Category: ព័ត៌មានជាតិ
-

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មគាំទ្រគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃនិងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។…
-

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាមោទកភាពជាតិសម័យតេជោធិបតី
ភ្នំពេញ៖ខណៈដឹកនាំគណៈប្រតិភូមួយក្រុមចំនួនប្រមាណ៣០០នាក់ ដែលមកពីក្រសួងទេសចរណ៍ ធុរកិច្ចក្នុងវិស័យទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកផលិតមាតិកាទេសចរណ៍កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្នុងសម័យតេជោធិបតី។ គណៈប្រតិភូបានចំណាយពេលជាច្រើនដើម្បីទស្សនាមហាសមិទ្ធផល ដែលកំណត់យកថ្ងៃទី៩ ខែកញ្ញាខាងមុខ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ជាផ្លូវការនិងកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ជាថ្ងៃសម្ពោធជាផ្លូវការ។ ក្នុងឱកាសនេះឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់អាកាសយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។អាកាសយានដ្ឋានអន្តរជាតិថ្មីសន្លាងនេះចំណាយថវិកាសាងសង់ប្រមាណជាង ២.០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ដោយផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង ។ព្រលាននេះបានសាងសង់លើផ្ទៃដីជាង ២ ៦០០ហិកតា។ ជាអាកាសយានដ្ឋានលំដាប់ 4F ដែលអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង…
-

Breaking News ៖ ស្លាប់ ២០នាក់ របួស ១៣០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្ររុស្ស៊ី
មូស្គូ ៖ មន្រ្តីសង្គ្រោះបន្ទាន់ក្នុងតំបន់បានរាយការណ៍នៅថ្ងៃទី១៨ ខែសីហានេះថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានៅក្នុងរោងចក្រមួយកន្លែងក្នុងទីក្រុង Ryazan ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ី បានបណ្តាលឱ្យមនុស្សយ៉ាងតិច ២០នាក់បាត់បង់ជីវិត និង១៣៤នាក់ផ្សេងទៀតរងរបួស។ យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ហេតុការណ៍ផ្ទុះដ៏កក្រើកនេះ បណ្តាលមកពីភ្លើងដែលបានឆាបឆេះក្នុងរោងជាងមួយរបស់រោងចក្រនោះ។ ទោះបីជាយ៉ាងណា អាជ្ញាធររុស្ស៊ីបាននឹងកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយសោកនាដកម្មដ៏អាក្រក់នេះ៕ ប្រភព ៖ The Strait Times
-

រុស្ស៊ីគ្រោងបង្កើតបេសកកម្មអវកាសទៅកាន់ភពសុក្រ មុនឆ្នាំ ២០៣៦
រុស្ស៊ីគ្រោងបង្កើតបេសកកម្មអវកាសទៅកាន់ភពសុក្រ មុនឆ្នាំ ២០៣៦ មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃទី១៧ ខែសីហាថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមបេសកកម្មអវកាសដ៏ធំមួយ មានឈ្មោះថា Venera-D ដែលមានគោលបំណងបញ្ជូនយានអវកាសទៅចុះចតលើផ្ទៃភពសុក្រឱ្យបានមុនឆ្នាំ២០៣៦ ហើយបេសកកម្មនេះបាននឹងកំពុងដំណើរការរួចហើយ។ បេសកកម្មអវកាសនេះ គឺជាផ្នែកមួយនៃកម្មវិធីអវកាសជាតិថ្មីរបស់ប្រទេសរុស្ស៊ី ហើយការងាររចនាជំហានដំបូងសម្រាប់បេសកកម្មនេះ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៦ ស្របពេលជាមួយនឹងការចាប់ផ្តើមគម្រោងអវកាសជាតិ នេះបើតាមការបញ្ជាក់របស់លោក Oleg Korablev ប្រធាននាយកដ្ឋានរូបវិទ្យាក្រៅភពនៅវិទ្យាស្ថានស្រាវជ្រាវអវកាស (IKI) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS។ លោក Korablev និយាយថា ដំណាក់កាលដំបូងនៃការរចនាបេសកកម្មនេះ ត្រូវបានរំពឹងថា នឹងចំណាយពេលពីរឆ្នាំ ហើយការត្រៀមរៀបចំបានចាប់ផ្តើមដោយសហការជាមួយសមាគម Lavochkin ដែលជាសហគ្រាសឧស្សាហកម្មអវកាសរុស្ស៊ី រួមទាំងមានកិច្ចប្រជុំសម្របសម្រួលជាច្រើន ដើម្បីសម្រួលដល់វឌ្ឍនភាព។ ទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្របាននិយាយថា កាលបរិច្ឆេទចាប់ផ្តើមបេសកកម្មនឹងត្រូវបានកំណត់ បន្ទាប់ពីដំណាក់កាលរចនាជំហានដំបូងត្រូវបានបញ្ចប់ ហើយថា រឿងនេះពិតជានឹងកើតឡើងមិនលើសពីឆ្នាំ២០៣៦ទេ។ បេសកកម្ម Venera-D គ្រោងនឹងបញ្ជូនយានអវកាស ប៉េងប៉ោងយន្តរុករក និងគ្រឿងយន្តទៅចុះចតលើផ្ទៃភពសុក្រ។ ទោះបីជាយ៉ាងណា កាលពីដើមឆ្នាំនេះ នាយកវិទ្យាសាស្ត្រ និងជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអវកាស (IKI) លោក Lev…
-

