Category: ព័ត៌មានជាតិ
-

លោក Zelenskiy ចោទរុស្ស៊ី ពីការបោកបញ្ឆោតមួយផ្សេងទៀត ដោយអូសបន្លាយសំណើសន្តិភាព
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ (២៩ ឧសភា) បានចោទប្រកាន់ថា រុស្ស៊ី កំពុងចូលរួមនៅក្នុង “សកម្មភាពបោកបញ្ឆោតមួយផ្សេងទៀត” ដោយការខកខាន និងអូសបន្លាយមិនប្រគល់សំណើដំណោះស្រាយសន្តិភាពរបស់ខ្លួន មុនពេលកិច្ចប្រជុំដែលអាចកើតមានរវាងទីក្រុងមូស្គូ និងទីក្រុងគីវ នៅសប្ដាហ៍ក្រោយ។ នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy និយាយថា “សូម្បីតែអ្វីដែលហៅថា ‘អនុស្សរណៈ’ ដែលរុស្ស៊ីបានសន្យា និងហាក់ដូចជាបានរៀបចំអស់ពេលជាងមួយសប្តាហ៍មកនេះ នៅតែមិនមាននរណាម្នាក់បានមើលឃើញឡើយ”។ លោកបន្តថា “អ៊ុយក្រែនមិនបានទទួលសំណើអ្វីទេ ហើយដៃគូរបស់ទីក្រុងគីវ និងសូម្បីតែទួរគី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដំបូងក៏មិនបានទទួលរបៀបវារៈថ្មីដែរ”។ មេដឹកនាំអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា “ទោះបីជាមានការសន្យាជាមួយសហរដ្ឋអាមេរិក ជាពិសេសចំពោះលោកប្រធានាធិបតី Donald Trump ក៏ដោយ ក៏រុស្ស៊ីកំពុងបង្កើតការបោកបញ្ឆោតមួយផ្សេងទៀត”។ គួរឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធមុននោះថា ទីក្រុងមូស្គូ បានព្រាងអនុស្សរណៈមួយច្បាប់ ដែលបង្ហាញពីជំហរដោះស្រាយនៅក្នុងជម្លោះអាយុកាល ៣ឆ្នាំនៅអ៊ុយក្រែន។ ប្រមុខការបរទេសរុស្ស៊ីរូបនេះក៏បង្ហើបថានឹងមានការចរចាផ្ទាល់ជាលើកទីពីរ ធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា…
-

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។ សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តីសម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយនិងជួយសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ នៅក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជា នឹងអញ្ជើញថ្លែងសន្ទរកថា តំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។…
-
![[UPDATE] អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់ចុងក្រោយនៅហ្កាហ្សា ស្នើដោយអាមេរិក ហើយបានបញ្ជូនទៅក្រុមហាម៉ាសរួចរាល់](http://165.232.167.198/wp-content/uploads/2025/05/photo_2025-05-30_08-18-42.jpg)
[UPDATE] អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់ចុងក្រោយនៅហ្កាហ្សា ស្នើដោយអាមេរិក ហើយបានបញ្ជូនទៅក្រុមហាម៉ាសរួចរាល់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានទទួលយកសំណើរបស់លោក Steve Witkoff បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះដូរអ្នកទោស។ បច្ចុប្បន្នមានចំណាប់ខ្មាំងចំនួន ៥៨ នាក់នៅក្នុងតំបន់ហ្កាហ្សា។ ការប្រកាសនេះកើតឡើងបន្ទាប់ពីបេសកជនមជ្ឈិមបូព៌ាលោក Witkoff បាននិយាយកាលពីដើមសប្តាហ៍នេះថារូបលោកមានសុទិដ្ឋិនិយមអំពីការធ្វើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមមានអាយុកាលជាង១៩ ខែនៅដែនដីហ្កាហ្សា។ សេតវិមាននិយាយថា លោកប្រធានាធិបតីDonald Trump និងប្រេសិតពិសេសលោក Steve Witkoff បានប្រគល់សំណើនេះទៅកាន់ក្រុមហាម៉ាស រួចហើយ បន្ទាប់ពីអ៊ីស្រាអែលបានចុះហត្ថលេខា។ លោក Netanyahu ត្រូវបានគេរាយការណ៍ថា បានបានលើកឡើងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ដែលក្រុមហាម៉ាសចាប់ខ្លួន ។យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី និងដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា អ៊ីស្រាអែលបានទទួលយកផែនការថ្មីរបស់លោក Witkoff ហើយ។ក្រុមហាម៉ាស ក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ខ្លួនបានទទួលសំណើបទឈប់បាញ់ថ្មីពីក្រុមអ្នកសម្របសម្រួល ហើយកំពុងសិក្សាផែនការនោះ។ ក្រុមហាម៉ាសនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយបេសកជនពិសេសអាមេរិកលោក Steve Witkoff លើ “ក្របខ័ណ្ឌទូទៅ” សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ក្រុមហាម៉ាស និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្របខ័ណ្ឌដែលខ្លួនបានអនុម័តនឹងធានាបាននូវ “បទឈប់បាញ់ជាអចិន្ត្រៃយ៍” ការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា លំហូរនៃជំនួយមនុស្សធម៌ និងគណៈកម្មាធិការអ្នកបច្ចេកទេសប៉ាឡេស្ទីនឯករាជ្យដែលសន្មត់ថាគ្រប់គ្រងលើដែនដីនេះ…
-

