Category: ព័ត៌មានជាតិ​

  • អ៊ីស្រាអែល វាយប្រហារយេម៉ែន បន្ទាប់ពីក្រុមហ៊ួទី បើកយុទ្ធនាការដាក់គោលដៅលើអាកាសយានដ្ឋានអ៊ីស្រាអែល  យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារផ្លូវអាកាសប្រឆាំងនឹងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ (០៥ ឧសភា) មួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលនៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល ខណៈក្រុមឧទ្ទាមនេះបានប្រកាសថា ពួកគេនឹងដាក់យុទ្ធនាការបិទផ្លូវអាកាស “ទូលំទូលាយ” លើអ៊ីស្រាអែល ដោយកំណត់គោលដៅម្តងហើយម្តងទៀតលើអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រតិបត្តិការសឹកនៅក្នុងតំបន់ហ្កាហ្សា។

    អ៊ីស្រាអែល វាយប្រហារយេម៉ែន បន្ទាប់ពីក្រុមហ៊ួទី បើកយុទ្ធនាការដាក់គោលដៅលើអាកាសយានដ្ឋានអ៊ីស្រាអែល យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារផ្លូវអាកាសប្រឆាំងនឹងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ (០៥ ឧសភា) មួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលនៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល ខណៈក្រុមឧទ្ទាមនេះបានប្រកាសថា ពួកគេនឹងដាក់យុទ្ធនាការបិទផ្លូវអាកាស “ទូលំទូលាយ” លើអ៊ីស្រាអែល ដោយកំណត់គោលដៅម្តងហើយម្តងទៀតលើអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រតិបត្តិការសឹកនៅក្នុងតំបន់ហ្កាហ្សា។

    អ៊ីស្រាអែល វាយប្រហារយេម៉ែន បន្ទាប់ពីក្រុមហ៊ួទី បើកយុទ្ធនាការដាក់គោលដៅលើអាកាសយានដ្ឋានអ៊ីស្រាអែល យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារផ្លូវអាកាសប្រឆាំងនឹងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ (០៥ ឧសភា) មួយថ្ងៃបន្ទាប់ពីក្រុមហ៊ួទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបាញ់មីស៊ីលនៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល ខណៈក្រុមឧទ្ទាមនេះបានប្រកាសថា ពួកគេនឹងដាក់យុទ្ធនាការបិទផ្លូវអាកាស “ទូលំទូលាយ” លើអ៊ីស្រាអែល ដោយកំណត់គោលដៅម្តងហើយម្តងទៀតលើអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការពង្រីកប្រតិបត្តិការសឹកនៅក្នុងតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារទៅលើអ្វីដែលខ្លួនហៅថា គោលដៅភេរវករហ៊ួទី នៅក្រុងកំពង់ផែ Hodeidah និងតំបន់ជុំវិញនោះ។ ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយហ៊ួទី និយាយថា ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួសយ៉ាងហោចណាស់ ៣៥នាក់។ ប្រភពនិយាយថា ក្រុមហ៊ួទី បានបិទតំបន់ជុំវិញកំពង់ផែ និងរោងចក្រស៊ីម៉ងត៍ បន្ទាប់ពីមានការវាយប្រហារ។ ពួកគេបន្ថែមថា ទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយ ប៉ុន្តែកម្រិតនៃការវាយប្រហារ និងអគ្គិភ័យ បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ចំណតកុងតឺន័ររបស់កំពង់ផែ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអាទិត្យ ដោយនោះជាលើកដំបូងហើយដែលគេដឹងថាមីស៊ីលបានរួចផុតពីការស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសដ៏តឹងរ៉ឹងរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារជាបន្តបន្ទាប់ចាប់តាំងពីខែមីនាមក៕

  • លោក Zelensky ថ្កោលទោសរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែន ទោះលោក Putin ប្រកាសបទឈប់បាញ់

    លោក Zelensky ថ្កោលទោសរុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែន ទោះលោក Putin ប្រកាសបទឈប់បាញ់

