Category: ព័ត៌មានជាតិ​

  • យោធាមីយ៉ាន់ម៉ា វាយប្រហារជាថ្មី ស្លាប់អ្នកស្រុក៣នាក់

    យោធាមីយ៉ាន់ម៉ា វាយប្រហារជាថ្មី ស្លាប់អ្នកស្រុក៣នាក់

    បរទេស ៖ របបយោធាមីយ៉ាន់ម៉ា បានបន្តវាយប្រហារតាមផ្លូវអាកាស បណ្តាលឲ្យស្លាប់អ្នកស្រុក ចំនួន៣នាក់។ ការវាយប្រហារនេះ បានកើតឡើង ក្រោយប៉ុន្មានថ្ងៃ ដែលមានការវាយប្រហារ លើសាលារៀនមួយកន្លែង ស្លាប់គ្រូ និងសិស្ស ជាច្រើននាក់។ រូបភាពបានបង្ហាញពីទិដ្ឋភាពអ្នកស្រុក នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិច ប្រទេស បានប្រញាប់ប្រញាល់រកកន្លែងលាក់ពួន បិទបាំង ខណៈយន្តហោះយោធា ហោះជុំវិញក្បាល ហើយ សម្លេងនៃការផ្ទុះ ត្រូវបានគេឮ។ ការវាយប្រហារតាមអាកាសចុងក្រោយនេះ បានកើតមានឡើង នៅលើទីក្រុង Kyauktaw កាលពីថ្ងៃទី ១៤ ឧសភា ដោយបានសម្លាប់ជនស៊ីវិលបីនាក់ នេះបើយោងតាមអ្នកស្រុក ដែលព្យាយាមយកទ្រព្យសម្បត្តិ ចេញពីផ្ទះសម្បែង ដែលត្រូវបានបំផ្លាញ។ ក្រុមអ្នកឃ្លាំមើលបាននិយាយថា យោធាកំពុងបង្កើនយុទ្ធនាការពីលើអាកាស ខណៈដែលខ្លួនកំពុងប្រឹងប្រែងទប់ទល់នឹងគូប្រជែងប្រដាប់អាវុធ ជាច្រើន។ កាលពីដើម សប្តាហ៍នេះ កុមារចំនួន ២០នាក់ និងគ្រូបង្រៀនរបស់ពួកគេ២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ក្នុងសាលារៀន ស្ថិតក្នុងតំបន់កណ្តាល នេះបើយោងតាមសាក្សី និង មន្ត្រីក្នុងតំបន់។ ប្រទេសមីយ៉ាន់ម៉ា បានរងនូវសង្រ្គាមស៊ីវិល…

  • Trump ព្រមានវាយប្រហារពួកហ៊ូធីឡើងវិញ

    Trump ព្រមានវាយប្រហារពួកហ៊ូធីឡើងវិញ

    បរទេស ៖ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកអាចនឹង «ត្រលប់ទៅរកការវាយលុកវិញ» ក្នុងករណីមានការវាយប្រហាររបស់ពួកឧទ្ទាម ហ៊ូធី។ ជាការលើកឡើង បន្ទាប់ពីអាមេរិកនិងហ៊ូធី បានព្រមព្រៀងឈប់បាញ់គ្នា ថ្មីៗនេះ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចងាកទៅការវាយលុកវិញ បើក្នុងករណី មានការរវាយប្រហារ ដោយពួកឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន។ ប្រធានាធិបតី វ័យ៧៨ឆ្នាំ រូបនេះ បានអះអាងដូច្នេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់មួយ ក្នុងខែឧសភានេះ។ លោក Trump បាននិយាយ ចេញពីប្រទេសកាតាថា «យើងកំពុងដោះស្រាយជាមួយក្រុម ហ៊ូធី ហើយខ្ញុំគិតថា ជោគជ័យណាស់ ប៉ុន្តែប្រហែល ជាថ្ងៃស្អែក ការវាយប្រហារមួយ អាចនឹងត្រូវធ្វើឡើង ក្នុងករណីនេះ យើងត្រលប់ទៅការវាយលុកវិញ»។ គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងមក លោកប្រធានាធិបតីអាមេរិក រូបនេះ បានបញ្ជាឲ្យមានការវាយប្រហារ យ៉ាងចាស់ដៃ ទៅលើក្រុមឧទ្ទាមហ៊ូធី ដោយអះអាងថា ក្រុមនេះបង្កបញ្ហាសន្តិសុខធ្ងន់ធ្ងរ…