ការស្ទង់មតិ ៖ ប្រជាជនថៃភាគច្រើនអស់ជំនឿលើគណបក្សនយោបាយក្នុងស្រុកទាំងអស់
ការស្ទង់មតិ ៖ ប្រជាជនថៃភាគច្រើនអស់ជំនឿលើគណបក្សនយោបាយក្នុងស្រុកទាំងអស់ បាងកក ៖ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ (Nida) បានរកឃើញថា ប្រជាជនថៃភាគច្រើនបានសម្តែងការមិនពេញចិត្ត ឬអស់ជំនឿតែម្តង ចំពោះការបំពេញការងាររបស់សមាជិកសភា ដោយច្រើនជាង ៧៦ភាគរយបានបង្ហាញការពេញចិត្តតិចតួចបំផុត ឬគ្មានការជឿជាក់តែសោះលើគណបក្សនយោបាយទាំងអស់។ វិទ្យាស្ថាន Nida បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន ស្តីអំពី ” សង្ឃឹម ឬគ្មានសង្ឃឹមលើគណបក្សនយោបាយទាំងអស់” នៅក្នុងប្រទេសថៃ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១៣ ដល់១៤ ខែសីហា ឆ្នាំ២០២៥។ ការស្ទង់មតិនេះបានសាកសួរលើប្រជាជនថៃចំនួន ១.៣១០ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងនោះមានប្រជាជនតំណាងឱ្យតំបន់ផ្សេងៗគ្នា ទាំងកម្រិតនៃការអប់រំ មុខរបរ និងប្រាក់ចំណូលជាដើម។ ផ្អែកតាមការស្ទង់មតិរបស់ Nida, ប្រជាជនថៃ ៤១,៩ភាគរយឆ្លើយថា ពួកគេគ្មានសង្ឃឹមទាល់តែសោះលើគណបក្សនយោបាយនានា និង ៣៤ភាគរយឆ្លើយថា ពួកគេមិនសូវជឿលើគណបក្សនយោបាយដូចមុនទេ ខណៈដែល២០,៩ភាគរយទៀតនៅជឿខ្លះ និង ២,៩៨ភាគរយលែងជឿតែម្តង។ ការស្ទង់មតិខាងលើនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីវិទ្យាស្ថាន Nida បានរកឃើញថា ប្រជាជនថៃលែងទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលហើយ ពោលគឺអត្រាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយពួកគេងាកទៅទុកចិត្តយោធាវិញ៕ ប្រភព…
-

ភ្លើងសង្គ្រាមមជ្ឈិមបូព៌ាដុតកម្លោចសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះ ៣.៥%
ភ្លើងសង្គ្រាមមជ្ឈិមបូព៌ាដុតកម្លោចសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះ ៣.៥% ហ្សេរុយសាឡឹម ៖ ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានទាញទម្លាក់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ីស្រាអែលធ្លាក់ចុះ ៣.៥ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥ បើធៀបនឹងត្រីមាសទីមួយ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែល ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា។ ស្ថានភាពវិស័យធុរកិច្ចរបស់អ៊ីស្រាអែលដាំក្បាលចុះខ្លាំងជាងគេបំផុត ដោយវាបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៦.២ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានងើបឡើងបន្តិច ៤.៤ភាគរយនៅក្នុងត្រីមាសទីមួយ។ រីឯការចំណាយលើការប្រើប្រាស់ឯកជន បានថយចុះ ៤.១ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានធ្លាក់ចុះដូចគ្នានៅក្នុងត្រីមាសទីមួយ។ ចំណែកការវិនិយោគលើទ្រព្យសកម្មថេរ មានដូចជាអគារ និងគ្រឿងបរិក្ខារផ្សេងៗ ក៏បានថយចុះយ៉ាងគំហុកផងដែរ ដល់ទៅ ១២.៣ភាគរយ។ ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែលបាននិយាយថា តួលេខធ្លាក់ចុះនេះ កើតឡើងពីផលប៉ះពាល់យ៉ាងខ្លាំងនៃសង្រ្គាមរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីពាក់កណ្តាលខែមិថុនា ដែលបានរំខានដល់សកម្មភាពសេដ្ឋកិច្ចអ៊ីស្រាអែល។ នៅក្នុងខែកក្កដា ធនាគារអ៊ីស្រាអែលបានធ្វើការព្យាករណ៍អំពីផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ នៅកម្រិត ៣.៣ភាគរយ ថយចុះជាងការព្យាករណ៍កាលពីខែមេសា ដែលមានចំនួន ៣.៥ភាគរយ៕ ប្រភព ៖ ស៊ីនហួរ
-

