Category: ព័ត៌មានជាតិ​

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដឹកនាំក្រុមការងារចេញទៅជជែក​ចរចាជាមួយអាម៉េរិកពាក់ព័ន្ធ​បញ្ហាពន្ធ​ទំនិញ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដឹកនាំក្រុមការងារចេញទៅជជែក​ចរចាជាមួយអាម៉េរិកពាក់ព័ន្ធ​បញ្ហាពន្ធ​ទំនិញ

    ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធាន ក្រុម​ការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក នាវេលា​ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ​២០២៥នេះបានដឹកនាំក្រុមការងារធ្វើ​ដំណើរ​ទៅសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋ​អាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ខាងមុខ. បេសកម្មនេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយ ភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Representative – USTR)។ជំនួបលើកទី១ បាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសានៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំ​ដោយ​ឯកឧត្តម ឧបនា​យ​ករដ្ឋមន្ត្រី និងមានការចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា។ កិច្ចប្រជុំធ្វើឡើង ​​តាមប្រព័ន្ធ Zoom ជាមួយ​លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។…

  • Trump ផ្តើមកម្មវិធីជិះយន្តហោះមិនគិតថ្លៃ បូកថែម១,០០០ដុល្លារឲ្យជនអន្តោប្រវេសន៍

    Trump ផ្តើមកម្មវិធីជិះយន្តហោះមិនគិតថ្លៃ បូកថែម១,០០០ដុល្លារឲ្យជនអន្តោប្រវេសន៍

    បរទេស ៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចាប់ផ្តើម កម្មវិធីផ្តល់សំបុត្រយន្តហោះ និង បូកបន្ថែម នូវប្រាក់១,០០០ដុល្លារ ដល់ជនអន្តោប្រវេសន៍ ដែលស្ម័គ្រចិត្ត ចាកចេញពីសហរដ្ឋអាមេរិក។ មេដឹកនាំ វ័យ៧៨ឆ្នាំ រូបនេះ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដំណើរការកម្មវិធី CBP Home នេះ កាលពីថ្ងៃសុក្រ។ លោក Trump បានរិះគន់ ជនអន្តោប្រវេសន៍ ដោយបន្ទោសខ្លាំងៗថា ជាការឈ្លានពាន ពេញលេញ ពីសំណាក់អ្នកដែលស្នាក់នៅ ក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់ បង្កជាឧក្រិដ្ឋកម្ម និង អំពើហិង្សា។ លោក Trump បានសរសេរ តាមរយៈការបង្ហោះសារ ទៅកាន់បណ្តាញសង្គម Truth Social ថា «ជនបរទេសខុសច្បាប់ ដែលស្នាក់នៅអាមេរិក ប្រឈមមុខនឹងការផ្តន្ទាទោស រួមទាំង ការនិរទេសភ្លាមៗ ដោយឆន្ទានុសិទ្ធិ របស់យើង … ចំពោះជនបរទេស ខុសច្បាប់…

  • អគ្គស្នងការនគរបាលជាតិ ចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងចល័តអន្តរាគមន៍ មានប្រសិទ្ធភាពខ្ពស់

    អគ្គស្នងការនគរបាលជាតិ ចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងចល័តអន្តរាគមន៍ មានប្រសិទ្ធភាពខ្ពស់

    (កណ្តាល)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងជាកម្លាំងចល័តអន្តរាគមន៍ពិសេស យ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេស បទបញ្ជារបស់ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត ។ នាយឧត្តមសេនីយ៍ ស ថេត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ…

  • សម្ដេចធិបតី ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០%

    សម្ដេចធិបតី ៖ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០%

    (ភ្នំពេញ)៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គម នារសៀថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹម ដើម្បីភ្ជាប់តួស្ពាន ខណៈការសាងសង់ សម្រេចលទ្ធផល ៩៤,១០% ។ ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល ។ បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេ តភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែង មានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ។…

  • ទិដ្ឋភាពនៃការប្រកួត ពានរង្វាន់ AFC Challenge League 2024/2025 (វគ្គផ្តាច់ព្រ័ត្រ)  🇰🇭 ព្រះខ័នរាជស្វាយរៀង (ប្រកួតជាមួយ) FC Arkadag 🇹🇲  ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ | ពហុកីឡដ្ឋានជាតិមរតកតេជោ | ម៉ោង ៧:០០ នាទីយប់
  • កិច្ចព្រមព្រៀងពន្ធគយរវាងអង់គ្លេស និងអាមេរិក បង្កឱ្យមានប្រតិកម្មចម្រុះពី គណបក្សនយោបាយទូទាំងប្រទេស

