Category: ព័ត៌មានជាតិ
-

លោក Zelensky ចោទ រុស្ស៊ី ចង់វាយប្រហារ NATO ចេញពីទឹកដីបេឡារុស
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីចំៗថា កំពុងព្យាយាមអូសទាញបេឡារុសឲ្យធ្លាក់កាន់តែជ្រៅទៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយក៏ពិចារណារៀបចំផែនការវាយប្រហារភាគខាងជើងអ៊ុយក្រែន ឬប្រទេសសមាជិកអង្គការណាតូ ចេញពីទឹកដីបេឡារុសផងដែរ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ហ្សេលេនស្គី ទទួលបានរបាយការណ៍សង្ខេបពីសេវាចារកម្ម និងយោធារបស់អ៊ុយក្រែន កាលពីសប្តាហ៍មុន ។ បើតាមការលើកឡើងរបស់លោក ហ្សេលេនស្គី, អ៊ុយក្រែនក៏បានដឹងអំពីទំនាក់ទំនងបន្ថែមទៀតរវាងរុស្ស៊ី និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ដើម្បីបញ្ចុះបញ្ចូលលោក លូកាសិនកូ ឲ្យចូលរួមប្រតិបត្តិការឈ្លានរបស់ពួកគេ ។ ការដែលរុស្ស៊ីព្យាយាមបញ្ចុះបញ្ចូលបេឡារុស ក៏ព្រោះតែប្រទេសនេះ មានព្រំដែនជាប់ជាមួយប៉ូឡូញ លីទុយអានី និងឡាតវី ដែលជាសមាជិកអង្គការណាតូ នៅភាគខាងជើង និងភាគខាងលិច ហើយអ៊ុយក្រែននៅភាគខាងត្បូង ។ ភ្លាមៗ នៅមិនទាន់មានការឆ្លើយតបពីរុស្ស៊ី និងបេឡារុស ចំពោះការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែននៅឡើយទេ ។ បើតាម កៀវ អ៊ីនឌីភែនដិន (kyiv independent), លោក លូកាសិនកូ ដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ពូទីន បានបើកដៃឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់បេឡារុស…
-

លោក គីម ប្រកាសឲ្យកូរ៉េខាងជើង ពង្រឹងការការពារជួរមុខ ប្រឆាំងសត្រូវធំ
ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃចន្ទនេះថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមន្ត្រីយោធាកំពូល ពង្រឹងអង្គភាពជួរមុខ និងប្រែក្លាយព្រំដែនភាគខាងត្បូងរបស់ប្រទេស ទៅជាបន្ទាយ ដែលមិនអាចកាត់ថ្លៃបាន ប្រឆាំងនឹងសត្រូវធំ។ បើតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA, លោក គីម បានផ្តល់ការណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យ ។ លោក Kim បានកំណត់ផែនការសម្រាប់ ការពង្រឹងអង្គភាពជួរទីមួយ និងអង្គភាពសំខាន់ៗផ្សេងទៀត នៅក្នុងផ្នែកយោធា និងបច្ចេកទេស ដែលជាការសម្រេចចិត្តដ៏សំខាន់មួយ ក្នុងការទប់ស្កាត់សង្គ្រាម ឱ្យបានហ្មត់ចត់ជាងមុន ។ លោកបញ្ជាក់ថា គម្រោងធ្វើទំនើបកម្មយោធា គួរតែត្រូវបានបង្កើនដើម្បីកំណត់គំនិតនៃប្រតិបត្តិការថ្មី នៅក្នុងគ្រប់វិស័យ។ ផែនការរបស់លោក Kim ក៏ ណែនាំនូវគំនិតប្រតិបត្តិការពហុដែន ដែលលាតសន្ធឹងហួសពីដី, សមុទ្រ និងខ្យល់ ដើម្បីរួមបញ្ចូលនៅក្រោមទឹក, លំហអាកាស, អេឡិចត្រូនិច និងអ៊ីនធឺណែត។ លោក Hong Min អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ បាននិយាយថា សេចក្តីណែនាំនេះ បានឆ្លុះបញ្ចាំងពីមេរៀន…
-

ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ
ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានសង្កត់ធ្ងន់កាលពីថ្ងៃ អាទិត្យ ថា កោះតៃវ៉ាន់នឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Fox News កាលពីសប្តាហ៍មុន បាននិយាយថា រូបលោកមិនចង់ឃើញកោះតៃវ៉ាន់ប្រកាសឯករាជ្យឡើយ ហើយអាមេរិកក៏នឹងមិនហោះជាង ១៥,២៨៩ គីឡូម៉ែត្រ ដើម្បីជួយធ្វើសង្គ្រាមតៃវ៉ាន់ដែរ ។ ហេតុនេះ សូមភាគីចិន និងកោះតៃវ៉ាន់ បន្ថយកម្តៅជាមួយគ្នា ។ យ៉ាងណា លោកប្រធានាធិបតី Lai បានបង្ហោះសារលើ Facebook កាលពីថ្ងៃ អាទិត្យ ដោយលោកបានអះអាងច្បាស់ៗថា ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាការឯកភាពគ្នាយ៉ាងទូលំទូលាយ និងជាផលប្រយោជន៍រួមរបស់តៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យទាំងអស់ជុំវិញពិភពលោកជាយូរមកហើយ ។ មេដឹកនាំតៃវ៉ាន់រូបនេះបន្តថា អធិបតេយ្យភាពរបស់តៃវ៉ាន់ នឹងមិនអាចរងការរំលោភបំពាន…
-

មន្ត្រីអាមេរិកចង់ឲ្យអេមីរ៉ាត់ អារ៉ាប់រួម ដណ្តើមយកកោះអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកមួយចំនួនកំពុងលើកទឹកចិត្ត ដល់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ដណ្តើមយកកោះមួយ ក្នុងចំណោមកោះនានា របស់ប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅក្នុងឈូងសមុទ្រពែក្ស។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស The Telegraph។ ប្រភពអះអាងថា កោះនេះមានឈ្មោះថា កោះ Lavan ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់មួយ នៅឈូងសមុទ្ររបស់អ៊ីរ៉ង់ ហើយ មានរោងចក្រចម្រាញ់, កន្លែងស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធផ្ទុកកប៉ាល់ ដែលតភ្ជាប់ទៅតំបន់ប្រេងសំខាន់ៗមួយចំនួន។ កោះ Lavan ក៏មានផ្ទុកទុនបំរុងឧស្ម័នធម្មជាតិដ៏ធំមួយផងដែរ។ សារព័ត៌មាន The Telegraph បានចុះផ្សាយ កាលពីថ្ងៃសៅរ៍ថា មន្ត្រីមួយចំនួន នៅក្នុងរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឲ្យ អេមីរ៉ាត់ អារ៉ាប់រួម គួរតែយកកោះនេះ។ ប្រភពបានដកស្រង់សម្តី របស់អតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ របស់លោក Trump ដែលបាននិយាយថា «ទៅយកកោះនេះទៅ! វានឹងក្លាយជា របស់អេមីរ៉ាត់ អារ៉ាប់រួម ជំនួសឱ្យសហរដ្ឋអាមេរិក»។ បើតាម RT,…
-

អ៊ុយក្រែនបង្ហាញដ្រូនបាញ់បាន ១ពាន់គីឡូម៉ែត្រ ខណៈរុស្ស៊ីរងការវាយប្រហារ
កៀវ ៖ សេវាស៊ើបការណ៍យោធារបស់ប្រទេសអ៊ុយក្រែន បានបង្ហាញយន្តហោះគ្មានមនុស្សបើក ដែលអាចវាយប្រហារ បានចម្ងាយ ១ពាន់គីឡូម៉ែត្រ។ ការបង្ហាញនេះ ធ្វើឡើង ចំពេលដែលរុស្ស៊ី រងការវាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់ ដ្រូន របស់ទីក្រុងកៀវ។ បើតាម AFP, ការបញ្ចេញដ្រូន បាញ់បាន ១ពាន់គីឡូម៉ែត្រនេះ ធ្វើឡើង ខណៈដែលអ៊ុយក្រែន បង្ហាញពីភាពជឿនលឿនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាសមរភូមិ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ថ្លែងនៅក្បែរយន្តហោះ ដ្រូន ដែលត្រូវបានហៅថា «ចចក», តំណាងចារកម្មការពារជាតិ ពន្យល់ថា យន្តហោះគ្មានមនុស្សបើកជំនាន់ថ្មី ត្រូវបានប្រើប្រាស់រួចហើយ ដើម្បីវាយប្រហារ “គោលដៅខ្ពស់” នៅក្នុងទឹកដីរុស្ស៊ី រួមទាំង រោងចក្រចម្រាញ់ប្រេង និង កន្លែងផ្ទុករំសេវ។ ការបង្ហាញនេះ ត្រូវបានធ្វើឡើង ចំពេលដែល ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យថា រលកនៃយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ជិត៦០០គ្រឿង បានវាយប្រហារប្រទេសរុស្ស៊ី ពេញមួយយប់ ដោយបានសម្លាប់មនុស្ស ចំនួន ៤នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr…
-