លោក ត្រាំ ប្តេជ្ញាពង្រឹងកម្លាំងដើម្បីសន្តិភាព ក្នុងសាររំលឹកខួបសង្គ្រាមលោកលើកទី២
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា រដ្ឋបាលរបស់លោកនៅតែប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស «ពង្រឹងកម្លាំងដើម្បីសន្តិភាព»។ សេតវិមានបានចេញផ្សាយសាររបស់លោកប្រធានាធិបតី ត្រាំ នេះ នៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ មេដឹកអាមេរិករូបនេះ បានឲ្យដឹងថា ជនជាតិអាមេរិកជាង ១០០.០០០នាក់បានស្លាប់ នៅក្នុងសង្គ្រាមប៉ាស៊ីហ្វិកតែមួយប៉ុណ្ណោះ។ ប៉ុន្តែជាមួយគ្នានេះ លោកបានកោតសរសើរពីវីរភាពដ៏អង់អាចក្លាហានរបស់ទាហានអាមេរិក បានធ្វើឲ្យចក្រភពជប៉ុនចាញ់សង្គ្រាម ហើយធានាថា ពិភពលោកនឹងរួចផុតពីការគៀបសង្កត់ ការបំផ្លិចបំផ្លាញ និងការជិះជាន់តទៅទៀត។ លោក ត្រាំ មានវ័យ៧៩ឆ្នាំរូបនេះ បានបន្ថែមថា សព្វថ្ងៃនេះ ប្រទេសជប៉ុនបានក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់យើងនៅប៉ាស៊ីហ្វិក ដោយយល់ព្រមទទួលយកទាហានអាមេរិកជាង ៥០.០០០នាក់ ឲ្យឈរជើងការពារប្រឆាំងនឹងរបបផ្តាច់ការថ្មី និងមហិច្ឆតាដ៏ធំធេងរបស់ពួកគេកាលពីសម័យមុន។ ជាចុងក្រោយ លោក ប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា សន្តិភាពនឹងមិនអាចកើតមានដូចការសន្យានោះទេ ប៉ុន្តែយើងអាចស្វែងរកវាបាន តាមរយៈការលះបង់ និងការការពារ ដោយ កម្លាំង៕ ប្រភព ៖ NHK
-

អ៊ីស្រាអែលរាប់ម៉ឺននាក់ធ្វើបាតុកម្ម ជំរុញរដ្ឋាភិបាលឈប់ធ្វើសង្គ្រាមនៅហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ កាលពីថ្ងៃទី១៧ ខែសីហា បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង តែល អាវីវ ប្រទេសអ៊ីស្រាអែល ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្គាហ្សា និង ដោះលែងចំណាប់ខ្មាំង ហើយនេះគឺជាបាតុកម្មដ៏ធំបំផុតមួយ នៅក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម កាលពីខែតុលា ឆ្នាំ២០២៣។ វេទិកា «ចំណាប់ខ្មាំង និងគ្រួសារអ្នកបាត់ខ្លួន» ដែលជាអ្នកផ្តួចផ្តើមគំនិត បាតុកម្មនេះ បានប៉ាន់ស្មានថា មនុស្សប្រហែល ៥០ម៉ឺននាក់ បានចូលរួម ក្នុងការធ្វើបាតុកម្មនេះ តែ ជាតួលេខ មិនត្រូវបានបញ្ជាក់ ដោយប៉ូលិសនោះទេ។ បាតុករ Einav Zangauker ដែលត្រូវជាម្តាយ របស់ចំណាប់ខ្មាំង ឈ្មោះ Matan និង ជាឥស្សរជនឈានមុខគេ នៃ ចលនាតវ៉ានេះ បាននិយាយថា «យើងទាមទារឱ្យមានកិច្ចព្រមព្រៀង ដ៏ទូលំទូលាយ និង អាចសម្រេចបាន ជាមួយនឹងការបញ្ចប់សង្រ្គាម»។ លោកស្រី បានបន្តថា «រដ្ឋាភិបាលអ៊ីស្រាអែល បានប្រែក្លាយសង្រ្គាម ត្រឹមត្រូវពីមុន ទៅជាសង្រ្គាមគ្មានន័យ…
-

