Category: ព័ត៌មានជាតិ
-

រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង ១.៤០០គ្រឿង
មូស្គូ ៖ ត្រឹម៧ថ្ងៃ រុស្សីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬដ្រូនអ៊ុយក្រែនចំនួន ១.៤៣៩គ្រឿង ខណៈអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលទើបនឹងផលិតថ្មីរបស់ខ្លួន វាយប្រហារដ្រូនរបស់រុស្ស៊ី។ នេះបើយោងតាមព័ត៌មានបច្ចុប្បន្នភាព ស្តីពីជម្លោះរវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា ដើម្បីទប់ទល់នឹងការវាយប្រហារដ្រូនរបស់រុស្ស៊ីលើទីក្រុង Odessa កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត ដែលបង្កើតឡើងដោយមានការគាំទ្រពីដៃគូបរទេស ដើម្បីបាញ់ទម្លាក់ដ្រូនថ្មីបំផុតរបស់រុស្ស៊ី។ ដោយឡែកក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ដែរថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិ និងព្រលានយន្តហោះយោធា រួមទាំងទីតាំងផ្ទុកអាវុធ និងគ្រាប់រំសេវនៅអ៊ុយក្រែន កាលពីសប្តាហ៍មុន។ ក្រសួងបានអះអាងថា កងកម្លាំងរុស្ស៊ីបានវាយបកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែន នៅពេលបើកការវាយលុកលើតំបន់ Sumy, Kharkiv និង Donetsk ដោយបន្ថែមថា កងកម្លាំងអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ១.៤៣៩គ្រឿង។ ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងរុស្ស៊ីក៏បានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន ១៣កន្លែងនៅក្នុងតំបន់ Sumy, Kharkiv និង Donetsk ផងដែរ៕ ប្រភព ៖ bastille post
-

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្អូនៗនៅផ្ទះបាយកុមារខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយជាធនធានល្អសម្រាប់សង្គមជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិកសមាជិកា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អញ្ជើញចូលរួមរៀបចំខួបកំណើតដល់ប្អូនៗកុមារនៅអង្គការផ្ទះបាយកុមារ។ ក្នុងឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សានូវស្ថេរភាពរបស់អង្គការផ្ទះបាយកុមារកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. បងប្អូនអ្នកផលិតមាតិកាលើបណ្ដាញសង្គម និងសប្បុរសជនទាំងអស់ ដែលតែងបានចូលរួមចំណែករៀបចំកម្មវិធីជួបជុំ ចូលរួមឧបត្ថម្ភជាស្បៀងអាហារ ជាថវិកា និងកាដូ ដើម្បីចែកជូនដល់ប្អូនៗជារៀងរាល់ឆ្នាំ។ ឯកឧត្តមបានបន្តថា ការចំណាយពេលមួយថ្ងៃ ឬមួយពេលរបស់យើងទាំងអស់គ្នា គឺជាការចូលរួមដ៏មានន័យ ក្នុងការផ្ដល់ជាកម្លាំងចិត្ត និងជាមធ្យោបាយដល់អង្គការផ្ទះបាយកុមារឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួន ដើម្បីជួយប្អូនៗកុមារក្រីក្រខ្វះខាត។ បន្ថែមពីនេះ ជំនួបនេះ គឺជាការបង្កើតអនុស្សាវរីយ៍ និងរឹតចំណងទំនាក់ទំនងរវាង ប៉ា និង កូន តាមរយៈការចែករំលែកក្ដីស្រលាញ់ និងបង្កើតបរិយាកាសដ៏កក់ក្ដៅ។ ឯកឧត្តម…
-

យូអិនព្រមានថា ហ្កាហ្សាក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតក្នុងលោក
ហ្កាហ្សា ៖ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ បានព្រមានថា ហ្កាហ្សាបានក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតក្នុងលោក ខណៈប្រជាជនហ្កាហ្សាទាំងអស់ ឥឡូវនេះកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ឬស្រែកឃ្លានអាហារស្ទើរដាច់ពោះស្លាប់។ អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ (OCHA) លោក Jens Laerke បាននិយាយថា ឥឡូវនេះ ហ្កាហ្សាបានក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតនៅលើផែនដី។ លោក Jens Laerke បន្តថា ប្រជាជនហ្កាហ្សាទាំងមូល ឬ១០០ភាគរយកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ដោយលោកបានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថា នៅទីនោះ គ្មានអ្នកដាច់បាយរហូតដល់ស្លាប់នោះទេ។ ប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែលបានបន្ធូរបន្ថយការទប់ស្កាត់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ដែលខ្លួនបានឡោមព័ទ្ធកាលពីថ្ងៃទី២ ខែមីនា បង្កឲ្យកើតមានវិបត្តិខ្វះស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។ ចំណែកការចរចាបញ្ចប់សង្រ្គាមជិត ២០ខែវិញ គិតមកទល់ពេលនេះបានបរាជ័យ ដោយអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ក្រោយបទឈប់បាញ់៦សប្តាហ៍ផុតកំណត់កាលពីមីនា៕ ប្រភព ៖ AFP
-