    កិច្ចព្រមព្រៀងពន្ធគយរវាងអង់គ្លេស និងអាមេរិក បង្កឱ្យមានប្រតិកម្មចម្រុះពី គណបក្សនយោបាយទូទាំងប្រទេស

    ឡុងដ៍៖ កិច្ចព្រមព្រៀងពន្ធគយ ដែលបានប្រកាសថ្មីរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបង្កឱ្យមានរលកនៃប្រតិកម្មចម្រុះពីមេដឹកនាំនយោបាយអង់គ្លេស ខណៈដែលនាយករដ្ឋមន្រ្តីលោក Keir Starmer បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជា “ប្រវត្តិសាស្ត្រ” ខណៈពេលដែលអ្នករិះគន់បានបរិហារវាថាជាភាគីម្ខាង និងធ្វើឱ្យខូចខាតដល់ឧស្សាហកម្មក្នុងស្រុក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍លោក Starmer បានបង្ហាញថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយពន្ធលើផលិតផលជាច្រើន រួមទាំងដែកថែប និងរថយន្ត។ នៅក្រោមកិច្ចព្រមព្រៀងនេះ ពន្ធលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់អង់គ្លេសទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវលុបចោល។ សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធលើយានយន្តដែលផលិតដោយចក្រភពអង់គ្លេសរហូតដល់ ១០០,០០០ គ្រឿងក្នុងមួយឆ្នាំ ពី ២៧.៥ ភាគរយមកត្រឹម ១០ ភាគរយ។ ភាគីទាំងពីរក៏បានយល់ព្រមលើការចូលប្រើប្រាស់ទីផ្សារទៅវិញទៅមកលើសាច់គោផងដែរ ដោយកសិករចក្រភពអង់គ្លេសបានផ្តល់កូតាគ្មានពន្ធសម្រាប់ ១៣,០០០ តោន។ វានឹងមិនមានការចុះខ្សោយនៃស្តង់ដារម្ហូបអាហាររបស់ចក្រភពអង់គ្លេសលើការនាំចូលនោះទេ ហើយចក្រភពអង់គ្លេស នឹងដកពន្ធលើការនាំចូលអេតាណុលរបស់អាមេរិក ដោយការកាត់បន្ថយពន្ធនឹងចូលជាធរមាន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។។ ដោយហៅវាថាជា “ថ្ងៃដ៏អស្ចារ្យ ជាប្រវត្តិសាស្ត្រ” លោក Starmer បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈពេលដែលចូលរួមជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការធ្វើបទបង្ហាញតាមរយៈទូរស័ព្ទពីការិយាល័យ Oval ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានកត់សម្គាល់ថា ពន្ធ…

  • ប៉ាគីស្ថាន បើកប្រតិបត្តិការសងសឹកបន្ទាប់ពីបាននិយាយថា មីស៊ីលឥណ្ឌា វាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួនបីកន្លែង

    ប៉ាគីស្ថាន បើកប្រតិបត្តិការសងសឹកបន្ទាប់ពីបាននិយាយថា មីស៊ីលឥណ្ឌា វាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួនបីកន្លែង

    ន្ត្រីប្រទេសប៉ាគីស្ថាន បាននិយាយនៅថ្ងៃសៅរ៍ ទី១០ ខែឧសភា នេះ ថា ខ្លួនបានបើកប្រតិបត្តិការសងសឹកប្រឆាំងប្រទេសឥណ្ឌា ដោយបានដាក់គោលដៅលើទីតាំងផ្ទុកមីស៊ីលរបស់ឥណ្ឌា និងមូលដ្ឋានទ័ពអាកាសនៅក្រុង Pathankot និងក្រុង Udhampur។ ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថានបាននិយាយថា ឥណ្ឌា បានបាញ់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសចំនួន៣កន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងមួយកន្លែងនៅជាយរដ្ឋធានី ខណៈជម្លោះរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ បានអូសបន្លាយពេលទៅរកសង្រ្គាមពេញទំហឹង។ យោងតាមទូរទស្សន៍រដ្ឋរបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ការវាយប្រហារសងសឹកធ្វើឡើងដោយបានដាក់គោលដៅទៅលើ «ទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសឥណ្ឌា»។ ប្រទេសនៅអាស៊ីខាងត្បូងទាំងពីរនេះ បានផ្ទុះអាវុធចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលប្រទេសឥណ្ឌាបើកការវាយប្រហារតាមអាកាសទៅលើអ្វីដែលខ្លួនចាត់ទុកថា ជាទីតាំង «ភេរវករ» នៅក្នុងទឹកដីប៉ាគីស្ថាន ក្រោយការវាយប្រហារដ៏បង្ហូរឈាមទៅលើភ្ញៀវទេសចរនៅផ្នែករបស់ប្រទេសឥណ្ឌានៅតំបន់កាស្មៀរដែលត្រូវបានបែងចែក។ ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធទៅនឹងមីស៊ីល យានដ្រូន និងការបាញ់តគ្នានៅតាមព្រំដែនក្នុងតំបន់កាស្មៀរដែលមានជម្លោះ គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយបានសម្លាប់ជនស៊ីវិលជាង៥០នាក់។