    កៀវ ៖ មេដឹកនាំអ៊ុយក្រែនបានចេញមុខថ្កោលទោសរុស្ស៊ី ឆ្លើយតបការបន្តវាយប្រហារប្រទេសរបស់ខ្លួនមិនសំចៃដៃ បើទោះបីជាលោកប្រធានាធិបតី Putin បានប្រកាសបទឈប់បាញ់ជាឯកតោភាគីក៏ដោយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យថា រុស្ស៊ីបានប្រើយន្តហោះដ្រូនវាយប្រហារជាង ១.១៨០លើក និងយន្តហោះទម្លាក់គ្រាប់បែកចំនួន ១.៣៦០លើក ដើម្បីវាយប្រហារអ៊ុយក្រែនក្នុងសប្តាហ៍មុន។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយបានបង្កឱ្យមានការឆាបឆេះនៅផ្សារទំនើប និងអគារខ្ពស់ៗក្នុងរដ្ឋធានីកៀវ។ ហើយមនុស្ស ១១នាក់ ក្នុងនោះមានកុមារ ពីរនាក់បានរងរបួស។ រីឯការវាយប្រហាររបស់រុស្ស៊ីលើតំបន់ភាគខាងកើត នៃទីក្រុង Kharkiv និង Donetsk បាន បណ្តាលឲ្យជនស៊ីវិល ៤នាក់ស្លាប់បាត់បង់ជីវិត។ ទន្ទឹមគ្នានេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ពីតម្រូវការ “បទឈប់បាញ់ពិតប្រាកដ” និងដោយគ្មានលក្ខខណ្ឌ ហើយបន្តយ៉ាងហោចណាស់ ៣០ថ្ងៃ។ តែរហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់យល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលត្រូវបានស្នើឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នោះទេ៕ ប្រភព ៖ AFP

  • អ៊ីស្រាអែលសន្យាសងសឹក ក្រោយពួកហ៊ូទីវាយលុកព្រលានយន្តហោះខ្លួន

    អ៊ីស្រាអែលសន្យាសងសឹក ក្រោយពួកហ៊ូទីវាយលុកព្រលានយន្តហោះខ្លួន

    ហ៊្សេរុយសាឡឹម ៖ មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃអាទិត្យ បានប្តេជ្ញាសងសឹកកងកម្លាំងក្រុមហ៊ូទីនៅយេម៉ែន និងសម្ព័ន្ធមិត្តរបស់ពួកគេ គឺអ៊ីរ៉ង់ បន្ទាប់ពីក្រុមឱទ្ទាមនេះបាញ់ស្រោចមីស៊ីលវាយប្រហារព្រលានយន្តហោះអន្តរជាតិរបស់អ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទី ប្រឆាំងព្រលានយន្តហោះអ៊ីស្រាអែល ផុសចេញពីទឹកដីប្រទេសអ៊ីរ៉ង់។ លោក Netanyahu បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលប្តេជ្ញាសងសឹកចំពោះការវាយប្រហាររបស់ពួកហ៊ូទីចុងក្រោយនេះ ហើយយើងនឹងពិចារណាពីពេលវេលា និងជ្រើសរើសទីតាំងមេភេរវករអ៊ីរ៉ង់របស់ពួកគេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ូទីក៏បាន អះអាង ទទួលខុសត្រូវ ចំពោះ ការ វាយប្រហារ ដោយ មីស៊ីល ដែល បាន វាយប្រហារ ផ្លូវ ឆ្ពោះទៅ ស្ថានីយ សំខាន់ នៃ ព្រលានយន្តហោះ Ben Gurion នៅខាងក្រៅ ទីក្រុង Tel Aviv។ ប្រព័ន្ធការពារដែនអាកាស ដែលដាក់ពង្រាយដោយអ៊ីស្រាអែល និងអាមេរិក បានព្យាយាមស្ទាក់ចាប់មីស៊ីលនេះ ប៉ុន្តែមិនបានសម្រេច ហើយជាលទ្ធផលនោះ បណ្តាលឱ្យមានមនុស្ស…

