Category: ព័ត៌មានជាតិ
-

-

ប្រមុខកងទ័ពកម្ពុជា៖ សមយុទ្ធរវាងកងទ័ពកម្ពុជា និងចិនក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិ ការដ៏រឹងមាំដោយគ្មានអ្នកណាបំបែកបាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអះអាងថា ការធ្វើសមយុទ្ធ«នាគមាស»រវាងកងទ័ពកម្ពុជា និងចិន បានក្លាយ ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាននោះឡើយ ខណៈការធ្វើសមយុទ្ធនេះមិនមែនជាលើកដំបូង ហើយក៏មិនមែនជាលើកចុងក្រោយនោះដែរ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៥» រវាងកងទ័ព កម្ពុជា និងចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា សមយុទ្ធ«នាគមាស»ប្រចាំឆ្នាំរវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ខណៈមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យនោះ។ នាយឧត្តមសេនីយ៍ បានបង្ហាញការជឿជាក់ថា សមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់ទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត ដើម្បីផលប្រយោជន៍កងទ័ពនៃប្រទេសទាំងពីកម្ពុជា-ចិន ហើយគោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជមនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា…
-

វៀតណាមគ្រោងចាយ៦០ពាន់លានដុល្លារ សង់ផ្លូវដែកល្បឿនលឿន
ហាណូយ ៖ ក្រុមហ៊ុនវៀតណាម VinSpeed បានស្នើវិនិយោគ លើគម្រោងផ្លូវរថភ្លើងល្បឿនលឿន តម្លៃប្រមាណ ៦១ពាន់ដុល្លារអាមេរិក ដែលនឹងភ្ជាប់ រវាងភាគខាងជើង និងខាងត្បូង។ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នាពេលថ្មីៗនេះ ក្រុមហ៊ុន VinSpeed ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានអះអាងថា បច្ចុប្បន្ន ខ្លួនកំពុងពិភាក្សាជាមួយដៃគូឈានមុខគេ មកពីប្រទេសចិន អាល្លឺម៉ង់ និងជប៉ុន ដើម្បីសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងការផលិតក្បាលរថភ្លើង ទូរថភ្លើង និង ប្រព័ន្ធផ្តល់សញ្ញា ជាដើម។ ក្រុមហ៊ុន VinSpeed បានបន្តថា គម្រោងនេះ គ្រោងនឹងចាប់ផ្តើមការសាងសង់ នៅមុនខែធ្នូ ឆ្នាំ២០២៥ ហើយមានផែនការ បញ្ចប់រួចរាល់ នៅឆ្នាំ២០៣០។ ក្រុមហ៊ុន ប្តេជ្ញាប្រមូលទុន ២០% នៃកញ្ចប់ថវិកាវិនិយោគសរុប ដែលស្មើនឹង ១២.២៧ ពាន់លានដុល្លារ ហើយនៅសេសសល់ ៨០%ទៀត ក្រុមហ៊ុនបានស្នើសុំខ្ចី ពីថវិការដ្ឋ តាមរយៈកម្ចីគ្មានការប្រាក់ ដែលអាចសងវិញ…
-

មន្ត្រីឥណ្ឌាថា Trump និយាយកុហកថា ឥណ្ឌាលែងយកពន្ធទំនិញនាំចូលពីអាមេរិក
បរទេស៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកហុកដែលថា ប្រទេសឥណ្ឌានឹងលែងយកពន្ធទាំងអស់ លើទំនិញនាំចូល ពីអាមេរិក នេះគឺជាអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា ការលើកឡើងនេះ គឺជាការឆ្លើយតបទៅកាន់ លោក Trump ដែលបានអះអាង ចេញពីប្រទេសកាតាថា រដ្ឋាភិបាលទីក្រុង ញូវ ដេល្លី បានស្នើអាមេរិក នូវកិច្ចព្រមព្រៀងមួយដែលថា ឥណ្ឌាមានឆន្ទៈ ក្នុងការមិនគិតពន្ធ លើទំនិញរបស់អាមេរិក ទាំងអស់។ នៅពេលនោះដែរ លោក Trump បានប្រាប់លោក Tim Cook ថា លោកមិនចង់ឲ្យ Apple ផលិត iphone នៅឥណ្ឌា នោះទេ ដោយសារតែឥណ្ឌា ជាប្រទេសមួយចំណោមប្រទេស ដែលមានពន្ធខ្ពស់បំផុត នៅលើពិភពលោក។ ចេញមុខឆ្លើយតបរឿងនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានបញ្ជាក់ថា មកដល់ពេលនេះ ពុំទាន់មានការសម្រេចអ្វីទាំងអស់ ដែលមានន័យថា…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នាព្រឹកនេះ
(ពោធ៌សាត់)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ លោក ហួន ស៊ីថា នាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យល័យ មួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោកបានលើកឡើងពីប្រវត្តិវិទ្យាល័យនេះ ដើមឡើយគឺជាអនុវិទ្យល័យប្រម៉ោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានផ្ទៃដីទំហំ ៨៨,៤០៤ម៉ែត្រការ៉េ និងមានអគារសិក្សាចំនួន ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ក្រោមជំនួយទ្រទ្រង់ ពីធនាគារអភិវឌ្ឍន៍អាស៊ី ។ លោកនាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ…
-

