Category: ព័ត៌មានជាតិ​

  • អ៊ីរ៉ង់ថា រោងចក្រនុយក្លេអ៊ែរខ្លួនពិតជាខ្ទេចដោយសារគ្រាប់បែកអាមេរិក

    អ៊ីរ៉ង់ថា រោងចក្រនុយក្លេអ៊ែរខ្លួនពិតជាខ្ទេចដោយសារគ្រាប់បែកអាមេរិក

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង កាលពីថ្ងៃពុធ បានចេញមុខទទួលស្គាល់ថា រោងចក្រ និងគ្រឿងបរិក្ខារនុយក្លេអ៊ែររបស់ខ្លួន ពិតជារងការខូចខាតធ្ងន់ធ្ងរប្រាកដមែន ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិកកាលពីចុងសប្តាហ៍។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបដិសេធមិននិយាយលម្អិតបន្ថែមទៀតទេ ប៉ុន្តែបានទទួលស្គាល់ថា ការវាយប្រហារកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា ដោយយន្តហោះទម្លាក់គ្រាប់បែក B-2 របស់អាមេរិក ប្រើប្រាស់គ្រាប់បែក GBU-57 គឺពិតជាបានបង្កការខូចខាតដ៏ធ្ងន់ធ្ងរ ហើយនោះគឺជារឿងពិតប្រាកដណាស់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែអះអាងថា ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានបំផ្លាញទាំងស្រុង ដោយសារការវាយប្រហារយោធារបស់អាមេរិក បើទោះបីជាការវាយតម្លៃស៊ើបការណ៍សម្ងាត់ ធ្វើឱ្យមានការសង្ស័យ លើជោគជ័យរបស់ពួកគេក៏ដោយ។ តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ត្រាំ បានបង្ហោះថា ទីតាំងនុយក្លេអ៊ែរនៅអ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង។ ហើយលោកក៏បានច្រានចោលរបាយការណរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានចុះផ្សាយថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើអ៊ីរ៉ង់ ត្រឹមតែអាចបង្អាក់ដល់ដំណើរការកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ក្នុងរយៈពេលពីរ ឬ បីខែ ប៉ុណ្ណោះ៕ ប្រភព ៖ AFP

  • លោក Netanyahu ថ្លែងសាររំលែកទុក្ខទាហានអ៊ីស្រាអែលស្លាប់នៅហ្គាហ្សា

    លោក Netanyahu ថ្លែងសាររំលែកទុក្ខទាហានអ៊ីស្រាអែលស្លាប់នៅហ្គាហ្សា

    ហ្សេរុយសាឡឹម ៖ ថ្លែងក្នុងទឹកមុខក្រៀមក្រំ និងសោកស្តាយជាខ្លាំង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និយាយថា វាជា “ថ្ងៃដ៏ពិបាកទទួលយកមួយ” សម្រាប់ជនរួមជាតិអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតទាហានចំនួន៧នាក់នៅតំបន់ហ្គាហ្សា ជាទីដែលសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ ស្ថិតនៅក្នុងខែទី២១។ លោកនាយករដ្ឋមន្ត្រី Netanyahu បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃពុធថា វាជាថ្ងៃដ៏ពិបាកទទួលយកមួយសម្រាប់ជនរួមជាតិអ៊ីស្រាអែល ដែលវីរជនប្រយុទ្ធរបស់យើងបានស្លាប់ក្នុងសមរភូមិកម្ចាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងរបស់យើងនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមយោធាអ៊ីស្រាអែល នៅថ្ងៃពុធ បានឲ្យដឹងថា មន្ត្រីអ៊ីស្រាអែលម្នាក់ និងទាហាន ៦នាក់ត្រូវបានសម្លាប់ នៅពេលដែលរថពាសដែករបស់ពួកគេបានរងការវាយប្រហារដោយគ្រឿងផ្ទុះនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។ ហេតុការណ៍នេះកើតឡើងនៅភាគខាងកើតនៃទីក្រុង Khan Younis ដែលជាឧប្បត្តិហេតុដ៏សាហាវបំផុតមួយ សម្រាប់កងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីការវាយលុកផ្លូវគោករបស់ពួកគេនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣។ គិតមកទល់ពេលនេះ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបណ្តាលឱ្យមនុស្សចំនួន ១.២១៩នាក់បានស្លាប់នៅខាងភាគីអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។ ហើយយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦.០៧៧នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា ហើយអង្គការសហប្រជាជាតិក៏ចាត់ទុកតួលេខនេះគួរឱ្យទុកចិត្តផងដែរ៕ ប្រភព ៖…