  • អ៊ីរ៉ង់បាញ់សម្ញែងមីស៊ីលផ្លោងថ្មីហោះចម្ងាយ ១.២០០គីឡូម៉ែត្រ

    អ៊ីរ៉ង់បាញ់សម្ញែងមីស៊ីលផ្លោងថ្មីហោះចម្ងាយ ១.២០០គីឡូម៉ែត្រ

    តេហេរ៉ង់ ៖ អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលផ្លោងឥន្ធនៈរឹងថ្មីមួយ ដែលមានសមត្ថភាពវាយលុកទីតាំងសត្រូវក្នុងចម្ងាយ ១.២០០គីឡូម៉ែត្រ នេះបើតាមទូរទស្សន៍រដ្ឋរាយការណ៍កាលពីថ្ងៃអាទិត្យ។ មីស៊ីលផ្លោងថ្មីនេះ មានឈ្មោះថា Ghassem Basir គឺជាសមិទ្ធិផលការពារជាតិចុងក្រោយបង្អស់ ដែលអ៊ីរ៉ង់ទើបតែអភិវឌ្ឍន៍ដោយជោគជ័យ។ ថ្លែងក្នុងកំលុងការបាញ់សាកល្បងមីស៊ីលនេះ រដ្ឋមន្ត្រី ការពារជាតិ អ៊ីរ៉ង់ លោក Aziz Nasirzadeh និយាយថា បើសិនយើងរងការប្រហារ ហើយសង្រ្គាមផ្ទុះឡើង នោះយើងនឹងឆ្លើយតបដោយកម្លាំងយោធា ដោយកំណត់គោលដៅបំផ្លាញផលប្រយោជន៍ និងមូលដ្ឋានរបស់សត្រូវ។ ប្រមុខការពារជាតិអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា យើងគ្មានគំនុំចំពោះរដ្ឋជិតខាងនោះទេ ប៉ុន្តែមូលដ្ឋានអាមេរិក គឺជាគោលដៅរបស់យើង។ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីអាមេរិកបានដកខ្លួននៅឆ្នាំ ២០១៨ ចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយមហាអំណាចពិភពលោក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕ ប្រភព ៖ AFP

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៧ចំណុច គាំទ្រដល់ការបង្ការ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៧ចំណុច គាំទ្រដល់ការបង្ការ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ

    ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ ៧ចំណុច គាំទ្រដល់ការបង្ការ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ ។ អនុសាសន៍ចំនួន ៧ចំណុច របស់សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី រួមមាន៖ ទី១. ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង, សម្របសម្រួល និង អនុវត្ត ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល ។ ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់កម្រិត,ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិតទាំងជំនាញវេជ្ជសាស្រ្ត និង ជំនាញវិជ្ជាជីវៈអមសុខភាពដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។…

