Category: ព័ត៌មានជាតិ
-
ចារកម្ម៖ រុស្ស៊ី បានគ្រោងបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ដើម្បីបំភ័យអ៊ុយក្រែន និងលោកខាងលិច
ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន GUR បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ ឧសភា) ថា រុស្ស៊ី បានរៀបគម្រោងធ្វើ “ការហ្វឹកហ្វឺន និងលំហាត់សមប្រយុទ្ធ” នៃការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ដើម្បីបំភិតបំភ័យអ៊ុយក្រែន និងលោកខាងលិច។ ទីភ្នាក់ងារ GUR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា ការបាញ់បង្ហោះមួយនៅពេលយប់ ត្រូវបានបញ្ជាឱ្យអនុវត្តពីតំបន់ Sverdlovsk របស់រុស្ស៊ី ហើយចម្ងាយហោះហើរសម្រាប់មីស៊ីលគឺលើសពី ១០.០០០គីឡូម៉ែត្រ។ GUR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ដើម្បីបង្ហាញពីសម្ពាធ និងបំភិតបំភ័យអ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូ រុស្ស៊ីមានបំណងបង្កើត “ការហ្វឹកហាត់ និងប្រយុទ្ធ” នៃមីស៊ីលបាលីស្ទិកអន្តរទ្វីប ឈ្មោះ RS-24 ចេញពីមូលដ្ឋាន Yars”។ មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ី លើសេចក្តីថ្លែងការណ៍ចារកម្មយោធាអ៊ុយក្រែនទេ។ រុស្ស៊ី មិនឆ្លើយសំណួរពីផែនការរបស់ខ្លួនក្នុងការបាញ់សាកល្បងមីស៊ីលនុយក្លេអែរឡើយ ដោយព័ត៌មានលម្អិតត្រូវបានចាត់ទុកថាជាការណ៍សម្ងាត់យោធា ទោះបីជាខ្លួនចេញសេចក្តីថ្លែងការណ៍ក្រោយការបាញ់បង្ហោះបែបនេះក៏ដោយ។ ជាង ៣ឆ្នាំក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ទីក្រុងគីវស្ថិតនៅក្រោមសម្ពាធយ៉ាងធំសម្បើម ខណៈទីក្រុងមូស្គូ បង្កើនការមានប្រៀបលើជួរមុខនៅភាគខាងកើតអ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាមរហូតមកដល់ពេលនេះ មិនមានលទ្ធផលអ្វីឡើយ៕
-

ពូទីនថាចង់លុបមូលហេតុនៃជម្លោះ ទុកឲ្យរុស្ស៊ីសុវត្ថិភាព
បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកចង់លុបបំបាត់ មូលហេតុដើម នៃជម្លោះប្រដាប់អាវុធ នៅអ៊ុយក្រែន ហើយផ្តល់សុវត្ថិភាព ដល់រុស្ស៊ី នាពេលនេះ។ លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី បែបនេះ នៅ២ថ្ងៃ បន្ទាប់ពីមានកិច្ចចរចាសន្តិភាព លើកដំបូង រវាងមន្ត្រីរុស្ស៊ី និងមន្ត្រីអ៊ុយក្រែន ពោលគឺចាប់តាំងពីឆ្នាំ២០២២ តែ ការជួបគ្នា លើកនោះ បានទទួលរងបរាជ័យ មិនអាចបង្កើតចេញបាននូវ កិច្ចព្រមព្រៀង «ឈប់បាញ់»។ ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ និងចែករំលែកតាមរយៈឃ្លីប បង្ហោះនៅលើបណ្តាញសង្គម Telegram ដោយអ្នកយកព័ត៌មានឈ្មោះ Pavel Zarubin លោក ប្រធានាធិបតីរុស្ស៊ី រូបនេះ បាននិយាយថា តាំងពីចាប់ផ្តើមសកម្មភាព នៅឆ្នាំ២០២២មក រុស្ស៊ីទទួលបានគ្រប់គ្រាន់ តាមគោលដៅរួចហើយ ទាំងកម្លាំង និងធនធាន ដែលអាចសន្និដ្ឋាន ប្រកបដោយសមហេតុផល ជាមួយនឹងលទ្ធផល ដែលរុស្ស៊ី…
-

រដ្ឋមន្រី្តសុខាភិបាលកម្ពុជា បានអញ្ជើញដល់ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដើម្បីចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នារសៀលថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី ម៉ោងនៅសហព័ន្ធស្វីស (វេលាម៉ោង ៧:០០នាទីល្ងាចនៅកម្ពុជា) ដើម្បីអញ្ជើញចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងគណៈប្រតិភូសុខាភិបាល ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហព័ន្ធស្វីស និងសហការី។ ក្នុងឱកាសសំណេះសំណាលទទួលស្វាគមន៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានរាយការណ៍ជម្រាបជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងគណៈប្រតិភូ អំពីស្ថានភាពនៃវឌ្ឍនភាពការងារសំខាន់ៗ និងជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល និងសុខភាពសាធារណៈក្នុងតំបន់ និងសកល។ សូមជម្រាបថា មហាសន្និបាត អង្គការសុខភាពពិភពលោក លើកទី៧៨ នឹងត្រូវបើកជាផ្លូវការ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីគ្រប់បណ្តារដ្ឋជាសមាជិកនៅលើពិភពលោក៕អត្ថបទ រដ្ឋា
-

