកម្ពុជា គាំទ្របេក្ខភាព​របស់​អូទ្រីសជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ…

  • NATO បង្កើនខែលការពារដែនអាកាស៤០០% ទប់នឹងរុស្ស៊ី

    NATO បង្កើនខែលការពារដែនអាកាស៤០០% ទប់នឹងរុស្ស៊ី

    បរទេស៖ ប្រធានសម្ព័ន្ធយោធាអន្តរជាតិ NATO បានជំរុញឱ្យមានការបង្កើន ៤០០% ក្នុងវិស័យការពារដែនអាកាស សម្រាប់សម្ព័ន្ធភាពមួយនេះ ទប់ទល់នឹងរុស្ស៊ី ដោយយក ករណីអ៊ុយក្រែន ជាគំរូ។ NATO ឬ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ជាសម្ព័ន្ធមិត្តយោធាអន្តរជាតិ នៃរដ្ឋសមាជិក ចំនួន៣២ ដែលក្នុងនោះ មាន៣០ប្រទេស នៅអឺរ៉ុប និង ២ប្រទេស នៅអាមេរិក ខាងជើង។ លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បាននិយាយ កាលពីថ្ងៃចន្ទ នៅក្នុងសន្ទរកថាមួយ ទៅកាន់ស្ថាប័នបណ្តុំខួរក្បាល Chatham House នៅទីក្រុងឡុងដ៍ថា «យើងឃើញ នៅក្នុងប្រទេសអ៊ុយក្រែន ពីរបៀប ដែលរុស្ស៊ីផ្តល់ភេរវកម្មពីខាងលើ ដូច្នេះ យើងនឹងពង្រឹងខែលការពារ ផ្ទៃមេឃរបស់យើង»។ លោកបន្តថា «ដើម្បីរក្សាការរារាំង និងការការពារ គួរឱ្យទុកចិត្ត ណាតូ ត្រូវតែបង្កើន ៤០០ ភាគរយ នៃការការពារដែនអាកាស និងមីស៊ីល»។ ការលើកឡើងរបស់លោក បានកើតឡើង មុនកិច្ចប្រជុំកំពូលណាតូ…

  • អ្នកជំនាញសន្តិសុខជាតិ៖ ការប្រើឆ្មាំជាតិនៅទីក្រុង Los Angeles របស់លោកTrump គឺជាការរំលោភអំណាច

    អ្នកជំនាញសន្តិសុខជាតិ៖ ការប្រើឆ្មាំជាតិនៅទីក្រុង Los Angeles របស់លោកTrump គឺជាការរំលោភអំណាច

    ការដាក់ពង្រាយកងឆ្មាំជាតិរបស់ប្រធានាធិបតីTrump ដើម្បីបំបែកការតវ៉ាប្រឆាំងការឆ្មក់បង្ក្រាបលើការធ្វើអន្តោប្រវេសន៍ក្នុងទីក្រុង Los Angeles គឺជាការរំលោភអំណាចដ៏គ្រោះថ្នាក់ដែលធ្វើឱ្យជនជាតិអាមេរិកស្ថិតក្នុងគ្រោះថ្នាក់ នេះបើតាមលោកស្រី Hina Shamsi នាយកគម្រោងសន្តិសុខជាតិរបស់ សហភាពសេរីភាពស៊ីវិលអាមេរិក (ACLU )បានប្រាប់សារព័ត៌មាន NPR ។ លោកស្រី Shamsi បាននិយាយក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Morning Edition បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍នេះរវាងក្រុមបាតុករ នគរបាលក្រុង Los Angeles ភ្នាក់ងារសហព័ន្ធ និងកងទ័ពថា ពិតជាធ្វើឱ្យខូចដល់គោលការណ៍ប្រជាធិបតេយ្យជាមូលដ្ឋានរបស់អាមេរិកដោយគ្មានការប្រុងប្រយ័ត្ន ដែលយោធាមិនគួរធ្វើខ្លួនជានគរបាលបង្ក្រាបជនស៊ីវិលឡើយ ។ នគរបាលអន្តោប្រវេសន៍ និងមន្ត្រីអនុវត្តច្បាប់បានប្រកាសលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថាខ្លួនបានចាប់ខ្លួនជនអន្តោប្រវេសន៍ចំនួន ១១៨ នាក់អំឡុងប្រតិបត្តិការនៅទីក្រុង Los Angeles កាលពីសប្តាហ៍មុន។ ក្រុមបាតុករបានតវ៉ានឹងការឆ្មក់បង្ក្រាប និងបានប៉ះទង្គិចជាមួយនគរបាលនៅក្នុងទីក្រុងនេះ និងតំបន់ជុំវិញ រួមទាំងតំបន់ Paramount និង Compton រហូតដល់ចុងសប្តាហ៍។ ជាការឆ្លើយតបទៅនឹងការតវ៉ា លោក Trump បានចុះហត្ថលេខាលើអនុស្សរណៈមួយ ដោយដាក់ពង្រាយឆ្មាំជាតិចំនួន២.០០០នាក់ទៅក្នុងទីក្រុងនេះកាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយការតវ៉ាដោយគ្មានការយល់ព្រមពីអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom ។ ប្រហែល ៣០០នាក់ត្រូវបានដាក់ពង្រាយកាលពីព្រឹកថ្ងៃអាទិត្យ។…