Category: ព័ត៌មានជាតិ
-
ក្រុមហ៊ុន ispace របស់ជប៉ុន មានបំណងចាប់ផ្ដើមបេសកកម្មចុះចតឋានព្រះចន្ទលើកទីពីរនៅខែធ្នូ
នាយកប្រតិបត្តិក្រុមហ៊ុនរុករកអវកាសជប៉ុន អាយស្ពេស (ispace) លោក តាកេស្ហិ ហាកាម៉ាដា (Takeshi Hakamada) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះថា ក្រុមហ៊ុនលោកនឹងចាប់ផ្តើមបេសកកម្មចុះចតលើឋានព្រះចន្ទជាលើកទីពីររបស់ខ្លួននៅដើមខែធ្នូ ខាងមុខនេះ។ លោក Hakamada និយាយថា បេសកកម្មទី២ ឈ្មោះ “ហាគូតុ-អា” (Hakuto-R Mission 2) នឹងមើលឃើញយានអវកាសរបស់ ispace ដឹកដោយយានជំរុញ ហ្វាលខន៩ (Falcon 9) របស់ក្រុមហ៊ុន ស្ពេសអ៊ិច ( SpaceX) ពីរដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ហើយនឹងព្យាយាមចុះចតលើឋានព្រះចន្ទ បន្ទាប់ពីហោះហើរបានរយៈពេល ៤ទៅ ៥ខែ។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងពិតជារំភើបណាស់ដែលការព្យាយាមម្តងទៀតរបស់យើងទៅកាន់ឋានព្រះចន្ទជិតមកដល់”។ បេសកកម្មទីពីរនេះនឹងឡើងបន្ទាប់ពីការប៉ុនប៉ងចុះចតលើកដំបូងរបស់ ispace នៅខែមេសា ឆ្នាំ២០២៣ ដែលបានបរាជ័យក្នុងគ្រាចុងក្រោយ ដោយសារការគណនារយៈកម្ពស់ខុស។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូមួយនេះមានគោលបំណងដើរតាមភាពជោគជ័យនៃក្រុមហ៊ុន អ៊ីនធូអ៊ីធីវ ម៉ាស៊ីន (Intuitive Machines) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកាលពីខែកុម្ភៈបានចុះចតលើឋានព្រះចន្ទដោយជោគជ័យពីក្រុមហ៊ុនឯកជនដំបូងគេរបស់ពិភពលោក។…
-
មន្ត្រីជំនាញជលផលក្រចេះ បន្តចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ
ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងក្រុមប្រឹក្សាសង្កាត់ និងសហគមន៍ នេសាទ បានបន្តចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងចាក់លែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិ ស្ថិតក្នុងសង្កាត់រកាកណ្តាល និងសង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាល ជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់អោយដឹងថា រដូវនេះ គឺជារដូវបិទនេសាទ ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង និងសាច់អួន ក្រលាញឹក (សាច់ប៉ាក់) និងឧបករណ៍ខុសច្បាប់នេសាទទាំងឡាយ គឺត្រូវច្បាប់ហាមឃាត់ ដាច់ខាតមិនអនុញ្ញាតិអោយប្រើឡើយ។ ហេតុដូច្នេះ បើសិនជាបងប្អូនអ្នកនេសាទ នៅតែលួចធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ខាងលើ ថ្ងៃណាមួយសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន បងប្អូននឹងត្រូវទទួលទោសតាមមាត្រា៩៩ ចំនុចទី៧ នៃច្បាប់ស្តីពី ជលផល ដោយត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារ ពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលាន…
-
តុលាការសម្រេចផ្ដន្ទាទោសជនជាតិថៃ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិតករណីគ្រឿងញៀនជាង ១១៨គីឡូក្រាម
កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសបុរសជនជាតិថៃ ២នាក់ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗ ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ។ ជនជាប់ចោទទាំង ២នាក់ ទី១ឈ្មោះ ស៊ែហឺរ ថាណាត់ (SAEHEO THANAT) ភេទប្រុស អាយុ 29ឆ្នាំ ជនជាតិ ម៉ុងតាញ៉ា សញ្ជាតិ ថៃ ឆ្នាំកំណើត ១៩៩៤ និងទី២ ឈ្មោះ ស៊ែហឺរ សោមឆាយ (SAEHEO SOMCHAI) ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិម៉ុងតាញ៉ា សញ្ជាតិ ថៃ ឆ្នាំកំណើត ១៩៩១ ។នគរបាលបញ្ជាក់ថា ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩.១ ) សហការជាមួយកម្លាំងជំនាញ…
