Category: ព័ត៌មានជាតិ
-

សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងនីស ប្រទេសបារាំង
(នីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសសម្តេចធិបតីអញ្ជើញចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០៩ មិថុនា ២០២៥។
-

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល”
(ភ្នំពេញ)៖ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥(Cambodia Digital Awards 2025) គឺជាកម្មវិធី ប្រកួតប្រជែងថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥” ធ្វើឡើងក្នុងគោលបំណងជំរុញនិងគាំទ្រនវានុវត្តន៍ធុរៈកិច្ចឌីជីថលនិងបរិវត្តកម្មឌីជីថលនៅកម្ពុជាប្រកបដោយបរិយាបន្នដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖ ការទទួលស្គាល់ (Recognition) ៖ អបអរសាទរ និងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិចំពោះសមិទ្ធផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។ ការជំរុញគាំទ្រ (Empowerment) ៖ លើកទឹកចិត្ត…
-

លោក Trump ថ្លែងការពារ ការដាក់ទ័ពបង្ក្រាបបាតុករ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងការពារ ការដាក់ពង្រាយកងទ័ព បង្ក្រាបបាតុកម្ម ដោយអះអាងថា ជាការធានាច្បាប់ និងសណ្តាប់ធ្នាប់។ ការអះអាងនេះ ក្រោយពេល១ថ្ងៃ ដែលកងទ័ពរាប់រយនាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់ទីក្រុង Los Angeles បង្ក្រាបចាស់ដៃ លើក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងការអនុវត្តបទបញ្ជា និរទេស ឬ បណ្តេញជនគ្មានឯកសារ របស់លោក Trump។ កាលពីថ្ងៃអាទិត្យ មុនពេលឡើងយន្តហោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយទៀតថា «យើងកំពុងសម្លឹងមើល ឱកាស ដាក់កងទ័ពគ្រប់ទីកន្លែង..យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើង ចំពោះប្រទេសរបស់យើង នោះទេ»។ កាលពីថ្ងៃសៅរ៍ មានការប៉ះទង្គិច រវាងមន្ត្រីអនុវច្បាប់ជាមួយហ្វូងមនុស្ស ដែលមានកំហឹង ចំពោះការវាយឆ្មក់លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ ក្នុងពេលមានការអន្តរាគមន៍ ពីសំណាក់កងទ័ព៕
-

ម៉ិកស៊ិកថាពលរដ្ឋខ្លួននៅអាមេរិក មិនមែនជាឧក្រិដ្ឋជន
បរទេស ៖ ប្រធានាធិបតី នៃប្រទេស ម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា ជនចំណាកស្រុកម៉ិកស៊ិក ទៅអាមេរិក «មិនមែនជាឧក្រិដ្ឋជន» ទេ។ ជាការលើកឡើង បន្ទាប់ពីការវាយឆ្មក់ ចាប់ខ្លួនជនអន្តោប្រវេសន៍ នៅទីក្រុង Los Angeles។ គួរកត់សម្គាល់ថា ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករាមក លោក Trump សន្យាថា នឹងបង្រ្កាបយ៉ាងតឹងរ៉ឹង លើជនចំណាកស្រុក ដែលគ្មានឯកសារ ដោយលោកបានប្រដូចទៅនឹង «បិសាច» និង «សត្វ»។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ លោកស្រី ប្រធានាធិបតីម៉ិកស៊ិក បានថ្លែងការពារ ជនចំណាកស្រុក ដោយលើកឡើងថា «ប្រជាជនម៉ិកស៊ិកដែលរស់នៅសហរដ្ឋអាមេរិក គឺជាបុរស និងស្ត្រីដ៏ល្អ…ជាមនុស្សស្មោះត្រង់ ដែលបានទៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជីវិតល្អប្រសើរ សម្រាប់ខ្លួនឯង និងផ្គត់ផ្គង់គ្រួសារ របស់ពួកគេ…ពួកគេមិនមែន ជាឧក្រិដ្ឋជនទេ»។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក Trump បានឲ្យដាក់ពង្រាយទ័ពរាប់រយនាក់ បង្ក្រាបលើបាតុករ ដែលតវ៉ាប្រឆាំងនឹង…
-