  • លោក Trump ថា សន្តិភាពអ៊ុយក្រែនកើតមាន លុះត្រាលោកជួបលោក Putin

    លោក Trump ថា សន្តិភាពអ៊ុយក្រែនកើតមាន លុះត្រាលោកជួបលោក Putin

    ដូហា ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកមិនរំពឹងថា នឹងមានការរីកចម្រើនធំដុំកើតចេញពីការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីឡើយ លុះត្រាតែលោកបានជួបមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One មុនចាកចេញពីកាតាទៅកាន់ប្រទេសអារ៉ាប់រួមថា ខ្ញុំមិនជឿថា នឹងមានអ្វីកើតឡើងនោះទេ រហូតទាល់តែលោក ពូទីន និងខ្ញុំបានជួបគ្នា ប៉ុន្តែ យើងនឹងត្រូវដោះស្រាយវា ព្រោះមនុស្សច្រើនពេកកំពុងស្លាប់ក្នុងសង្គ្រាមនេះ។ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានជំរុញឱ្យលោក ពូទីន បង្ហាញមុខនៅទីនោះដែរ និង ធ្វើកិច្ចចរចាដោយផ្ទាល់ ដើម្បីបង្ហាញថា មេដឹកនាំរុស្ស៊ីរូបនេះ ពិតជាចង់បានសន្តិភាព។ ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅប្រទេសតួកគី កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានស្នើឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព ៖ AFP

  • វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ ខណៈលោក Putin អវត្តមាន

    វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ ខណៈលោក Putin អវត្តមាន

    ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធមិនជួបទល់មុខជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងប្រទេសទួរគី ក្នុងថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ហើយជំនួសមកវិញ លោកបានបញ្ជូនគណៈប្រតិភូកម្រិតទាបទៅក្នុងកិច្ចចរចាសន្តិភាពដែលបានគ្រោងទុក ខណៈប្រធានាធិបតីអ៊ុយក្រែន និយាយថា រដ្ឋមន្ត្រីការពារជាតិរបស់លោកនឹងដឹកនាំក្រុមរបស់ទីក្រុងគីវ។ ទាំងអស់នេះបានបង្កក្ដីបារម្ភថា វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ។ ជំនួបនេះនឹងក្លាយជាកិច្ចចរចាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ប៉ុន្តែក្តីសង្ឃឹមនៃវឌ្ឍនភាពសំខាន់ណាមួយត្រូវបានបំផ្លាញបន្ថែមទៀតដោយលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិយាយថា នឹងមិនមានដំណើរការទៅមុខឡើយបើគ្មានជំនួបរវាងលោក និងលោក Putin។ ក្រោយមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបន្ថែមពីលើទស្សនៈនោះ ដោយប្រាប់អ្នកយកព័ត៌មាននៅទួរគីថា ទីក្រុងវ៉ាស៊ីនតោន “មិនមានការរំពឹងទុកខ្ពស់” សម្រាប់កិច្ចចរចាអ៊ុយក្រែននៅក្រុងអ៊ីស្តង់ប៊ុលទេ។ ប្រធានគណៈប្រតិភូរុស្ស៊ី គឺទីប្រឹក្សាប្រធានាធិបតី ឈ្មោះ Vladimir Medinsky និយាយថា លោករំពឹងថា តំណាងរបស់អ៊ុយក្រែន នឹងទៅជួបពិភាក្សាគ្នានៅថ្ងៃសុក្រ (១៦ ឧសភា) នេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល…

  • អ្នកស្លាប់ក្នុងការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែល លើហ្កាហ្សាកើនឡើងដល់ជាង១៤០នាក់ ខណៈអ្នកស្លាប់សរុជាង ៥៣.០០០នាក់

