Category: ព័ត៌មានជាតិ
-

លោក Trump ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកបានយល់ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ខណៈដែលភាគីទាំងពីរព្រមទទួលយកសំណើបទឈប់បាញ់រយៈពេល ១៤ ថ្ងៃពីអ្នកសម្របសម្រួលក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។ លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ថា ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីការសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស៊ីបាស់ ហ្សារីហ្វ និងសេនាប្រមុខប៉ាគីស្ថាន លោក ជាស៊ីម ម៊ូនៀ ។ លោកថា ពួកគេបានស្នើសុំឱ្យលោកពន្យារពេលប្រើប្រាស់កម្លាំងបំផ្លិចបំផ្លាញ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់នៅយប់នេះ ជាថ្នូរដែលអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព ។ បើតាម Straits Times, មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានទទួលសំណើចំនួន ១០ ចំណុចពីអ៊ីរ៉ង់ ដោយលោកហៅថា ជាមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ចរចា ។ លោក ត្រាំ បន្ថែមថា ចំណុចផ្សេងៗស្ទើរតែទាំងអស់ នៃការឈ្លោះប្រកែកគ្នាកន្លងមក ត្រូវបានព្រមព្រៀងគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ហើយរយៈពេពីរសប្តាហ៍នេះ…
-

សមាជិកសភាអាមេរិក ថា សង្គ្រាមរបស់លោកត្រាំនៅអ៊ីរ៉ង់ ខុសច្បាប់
វ៉ាស៊ីនតោន ៖ សមាជិកសភាអាមេរិក លោកស្រី Yassamin Ansari បាននិយាយថា សង្គ្រាមរបស់លោក ដូណាល់ ត្រាំ នៅប្រទេសអ៊ីរ៉ង់ ធ្វើឡើងដោយខុសច្បាប់ ហើយសន្យាថា នឹងជំរុញការចោទប្រកាន់ លើលោក រដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ។ តំណាងរាស្ត្រ កូតា គណបក្សប្រជាធិបតេយ្យ រូបនេះ បានបង្ហោះ លើបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា លោកស្រី គ្រោងនឹងដាក់ចេញ នូវមាត្រា នៃការចោទប្រកាន់ ប្រឆាំងនឹងលោក Pete Hegseth ជុំវិញសង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ លោកស្រី បញ្ជាក់ថា «ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងបង្កើន ការបំផ្លិចបំផ្លាញ ជាមួយនឹងសង្គ្រាមខុសច្បាប់, ការគំរាមកំហែងឧក្រិដ្ឋកម្មដ៏ធំ និង ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ង់។ បើតាម Anadolu, ការកត់សម្គាល់ របស់លោកស្រី…
-

ប៉ាគីស្ថាន ថា បទឈប់បាញ់អាមេរិក-អ៊ីស្រាអែល គ្រប់ដណ្តប់ទាំងអស់ រួមទាំងនៅលីបង់
អ៊ីស្លាម៉ាបាដ ៖ នាយករដ្ឋមន្ត្រី ប្រទេសប៉ាគីស្ថាន និយាយថា បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្របដណ្តប់ ‘គ្រប់ទីកន្លែង’ រួមទាំង ប្រទេសលីបង់ ផងដែរ។ នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយ នៅថ្ងៃពុធនេះ ថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់ “គ្រប់ទីកន្លែង” រួមទាំង ប្រទេសលីបង់ បន្ទាប់ពីការសម្រុះសម្រួល ដោយរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ជាច្រើនសប្តាហ៍។ លោក Sharif បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា សាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់ភ្លាមៗ នៅគ្រប់ទីកន្លែង រួមទាំង ប្រទេសលីបង់ និងកន្លែងផ្សេងទៀត ដែលមានប្រសិទ្ធភាពភ្លាមៗ» ។ ប្រធានាធិបតីអាមេរិក លោក Donald…
-

ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធក្នុងសង្រ្គាមអ៊ីរ៉ង់ នឹងក្តាប់យកឱកាសចរចាស្វែងរកសន្តិភាព
ប៉េកាំង ៖ ប្រទេសចិន បានបង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងក្តាប់យកឱកាស ដើម្បីសន្តិភាព និងដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ។ ការសង្ឃឹមបែបនេះរបស់ចិន ធ្វើឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមពន្យារពេលទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ជាថ្នូរដែលអ៊ីរ៉ង់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង និងដោយសុវត្ថិភាព ។ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយនៅថ្ងៃ អង្គារ ថា ចិនស្វាគមន៍កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលនាំមកនូវសន្តិភាព ហើយនឹងគាំទ្រកិច្ចខិតខំសម្របសម្រួលដ៏សកម្មរបស់ប៉ាគីស្ថានផងដែរ ។ អ្នកស្រី Ning បានសង្កត់ធ្ងន់ថា បទឈប់បាញ់បន្ទាន់ និងការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ គឺជាបំណងរួមរបស់សហគមន៍អន្តរជាតិ ហើយថា ចិនក៏ត្រៀមខ្លួនផងដែរ ក្នុងការដើរតួលក្ខណៈស្ថាបនា ពាក់ព័ន្ធនឹងសង្គ្រាមមួយនេះ ៕ ប្រភព ៖ Arab News
-