  • អឺរ៉ុប-អ៊ុយក្រែន បង្កើតតុលាការកាត់ទោសលោក Putin

    អឺរ៉ុប-អ៊ុយក្រែន បង្កើតតុលាការកាត់ទោសលោក Putin

    បរទេស ៖ ប្រទេស អ៊ុយក្រែន និង អឺរ៉ុប បានសហការ បង្កើតតុលាការពិសេសមួយ កាត់ទោសមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដោយលោក Zelensky បានស្នើឲ្យមានសាលាក្តី ផ្តន្ទាទោស ទាំងរូបលោក Putin ពីបទ “ឧក្រិដ្ឋកម្មសង្គ្រាម”។ លោក Zelensky បានចុះហត្ថលេខា ជាមួយអគ្គលេខាធិការ ក្រុមប្រឹក្សាអឺរ៉ុប លើកិច្ចព្រមព្រៀងបង្កើតសាលាក្តីនេះឡើង នៅក្នុងពេលដែលមេដឹកនាំប្រទេសអ៊ុយក្រែន រូបនេះ ចូលរួមកិច្ចប្រជុំកំពូល របស់អង្គការណាតូ នៅទីក្រុងឡាអេ កាលពីថ្ងៃពុធ។ តុលាការពិសេសនេះ នឹងកាត់ទោស លើ “ឧក្រិដ្ឋកម្ម នៃការឈ្លានពាន” ក្នុងការលុកលុយ ពេញលក្ខណៈ ដែលរុស្ស៊ី បានចាប់ផ្តើម ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយតាមទ្រឹស្តី អាចកាត់ទោស ឥស្សរជនជាន់ខ្ពស់ រហូតដល់ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី។ លោក Zelensky បាននិយាយថា «យើងត្រូវបង្ហាញយ៉ាងច្បាស់ នូវការឈ្លានពាន ដែលនាំទៅដល់ការដាក់ទណ្ឌកម្ម ហើយ យើងត្រូវតែធ្វើឱ្យវាកើតឡើងរួមគ្នា…

  • នាវាចម្បាំងរុស្ស៊ីបន្លំខ្លួនអមការពារកប៉ាល់ដឹកប្រេង ឆ្លងកាត់ដែនទឹកអង់គ្លេស

    នាវាចម្បាំងរុស្ស៊ីបន្លំខ្លួនអមការពារកប៉ាល់ដឹកប្រេង ឆ្លងកាត់ដែនទឹកអង់គ្លេស

    បរទេស ៖ នាវាចម្បាំងរុស្ស៊ី ឈ្មោះ «Boikiy» បានប្រើប្រាស់លេខកូដ ID ក្លែងក្លាយ បន្លំខ្លួនទៅការពារកប៉ាល់ដឹកប្រេង The Sierra និង The Naxos ដែលរងទណ្ឌកម្ម ដើម្បីបើកឆ្លងកាត់ដែនទឹកអង់គ្លេស។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា បាឲ្យដឹងថា នាវាមួយគ្រឿងនេះ បានអមដំណើរ ជាមួយនាវាដឹកប្រេង ដែលរងការដាក់ទណ្ឌកម្ម ពីអង់គ្លេស និងអឺរ៉ុប កាលពីថ្ងៃសៅរ៍ ហើយ ថែមទាំងបង្ហាញពីរូបភាព បានបើកឆ្លងកាត់ ក្រោមស្ពាននៅប្រទេស ដាណឺម៉ាក ទៀតផង។ លោក Frederik Van Lokeren អ្នកវិភាគ និងជាអតីតអនុសេនីយ៍ឯក នៅក្នុងកងនាវាចរ ប្រទេសបែលហ្ស៊ិក បានកត់សម្គាល់ថា រុស្ស៊ីបានបិទសញ្ញា ប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ ហៅកាត់ AIS ទើបអាចបំភាន់ភ្នែក របស់ក្រុមអ្នកឃ្លាំមើល បាន។ លោកអះអាងថា ដោយសារតែ សកម្មភាពតាមដានរបស់លោកខាងលិច…