ចិនបញ្ជូនយានអវកាសទៅប្រមូលថ្មអាចម៍ផ្កាយ
ប៉េកាំង ៖ ថ្មីៗនេះប្រទេសចិនបានចាប់ផ្តើមបេសកកម្មមួយ ដែលមានគោលបំណងប្រមូលសំណាក ឬថ្មនៅលើអាចម៍ផ្កាយមួយ មានឈ្មោះថា “2016 HO3” ដែលស្ថិតក្នុងគន្លងតារាវិថីក្បែរភពផែនដី។ ការធ្វើដំណើរពីផែនដីទៅដល់ទីតាំងអាចម៍ផ្កាយនោះ ត្រូវបានរំពឹងថា នឹងចំណាយពេលជាង១ឆ្នាំ ហើយគោលដៅនៃបេសកកម្មរបស់យានអវកាសចិន គឺដើម្បីទៅយកសំណាក ឬថ្មអាចម៍ផ្កាយមកស្រាវជ្រាវនៅផែនដីវិញនៅចុងឆ្នាំ២០២៧។ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ គ្រាប់រ៉ុក្កែត Long March-3B ដែលផ្ទុកយានអវកាស ធានវិន-២ (Tianwen-2) ត្រូវបានបញ្ជូនទៅកាន់ទីអវកាសចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង ក្នុងខេត្ត ស៊ីឆ័ន ភាគនិរតី នៅម៉ោងប្រមាណ ១និង៣១នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃព្រហស្បតិ៍។ បេសកកម្មនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងរយៈពេល ១០ឆ្នាំ របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីទៅយកសំណាកនៅលើអាចម៍ផ្កាយ « 2016 HO3 » មកស្រាវជ្រាវលើផែនដី និង ស្វែងយល់ពីផ្កាយដុះកន្ទុយ 311P ដែលស្ថិតក្នុងតំបន់ខែ្សក្រវ៉ាត់អាចម៍ផ្កាយ ចន្លោះភពអង្គារ និងភព Jupiter។ នេះបើយោងតាមនាយកទីភ្នាក់អវកាសចិន លោក Shan Zhongde។ ប្រសិនបើដំណើរបេសកកម្មនេះបានទទួលជោគជ័យ ចិននឹងក្លាយជាប្រទេសទី៣ បន្ទាប់ពីអាមេរិកនិងជប៉ុន…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៊ី និងជប៉ុន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាដោយសុវត្ថិភាព នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី និងទស្សនកិច្ចផ្លូវការការងារនៅប្រទេសជប៉ុន ។ សូមជម្រាបថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងសម័យប្រជុំពេញអង្គ ប្រមុខដឹកនាំអាស៊ានបានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ានលើការបញ្ចប់ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ ប្រមុខដឹកនាំក៏បានកោតសរសើរក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក្រុមការងារចំពោះកិច្ច សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ និងគណៈ កម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ានដើម្បីបង្កើតចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗទាំងនេះ សម្រាប់ដឹកនាំសហគមន៍អាស៊ានក្នុងពីរទសវត្សរ៍បន្ទាប់។ ជាមួយនេះ នៅក្នុងជំនួបរបស់ប្រមុខដឹកនាំអាស៊ាន…
-