ក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ នឹងបន្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន
តូក្យូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក MATSUZAWA Ken ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមតិមិត្តភាពអន្តរជាតិ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមប្រឹក្សាក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពការងាររបស់ក្រុមប្រឹក្សា ដែលផ្តោតសំខាន់លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ លោកប្រធានក្រុមប្រឹក្សាមានជំនឿយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចបវរធិបតី មកកាន់ប្រទេសជប៉ុននាពេលនេះ, ទំនាក់ទំនងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានជំរុញបន្ថែមទៀត ហើយក្រុមប្រឹក្សាក៏នឹងចូលរួមចំណែកបន្ថែមដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនផងដែរ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សា និងសហការី។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការទូតសេដ្ឋកិច្ច ដែលក្រៅពីទំនាក់ទំនងលើផ្នែកនយោបាយ និងសន្តិសុខ, ការទូតសេដ្ឋកិច្ច គឺជាកត្តាសំខាន់ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហាមួយចំនួន នៅពេលដែលទំនាក់ទំនងនយោបាយជួបប្រទះបញ្ហា។…
-

ជំនួបចរចាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ ៖ ឯកភាពគ្នា និងទទួលយកនូវចំណុចចំនួនបួន
ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:៣០នាទីរសៀល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖ ១-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។ ២-ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។…
-

បេសកជនប៉ាឡេស្ទីនប្រចាំយូអិនហូរទឹកភ្នែកពេលរៀបរាប់ពីការស្លាប់របស់កុមារហ្កាហ្សា
ញូវយ៉ក ៖ ខុសពីសព្វមួយដង កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ (UNSC) កាលពីថ្ងៃពុធ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសក្តុកត្តួលរំជួលចិត្ត ពេលលឺឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Riyad Mansour បានថ្លែងទាំងសម្រក់ទឹកភ្នែករៀបរាប់ពីទុក្ខវេទនា និងការស្លាប់របស់កុមារប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបនហ្កាហ្សា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera លោក Mansour បានលើកឡើងពីករណីរបស់អ្នកគ្រូពេទ្យ Alaa al-Najjar ជាវេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីន ដែលបានបាត់បង់កូនចំនួន៩នាក់ ក្នុងចំណោម១០នាក់របស់អ្នកស្រី បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យដែលអ្នកស្រីធ្វើការ ទាំងពួកគេបានស្លាប់រួចទៅហើយ។ នេះជាភាពភ័យខ្លាច និងរបួសផ្លូវចិត្ត ដែលពុំអាចយល់បាន និងមិនអាចទ្រាំទ្របាន។ ថ្លែងទាំងទឹកភ្នែក និង ក្តីអាណិតអាសូរកុមារហ្កាហ្សា លោក Mansour បានប្រាប់កិច្ចប្រជុំ UNSC ថា កុមារប៉ាឡេស្ទីនជាង ១.៣០០នាក់ត្រូវបានសម្លាប់ និងប្រហែល ៤.០០០នាក់រងរបួស ចាប់តាំងពីអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា បន្ទាប់ពីការដួលរលំបទឈប់បាញ់កាលពីខែមីនា។ ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ៥៣.០០០នាក់ ត្រូវបានសម្លាប់ និងជាង ១២១.០០០នាក់បានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា៕ ប្រភព ៖…
-