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ជំរុញឳ្យមានការបញ្ជ្រាបការយល់ដឹងពី «គ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ» តាមសាលារៀន សហគមន៍និងភូមិឃុំប្រជាពលរដ្ឋ

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ជំរុញឳ្យមានការបញ្ជ្រាបការយល់ដឹងពី «គ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ» តាមសាលារៀន សហគមន៍និងភូមិឃុំប្រជាពលរដ្ឋ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានឯកឧត្តម ទេព អស្នារិទ្ធ បានធ្វើការជំរុញដល់ក្រុមមន្រ្តីពត៌មានត្រូវធ្វើសកម្មភាពឳ្យបានខ្លាំងក្លាថែមទៀតតាមរយៈធ្វើការផ្សព្វផ្សាយបញ្ជ្រាបអំពី«គ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ»នៅតាមបណ្តាសាលារៀន សហគមន៍និងដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាឳ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យដើម្បីឳ្យមានការយល់ដឹងកាន់តែច្បាស់លាស់ពីគ្រោះថ្នាក់នៃពត៌មានក្លែងក្លាយ។ ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវនៅថ្ងៃ សុក្រ ទី ១០ ខែឧសភា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងពត៌មានឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី។ លោកបានបន្តថា ក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ មានការកើនឡើងរហូតដល់ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាមជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះដើម្បីទប់ស្កាត់ពត៌មានក្លែងក្លាយកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់សង្គម ជាពិសេសដល់យុវវ័យ ដែលកម្ពុជាយើងមានយុវវ័យចំនួនប្រមាណ ៦៦ភាគរយនៃចំនួនប្រជាជនសរុប យើងទាំងអស់គ្នាត្រូវចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍និងនៅតាមភូមិឃុំបងប្អូនប្រជាពលរដ្ឋរស់នៅ។ បើតាមឯកឧត្តម ទេព អស្នារិទ្ធ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពអោយបានខ្លាំងក្លាតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចតេជោ ទទួលបាននូវគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត «Grand Collar of the Order of Timor-Leste» ពីសំណាក់ប្រធានាធិបតី និងរដ្ឋាភិបាលសាធារណរដ្ឋ​ប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
  • អាមេរិកថា ជម្លោះឥណ្ឌា-ប៉ាគីស្ថាន មិនមែនជារឿងរបស់ខ្លួនឡើយ

    អាមេរិកថា ជម្លោះឥណ្ឌា-ប៉ាគីស្ថាន មិនមែនជារឿងរបស់ខ្លួនឡើយ

    បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានអះអាងថា ជម្លោះប្រដាប់អាវុធ រវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន មិនមែនជារឿងរបស់អាមេរិកនោះឡើយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃសុក្រ។ ការអះអាងនេះ បានធ្វើឡើង ក្រោយពេលដែលអ្នកវិភាគមើលឃើញថា អាមេរិកហាក់មិនបានដាក់សំពាធច្រើនលើជម្លោះប្រទេសក្បែរខាងទាំងពីរ ដូចការ ព្យាយាមស្វែងការបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និង សង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ ថ្លែងប្រាប់ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក JD Vance បាននិយាយថា អ្វីដែលអាមេរិកអាចធ្វើបាន គឺព្យាយាមលើកទឹកចិត្តភាគីទាំងពីរ បន្ថយភាពតានតឹង ប៉ុន្តែអាមេរិកនឹងមិនចូលរួមក្នុងសង្រ្គាមនេះទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោន ក៏គ្មានសមត្ថកិច្ច គ្រប់គ្រងជម្លោះប្រដាប់អាវុធនេះដែរ។ តែ អនុប្រធានាធិបតីអាមេរិក រូបនេះ សង្ឃឹមថា ជម្លោះនឹងមិនវិវឌ្ឍន៍ទៅរកសង្រ្គាមក្នុងតំបន់ដ៏ទូលំទូលាយ ឬ ប្រែក្លាយ ទៅជាសង្គ្រាមនុយក្លេអ៊ែរ នោះទេ។ គួររម្លឹកថា ភាពតានតឹង រវាងប្រទេសក្បែរខាងទាំងពីរ បានចាប់ផ្តើមផ្ទុះឡើងវិញ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ចម្រូងចម្រាស់កាស្មៀរ ដោយពេលនោះ…