ចៅក្រមអាមេរិក រារាំងបម្រាមរបស់លោក Trump លើនិស្សិតអន្តរជាតិនៃសកលវិទ្យាល័យ Harvard ចៅក្រមសហព័ន្ធមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា តុលាការនឹងបន្តសុពលភាពដីការារាំងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីការដកហូតជាបន្ទាន់នូវសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់សាលាដ៏មានកិត្យានុភាពនេះ ដែលត្រូវបានជាប់គាំងនៅក្នុងសមរភូមិជួរមុខជាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។
ចៅក្រមអាមេរិក រារាំងបម្រាមរបស់លោក Trump លើនិស្សិតអន្តរជាតិនៃសកលវិទ្យាល័យ Harvard ចៅក្រមសហព័ន្ធមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) ថា តុលាការនឹងបន្តសុពលភាពដីការារាំងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីការដកហូតជាបន្ទាន់នូវសមត្ថភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់សាលាដ៏មានកិត្យានុភាពនេះ ដែលត្រូវបានជាប់គាំងនៅក្នុងសមរភូមិជួរមុខជាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិក។ ចៅក្រមប្រចាំតំបន់របស់អាមេរិក លោកស្រី Allison Burroughs នៅទីក្រុង Boston បានប្រកាសពីចេតនារបស់ខ្លួនក្នុងការដាក់ចេញដីកាបឋមមួយ រយៈពេល ៦ថ្ងៃបន្ទាប់ពីលោកស្រីបានផ្តល់ដីកាបណ្តោះអាសន្នលើកដំបូងដល់សាលា Harvard ដែលរារាំងសកម្មភាពរបស់រដ្ឋបាលលោក Trump ក្នុងការមិនអនុញ្ញាតឱ្យចុះឈ្មោះនិស្សិតអន្តរជាតិ។ គួរឱ្យដឹងថា រដ្ឋបាលលោក Trump បានបើកការវាយប្រហារពហុមុខលើសាកលវិទ្យាល័យចំណាស់ជាងគេ និងមានទ្រព្យស្ដុកស្ដុម្ភបំផុតរបស់អាមេរិកមួយនេះ ដោយបានបង្កកជំនួយរាប់ពាន់លានដុល្លារ និងមូលនិធិផ្សេងទៀត ហើយស្នើឱ្យបញ្ចប់ស្ថានភាពលើកលែងពន្ធរបស់ខ្លួន និងបើកការស៊ើបអង្កេតថា តើ Harvard កំពុងរើសអើងលើបុគ្គលិកស្បែកស អាស៊ី ភេទប្រុស អ្នកមិនស្រលាញ់ភេទដូចគ្នា អ្នកដាក់ពាក្យការងារទូទៅ ឬយ៉ាងណា។ ស្ថាប័នអប់រំដ៏ល្បីល្បាញមួយនេះបាននិយាយថា ការលុបចោលសមត្ថភាពរបស់ Harvard ក្នុងការចុះឈ្មោះសិស្សអន្តរជាតិនឹងបង្កការខូចខាតយ៉ាងខ្លាំង ខណៈច្រើនជាងមួយភាគបួននៃស្ថាប័នសាលានេះគឺជានិស្សិតអន្តរជាតិ ហើយតួលេខជិត ៦០%…
-

រុស្ស៊ី ត្រៀមវាយប្រហារអាល្លឺម៉ង់ ប្រសិនបើមីស៊ីល Taurus ត្រូវបានបាញ់ចូលក្នុងទឹកដីរុស្ស៊ីមែន
សមាជិកសភារុស្ស៊ីមួយរូបបានព្រមានថា ក្រុងមូស្គូ អាចអនុញ្ញាតការវាយប្រហារលើទឹកដីអាល្លឺម៉ង់ ប្រសិនបើអ៊ុយក្រែនប្រើមីស៊ីល Taurus ផ្គត់ផ្គង់ដោយអាល្លឺម៉ង់ វាយប្រហារគោលដៅក្នុងទឹកដីរបស់រុស្ស៊ីមែនោះ។ លោក Andrey Kartapolov ប្រធានគណៈកម្មាធិការសភាជាន់ទាប និងជាអតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយទាមទារឱ្យមានការចូលរួមពីយោធាអាល្លឺម៉ង់ដោយផ្ទាល់ ដើម្បីប្រតិបត្តិការ ដែលធ្វើឱ្យទីក្រុងប៊ែរឡាំងក្លាយជាអ្នកចូលរួមដ៏សំខាន់ក្នុងការវាយប្រហារបែបនេះ។ ការរំពឹងទុកអំពីការផ្ទេរមីស៊ីលឈ្មោះTaurus ដ៏មានឥទ្ធិពលទៅកាន់ទីក្រុងកៀវ (Kiev)បានកើតឡើងជាថ្មីក្នុងសប្តាហ៍នេះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយគ្មានដែនកំណត់។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Merz បានបញ្ជាក់ថា ការផ្តល់ប្រព័ន្ធ Taurus គឺ “អាចធ្វើទៅបាន” ទោះបីជាលោកបានបន្ថែមថាកងកម្លាំងអ៊ុយក្រែននឹងត្រូវការ “ការបណ្តុះបណ្តាលជាច្រើនខែ” ដើម្បីប្រើប្រាស់អាវុធនោះឱ្យមានប្រសិទ្ធភាព។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Life.ru កាលពីថ្ងៃពុធលោក Kartapolov បាននិយាយថាទីក្រុងមូស្គូ “ត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង” ប្រសិនបើអាល្លឺម៉ង់បន្តបញ្ជូនអាវុធនោះ។ លោកបានព្រមានថា យើងបានត្រៀមខ្លួនដើម្បីស្ទាក់ចាប់មីស៊ីល Taurus វាយប្រហារទីតាំងបាញ់ ប្រតិបត្តិករ ហើយបើចាំបាច់ ទីតាំងដែលពួកគេត្រូវបញ្ជូនមក។ គួរឲ្យដឹងថាមីស៊ីល Taurus KEPD 350 មានរយៈចម្ងាយជាង៥០០ គីឡូម៉ែត្រ…
-