  • លោក Zelenskiy ថាបទឈប់បាញ់អាចទៅរួចគ្រប់ពេល ខណៈអំពាវនាវឱ្យបង្កើនសម្ពាធលើរុស្ស៊ី

    លោក Zelenskiy ថាបទឈប់បាញ់អាចទៅរួចគ្រប់ពេល ខណៈអំពាវនាវឱ្យបង្កើនសម្ពាធលើរុស្ស៊ី

    ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ថា បទឈប់បាញ់ជាមួយរុស្ស៊ី នៅក្នុងសង្គ្រាមអាយុកាលជាង ៣ឆ្នាំ គឺអាចធ្វើទៅបានគ្រប់ពេលទាំងអស់ ហើយអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ អនុវត្តសម្ពាធកាន់តែខ្លាំងឡើងលើទីក្រុងមូស្គូ ដើម្បីឱ្យវិធានការនេះអាចកើតឡើង។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងប្រាក ជាមួយលោកប្រធានាធិបតីឆេក Petr Pavel លោក Zelenskiy បានលើឡើងថា លុះត្រាតែមានសម្ពាធកើនឡើង បើមិនដូច្នេះទេមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin នឹងមិនចាត់វិធានការពិតប្រាកដដើម្បីបញ្ចប់ជម្លោះឡើយ។ លោកបន្ត “អ៊ុយក្រែនជឿថា បទឈប់បាញ់អាចធ្វើទៅបានគ្រប់ពេលទាំងអស់ សូម្បីតែចាប់ផ្តើមពីថ្ងៃនេះក៏អាចទៅរួចដែរ ហើយគួរតែមានរយៈពេលយ៉ាងហោច ៣០ថ្ងៃដើម្បីផ្តល់ឱកាសឱ្យផ្លូវការទូតពិតប្រាកដ”។ លោក Putin កាលពីសប្តាហ៍មុន បានប្រកាសបទឈប់បាញ់ ៣ថ្ងៃនៅថ្ងៃទី ៨-១០ ខែឧសភា ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួន លើពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។ លោក Zelenskiy និយាយថា វិធានការបែបនេះគ្មានន័យអ្វីទេ ហើយអំពាវនាវឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ថ្ងៃជំនួសវិញ ស្របតាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅក្នុងខែមីនា៕

  • អ៊ីរ៉ង់ ព្រមានថាខ្លួននឹងវាយបកវិញ ប្រសិនបើរងការវាយប្រហារពីអាមេរិក ឬអ៊ីស្រាអែល

    អ៊ីរ៉ង់ ព្រមានថាខ្លួននឹងវាយបកវិញ ប្រសិនបើរងការវាយប្រហារពីអាមេរិក ឬអ៊ីស្រាអែល

    រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ថា ទីក្រុងតេអេរ៉ង់ នឹងវាយប្រហារតបវិញ ប្រសិនបើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល បើកការវាយប្រហារលើទឹកដីរបស់អ៊ីរ៉ង់។ ការអត្ថាធិប្បាយរបស់លោក Nasirzadeh បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាសងសឹកអ៊ីរ៉ង់ ខណៈក្រុមក្រុមហ៊ួទី ដែលអ៊ីរ៉ង់គាំទ្រ បានបាញ់មីស៊ីល ធ្លាក់នៅជិតអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល។ លោក Nasirzadeh បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា “ប្រសិនបើសង្រ្គាមនេះត្រូវបានផ្តួចផ្តើមដោយអាមេរិក ឬរបបជ្វីហ្វនិយម (អ៊ីស្រាអែល) នោះអ៊ីរ៉ង់នឹងកំណត់គោលដៅលើផលប្រយោជន៍ មូលដ្ឋាន និងកងកម្លាំងរបស់ពួកគេតបវិញ – នៅគ្រប់ទីកន្លែង និងគ្រប់ពេលទាំងអស់ ដែលចាត់ទុកថាចាំបាច់”។ គួរឱ្យដឹងថា ក្រុមហ៊ួទី គាំទ្រដោយអ៊ីរ៉ង់ របស់យេម៉ែន បានបាញ់មីស៊ីលកាលពីថ្ងៃអាទិត្យ ដែលបានធ្លាក់នៅជិតអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ដោយនិយាយថាពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ដោយជំរុញបន្ថែមពីលើជំហរផ្លូវការរបស់អ៊ីរ៉ង់ លោក Nasirzadeh បាននិយាយថា ក្រុមហ៊ួទីធ្វើសកម្មភាពដោយឯករាជ្យ ក្រោមហេតុផលផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ លោក Nasirzadeh…

  • លោក Netanyahu កោះប្រជុំរដ្ឋមន្ត្រីស្តីពីដំណាក់កាលថ្មីនៃសង្គ្រាម និងជំនួយហ្កាហ្សា