  • វិមានក្រឹមឡាំង៖ លោក Putin នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល សប្ដាហ៍ក្រោយនេះទេ

    វិមានក្រឹមឡាំង៖ លោក Putin នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល សប្ដាហ៍ក្រោយនេះទេ

    មន្រ្តីគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយកាលពីថ្ងៃពុធ (២៥ មិថុនា) ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅសប្តាហ៍ក្រោយនេះក្នុងប្រទេសប្រេស៊ីលទេ ដោយសារតែដីកាចាប់ខ្លួនមួយដែលចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ គួរឱ្យដឹងថា តុលាការ ICC បានចេញដីកានោះនៅឆ្នាំ២០២៣ ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយចោទប្រកាន់លោក Putin ពីឧក្រិដ្ឋកម្មសង្រ្គាមក្នុងការនិរទេសកុមាររាប់រយនាក់ពីអ៊ុយក្រែន។ រុស្ស៊ី បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយវិមានក្រឹមឡាំង ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត ICC បានច្រានចោលដីកានេះទុកជាមោឃៈ។ ទោះយ៉ាងនេះក៏ដោយ ដីកាចាប់ខ្លួនមានន័យថា លោក Putin ចាំបាច់ត្រូវតែថ្លឹងថ្លែងហានិភ័យ ដែលលោកអាចនឹងត្រូវចាប់ខ្លួន ប្រសិនបើធ្វើដំណើរទៅប្រទេសផ្សេងទៀត ដែលជាហត្ថលេខីនៃសន្ធិសញ្ញា ICC។ លោក Ushakov បាននិយាយថា លោក Putin នឹងចូលរួមជំនួបកំពូលនោះតាមរយៈការហៅជាវីដេអូនៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលនឹងធ្វើឡើងពីថ្ងៃទី០៦-០៧ ខែកក្កដា នៅប្រេស៊ីល។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov…

  • លោក Trump ប្រដូចការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ ដូចវិនាសកម្មនៅជប៉ុន

    លោក Trump ប្រដូចការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ ដូចវិនាសកម្មនៅជប៉ុន

    ឡាអេ ៖ មេដឹកនាំអាមេរិក នៅថ្ងៃពុធ បានប្រដូចការវាយប្រហារទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ប្រទេសជប៉ុន ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២។ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅពេលគាត់បញ្ចប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេថា តាមពិតទៅ បើសិនអ្នកក្រឡេកទៅមើលទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ជប៉ុន នោះអ្នកនឹងដឹងថា សង្គ្រាមបានបញ្ចប់ដោយរបៀបណា។ លោកថា សង្គ្រាមបានបញ្ចប់ក្នុងវិធីផ្សេងគ្នា ប៉ុន្តែការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ គឺពិតជាបង្កការបំផ្លិចបំផ្លាញ ខ្លាំង ណាស់។ លោកប្រធានាធិបតី Trump នៅតែការពារ យ៉ាង ម៉ឺងម៉ាត់ ចំពោះ ការ អះអាង របស់ លោក ដែលថា កាការបាញ់មីស៊ីល និងការទម្លាក់គ្រាប់បែករបស់អាមេរិក ពិតជាបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងរោងចក្រ នុយក្លេអ៊ែរ Fordo ក្រោមដី របស់ អ៊ីរ៉ង់។ សូមរម្លឹកថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយបានសម្លាប់មនុស្សប្រមាណ ១៤០.០០០នាក់ ដែលនោះជាឥទ្ធិពលនៃគ្រាប់បែកអ៊ុយរ៉ាញ៉ូម។ បីថ្ងៃក្រោយមក យន្តហោះអាមេរិកមួយគ្រឿងទៀតបានទម្លាក់គ្រាប់បែកផ្លាតូនីញ៉ូមលើទីក្រុងណាហ្គាសាគី ដែលបណ្តាលឲ្យមនុស្សប្រហែល…