ប្រធានបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយគណបក្សសម្ព័ន្ធភាព នៅវិមាន ៧មករា
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយប្រធានគណបក្សសម្ព័ន្ធភាពចំនួន ២៧ផ្សេងទៀត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន ៧មករា ។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ជំនួបនេះជាជំនួបប្រចាំឆ្នាំ ដើម្បីបង្កើនភាពស្និតស្នាល និងអាចលើកពីវឌ្ឍនភាពនូវកិច្ចព្រមព្រៀងទាំង ៨ចំណុច ដែលគណបក្សទាំង ២៨ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ។ ក្នុងជំនួបនាព្រឹកនេះ ក៏មានការប្រកាសទទួលយកគណបក្សសន្តិភាពជាតិ ជាសមាជិកគណបក្សនយោបាយសម្ព័ន្ធភាពផងដែរ ។ សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ផ្សេងទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងពិធីចងសម្ព័ន្ធភាបនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ការចងសម្ព័ន្ធភាពនេះ គណបក្សទាំងអស់មិនស្ថិតក្រោមការគ្រប់គ្រងរបស់បក្សណាមួយនោះទេ អ្នកទាំងអស់គ្នា គឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។ គណបក្សទាំងអស់ មិនមែនចំណុះគណបក្សប្រជាជនទេ ប៉ុន្ដែយើងស្ម័គ្រធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ទោះបីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់…
-

តុលាការអាមេរិកសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump
បរទេស៖ តុលាការសហព័ន្ធ កាលពីថ្ងៃពុធ បានសម្រេចរារាំងការតំឡើងពន្ធភាគច្រើន របស់លោក Trump ហើយថែមទាំងបានអះអាងថា លោកប្រធានាធិបតីអាមេរិក រូបនេះ កំពុងប្រើអំណាច ធ្វើលើសពីតួនាទី ជុំវិញការដាក់សំពាធ លើទំនិញនាំចូល ពីបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក បានអះអាងថា ការដាក់ពន្ធរបស់លោក Donald Trump បានបង្កើនតម្លៃទំនិញប្រចាំថ្ងៃប៉ះពាល់ខ្លាំងដល់ប្រជាជនអាមេរិក ដែលជាអ្នកប្រើប្រាស់។ ក្រុមចៅក្រមបី រូប បានសម្រេចរារាំងពន្ធសកល របស់លោក Trump ដែលបានដាក់ចេញ កាលពីដើម ខែមេសា។ ពួកគេ ក៏បានរារាំងលោក Trump ពីការអនុវត្តពន្ធរបស់លោក ដែលបានដាក់ កាលពីដើមឆ្នាំនេះ ប្រឆាំងនឹងប្រទេសចិន ម៉ិកស៊ិក និងកាណាដា បើទោះបីជា លោក Trump អះអាងថា ធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងថ្នាំញៀនសំយោគ fentanyl ចូលមក ក្នុងសហរដ្ឋអាមេរិក ក៏ដោយ។ តុលាការ ដែលតែងតែដោះស្រាយវិវាទជុំវិញពន្ធគយ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ…
-

អ៊ីស្រាអែលថា បានសម្លាប់មេធំរបស់ក្រុមហាម៉ាស់
បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល បានអះអាងថា យោធារបស់ខ្លួនបានសម្លាប់ លោក Mohammed Sinwar ដែលជាមេធំ របស់ក្រុមប្រដាប់អាវុធ ហាម៉ាស់ និង ជាមនុស្ស ដែលអ៊ីស្រាអែល តាមប្រមាញ់ ខ្លាំងបំផុត នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។ អំឡុងពេលការជជែកដេញដោលពិសេសមួយ នៅក្នុងសភាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ លោក Netanyahu បានអះអាងថា លោក Mohammed Sinwar ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដ៏ធំ របស់អ៊ីស្រាអែល នៅហេដ្ឋារចនាសម្ព័ន្ធក្រោមដី ស្ថិតក្នុងទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សា។ ក្រុម ហាម៉ាស់ មិនបានបញ្ជាក់ ឬ បដិសេធ ចំពោះការស្លាប់របស់ លោក Sinwar នោះទេ។ បុរស វ័យ៤៩ឆ្នាំ រូបនេះ បានចូលរួមជាមួយ Hamas…