    លោក Netanyahu កោះប្រជុំរដ្ឋមន្ត្រីស្តីពីដំណាក់កាលថ្មីនៃសង្គ្រាម និងជំនួយហ្កាហ្សា

    មន្ត្រីរដ្ឋាភិបាលពីររូបបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនៅថ្ងៃអាទិត្យ (០៤ ឧសភា) ដើម្បីពិភាក្សាអំពីការពង្រីកប្រតិបត្តិការវាយលុកនៅតំបន់ហ្កាហ្សា និងការបន្តផ្តល់ជំនួយដល់ដែនដីហ៊ុមព័ទ្ធនេះ។ នៅក្នុងសារវីដេអូ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអាទិត្យ ប៉ុន្មានម៉ោងបន្ទាប់ពីផ្នែកមួយនៃមីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយកងជីវពលហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បានធ្លាក់នៅជិតច្រកទ្វារសំខាន់របស់អាកាសយានដ្ឋានអ៊ីស្រាអែល លោក Netanyahu បាននិយាយថា លោកកំពុងកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីពិភាក្សាអំពី “ដំណាក់កាលបន្ទាប់” នៃសង្គ្រាមនៅហ្កាហ្សា។ មេដឹកនាំយោធាក្នុងប្រតិបត្តិការសឹកហ្កាហ្សា របស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា គេមិនច្បាស់ឡើយថា តើរដ្ឋមន្ត្រីនឹងផ្តល់ការយល់ព្រមចុងក្រោយនៅក្នុងកិច្ចប្រជុំនោះឬទេ ប៉ុន្តែយោធាបានចាប់ផ្តើមចេញការកោះហៅកងកម្លាំងបម្រុងរាប់ម៉ឺននាក់រួចហើយ ដោយសម្លឹងមើលការពង្រីកយុទ្ធនាការហ្កាហ្សា។ ជាមួយគ្នានេះ អ៊ីស្រាអែលបានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដែលទាមទារឱ្យដកការទប់ស្កាត់ជំនួយ ដែលខ្លួនដាក់កាលពីខែមីនា បន្ទាប់ពីការដួលរលំបទឈប់បាញ់។ រដ្ឋមន្ត្រីនានារបស់អ៊ីស្រាអែល បានការពារការបិទផ្លូវជំនួយនោះ ដោយនិយាយថា ក្រុមហាម៉ាស បានរឹបអូសយកគ្រឿងផ្គត់ផ្គង់របស់ជនស៊ីវិល ហើយរក្សាទុកសម្រាប់ពួកយុទ្ធជនរបស់ខ្លួន ឬលក់ស្បៀងអាហារទាំងនោះ នៅក្នុងការចោទប្រកាន់ដែលក្រុមហាម៉ាសបានបដិសេធ៕

  • លោក Putin និយាយថា ទីក្រុងមូស្គូ មានមធ្យោបាយបញ្ចប់សង្រ្គាមអ៊ុយក្រែនប្រកបដោយហេតុផលជាក់ស្ដែង

    លោក Putin និយាយថា ទីក្រុងមូស្គូ មានមធ្យោបាយបញ្ចប់សង្រ្គាមអ៊ុយក្រែនប្រកបដោយហេតុផលជាក់ស្ដែង

    ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុង មូស្គូមាន “កម្លាំង និងមធ្យោបាយ” នាំយកសង្រ្គាមដែលគ្មានការបង្កហេតុរបស់ខ្លួនលើអ៊ុយក្រែន ឆ្ពោះទៅរកការបញ្ចប់ប្រកបដោយហេតុផលជាក់ស្ដែង។ ការអត្ថាធិប្បាយរបស់លោកក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានកើតឡើងស្របពេលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិឆ្ពោះទៅរកការបញ្ឈប់អរិភាពក្នុងប្រទេសអ៊ុយក្រែនបានទទួលជោគជ័យមានកម្រិត ជាងបីឆ្នាំបន្ទាប់ពីលោក Putin បានចាប់ផ្តើមបើកការវាយលុកពេញទំហឹងចូលអ៊ុយក្រែន។ យោងតាមបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ លោក Putin បាននិយាយថា ពួកលោកមានកម្លាំងគ្រប់គ្រាន់និងមធ្យោបាយដើម្បីនាំយកអ្វីដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ទៅរកការបញ្ចប់សមហេតុផល ជាមួយនឹងលទ្ធផលដែលរុស្ស៊ីទាមទារ ។ នៅក្នុងបទសម្ភាសន៍ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា នឹងមិនមានការចាំបាច់ប្រើអាវុធនុយក្លេអ៊ែរក្នុងជម្លោះអ៊ុយក្រែននោះទេ។ ឆ្លើយតបទៅនឹងសំណួរអំពីការវាយប្រហាររបស់អ៊ុយក្រែនមកលើរុស្ស៊ី លោកបាននិយាយថា មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរទាំងនោះទ ហើយលោកសង្ឃឹមថាអាវុធទាំងនោះ នឹងមិនត្រូវបានតម្រូវឲ្យប្រើឡើយ។ កាលពីខែវិច្ឆិកា លោក Putin បានចុះហត្ថលេខាលើកំណែទម្រង់នៃច្បាប់នុយក្លេអ៊ែររបស់រុស្ស៊ី ដោយបង្ហាញពីកាលៈទេសៈដែលលោកនឹងប្រើប្រាស់អាវុធបរមាណូរបស់លោក ជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ ច្បាប់នេះបានបន្ទាបកម្រិតសម្រាប់ការវាយប្រហារនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការវាយប្រហារកាន់តែទូលំទូលាយ៕