-
![[UPDATE] អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ](http://165.232.167.198/wp-content/uploads/2025/05/photo_2025-05-19_08-45-08.jpg)
[UPDATE] អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ
ការិយាល័យរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ១៨ ឧសភា ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាតដែលបានរាលដាលដល់ឆ្អឹងរបស់លោក។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Biden វ័យ៨២ ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកាលពីថ្ងៃសុក្រ បន្ទាប់ពីឆ្លងកាត់ការបង្ហាញរោគសញ្ញាតាមទឹកម៉ូត ហើយរូបលោក និងក្រុមគ្រួសាររបស់លោកកំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយក្រុមវេជ្ជបណ្ឌិត។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺអាមេរិក ក្នុងចំណោមករណីជំងឺមហារីកក្រពេញប្រូស្តាតចំនួន២៣៦.៦៥៩ ករណី ដែលត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំ ២០២១ មាន៧០ ភាគរយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមុនពេលមហារីកបានរីករាលដាលហួសពីក្រពេញប្រូស្តាត។ ប្រហែល ៨ ភាគរយនៃការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកក្រពេញប្រូស្តាតថ្មីនៅឆ្នាំនោះជាប់ទាក់ទងនឹងជំងឺដំណាក់កាលចុងក្រោយ។ លោកប្រធានាធិបតី Trump ដែលតែងតែរិះគន់លោក Biden ចាប់តាំងពីឡើងកាន់តំណែងក្នុងខែមករាដើមឆ្នាំនេះ បានបង្ហាញក្ដីអាណិតអាសូរចំពោះលោក Biden និងភរិយារបស់លោក ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Socialរបស់លោក៕
-

អ៊ីស្រាអែលនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យមានស្បៀងអាហារចូលហ្កាហ្សា ក្រោយប្រកាសប្រតិបត្តិការថ្មើរជើងថ្មី
ការិយាល័យរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ១៨ ឧសភា អ៊ីស្រាអែលនឹងបន្ធូរបន្ថយការបិទផ្លូវរបស់ខ្លួន និងអនុញ្ញាតមានការដឹកស្បៀងអាហារចូលដែនដីហ្កាហ្សាក្នុងចំនួនមានកំណត់ បន្ទាប់ពីយោធាបានប្រកាសថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការថ្មើរជើងដ៏ទូលំទូលាយនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់មួយនេះ។ ដោយកំពុងប្រឈមទៅនឹងសម្ពាធកាន់តែខ្លាំងលើការបិទជំនួយចាប់តាំងពីខែមីនា និងហានិភ័យនៃគ្រោះទុរ្ភិក្ស អ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្កាហ្សា ជាទីដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុន ក្នុងនោះ ១៣០ នាក់បានស្លាប់ក្នុងពេលវាយប្រហារតាមអាកាសទាំងយប់ជ្រៅ។ ការិយាល័យរបស់លោក Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យមានស្បៀងអាហារជាមូលដ្ឋានសម្រាប់ប្រជាជន ដើម្បីធានាថាវិបត្តិអត់ឃ្លានមិនកើតឡើងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។ អ៊ីស្រាអែល បានធ្វើសេចក្តីប្រកាសរបស់ខ្លួនបែបនេះ បន្ទាប់ពីប្រភពពីភាគីទាំងពីរបាននិយាយថា ពុំមានការរីកចម្រើននៅក្នុងជុំថ្មីនៃកិច្ចចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងប្រទេសកាតានោះទេ។ លោក Netanyahu បាននិយាយថា កិច្ចពិភាក្សានានា រួមមានការពិភាក្សាស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង ក៏ដូចជាសំណើដើម្បីបញ្ចប់សង្រ្គាមជាថ្នូរនឹងការនិរទេសក្រុមសកម្មប្រយុទ្ធហាម៉ាស និងការរំសាយកងទ័ព ក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ ដែលកន្លងមក ក្រុមហាម៉ាស បានបដិសេធ៕
-

ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា
ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។ ផ្លូវជាតិនេះមានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕
-