លោក Trump ព្រមានកម្ទេចអ៊ីរ៉ង់មិនឱ្យសេសសល់ បើនៅតែមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាព
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើការគំរាមធ្ងន់ៗសាជាថ្មី កាលពីថ្ងៃ អាទិត្យ ថា អ៊ីរ៉ង់ត្រូវតែប្រញាប់រត់រកកិច្ចព្រមព្រៀងសន្តិភាពជាបន្ទាន់ ប្រសិនបើពួកគេមិនចង់នៅសេសសល់អ្វីតទៅទៀត ។ មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា សម្រាប់អ៊ីរ៉ង់… នាឡិកាកំពុងរោទ៍… ដូច្នេះពួកគេគួរតែរួតរះរត់ឱ្យលឿនរកកិច្ចព្រមព្រៀង បើមិនដូច្នោះទេ ពួកគេនឹងគ្មានអ្វីសេសសល់តទៀតឡើយ ហើយថា ពេលវេលាគឺជារឿងសំខាន់ ។ ការព្រមានរបស់លោក Trump កើតឡើងចំពេលមានការគំរាមកំហែងម្តងហើយម្តងទៀត ដើម្បីជំរុញឱ្យអ៊ីរ៉ង់ប្រញាប់យល់ព្រមតាមការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម ក្នុងនោះរួមមានការប្តេជ្ញាចិត្តមិនផលិតអាវុធនុយក្លេអ៊ែរ និងការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ទៅឱ្យកងកម្លាំងអាមេរិក ក៏ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ។ យ៉ាងណា ខាងភាគីអ៊ីរ៉ង់វិញ ក៏បានព្រមានផងដែរថា ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសបន្តសង្គ្រាមរបស់ខ្លួនឡើងវិញ នោះទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនូវផលវិបាកសេដ្ឋកិច្ចកាន់តែដុនដាបបំផុត ដែលមិនអាចជៀសរួច ។ បើតាម Anadolu, ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រ…
-

លោក Trump ប្រាប់ កូរ៉េខាងត្បូង ថា អាមេរិក-ចិន នឹងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ
សេអ៊ូល ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងទៅកាន់សមភាគីកូរ៉េខាងត្បូងច្បាស់ៗថា សហរដ្ឋអាមេរិក-ចិន នឹងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ។ ការអះអាងនេះ ធ្វើឡើងក្នុងអំឡុងពេលលោក Trump សន្ទនាតាមទូរស័ព្ទកាលពីថ្ងៃ អាទិត្យ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលផ្តោតសំខាន់លើលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក និងចិន កាលពីសប្តាហ៍មុន ។ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង, លោក Trump បានប្រាប់លោក Lee អំពីជំនួបកំពូលជាមួយប្រមុខរដ្ឋចិន លោក Xi Jinping ដែលក្នុងនោះរួមមានទំនាក់ទំនងរវាងអាមេរិក-ចិន, កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបញ្ហានៅលើឧបទ្វីបកូរ៉េ ក៏ដូចជាស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា លោក Trump និងលោក Xi បានពិភាក្សាគ្នាប្រកបដោយស្ថាបនា ពាក់ព័ន្ធនឹងកិច្ចការនានានៅលើឧបទ្វីបកូរ៉េ ហើយលោក Trump ក៏បានប្រាប់លោក Lee ផងដែរថា អាមេរិក-ចិន…
-