អ៊ីស្រាអែល ជំរុញការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow ខណៈសង្គ្រាមមិនទាន់បញ្ចប់
ហ៊្សេរុយសាឡិម ៖ អ៊ីស្រាអែល នឹងពន្លឿនការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស Arrow ស្របពេលដែលប្រទេសនេះ កំពុងជាប់ដៃប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវជុំទិស រួមមានទាំងអ៊ីរ៉ង់ ក្រុមហ៊ូធីនៅយ៉េមែន និងក្រុមហេសបូឡានៅលីបង់ ជាដើម ។ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ ចន្ទ ថា គណៈកម្មាធិការរដ្ឋមន្ត្រី សម្រាប់លទ្ធកម្ម បានអនុម័តផែនការរបស់ក្រសួង ដើម្បីបង្កើនល្បឿននៃការផលិតប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Arrow ។ ផែនការនេះ ត្រូវបានរំពឹងថា នឹងមើលឃើញការកើនឡើងគួរឲ្យកត់សម្គាល់ ទាំងអត្រាផលិតកម្ម និងស្តុកប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Arrow ដែលជាផ្នែកមួយនៃការរៀបចំ សម្រាប់យុទ្ធនាការដែលកំពុងវិវត្ត ។ បើតាម Times of Israel, ប្រទេសសម្ព័ន្ធមិត្តដែកថែបរបស់សហរដ្ឋអាមេរិកមួយនេះ មានប្រព័ន្ធមីស៊ីលការពារដែនអាកាសច្រើនស្រទាប់ ដោយប្រព័ន្ធទាំងនោះ អាចស្ទាក់ចាប់ការគំរាមកំហែង នៅរយៈកម្ពស់ផ្សេងៗគ្នា ។ ប្រព័ន្ធកម្រិតខ្ពស់បំផុត រួមមានប្រព័ន្ធមីស៊ីលប្រឆាំងបាលីស្ទិក Arrow ដោយប្រព័ន្ធ Arrow 2 អាចដំណើរការទាំងនៅក្នុងបរិយាកាសផែនដី និងក្នុងលំហ ហើយប្រព័ន្ធ Arrow 3 អាចស្ទាក់ចាប់ពីលើបរិយាកាសផែនដី ។ សូមបញ្ជាក់ថា…
-

កូរ៉េខាងជើងស្វាគមន៍ ការសោកស្តាយ របស់កូរ៉េខាងត្បូង ជុំវិញដ្រូនបំពាន
ព្យុងយ៉ាង ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានប្រកាសស្វាគមន៍ ការសោកស្តាយ របស់កូរ៉េខាងត្បូង ជុំវិញការបញ្ជូនយន្តហោះគ្មានមនុស្សបើកបំពាន។ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ កាលពីថ្ងៃចន្ទ ទី៦ មេសាថា ការសោកស្ដាយ ដែលបង្ហាញដោយទីក្រុងសេអ៊ូល ចំពោះការលុកលុយរបស់យន្តហោះគ្មានមនុស្សបើក កាលពីខែមករា ទៅកាន់កូរ៉េខាងជើង គឺជា “អាកប្បកិរិយាដ៏ឈ្លាសវៃ”។ ការប្រកាសនេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ពី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានសម្តែងការសោកស្ដាយ ចំពោះទីក្រុងព្យុងយ៉ាង លោកហៅថា ការបង្ហោះដ្រូនបែបនេះ ត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល និងយោធាផងដែរ ដោយលោកចាត់ទុកថា “គ្មានការទទួលខុសត្រូវ”។ លោកស្រី Kim Yo Jong បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ថា « ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការសោកស្ដាយផ្ទាល់ និងបាននិយាយអំពីវិធានការ ទប់ស្កាត់ការកើតឡើងម្តងទៀត»។ លោកស្រី…
-