-
[UPDATE] អ្នកស្លាប់ដោយសារព្យុះទីហ្វុង Yagi ឡើងដល់ជិត២០០នាក់នៅវៀតណាម ខណៈវាយប្រហារប្រទេសមួយចំនួននៅអាស៊ី
ក្រុមអ្នកស្រុកនៅក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមបានធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ខណៈកម្ពស់ទឹកទន្លេបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ហើយចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតនៅតំបន់នេះក្នុងប៉ុន្មានទសវត្សរ៍នេះបានកើនឡើងដល់យ៉ាង ហោចណាស់១៨១ នាក់ ខណៈប្រទេសជិតខាង ដូចជាប្រទេសថៃជាដើមក៏កំពុងជួបប្រទះគ្រោះទឹកជំនន់ និងបំណាក់ដី ព្រមទាំងមានមនុស្សមួយចំនួនបាត់បង់ជីវិតផងដែរ ។ ព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុន ដោយបានបក់បោកក្នុងល្បឿន១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបាននាំមកនូវទឹកជំនន់ដ៏បំផ្លិចបំផ្លាញដល់តំបន់ភាគខាងជើងនៃប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា ខណៈវិបត្តិបម្រែបម្រួលអាកាសធាតុកំពុងកើនឡើង។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា នៅទូទាំងប្រទេស ព្យុះទីហ្វុង បំណាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់បានសម្លាប់មនុស្ស១៨១នាក់ ខណៈ ជាង១៤០ នាក់កំពុងបាត់ខ្លួន។ ទន្លេក្រហមក្នុងរដ្ឋធានីហាណូយ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២០ ឆ្នាំ ដោយបង្ខំអ្នកស្រុកឱ្យឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ស្របពេលពួកគេបានព្យាយាមយកទ្រព្យសម្បត្តិចេញពីផ្ទះសម្បែងដែលត្រូវបានជន់លិច។ អ្នកស្រុកម្នាក់ឈ្មោះង្វៀនត្រាន វ៉ាន់ (Nguyen Tran Van)វ័យ៤១ឆ្នាំ ដែលបានរស់នៅក្បែរទន្លេក្រហមក្នុងទីក្រុងហាណូយអស់រយៈពេល ១៥ ឆ្នាំបាននិយាយថា ស្ថានភាពទឹកពេលនេះ គឺជាជំនន់ដ៏ធ្ងន់ធ្ងរបំផុត ដែលលោកពុំធ្លាប់ឃើញឡើយ៕
-
កម្ពុជា ឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី
ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។ សូមរង់ចាំទស្សនាវីដេអូឯកសារអំពី «កម្ពុជាឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី» តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង៨យប់នេះ កុំបីខាន!
-
យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត នៅឆ្នេរសមុទ្រភាគខាងកើត
យោធាប្រទេសកូរ៉េខាងត្បូង និយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញា នេះ ជាការបាញ់លើកដំបូង ក្នុងរយៈពេលជាងពីរខែមកនេះ។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន និយាយ ថា មីស៊ីល ត្រូវបានគេជឿថាជាមីស៊ីលបាលីស្ទីកបាញ់ចេញពីប្រទេសកូរ៉េខាងជើង បានធ្លាក់រួចហើយ។ ទីភ្នាក់ងារព័ត៌មានក្យូដុរបស់ប្រទេសជប៉ុន បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនថា ពុំមានរបាយការណ៍អំពីការបំផ្លាញពីមីស៊ីលដែលសង្ស័យនោះទេ។ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលលើកចុងក្រោយនៅថ្ងៃទី១ ខែកក្កដា នៅពេលនោះ ប្រទេសនេះបានអះអាងថា បានសាកល្បងដោយជោគជ័យនូវមីស៊ីលបាលីស្ទីកតាកទិកថ្មី ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ធុនធំទម្ងន់៤,៥តោន ។ ប្រទេសឯកោមួយនេះ ក៏បានបញ្ជូនបាឡុងផ្ទុកសំរាមឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ ជាយុទ្ធនាការមួយដែលបានចាប់ផ្តើមកាលពីខែឧសភា ក្នុងការសងសឹកចំពោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងដែលបានបង្ហោះចូលទៅកូរ៉េខាងជើង ដោយប្រើប្រាស់បាឡុង ធ្វើឡើងដោយសកម្មជនកូរ៉េខាងត្បូង។