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងនីស ប្រទេសបារាំង ដោយសុខសុវត្ថិភាព
(បារាំង)៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ប្រកបដោយសុខសុវត្ថិភាព ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) ។ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នឹងធ្វើឡើងក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ។ ក្នុងសន្និសីទនេះ សម្ដេចធិបតី នឹងធ្វើសេចក្តីថ្លែងការណ៍ជាតិនៅក្នុងកិច្ចពិភាក្សា ទូទៅ ដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជា ពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា នៅអំឡុងពេលសន្និសីទ…
-

ក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មាន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ៣.កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។ ៤.កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕
-

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងពីស្មារតី និងឆន្ទៈមោះមុតរបស់វីរៈកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមថា ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ខ្ញុំបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន។ បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរៈកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដល់ពួកយើងយ៉ាងលំបាកលំបិនបំផុត។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕
-

ជប៉ុនធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំប្រចាំឆ្នាំ
តូក្យូ ៖ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតខ្នាតយក្សប្រចាំឆ្នាំ នៅជើងភ្នំ Fuji ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ។ សមយុទ្ធទ្រង់ទ្រាយធំនេះ គឺជាលើកទី៦៧ហើយ ដែលបានធ្វើឡើងនៅតំបន់ហ្វឹកហាត់ Higashi-Fuji របស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងខេត្ត Shizuoka។ សមយុទ្ធនេះផ្តោតសំខាន់លើការហ្វឹកហាត់ទម្លាក់គ្រាប់បែកលើគោលដៅសត្រូវ ក្នុងចំណោមបេសកកម្មសំខាន់ៗ រួមមានទាំងការដណ្តើមយកកោះមកវិញ ក្នុងករណីមានការឈ្លានពាន។ ទន្ទឹមគ្នា ឧបករណ៍ការពារត្រូវបានដាក់ពង្រាយនៅទីតាំងសមយុទ្ធ រួមទាំងប្រព័ន្ធបាញ់បង្ហោះដែលទើបបង្ហាញថ្មី សម្រាប់កាំជ្រួចបាញ់ពីដីទៅកប៉ាល់ ដែលទើបធ្វើទំនើបកម្ម។ ជប៉ុនគ្រោងប្រើប្រាស់កាំជ្រួច នេះ វាយ ប្រហារ លើ មូលដ្ឋាន សត្រូវ ក្នុងករណីផ្ទុះសង្គ្រាម។ មន្ត្រីកងកម្លាំងស្វ័យការពារជើងគោកជប៉ុននិយាយថា សមយុទ្ធនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់គ្រាប់រំសេវចំនួន ៧៦,៦តោន មានតម្លៃប្រហែល ៦លានដុល្លារ ហើយសមយុទ្ធនេះ បានបញ្ចប់កាល ពីយប់ថ្ងៃអាទិត្យ៕ ប្រភព ៖ NHK
-