    អ្នកស្លាប់ក្នុងការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែល លើហ្កាហ្សាកើនឡើងដល់ជាង១៤០នាក់ ខណៈអ្នកស្លាប់សរុជាង ៥៣.០០០នាក់

    ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីនបានរាយការណ៍ថាចំនួនអ្នកស្លាប់បានឡើងដល់១៤៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ ១៥ ឧសភាសប្ដាហ៍នេះ ក្នុងការវាយប្រហារយប់ទី២ជាប់គ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធជាទីដែលអង្គការមួយគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយថាខ្លួនមានបំណងចាប់ផ្តើមចែកចាយជំនួយនៅចុងខែនេះ ស្របពេលចំនួនអ្នកស្លាប់សរុបឡើងដល់ជាង៥៣.០០០នាក់ ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការកើនឡើងនៃការទម្លាក់គ្រាប់បែកឥតឈប់ឈរខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា។ ជំនួយដល់ហ្កាហ្សាត្រូវបានកាត់ផ្តាច់ចាប់តាំងពីថ្ងៃទី ២ ខែមីនា ជាវិធីសាស្ត្រមួយរបស់អ៊ីស្រាអែលដែលបាននិយាយថា មានបំណងបង្ខំសម្បទានពីក្រុមហាម៉ាស ប៉ុន្តែក្រុមនេះបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ការស្ដារឡើងវិញនូវជំនួយមនុស្សធម៌ដល់ទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ គឺជា “តម្រូវការអប្បបរមា” សម្រាប់កិច្ចពិភាក្សា។ ក្រុមនេះក៏បានព្រមានផងដែរថាហ្កាហ្សា មិនមែនសម្រាប់លក់ដូរទេ ប៉ុន្មានម៉ោងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់តំបន់នោះម្តងទៀត បានបង្ហើបពីការគ្រប់គ្រងដែនដីនេះ ហើយប្រែក្លាយទៅជាតំបន់សេរីភាព ។ទីភ្នាក់ងារការពារជនស៊ីវិលរបស់ដែនដីហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់១៤៣នាក់ហើយ។ ជាមួយគ្នានោះអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសមួយក្នុងចំណោមបញ្ជាជម្លៀសដ៏ធំបំផុតជាច្រើនសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់មួយដែលមិនទាន់មើលឃើញសង្គ្រាមពេញបន្ទុករបស់ដែនដីហ្កាហ្សា៕

  • លោកTrump៖ អាមេរិកជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ប៉ុន្តែគម្លាតសំខាន់ៗនៅតែមាន

    លោកTrump៖ អាមេរិកជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ប៉ុន្តែគម្លាតសំខាន់ៗនៅតែមាន

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន ជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរដ៏រ៉ាំរ៉ៃ ទោះមានឧបសគ្គការទូតនៅតែបន្តកើតមានក៏ដោយ។ លោក Trump បាននិយាយក្នុងប្រទេសកាតា អំឡុងពេលជើងទីពីរនៃដំណើរទេស្សនកិច្ចនៅបណ្ដារដ្ឋឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មុនទៅកាន់អារ៉ាប់រួមថា ពួកលោកកំពុងស្ថិតក្នុងការចរចាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីរ៉ង់សម្រាប់សន្តិភាពរយៈពេលវែង ។ លោកបាននិយាយថា ពួកលោកនឹងមិនបង្កើតកម្ទេចកម្ទីនុយក្លេអ៊ែរនៅអ៊ីរ៉ង់ទេ។ លោកគិតថាពួកលោកជិតឈានដល់កិច្ចព្រមព្រៀងដោយមិនចាំបាច់ធ្វើរឿងនេះទេ។ លោក Trump បាននិយាយថារូបលោកកំពុងផ្អែកលើសុទិដ្ឋិនិយមរបស់លោកលើសេចក្តីថ្លែងការណ៍ថ្មីរបស់អ៊ីរ៉ង់។ ប្រធានាធិបតីរូបនេះ ពុំបានបញ្ជាក់ថាសុន្ទរកថាណាមួយដែលលោកចង់សំដៅនោះទេ ប៉ុន្តែទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គឺលោក Ali Shamkhani បាននិយាយក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងសប្តាហ៍នេះថា ទីក្រុងតេអេរ៉ង់មានឆន្ទៈទទួលយកការទប់ស្កាត់យ៉ាងទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Trump បានបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ឱ្យអ៊ីរ៉ង់ ទទួលបានជោគជ័យ និងក្លាយជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ នោះជារឿងតែមួយគត់ ហើយពិតជាសាមញ្ញណាស់៕