លោក ហ្សេលែនស្គី ទៅដល់ទីក្រុងវ៉ាស៊ីនតោន ត្រៀមជួបលោក ត្រាំ ហើយ
វ៉ាស៊ីនតោន ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក ហ្សេលែស្គី បានប្រកាសពីការទៅដល់ទីក្រុងវ៉ាស៊ីនតោន ហើយ ដើម្បីត្រៀមជួបចរចា ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ភាគីទាំងអស់ស្វែងរកការបញ្ចប់សង្រ្គាម យ៉ាងឆាប់រហ័ស ហើយបានអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង នៅពេលដែលលោកបានទៅដល់ទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ ពោលគឺ មុនពេលមានកិច្ចពិភាក្សា ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ លោក Volodymyr Zelensky បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «យើងទាំងអស់គ្នាចែករំលែកនូវបំណងប្រាថ្នា ដ៏មុតមាំ ដើម្បីបញ្ចប់សង្រ្គាមនេះ ឱ្យបានឆាប់រហ័ស និងគួរឱ្យទុកចិត្ត»។ លោក Zelensky គ្រោងនឹងជួបលោក Donald Trump នៅថ្ងៃចន្ទនេះ ជាមួយក្រុមមេដឹកនាំអឺរ៉ុប។ ជំនួបនេះ នឹងរៀបចំធ្វើឡើង បន្ទាប់ពីលោក ត្រាំ…
-

ថៃថា ទាហានរបស់ខ្លួនកំពុងមានបញ្ហាផ្លូវចិត្ត
បាងកក ៖ ប្រទេសថៃបានអះអាងថា ទាហាននៅជួរមុខកំពុងមានបញ្ហាផ្លូវចិត្ត ឬ ស្ត្រេស ត្រូវតែពិនិត្យសុខភាពឡើងវិញ។ ជាការលើកឡើង បន្ទាប់ពីមានហេតុការណ៍ ទាហានជួរមុខម្នាក់ បាញ់រះលើប្រជាជនខ្លួនឯង ហើយសង្ស័យបញ្ចប់ជីវិត ដោយខ្លួនឯង។ កាសែត ខៅសត់ បានចុះផ្សាយ កាលពីថ្ងៃទី១៧ ខែសីហា ថា កងទ័ពបានដាក់ពង្រាយក្រុមសុខភាពផ្លូវចិត្ត ដើម្បីមើលថែទាហានតាមព្រំដែន បន្ទាប់ពីមានអំពើហិង្សា ថ្មីៗនេះ។ ជាការកត់សម្គាល់ កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីទាហានថៃម្នាក់ សង្ស័យស្ត្រេស ឬ មានបញ្ហាផ្លូវចិត្ត បានបាញ់រះលើជនស៊ីវិលក្នុងភូមិ របួសធ្ងន់ធ្ងរ ២នាក់ ហើយ ក្រោយមក គេបានរកឃើញសាកសពខ្មាន់កាំភ្លើង រូបនេះ សង្ស័យថា បាញ់សម្លាប់ខ្លួនឯង។ ជំនួយការ អ្នកនាំពាក្យកងទ័ពជើងគោក បានបង្ហើបថា ដោយសារការព្រួយបារម្ភអំពីសុខភាពរបស់ទាហានជួរមុខ អគ្គមេបញ្ជាការកងទ័ព បានចាត់ឱ្យនាយកដ្ឋានពេទ្យកងទ័ព និងមន្ទីរពេទ្យយោធាភូមិភាគ ដាក់ពង្រាយក្រុមអន្តរាគមន៍ លើបញ្ហាវិបត្តផ្លូវចិត្តនេះ។ យោងតាមការចុះផ្សាយ របស់កាសែត ឌឹ ណេសិន កាលពីថ្ងៃទី១៥ ខែសីហា ទាហានថៃម្នាក់ បានបាញ់អ្នកភូមិ…