  • យោធាអ៊ីស្រាអែល នឹងចល័តកម្លាំងបម្រុងរាប់ម៉ឺននាក់នៅប៉ុន្មានថ្ងៃខាងមុខ  ដើម្បីពង្រីកការរុលទៅមុខក្នុងដែនដីហ្កាហ្សា

    យោធាអ៊ីស្រាអែល នឹងចល័តកម្លាំងបម្រុងរាប់ម៉ឺននាក់នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីពង្រីកការរុលទៅមុខក្នុងដែនដីហ្កាហ្សា

    មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir បាននិយាយថា យោធាអ៊ីស្រាអែល នឹងកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកការវាយលុករបស់ប្រទេសនេះ លើតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។ យោធាអ៊ីស្រាអែល នឹងចល័តកងកម្លាំងបម្រុងរាប់ម៉ឺននាក់នៅប៉ុន្មានថ្ងៃខាងមុខ ជាការពង្រីកការរុលទៅមុខក្នុងដែនដីហ្កាហ្សា ស្របពេលការចរចាបទឈប់បាញ់នៅតែបន្តជាប់គាំងដល់បច្ចុប្បន្ន។ លោកបានប្រកាសបែបនេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាថានឹងបន្តសង្រ្គាម ទោះជាមានការអំពាវនាវកាន់តែខ្លាំងពីក្នុងអ៊ីស្រាអែលសម្រាប់កិច្ចព្រមព្រៀងដែលនឹងនាំចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលកំពុងជាប់ឃុំនៅហ្កាហ្សាត្រឡប់ទៅផ្ទះវិញ និងបញ្ចប់សង្រ្គាម ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៥២.០០០នាក់ក៏ដោយ។ លោក Zamir បាននិយាយថា សប្តាហ៍នេះ ពួកលោកនឹងបញ្ជូនសេចក្តីព្រាងច្បាប់រាប់ម៉ឺនទៅឱ្យបុគ្គលិកបម្រុងរបស់ពួកលោក ដើម្បីពង្រឹង និងពង្រីកសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ ពួកលោកកំពុងបង្កើនសម្ពាធដើម្បីឱ្យក្រុមហាម៉ាសប្រគល់ប្រជាជនរបស់ពួកលោកមកវិញ និងកម្ចាត់ក្រុមនេះ ដោយបន្ថែមថា យោធាអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការនៅក្នុងតំបន់នានាបន្ថែមទៀត និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់ក្រុមហាម៉ាស ទាំងខាងលើ និងខាងក្រោមដី។ ប្រមុខយោធាបានប្រកាសបែបនេះ អំឡុងដំណើរទៅកាន់មូលដ្ឋានទ័ពជើងទឹក Atlit នៅឆ្នេរសមុទ្រមេឌីទែរ៉ាណេភាគខាងជើងរបស់អ៊ីស្រាអែល។ការប្រកាសនេះបានធ្វើឡើងមុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខដឹកនាំដោយលោក Netanyahu ដើម្បីពិភាក្សាអំពីការពង្រីកសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៣ ៕