  • Trump ទាក់បានវិនិយោគ១.៤ទ្រីលានដុល្លារពីអេមីរ៉ាត់ អារ៉ាប់រួម

    Trump ទាក់បានវិនិយោគ១.៤ទ្រីលានដុល្លារពីអេមីរ៉ាត់ អារ៉ាប់រួម

    បរទេស ៖ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយប្រាប់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ថា នឹងបោះទុនថ្មី ១.៤ពាន់ពាន់លានដុល្លារ វិនិយោគ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំ។ ប្រធានាធិបតី នៃប្រទេសអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan និយាយថា ប្រទេសរបស់លោកមានគម្រោងវិនិយោគ ១,៤ទ្រីលានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំ អំឡុងពេលថ្លែងសុន្ទរកថា នៅឯវិមានប្រធានាធិបតី ស្ថិតក្នុងទីក្រុង Abu Dhabi ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានទៅបំពេញទស្សនកិច្ច នៅទីនោះ។ ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម បានប្រាប់បន្ថែមថា ការវិនិយោគទាំងនេះ ផ្តោតនៅក្នុងវិស័យជាច្រើន រួមទាំង បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត និង ថាមពល ផងដែរ។ លោកបានគូសបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តួចផ្តើមអវកាស របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម រួមទាំង…

  • អ៊ីស្រាអែលសំងំសង់អគារជំនួយមនុស្សធម៌នៅហ្គាហ្សា តែ UN ថា ជាបន្ទាយយោធា

    អ៊ីស្រាអែលសំងំសង់អគារជំនួយមនុស្សធម៌នៅហ្គាហ្សា តែ UN ថា ជាបន្ទាយយោធា

    បរទេស៖ ក្រោយពេលចូលលុកលុយជាង១ឆ្នាំ អ៊ីស្រាអែល កំពុងសំងំសាងសង់​ អគារជំនួយមនុស្សធម៌ និងផ្លូវថ្នល់នានា នៅក្នុងតំបន់ហ្គាហ្សា តែ តំណាងអង្គការសហប្រជាជាតិ (UN) អះអាងថា ជាបន្ទាយយោធា នេះបើការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃព្រហស្បតិ៍។ រូបភាពផ្កាយរណប បានបង្ហាញពីសកម្មភាពឈូសឆាយអគារបាក់បែក ដើម្បីសាងសង់ឡើងវិញ។ ការបញ្ចេញនេះ បានធ្វើឡើង ក្រោយពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ កាលពីសប្តាហ៍មុនថា ខ្លួនកំពុងរៀបចំប្រព័ន្ធថ្មីមួយ សម្រាប់ផ្តល់ជំនួយ បញ្ជូនចេញពីមជ្ឈមណ្ឌលជាច្រើន នៅខាងក្នុងតំបន់ ហ្គាហ្សា ដែលនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងត្រូវបានការពារ ដោយអ្នកម៉ៅការសន្តិសុខ និងកងកម្លាំងអ៊ីស្រាអែល។ អ៊ីស្រាអែល មិនបាននិយាយ ជាសាធារណៈ ទទួលស្គាល់ពីការសាងសង់​នេះទេ ប៉ុន្តែ ប្រភពមនុស្សធម៌ កាលពីមុន បានប្រាប់ BBC Verify ថា យ៉ាងហោចណាស់ មានមជ្ឈមណ្ឌលចំនួន៤ នឹងត្រូវសាងសង់ នៅផ្នែកខាងត្បូង នៃតំបន់ Gaza និងមួយទៀត នៅភាគខាងជើង ក្បែរច្រករបៀង Netzarim ដែលជាទឹកដី គ្រប់គ្រងដោយយោធាអ៊ីស្រាអែល។…