អ្នកនយោបាយអាមេរិក ប៉ះទង្គិចគ្នា ខណៈលោក Trump បញ្ជូនកម្លាំងឆ្មាំជាតិទៅបាតុកម្មនៅ LA
អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានប៉ះទង្គិចពាក្យសម្ដីគ្នាកាលពីថ្ងៃអាទិត្យ (០៨ មិថុនា) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់ពង្រាយកងកម្លាំងឆ្មាំជាតិទៅកាន់ទីក្រុង Los Angeles ស្របពេលមានការតវ៉ាទ្រង់ទ្រាយធំយ៉ាងតានតឹង ប្រឆាំងនឹងការចុះឆ្មក់បង្រ្កាបចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលកំពុងកើនឡើង និងចម្រូងចម្រាស។ លោក Chris Murphy ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ បានស្តីបន្ទោសដោយផ្ទាល់បំផុតមួយថា “រឿងសំខាន់ដែលត្រូវចងចាំគឺថា លោក Trump មិនបានព្យាយាមព្យាបាល ឬរក្សាសន្តិភាពទេ តែលោកចង់បញ្ឆេះ និងបំបែកបំបាក់”។ ព្រឹទ្ធសមាជិកខាងប្រជាធិបតេយ្យមួយរូបទៀតឈ្មោះ Cory Booker បានថ្កោលទោសលោក Trump ចំពោះការបញ្ជូនកងទ័ពទាំងគ្មានការយល់ព្រមពីរដ្ឋ California ដោយព្រមានថា ជំហាននេះនឹងធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែអាក្រក់។ ប្រធានសភាមកពីបក្សសាធារណរដ្ឋ លោក Mike Johnson កាលពីថ្ងៃអាទិត្យ បានការពារការសម្រេចចិត្តរបស់លោក Trump ហើយនិយាយថា លោកមិនបារម្ភពីការដាក់ពង្រាយឆ្មាំជាតិនេះឡើយ ដោយបន្ថែមថា “គោលការណ៍ស្នូលមួយរបស់រដ្ឋបាល គឺការរក្សាសន្តិភាពតាមរយៈកម្លាំង”។ ព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋ លោក James Lankford បាននិយាយថា លោក Trump…
-

លោកTrump ព្រមានពីការដាក់ពង្រាយកងទ័ពគ្រប់ទីកន្លែង បើការតវ៉ានិងប៉ះទង្គិចគ្នានៅតែពុះកញ្ជ្រោលខ្លាំង
កងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយក្រុមបាតុករនៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ ៨ មិថុនា ខណៈកងឆ្មាំជាតិត្រូវបានបញ្ជូនដោយលោកប្រធានាធិបតី Donald Trump បានដាក់ពង្រាយនៅពាសពេញទីក្រុងនៅថ្ងៃទីបីនៃការតវ៉ាជុំវិញការឆ្មក់បង្ក្រាបរបស់ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ។ លោក Trump ដែលបានរឹតត្បិតយ៉ាងតឹងណែនលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ជាផែនការដ៏សំខាន់នៃអាណត្តិទីពីររបស់លោកបានប្តេជ្ញាថា កងទ័ពនឹងធានាច្បាប់ និងសណ្តាប់ធ្នាប់ដ៏រឹងមាំ ខណៈហាក់ដូចជាទុកទ្វារចំហសម្រាប់ការដាក់ពង្រាយទាហាននៅក្នុងទីក្រុងផ្សេងទៀត។ យោធាអាមេរិកបាននិយាយថា ឆ្មាំចំនួន៣០០នាក់ មកពីក្រុមប្រយុទ្ធនៃកងពលតូចថ្មើរជើងលេខ ៧៩ ត្រូវបានបញ្ជូនទៅកាន់ទីតាំងបីដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ Los Angeles រដ្ឋ California ហើយកំពុងអនុវត្តសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិសហព័ន្ធ និងបុគ្គលិក។ ទាហានដែលពាក់មួកសុវត្ថិភាព និងប្រដាប់ដោយកាំភ្លើង ត្រូវបានឈរជើងនៅមជ្ឈមណ្ឌលឃុំឃាំងសហព័ន្ធក្នុងទីក្រុង Los Angeles ជាទីដែលពួកគេបានចូលរួមជាមួយកងកម្លាំងសន្តិសុខមាតុភូមិ។ ការបាញ់ម្សៅម្រេច និងឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានដាក់គោលដៅទៅលើហ្វូងមនុស្ស រួមទាំងក្រុមអ្នកសារព័ត៌មានផងដែរ ស្របពេលកងកម្លាំងបានរុញក្រុមអ្នកតវ៉ាចេញ ដើម្បីអនុញ្ញាតឱ្យក្បួនរថយន្តចូលទៅកាន់មជ្ឈមណ្ឌលឃុំឃាំង។ ក្រោយមកកងកម្លាំងនគរបាល បានរុញក្រុមបាតុករចេញពីខ្សែបន្ទាត់សហព័ន្ធ ដោយប្រើដំបងឆក់ គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ខណៈពួកគេព្យាយាមបំបែកហ្វូងមនុស្ស៕