លោក Trump ចង់ជម្លៀសប្រជាជនប៉ាឡេស្ទីន ១លាននាក់ទៅលីប៊ី
វ៉ាស៊ីនតោន ៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើការលើផែនការមួយ ដើម្បីផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍របស់ប្រជាជនប៉ាឡេស្ទីនប្រហែល ១លាននាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសលីប៊ី នេះបើតាមប្រភពពីទូរទស្សន៍ NBC News។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដដែល បានឲ្យដឹងទៀតថា ផែនការនេះស្ថិតនៅក្រោមការពិចារណាយ៉ាងម៉ត់ចត់ ដែលរដ្ឋបាលលោក Trump បានពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសលីប៊ី។ បើតាម NBC News ជាថ្នូរនឹងការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីននោះ រដ្ឋបាលលោក Trump អាចនឹងបញ្ចេញមូលនិធិរាប់ពាន់លានដុល្លារដល់ប្រទេសលីប៊ី ដែលអាមេរិកបានបង្កក។ យ៉ាងណាមិញ មិន ទាន់ មាន កិច្ច ព្រម ព្រៀង ចុង ក្រោយ ត្រូវបានរាយការណ៍នៅឡើយទេ។ NBC News បានឲ្យដឹងទៀតថា កិច្ចខិតខំប្រឹងប្រែង ដើម្បីតាំងទីលំនៅថ្មីដល់ប្រជាជនប៉ាឡេស្ទីនប្រហែល ១លាននាក់ ទំនងជាត្រូវប្រឈមមុខនឹងឧបសគ្គ ដោយសារតែផែនការនេះ នឹងត្រូវចំណាយលុយដ៏ច្រើនសម្បើម។ កន្លងមក លោកប្រធានាធិបតី Trump បានស្នើកាលពីខែកុម្ភៈថា អាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សា ហើយផ្លាស់ទីអ្នកស្រុកទៅកន្លែងផ្សេង និងកសាងតំបន់នោះជុំវិញឡើងវិញ។ ការលើកឡើងបែបនេះ បាននាំឲ្យមានការជំទាស់តវ៉ា ពី…
-

លោក Zelensky ថ្កោលទោសយ៉ាងខ្លាំង ក្រោយរុស្ស៊ីវាយប្រហារឡានក្រុងស្លាប់ជនស៊ីវិល ៩នាក់
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងរុស្ស៊ីវាយប្រហារដ្រូនកម្ទេចឡានក្រុងដឹកជនស៊ីវិលមួយគ្រឿង បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់បាត់បង់ជីវិត និង ៧នាក់រងរបួសធ្ងន់-ស្រាល ដោយលោកថែមទាំងអំពាវនាវជាថ្មីឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបំផុតប្រឆាំងនឹងរុស្ស៊ី។ តាមរយៈបណ្តាញសង្គម មេដឹកនាំអ៊ុយក្រែនរូបនេះបានចាត់ទុកការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីថា ជាការសម្លាប់ជនស៊ីវិលដោយចេតនា និងថា បើគ្មានទណ្ឌកម្មធ្ងន់ធ្ងរបំផុតទេ រុស្ស៊ីនឹងមិនខ្លាចញញើតស្វែងរកផ្លូវការទូតពិតប្រាកដទេ។ ដូច្នេះអ៊ុយក្រែនរំពឹងថា នឹងមានការដាកទណ្ឌកម្មតឹងរ៉ឹងបំផុតប្រឆាំងរុស្ស៊ី ពីសំណាក់អាមេរិក អឺរ៉ុប និង ដៃគូទាំងអស់របស់ទីក្រុងកៀវ។ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បាននឹងកំពុងទាមទារឱ្យមានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សារវាងលោក ពូទីន និងលោក ហ្សេលេនស្គី អាចធ្វើទៅបាន បើសិនគណៈប្រតិភូប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងជាក់លាក់។ អ្នកតំណាងអ៊ុយក្រែន និងរុស្ស៊ីបានបើកការចរចាដោយផ្ទាល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃសុក្រ។ ពួកគេបានយល់ព្រមលើការដោះដូរឈ្លើយសឹកចំនួន ១.០០០នាក់ទៅវិញទៅមក ហើយក៏បានសម្រេចចិត្តដែរថា ពួកគេនឹងបន្តពិភាក្សាបន្ថែមទៀត៕ ប្រភព ៖ NHK
-

លោក Trump បបួលលោក Putin ជជែករឿងសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកមានបំណងនិយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនជាង ៣ឆ្នាំកន្លងមកនេះ។ លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃសៅរ៍ថា ការសន្ទនារវាងគាត់ជាមួយលោកប្រធានាធិបតី ពូទីន នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទស្អែកនេះ។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា បន្ទាប់មកលោកនឹងជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំប្រទេស ជា សមាជិក ណាតូ ផ្សេងៗ។ បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ គាត់មានគោលបំណងបំបែករបាំងឧបសគ្គឆ្ពោះទៅរកបទឈប់បាញ់មួយ ដែលកើតឡើងពីការរៀបចំកិច្ចប្រជុំកំពូលមួយ។ ហើយលោក ត្រាំ ផ្ទាល់សង្ឃឹមខ្ពស់ថា កិច្ចប្រជុំនោះនឹងពាំនាំមកនូវសន្តិភាព ហើយសង្រ្គាមដ៏ឃោរឃៅនេះ ដែលជាសង្រ្គាមដែលមិនគួរកើតឡើងនោះ នឹងត្រូវបញ្ចប់ទៅវិញភ្លាមៗ៕ ប្រភព ៖ AFP