  • អាមេរិកគ្មានសង្ឃឹមខ្ពស់លើជំនួបរុស្ស៊ី-អ៊ុយក្រែន

    អាមេរិកគ្មានសង្ឃឹមខ្ពស់លើជំនួបរុស្ស៊ី-អ៊ុយក្រែន

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ថា លោកគ្មានការរំពឹងទុកខ្ពស់ សម្រាប់កិច្ចចរចាអ៊ុយក្រែននិងរុស្ស៊ី ក្នុងប្រទេសតួកគី នោះទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទម្លាក់ការរំពឹងទុក សម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនគណៈប្រតិភូដែលមានឋានៈទាប ហើយភាគីទាំងសងខាងបានរិះគន់គ្នាធ្ងន់ៗ មុនការចរចា។ លោក Rubio បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុង Antalya ប្រទេសតួកគីថា «និយាយដោយត្រង់ទៅ ខ្ញុំមិនជឿថា នឹងមានលទ្ធផលជាផ្លែផ្កា នៅទីនេះ លុះត្រាតែប្រធានាធិបតី Trump មកអង្គុយទល់មុខ ជាមួយប្រធានាធិបតី ពូទីន ទើបអាចមាន»។ យ៉ាងណាមិញ ទាំងប្រធានាធិបតីអាមេរិក លោក Donald Trump និង លោក Putin បានអះអាងថា មិនចូលរួមកិច្ចប្រជុំចរចា រវាងភាគីទាំងពីរទាំងពីរ នេះទេ។ តែ លោក Trump ធ្លាប់អះអាងថា…

  • លោក Musk ថា SpaceX នឹងសាកល្បងបាញ់បង្ហោះយាន Starship ជាលើកទី៩

    លោក Musk ថា SpaceX នឹងសាកល្បងបាញ់បង្ហោះយាន Starship ជាលើកទី៩

    វ៉ាស៊ីនតោន ៖ SpaceX កំពុងរៀបចំសាកល្បងបាញ់បង្ហោះគ្រាប់រ៉ុក្កែតយក្ស Starship ជាលើកទី៩ នៅដើមសប្តាហ៍ក្រោយ នេះបើតាមការអះអាងរបស់លោក Elon Musk ស្ថាបនិក SpaceX។ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានបង្ហោះសារលើបណ្តាញសង្គមថា មុនយាន Starship ធ្វើតេស្តហោះហើរសប្តាហ៍ក្រោយ ខ្ញុំនឹងធ្វើកិច្ចពិភាក្សាក្នុងក្រុមហ៊ុន ជុំវិញផែនការនៅភពអង្គារ នៅឯទីស្នាក់ការ Starbase រដ្ឋតិចសាស់ ដែលនឹងត្រូវផ្សាយបន្តផ្ទាល់នៅលើវេទិកា X។ យាន Starship ត្រូវបានបាញ់បង្ហោះលើកចុងក្រោយ កាលពីថ្ងៃទី៦ ខែមីនា ហើយនេះជាការហោះហើរសាកល្បងលើកទី ៨ តែគួរឲ្យសោកស្តាយ ក្នុងអំឡុងពេលនោះ SpaceX បានដាច់ទំនាក់ទំនងជាមួយយានអវកាសភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ។ យានអវកាស Starship និងរ៉ុក្កែត Super Heavy របស់ក្រុមហ៊ុន SpaceX ដែលហៅថា Starship គឺតំណាងឱ្យប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើឡើងវិញបានពេញលេញ ដែលត្រូវបានរចនាឡើងដើម្បីដឹកទាំងនាវិក និងទំនិញទៅកាន់គន្លងផែនដី រួមមានទាំងភពព្រះចន្ទ ភពអង្គារ និងលើសពីភពទាំងនេះ។ យាន Starship នឹងដើរតួយ៉ាងសំខាន់នៅក្នុង អង្គការ…