អាល្លឺម៉ង់បញ្ចេញកញ្ចប់ជំនួយថ្មី ៥ពាន់លានដុល្លារដល់អ៊ុយក្រែន តែមិនឱ្យមីស៊ីលចម្ងាយឆ្ងាយទេ
ប៊ែរឡាំង ៖ អាល្លឺម៉ង់បានបញ្ចេញកញ្ចប់ជំនួយយោធាទំហំ ៥.៦៥ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងកំលុងជំនួបរវាងអធិបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន The Kyiv Independent កញ្ចប់ជំនួយថ្មីនេះ ស៊ីញ៉េដោយប្រមុខការពារជាតិអាល្លឺម៉ង់ និងអ៊ុយក្រែន ក្នុងនោះរួមមានទាំងការវិនិយោគអាល្លឺម៉ង់ដោយផ្ទាល់នៅក្នុងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន និងសន្ធិសញ្ញាទូលំទូលាយរវាងទីក្រុងកៀវ និងក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ អាល្លឺម៉ង់នឹងជួយផ្តល់មូលនិធិដល់ការផលិតប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយនៅអ៊ុយក្រែន ដោយប្រើប្រាស់សមត្ថភាពឧស្សាហកម្ម និងជំនាញបច្ចេកទេសដែលមានស្រាប់របស់ប្រទេសនេះ។ ផ្អែកតាមក្រសួងការពារជាតិអាល្លឺម៉ង់ ប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយទាំងនេះមួយចំនួនធំ ត្រូវបានរំពឹងថា នឹងផលិតរួចរាល់នៅចុងឆ្នាំ២០២៥ ហើយក្រុមដំបូងនឹងត្រូវដាក់ពង្រាយប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ទន្ទឹមគ្នា អាល្លឺម៉ង់ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តផ្គត់ផ្គង់គ្រាប់រំសេវ និងអាវុធសំខាន់ៗដល់អ៊ុយក្រែន។ តួយ៉ាង សព្វាវុធដែលនឹងដឹកទៅកាន់ទីក្រុងកៀវ រួមមានប្រព័ន្ធការពារអាកាស កាំភ្លើងធំ ប្រព័ន្ធអាវុធបាញ់ចេញពីដីគោក និងកាំភ្លើងខ្លី។ ប៉ុន្តែជំនួយមីស៊ីល Taurus ដែលអាចវាយប្រហារក្នុងចម្ងាយ ៥០០គីឡូម៉ែត្ររបស់អាល្លឺម៉ង់ មិនមានក្នុងកញ្ចប់ជំនួយយោធាទេ៕ ប្រភព ៖ The Kyiv Independent
-

លោក Trump ថា ខែលមីស៊ីល Golden Dome មិនគិតថ្លៃសម្រាប់កាណាដា បើព្រមក្លាយជារដ្ឋរបស់អាមេរិក
លោកប្រធានាធិបតី Donald Trump បាននិយាយថា ប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome តម្លៃប្រមាណ១៧៥ពាន់លានដុល្លារ នឹងមិនគិតថ្លៃ សម្រាប់កាណាដា បើប្រទេសមួយនេះ ព្រមក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ ការលើកឡើងរបស់លោក Trump បានធ្វើឡើង ក្រោយពេលដែលប្រទេសកាណាដា បានបង្ហាញពីចំណាប់អារម្មណ៍ ចង់ចូលរួម ក្នុងគម្រោងផលិត Golden Dome ដែលត្រូវបានប្រកាសដោយលោក ត្រាំ កាលពីសប្ដាហ៍មុន។ តាមរយៈការបង្ហោះ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអង្គារ លោក Trump បានអះអាងតបតបវិញថា មិនគិតថ្លៃទេសម្រាប់កាណាដា ប្រសិបើព្រមក្លាយជារដ្ឋ របស់អាមេរិក។ ប៉ុន្តែ លោក Trump អះអាងថា នៅមានផ្លូវផ្សេងមួយទៀត សម្រាប់កាណាដា នោះគឺត្រូវបង់ប្រាក់ ៦១ពាន់លានដុល្លារ ដើម្បីក្លាយជាផ្នែកមួយ នៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome។ មិនមានការឆ្លើយតបភ្លាមៗ ពីភាគីកាណាដា ចំពោះការអះអាងរបស់លោក Trump នៅឡើយទេ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដា…
-

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសផ្ដល់អាហារូបករណ៍ ៦៦៥កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
(កំពង់ឆ្នាំង)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៦៦៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិត១ (C1) ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។ ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។ សម្រាប់វគ្គសិក្សាពីថ្ងៃចន្ទ-សុក្រ វេនព្រឹក-រសៀល ម៉ោង ៨:០០-១២:០០ និង ១:៣០-៤:៣០ មានជំនាញ៖ (១).ជំនាញដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល (ជំនាញកុំព្យូទ័រ) ចំនួន៣៥នាក់។ (២).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន៣៥នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ចំនួន៣៥នាក់ (៤).ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៣៥នាក់ (៥).ជំនាញថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ចំនួន៣៥នាក់ (៦).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ចំនួន៣៥នាក់ (៧).ជំនាញសម្អាងកាយ ចំនួន៣៥នាក់។ សម្រាប់ការសិក្សាពីថ្ងៃចន្ទ-សុក្រ វេនយប់ (៥:៣០-៨:៣០) រួមមាន៖ (១).ជំនាញដំឡើង…
-

ក្រសួងព័ត៌មាន បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុង សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» ដែលសហការរៀបចំក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះ ទទួលបានវត្តមានអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ព្រមទាំងតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ…