Category: ព័ត៌មានជាតិ
-

ក្រសួងព័ត៌មាន បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុង សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» ដែលសហការរៀបចំក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះ ទទួលបានវត្តមានអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ព្រមទាំងតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ…
-

កាណាដាប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃសកម្ម ១៣៤ គំរាមកំហែង
អូតាវ៉ា ៖ ភ្លើងឆេះព្រៃសកម្មប្រហែល ១៣៤កន្លែង បាននឹងកំពុងលេបត្របាក់ផ្ទៃដីពាសពេញប្រទេសកាណាដា ក្នុងនោះភ្លើងឆេះព្រៃជាងពាក់កណ្តាលមន្រ្តីពន្លត់អគ្គិភ័យមិនអាចគ្រប់គ្រងបានទេ។ ជាការឆ្លើយតប អាជ្ញាធរកាណាដាកំពុងជម្លៀសប្រជាជនជាង ១៧.០០០នាក់ចេញពីខេត្ត Manitoba ខណៈដែលខេត្តមួយនេះ ជួបប្រទះគ្រោះមហន្តរាយអាក្រក់បំផុតមិនធ្លាប់មានក្នុងពេលជាច្រើនឆ្នាំ ក្នុងកំលុងរដូវកាលភ្លើងឆេះព្រៃ។ ជាមួយគ្នានេះ អភិបាលខេត្ត Manitoba លោក Wab Kinew បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលបានប្រកាសស្ថានភាពអាសន្នទូទាំងខេត្តតែម្តង ដើម្បីបង្ការគ្រោះថ្នាក់ពីភ្លើងឆេះព្រៃ ហើយលោកក៏បានស្នើសុំជំនួយពីលោកនាយករដ្ឋមន្ត្រី Mark Carney ឱ្យបញ្ជូនយោធាជួយជម្លៀសប្រជាជន និងពន្លត់ភ្លើងឆេះព្រៃផងដែរ។ គួរបញ្ជាក់ថា បញ្ហាប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លើងឆេះព្រៃទូទាំងប្រទេសកាណាដាកើតឡើងកាន់តែញឹកញាប់ និងកាន់តែអាក្រក់ជាងពេលមុនៗ។ តួយ៉ាង ប្រទេសមានភូមិផងរបងជាប់សហរដ្ឋអាមេរិកមួយនេះ បានរងគ្រោះធ្ងន់ធ្ងរពីភ្លើងឆេះដ៏កំណាចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឆ្នាំ២០២៣ គឺជាឆ្នាំដែលកាណាដារងការបំផ្លិចបំផ្លាញធំបំផុតក្នុងកំណត់ត្រា៕ ប្រភព ៖ AFP
-

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ឱ្យប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។ ការអំពាវនាវនេះ តាមរយៈការថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសង្គ្រាមនៅព្រះវិហារ និងប្រាសាទតាមាន់ធំ និងតាក្របីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងឿងឆ្ងល់។ ក្នុងសង្គ្រាមនោះទីបញ្ជាការដ្ឋានគឺចេញពីផ្ទះរបស់សម្តេចតែម្តង ហើយបញ្ជាតាមប្រព័ន្ធវីដេអូ។…
-

ឥណ្ឌាអនុម័តគម្រោងផលិតយន្តហោះចម្បាំងទំនើបបំផុត ដើម្បីកំញើញប៉ាគីស្ថាន
ញូវដែលី ៖ ទោះបីភាពតានតឹងជាមួយប៉ាគីស្ថានថយចុះក៏ដោយ ឥណ្ឌាបានបង្ហាញពីការត្រៀមខ្លួនសម្រាប់ការផ្ទុះជម្លោះនាពេលអនាគត តាមរយៈការអនុម័តលើកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត ដែលនេះជាការជំរុញសន្ទុះផលិតកម្មសព្វាវុធក្នុងស្រុក។ គម្រោងនេះមានសារសំខាន់សម្រាប់កងទ័ពអាកាសឥណ្ឌា ខណៈដែលកងយន្តហោះឥណ្ឌាបានធ្លាក់ចុះពី ៤២គ្រឿងមកត្រឹម ៣១គ្រឿង នៅពេលគូប្រជែងចិនកំពុងពង្រីកកងទ័ពអាកាសយ៉ាងឆាប់រហ័ស។ រីឯប៉ាគីស្ថានក៏មានយន្តហោះចម្បាំងទំនើបបំផុតរបស់ចិន J-10 នៅក្នុងឃ្លាំងអាវុធរបស់ខ្លួនផងដែរ។ ឥណ្ឌាដែលជាប្រទេសនាំចូលអាវុធដ៏ធំបំផុតមួយរបស់ពិភពលោក បានចាត់ទុកការធ្វើទំនើបភាវូបនីយកម្មកងកម្លាំងរបស់ខ្លួនជាអាទិភាពកំពូល ចំពេលប្រឈមមុខនឹងភាពតានតឹងជាមួយប៉ាគីស្ថាន និងចិន ជាគូរប្រជែងមានអាវុធនុយក្លេអ៊ែរក្នុងដៃដូចគ្នា។ តួយ៉ាង កាលពីខែមេសា ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿងពីក្រុមហ៊ុន Dassault Aviation របស់ប្រទេសបារាំង បន្ថែមពីលើយន្តហោះចម្បាំងចំនួន ៣៦គ្រឿងដែលបានទិញរួចហើយ និងដើម្បីជំនួសយន្តហោះ MiG-29K របស់រុស្ស៊ី។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ (SIPRI) បានឱ្យដឹងកាលពីឆ្នាំមុនថា ការទិញសព្វាវុធរបស់ឥណ្ឌាបានកើនឡើងជាលំដាប់ស្មើនឹងជិត ១០ភាគរយនៃការនាំចូលសរុបនៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៩-២០២៣។ ប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសលោកខាងលិចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងសម្ព័ន្ធភាព Quad ជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈដែលឥណ្ឌាផ្លាស់ប្តូរបន្តិចម្តងៗពីការពឹងផ្អែកយូរអង្វែងរបស់ខ្លួនលើគ្រឿងសព្វាវុធយោធារបស់រុស្ស៊ី៕ ប្រភព ៖ AFP
-

ក្រសួងសុខាភិបាលកម្ពុជា ទទួលបាន ការកោតសសើរក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងហ្សឺណែវ សហព័ន្ធស្វីស មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស រយៈពេល ៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងប្រទេសចំនួន ១៨១ ក្រោមប្រធានបទ «សុខភាពតែមួយ ក្នុងពិភពលោកតែមួយ (One World for Health)»។ សូមជម្រាបថា តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង២០៖៥០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ក្រោមប្រធានបទ «ពិភពលោករួមគ្នាតែមួយ ដើម្បីសុខភាព» “One…
-

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ខណៈសម្តេចបំពេញបេសកកម្មនៅបរទេស
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខបំភ្លឺចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជុំវិញព័ត៌មាននៃការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញនៅតំបន់មុំបី និងការចល័តកម្លាំងយោធា។ សម្ដេចធិបតីបានអះអាងថា ស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ខណៈដែលលោកកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាលោកមិនគង់នៅប្រទេសក៏ដោយ ក៏ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំៗបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ រាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅតាមបណ្ដោយព្រំដែន ត្រូវបានរាយការណ៍ជូនលោកជាប្រចាំ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក។ សម្ដេចធិបតីបានបន្ថែមថា លទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយសមភាគីថៃ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នារីករាលដាល និងព្យាយាមឲ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញ គឺត្រូវបានរាយការណ៍ជូនលោកទាំងអស់។ រាល់ការសម្រេចចិត្តសំខាន់ៗ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន គឺត្រូវទទួលបានការឯកភាព ឬបទបញ្ជាពីរូបលោកផ្ទាល់។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា លោកមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរឡើយ ព្រោះវាមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនទាំងពីរឡើយ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធផ្ទាល់នៅសមរភូមិមុខ។ សម្ដេចបានសម្តែងក្តីសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាម៉្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ ដូចដែលធ្លាប់បានធ្វើកន្លងមក។ សម្ដេចធិបតីបានរំលឹកជាថ្មីថា កម្ពុជាគ្មានបំណងឈ្លានពានប្រទេសណាមួយឡើយ ហើយចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ យ៉ាងណាមិញ កម្ពុជាក៏រក្សាសិទ្ធិក្នុងការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ…
-

ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន»
សិក្ខាសាលានេះ ជាសិក្ខាសាលាទី២៨ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
-

បច្ចេកវិទ្យាផ្កាយរណបនឹងនាំលុយ ១០០ពាន់លានដុល្លារដល់ GDP របស់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០
សិង្ហបុរី ៖ ការបង្កើនបច្ចេកវិទ្យាអវកាស និងការបញ្ជូនផ្កាយរណបបន្ថែមទៀតទៅកាន់ទីអវកាស ដើម្បីបម្រើជា “ភ្នែកលើផែនដី” នឹងស្រូបទាញលុយ ១០០ពាន់លានដុល្លារទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។ យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន Singapore Space and Technology Ltd (SSTL) និងក្រុមហ៊ុនប្រឹក្សា Deloitte មិនរកប្រាក់ចំណេញ បានឱ្យដឹងថា ៩០%នៃអត្ថប្រយោជន៍សេដ្ឋកិច្ចបន្ថែមនេះ ត្រូវបានរំពឹងថា នឹងបញ្ជូនទៅក្នុងឧស្សាហកម្មសំខាន់ៗចំនួនបួន មានដូចជាកសិកម្ម រ៉ែ និងប្រេង ឧស្ម័ន អគ្គិសនី និងការឆ្លើយតបបន្ទាន់។ តួយ៉ាង វិស័យអគ្គិសនី និងឧបករណ៍ប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររូបភាពពីផ្កាយរណបអាចជួយក្រុមហ៊ុនថាមពលស្វែងរកទីតាំងសម្រាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យ ឬរោងចក្រផលិតថាមពលខ្យល់នៅក្នុងប្រទេសថៃ ដែលមានបំណងចង់ឱ្យ ៥១%នៃថាមពលអគ្គិសនីរបស់ខ្លួនបានមកពីថាមពលកកើតឡើងវិញនៅឆ្នាំ២០៣៧។ ចាប់តាំងពីឆ្នាំ២០១១ សិង្ហបុរីបានបញ្ជូនផ្កាយរណបជាង៣០គ្រឿងទៅកាន់ទីអវកាស ដោយផ្កាយរណបភាគច្រើនប្រើសម្រាប់កិច្ចការស្រាវជ្រាវ ហើយសិង្ហុបុរីគ្រោងនឹងបាញ់បង្ហោះយ៉ាងហោចណាស់ ១០គ្រឿងបន្ថែមទៀតនៅឆ្នាំ២០៣០។ កាលពីឆ្នាំ២០២៣ តម្លៃសេដ្ឋកិច្ចកើតចេញពីទិន្នន័យអង្កេតផែនដី ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន១៥ពាន់លានដុល្លារសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍។ ដោយសារកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាអង្កេតផែនដី តួលេខនេះអាចនឹងកើនឡើងបីដងដល់ ៤៥ពាន់លានដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។ ជារួម វានឹងរួមចំណែកបន្ថែមប្រមាណ…
-

អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងត្រឡប់ទៅសមុទ្រចិនខាងត្បូងជាថ្មី
វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Nimitz របស់អាមេរិក ត្រូវគេតាមដានឃើញថា បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងដ៏ចំរូងចម្រាស់វិញជាថ្មីម្ដងទៀត ជាទីដែលភាពតានតឹងហាក់មិនធូរស្បើយឡើយ។ ដំណឹងពីការវិលត្រឡប់របស់នាវា USS Nimitz ទៅកាន់សមុទ្រចិនខាងត្បូងនេះ កើតឡើងនៅពេលចិនបន្តអះអាងសិទ្ធទឹកដីនៅក្នុងតំបន់ ដែលជារឿយៗនាំឱ្យមានការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចជាមួយកងកម្លាំងដែនសមុទ្រជិតខាង រួមទាំងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក និងដែលត្រូវបានការពារដោយសន្ធិសញ្ញាការពារគ្នាទៅមក។ នាវា USS Nimitz បានទៅដល់សមុទ្រចិនខាងត្បូងកាលដើមខែឧសភា ហើយបានធ្វើប្រតិបត្តិការនៅទីនោះអស់ពីរសប្តាហ៍ មុនពេលបើកត្រឡប់ទៅច្រកសមុទ្រម៉ាឡាកាវិញ ជាផ្លូវទឹកតភ្ជាប់សមុទ្រចិនខាងត្បូង ជាមួយមហាសមុទ្រឥណ្ឌា ដោយបង្កើនការរំពឹងទុកអំពីលទ្ធភាពនៃការដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។ បន្ថែមពីលើនាវា USS Nimitz និងនាវាចម្បាំងថ្មី George Washington គេមើលឃើញថា នៅមាននាវារបស់អាមេរិកមួយគ្រឿងផ្សេងទៀតឈ្មោះ USS America ដែលត្រូវបញ្ជូនតាមមូលដ្ឋានរបស់ជប៉ុន ទៅកាន់សមុទ្រហ្វីលីពីន កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេ ថាតើនាវាអាមេរិកទាំងបីគ្រឿងនោះ នឹងប្រមូលផ្តុំគ្នានៅទីតាំងណានៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ប្រតិបត្តិការរួមគ្នាក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ ប្រភព ៖ newsweek
-

ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ ចំនួនជាង ៣,៣លានដើម
(ភ្នំពេញ)៖ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ ដើម ។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើមសប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២…