មហាសេដ្ឋីសំណង់ថៃម្នាក់ជាប់គុកមួយជីវិតពាក់ព័ន្ធហេតុការណ៍បាក់អគារពេលរញ្ជួយដី
បាងកក ៖ តុលាការបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៧នាក់ ក្នុងចំណោមនោះ មានមហាសេដ្ឋីក្នុងវិស័យសំណង់ម្នាក់ផងដែរ ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធការសាងសង់អគារកម្ពស់ ៣០ជាន់ដែលបានដួលរលំ និងសម្លាប់កម្មករជាច្រើននាក់ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីខែមីនាកន្លងទៅ ហើយពួកគេនឹងត្រូវប្រឈមមុខការកាត់ទោសជាប់គុកមួយជីវិត។ ប៉ូលិសថៃនិយាយថា អ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះ រួមមាននាយកប្រតិបត្តិ និងវិស្វករមកពីក្រុមហ៊ុនចំនួន៧ ដែលជាប់ពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារដែលដួលរលំនោះ។ លោក Premchai Karnasuta អតីតប្រធានក្រុមហ៊ុនសំណង់ធំបំផុតរបស់ប្រទេសថៃ Italian Thai Development Pcl ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ស្នងការរងប៉ូលិសក្រុងបាងកក ឧត្តមសេនីយ៍ទោ Somkuan Puengsap បានអះអាងថា ការចោទប្រកាន់ទាំងនោះ មានដូចជាការរំលោភលើគុណភាពនៃសំណង់អគារ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើន ដោយមនុស្សទាំង ១៧នាក់នោះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៨៩នាក់ នៅក្នុងប្រតិបត្តិការរយៈពេល ៦សប្តាហ៍ នៅក្នុងគំនរបាក់បែកនៃអគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣០ជាន់ ដែលបានសាងសង់នៅក្នុងទីក្រុងបាងកក ជាអគារខ្ពស់តែមួយគត់ដែលបានដួលរលំ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ។ ទន្ទឹមគ្នានេះ អាជ្ញាធរថៃក៏បាននឹងកំពុងស៊ើបអង្កេតពីមូលហេតុនៃការបាក់អគារ បន្ទាប់ពីគ្រោះថ្នាក់ដ៏សាហាវបំផុតមួយក្នុងប្រទេសថៃ ខណៈគិតមកទល់ពេលនេះ មនុស្ស ៧នាក់នៅតែបន្តបាត់ខ្លួននៅឡើយ៕ ប្រភព…
-

ក្រុម Hamas ថា អ៊ីស្រាអែលមិនចង់បានសន្តិភាពទេ
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ នៅថ្ងៃព្រហស្បតិ៍ និយាយថា អ៊ីស្រាអែលបានព្រងើយកន្តើយនឹងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលបន្តឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ពីព្រោះខ្លួនមិនចង់ឱ្យសង្រ្គាមដល់ទីបញ្ចប់ទេ។ ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលកំពុងឆ្លើយតបការសម្របសម្រួលឱ្យមានបទឈប់បាញ់ ជាមួយនឹងសម្ពាធយោធាលើជនស៊ីវិល តាមរយៈការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនរងទុក្ខកាន់តែច្រើន។ បើតាមការបញ្ជាក់របស់ក្រុមហាម៉ាស់ ការទទូចរបស់អ៊ីស្រាអែលចង់បានការចរចាសន្តិភាព តែមិនព្រមបញ្ឈប់ការឈ្លានពាន និង ចិត្តគំនិតឧក្រិដ្ឋកម្មរបស់ខ្លួន ដូច្នេះសំណើចង់ចរចានោះ វាគ្រាន់តែជាលេស ដើម្បីចំណេញពេលវេលា និង បន្តសង្រ្គាមប៉ុណ្ណោះ។ ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ទៀតថា អ៊ីស្រាអែលមិនត្រឹមតែបង្កគ្រោះថ្នាកដល់ពលរដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះទេ អ៊ីស្រាអែលក៏ជាការគំរាមកំហែងពិតប្រាកដដល់តំបន់ និង ពិភពលោកទាំងមូល។ កងកម្លាំងអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ក្រោយបញ្ចប់បទឈប់បាញ់រយៈពេលពីរខែ។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីន ២.៨៧៦នាក់ត្រូវបានសម្លាប់ និងជាង ៧.៨០០នាករងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៥៣.០១០នាក់៕ ប្រភព ៖ AFP
-