ជំងឺ Ebola ត្រូវបានប្រកាសអាសន្នសុខភាពសាធារណៈ បារម្ភជាអន្តរជាតិ
អាហ្វ្រិក ៖ អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នសុខភាពសាធារណៈ នៃ ការព្រួយបារម្ភជាអន្តរជាតិ លើជំងឺ Ebola នៅអាហ្វ្រិក ស្របពេលដែលមានការរីករាលដាល នៃមេរោគប្រភេទនេះ នៅក្នុងប្រទេសកុងហ្គោ និង អ៊ូហ្គង់ដា។ សារព័ត៌មាន Tass នៅថ្ងៃអាទិត្យនេះ បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ WHO ដែលបានរៀបរាប់ថា «បន្ទាប់ពីបានពិគ្រោះជាមួយរដ្ឋភាគី អគ្គនាយក អង្គការសុខភាពពិភពលោក កំណត់ថាជំងឺ Ebola ដែលបង្កឡើងដោយមេរោគ Bundibugyo នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង អ៊ូហ្គង់ដា បង្កើតបានជាភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ ហៅកាត់ PHEIC ប៉ុន្តែ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យនៃភាពអាសន្ននៃជំងឺរាតត្បាត»។ យោងតាមអង្គការនេះ, មានភាពមិនច្បាស់លាស់ គួរឱ្យកត់សម្គាល់ ចំពោះចំនួនពិតនៃអ្នកឆ្លង និងការរីករាលដាល តាមភូមិសាស្រ្ត នាពេលបច្ចុប្បន្ន ។ អង្គការសុខភាពពិភពលោក បានកំណត់ថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា, ករណីដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន ៨ មានចំនួន ២៤៦នាក់ និង សង្ស័យថា…
-

អ៊ីរ៉ង់ព្រមានអាមេរិក ជួបវិបត្តិសេដ្ឋកិច្ច ព្រោះជម្រើសសង្គ្រាម
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមាន កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចកើនឡើង ដែលកើតចេញពីជម្រើសសង្គ្រាមរបស់ខ្លួន ធ្វើមកលើប្រទេសអ៊ីរ៉ង់។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X , លោក Abbas Araghchi បាននិយាយថា ជនជាតិអាមេរិកនឹងត្រូវបង្ខំឱ្យទទួលបន្ទុកកើនឡើង នៃជម្លោះ ជាមួយទីក្រុងតេហេរ៉ង់។ លោកបានសរសេរជាភាសាអង់គ្លេសថា «ការឡើងថ្លៃឧស្ម័ន និង ពពុះទីផ្សារភាគហ៊ុន…ការឈឺចាប់ពិតប្រាកដចាប់ផ្តើម នៅពេលដែលបំណុល និងអត្រាប្រាក់កម្ចីទិញផ្ទះ ចាប់ផ្តើមហក់ឡើងលឿន»។ លោកក៏បានចង្អុល ទៅសម្ពាធសេដ្ឋកិច្ច ដែលកំពុងកើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដោយនិយាយថា ភាពយឺតយ៉ាវនៃប្រាក់កម្ចីទិញរថយន្ត បានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងពេលជាង ៣០ឆ្នាំមកហើយ។ លោក Araghchi បានបន្ថែមថា «រឿងទាំងនេះ សុទ្ធតែអាចជៀសវាងបានទាំងអស់»។ ភាពតានតឹង ក្នុងតំបន់បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹក ពីទីក្រុងតេហេរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជា បណ្តាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រ…
-

ប្រធានាធិបតីរុស្ស៊ី ធ្វើទស្សនកិច្ចនៅចិន សប្តាហ៍ក្រោយ
មូស្គូ ៖ វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន នៅថ្ងៃអង្គារទី១៩ និង ថ្ងៃពុធ ទី២០ ខែឧសភា។ សេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំង រៀបរាប់ថា ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី, វិធីដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងយុទ្ធសាស្ត្រ រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក៏ដូចជា ការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាអន្តរជាតិ និង តំបន់សំខាន់ៗ។ កិច្ចពិភាក្សាគ្រោងនឹងបញ្ចប់ ជាមួយនឹងសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំទាំងពីរ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងៗ រវាងរដ្ឋាភិបាលរុស្ស៊ី និងចិន។ បើតាម RT, ទំនាក់ទំនងរវាងចិន និងរុស្ស៊ី កាន់តែស៊ីជម្រៅ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងប៉េកាំងបានបដិសេធ មិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន ហើយប្រទេសទាំងពីរបានពង្រីកទំនាក់ទំនងពាណិជ្ជកម្ម, ថាមពល និងការទូត។ ទីក្រុងមូស្គូ និងប៉េកាំងក៏បានឈានទៅមុខជាមួយនឹងគម្រោងថាមពលសំខាន់ៗ រួមទាំងបំពង់បង្ហូរឧស្ម័ន Power of Siberia…