  • លោកTrump ចំអកឱ្យអ៊ីរ៉ង់ចំពោះកិច្ចពិភាក្សានៅសប្តាហ៍ក្រោយថា កម្មវិធីនុយក្លេអ៊ែត្រូវដើរថយក្រោយច្រើនទសវត្សរ៍

    លោកTrump ចំអកឱ្យអ៊ីរ៉ង់ចំពោះកិច្ចពិភាក្សានៅសប្តាហ៍ក្រោយថា កម្មវិធីនុយក្លេអ៊ែត្រូវដើរថយក្រោយច្រើនទសវត្សរ៍

    លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដោយនិយាយចំអកអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងមួយ ក្រោយពីនិយាយអួតថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យកម្មវិធីអាតូមិករបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ជាប់គាំង។ លោក Trump បានសរសើរការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនធ្លាប់មានពីមុនមក ដោយ «ការបំផ្លាញទាំងស្រុង» នៃសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបាននិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះត្រូវដើរថយក្រោយច្រើនទសវត្សរ៍។ ប៉ុន្តែការបែកធ្លាយព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានការសង្ស័យលើការវាយតម្លៃនោះ ដោយនិយាយថា ការវាយប្រហារទំនងជាពន្យារពេលសម្រាប់ទីក្រុងតេអេរ៉ង់ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ីស្រាអែល បានវាយលុកលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ ខណៈអ៊ីរ៉ង់បានបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់សត្រូវក្នុងតំបន់របស់ខ្លួន ជាការប្រឈមមុខដាក់គ្នាខ្លាំងក្លាបំផុតមិនធ្លាប់មាន។ សហរដ្ឋអាមេរិក បានចូលរួមក្នុងការគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួនពីរកន្លែងដោយគ្រាប់បែកខួងទម្លុះដីដ៏ធំកាលពីចុងសប្តាហ៍កន្លងទៅ ខណៈមីស៊ីលស៊ីបគោលដៅចេញពីនាវាមុជទឹកបានវាយប្រហារលើរោងចក្រនុយក្លេអ៊ែរទីបី។

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង ៨០%

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង ៨០%

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៥» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ជូនចំពោះ កាកបាទ​ក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រីភាព​បរិស្ថាន​ទាំង​អស់ ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាព​ស្អាតគួរ​ជាទីមោទនៈ ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ភាពជោគជ័យក្នុងការធ្វើឱ្យកម្ពុជាមានភាពស្អាតស្អំនេះ គឺដោយសារតែកម្លាំងសាមគ្គីដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជា២ម៉ឺននាក់ក្នុង ១ថ្ងៃៗ ចេញមកធ្វើសកម្មភាពសម្អាតកម្ពុជាឱ្យស្អាតជាមួយគ្នានៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានកោតសរសើរ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជា យើងឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីទេសចរជាតិ អន្តរជាតិ។ លទ្ធផលជាក់ស្តែងដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជាសម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទកភាពរបស់ប្រជាជាតិខ្មែរទាំងមូល។ ជាពិសេសនៅតាមដងវិថីសំខាន់ៗលែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកសង្គមស្អាត បរិស្ថានបៃតង និងចីរភាពសម្រាប់ប្រជាជនគ្រប់ជំនាន់…

  • ពិព័រណ៍សៀវភៅ Big Bad Wolf Booksជាមួយនឹងសៀវភៅជាង១លានក្បាល ត្រូវបានគេរំពឹងថានឹងទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវជន

    ពិព័រណ៍សៀវភៅ Big Bad Wolf Booksជាមួយនឹងសៀវភៅជាង១លានក្បាល ត្រូវបានគេរំពឹងថានឹងទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវជន

    (ភ្នំពេញ)៖ ពិព័រណ៍សៀវភៅដ៏ធំមួយដែលនឹងត្រូវរៀបចំឡើងនាសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដែល​នឹង​ចាប់ផ្តើមពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានគេ​រំពឹង​ថានឹងទទួលបានការចាប់អារម្មណ៍ពី យុវជន យុវនារី ដែលជាសិស្ស និស្សិត និងពលរដ្ឋកម្ពុជាគ្រប់ទិសទីដែលចូលចិត្តអានសៀវភៅ។ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា៖ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Books នេះ នឹងមានការដាក់តាំងបង្ហាញលក់ចំនួនជាងមួយ​លាន​ក្បាល ហើយច្រើនជាង ២០,០០០ ចំណងជើង។ ការតាំងពិព័រណ៍លក់សៀវភៅ​នេះ​ដែរធ្វើឡើងដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអានសៀវភៅ។សៀវភៅទាំង​អស់​នេះ​នឹងបាន​ផ្តល់នូវប្រភពសំខាន់ៗដែលជាចំណេះដឹងទៅឱ្យដល់ប្រជាពលរដ្ឋ សិស្ស និស្សិត។ ក្រៅពីនេះក៏ជាប្រភពស្រាវជ្រាវដល់យុវជនដែលអាច​នាំមកនូវ​ចំណេះដឹងថ្មីៗបន្ថែមទៀតក្រៅពីប្រទេសកម្ពុជា ក៏ដូចជាលំហ ប្រភពនៃចំណេះ​ដឹងក្នុងប្រទេសដទៃៗទៀតផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តាមានប្រសាសន៍ថា”នេះជាដំណើរនៃចំណេះដឹង ដើម្បីផ្តល់នូវ​ជម្រើស​ទៅឱ្យប្រជាពលរដ្ឋ និងពិសេសយុវជន និងកុមារ ដែលសម្បូរសៀវភៅអាន ។…

  • ឯកឧត្តម ហ៊ុន ម៉ានី ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ​ជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ

    ឯកឧត្តម ហ៊ុន ម៉ានី ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ​ជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ យោងតាមសំណេរនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ របស់ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ម្សិលមិញ ប្អូនប្រុសម្នាក់ បានសួរទៅពុក នៅពេលដែលពុកបានបង្ហោះពីកូនប្រុសទាំង៣។ ប្អូនប្រុសបានសួរថា «តើអាចស្នើ រឺបញ្ចូល ឯ.ឧ ហ៊ុន ម៉ានី ក្នុងក្របខណ្ឌយោធា បានទេ សម្ដេច? ខ្ញុំ ក៏មិនដឹងថា គាត់ពេញចិត្តចូលកងទ័ព ដូចជា ឪពុក បងប្រុស និងប្អូនប្រុស គាត់ រឺយ៉ាងណា?» ពុកបានឆ្លើយទៅសំណួរប្អូនប្រុសថា «ពីមុនក៏ជាកងទ័ពម្នាក់ តែត្រូវផ្ទេរ មកជាស៊ីវិល ឈរឈ្មោះជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ»។ រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអនុស្សាវរីយ ដោយនៅពេលចូលធ្វើការនៅខុទ្ទកាល័យ របស់ សម្ដេចតេជោ គឺក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល ស្ថិតនៅក្រោម ទីស្ដីការ គណៈរដ្ឋមន្ត្រី រួចមកនៅពេលមានភាពតានតឹង ឈានទៅដល់ការប៉ះទង្គិច ប្រដាប់ អាវុធរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅឆ្នាំ២០០៨-២០១១ ជុំវិញព្រឹត្តិការណ៍នៃការឈ្លានពានដីជុំវិញប្រាសាទព្រះវិហារ។ នាពេលនោះគឺ ពុក បានផ្ទេរក្របខណ្ឌខ្ញុំ និងបងប្រុសរបស់ខ្ញុំ និត…