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាព ផ្តល់ឈាម ដើម្បីជួយសង្គ្រោះអាយុជីវិត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងព្រមទាំងសិស្សានុសិស្ស សរុបជាង ៥០០នាក់។ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បាន បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ការពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកសាងសហគមន៍ប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…
-

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រគល់ឧបករណ៍អេឡិចត្រូនិក ៣៤២៣ គ្រឿងជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឧបករណ៍អេឡិចត្រូនិក សរុបចំនួន ៣ ៤២៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ឧបករណ៍អេឡិចត្រូនិចទាំងនេះគឺសម្រាប់ប្រើប្រាស់ជាពហុបំណង និងពហុមុខងារ ដើម្បីជួយសម្រួលដល់ការងារបម្រើសេវាសុខាភិលនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវ ប្តេជ្ញាពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងត្រូវយកចិត្តទុកដាក់បន្ថែមលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. បន្តប្តេជ្ញាចិត្តក្នុងការបម្រើសុខភាពជូនប្រជាជន ពិសេសសុខភាពសាធារណៈដោយផ្តល់អាទិភាព លើការថែទាំ និងធានាសេវាថែទាំសុខភាពអាចងាយទទួលយកបានសម្រាប់ប្រជាជនគ្រប់រូប ២. បន្តប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងគណនេយ្យភាព ដោយលើកកម្ពស់ស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់លើការបម្រើសេវា ៣. បន្តចាប់យកបច្ចេកវិទ្យា…
-

ឥណ្ឌា និងប៉ាគីស្ថានចង្អុលមុខដាក់គ្នារឿងធ្វេសប្រហែសការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ
ញូវដែលី ៖ ឥណ្ឌា និង ប៉ាគីស្ថានបានចោទដាក់គ្នាអំពីការធ្វេសប្រហែសក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរមិនបានល្អ ដោយអំពាវនាវឱ្យពិភពលោកត្រួតពិនិត្យឃ្លាំងអាវុធរបស់ប្រទេសទាំងពីរ ខណៈការចោទប្រកាន់នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការប្រឈមមុខគ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលពីរទសវត្សរ៍។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានគូសបញ្ជាក់ថា ឃ្លាំងអាវុធនុយក្លេអ៊ែរប៉ាគីស្ថានគួរតែត្រូវដាក់នៅក្រោមការសង្កេតរបស់ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ហៅកាត់ (IAEA)។ ថ្លែងប្រាប់កងទ័ពនៅឯមូលដ្ឋានក្នុងតំបន់កាស្មៀរខាងឥណ្ឌា លោក Singh និយាយថា ខ្ញុំចង់លើកសំណួរនេះសួរពិភពលោកថាតើអាវុធនុយក្លេអ៊ែរមានសុវត្ថិភាពទេ ពេលស្ថិតនៅក្នុងដៃប្រទេសទុច្ចរិត និងគ្មានការទទួលខុសត្រូវ? ខ្ញុំជឿថា អាវុធបរមាណូរបស់ប៉ាគីស្ថានគួរតែត្រូវដាក់ក្រោមការឃ្លាំមើលរបស់ IAEA។ ប៉ុន្មានម៉ោងក្រោយមក រដ្ឋមមន្ត្រីការបរទេសប៉ាគីស្ថាន លោក Minister Ishaq បានវាយបកថា IAEA គួរតែបើកការស៊ើបអង្កេតលើការលួច និងជួញដូរសម្ភារៈនុយក្លេអ៊ែរ និងវិទ្យុសកម្មខុសច្បាប់ម្តងហើយម្តងទៀតនៅក្នុងប្រទេសឥណ្ឌាឯណោះវិញទៅ។ ឧប្បត្តិហេតុទាំងនេះហើយ បានបង្ហាញពីអត្ថិភាពនៃទីផ្សារងងឹតសម្រាប់សម្ភារៈផលិតអាវុធប្រើប្រាស់បានពីរយ៉ាងដ៏រសើបនៅក្នុងប្រទេសឥណ្ឌា ដែលតម្រូវឲ្យសហគមន៍អន្តរជាតិគួរបើកការស៊ើបអង្កេត។ គួរបញ្ជាក់ថា ទាំងឥណ្ឌា និងប៉ាគីស្ថាន គឺជារដ្ឋមហាអំណាចនុយក្លេអ៊ែរ និងជាសមាជិកនៃទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីគ្រប់គ្រងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ហើយជម្លោះថ្មីៗនេះរវាងប្រទេសទាំងពីរ បានឈានដល់ថ្នាក់គំរាមបាញ់នុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក ជាហេតុបង្កក្តីបារម្ភផ្ទុះសង្គ្រាមលោក ទើបបណ្តាមេដឹកនាំអន្តរជាតិនាំគ្នាចេញការអំពាវនាវឲ្យប្រទេសទាំងពីររក្សាភាពអត់ធ្មត់ និងត្រូវងាកមកកាន់តុចរចាវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង៕ ប្រភព ៖ Channel News Asia