អ៊ីស្រាអែល វាយប្រហាររោងចក្រគីមីឥន្ធនៈធំបំផុត របស់អ៊ីរ៉ង់
ហ្ស៊េរុយសាឡិម ៖ ប្រទេស អ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហាររោងចក្រគីមីឥន្ធនៈធំបំផុត របស់ប្រទេស អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz បានប្រកាស កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានធ្វើ “ការវាយប្រហារដ៏ខ្លាំងក្លា” លើបរិវេណរោងចក្រគីមីឥន្ធនៈដ៏ធំបំផុតរបស់អ៊ីរ៉ង់ ដោយប្រតិបត្តិករបាននិយាយថា ខ្លួនកំពុងវាយតម្លៃការខូចខាត ដោយសារតែសកម្មភាពវាយប្រហារនេះ។ លោក Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូមួយ ថា រោងចក្រគីមីឥន្ធនៈនេះ មានទីតាំងនៅ តំបន់ Asaluyeh។ ជាតំបន់ ចំណុចកណ្តាល ទទួលខុសត្រូវចំពោះការផលិតគីមីឥន្ធនៈ ប្រហែល ៥០% របស់ប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារ ស្រដៀងគ្នានេះ ទៅលើតំបន់ពិសេសប្រេង Mahshahr ក្នុងខេត្ត Khuzestan ភាគនិរតី របស់ អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ផងដែរ ខណៈដែល មន្ត្រីអ៊ីរ៉ង់ក្នុងតំបន់ បាននិយាយថា មនុស្ស ៥នាក់ បានស្លាប់។…
-

អឺរ៉ុប ហៅការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអំឡុងសង្គ្រាមអ៊ីរ៉ង់ ថា ជាទង្វើ”ខុសច្បាប់”
ព្រុចសែល ៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Antonio Costa និយាយថា ការវាយប្រហារណាមួយលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសរោងចក្រថាមពល ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ គឺជាសកម្មភាពខុសច្បាប់ និងមិនអាចទទួលយកបានឡើយ ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទេ ។ ឆ្លើយតបការព្រមាននេះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Costa បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃ ចន្ទ ថា ការដុតបញ្ឆេះភាពតានតឹងថែមទៀតក្នុងសង្គ្រាមអ៊ីរ៉ង់ នឹងមិនអាចឈានដល់បទឈប់បាញ់ ឬសន្តិភាពនោះទេ ។ លោកថា មានតែការចរចា និងដំណោះស្រាយការទូតប៉ុណ្ណោះ ដែលនឹងជួយដោះស្រាយមូលហេតុចម្បងនៃសង្គ្រាមនៅមជ្ឈិមបូព៌ាបានយូរអង្វែង ។ បើតាម Anadolu Agency, ភាពតានតឹងក្នុងតំបន់នៅមជ្ឈិមបូព៌ា បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយលុកអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១,៣៤០ នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី…
-

អ៊ីរ៉ង់ បដិសេធសំណើ បទឈប់បាញ់ របស់អាមេរិក
តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានច្រានចោលសំណើបទឈប់បាញ់ នៅក្នុងសង្គ្រាមរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើទោះបីជាមានការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ខ្លួនក៏ដោយ។ ប្រទេសជាច្រើន បានដើរតួជាអ្នកសម្រុះសម្រួល ដើម្បីព្យាយាមបញ្ឈប់ការប្រយុទ្ធគ្នា ជាង ៥ សប្តាហ៍។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានចេញផ្សាយ កាលពីថ្ងៃចន្ទថា «នៅក្នុងការឆ្លើយតបនេះ ចំពោះសំណើ១០ ចំណុច អ៊ីរ៉ង់បានច្រានចោលបទឈប់បាញ់ និង ទទូចលើតម្រូវការ សម្រាប់ការបញ្ចប់យ៉ាងច្បាស់លាស់ នៃ ជម្លោះនេះ»។ កាសែត New York Times ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់ អ៊ីរ៉ង់ ពីរនាក់ ដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់ ក៏កំពុងស្វែងរកការធានាផងដែរថា ខ្លួននឹងមិនប្រឈមមុខនឹងការវាយប្រហារ នាពេលអនាគត ហើយការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួន Hezbollah នៅភាគខាងត្បូង ប្រទេសលីបង់ នឹងត្រូវឈប់។ នៅក្រោមផែនការ ដែលបានរាយការណ៍…
-

ខែក្រោយ OPEC បូក នឹងបង្កើនទិន្នផលប្រេង ទប់ទល់វិបត្តិថាមពលសកល
វីយ្យែន ៖ អង្គការប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ នៅថ្ងៃទី៥ ខែមេសា បានព្រមព្រៀងបង្កើនទិន្នផលប្រេងដល់ទៅ ២០៦,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ខាងមុខ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC ។ ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញមួយ ដែលមានការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ស្ថិតក្នុងគោលបំណងពិនិត្យឡើងវិញ នូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យសម្រាប់ពេលអនាគត ។ ស្របពេលដែលជម្លោះយោធាកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា ប្រទេសចំនួន ៨ នៃអង្គការ OPEC+ បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការការពារច្រកផ្លូវសមុទ្រអន្តរជាតិ ដើម្បីធានាបាននូវលំហូរដោយសេរី នៃការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក ។ ទន្ទឹមគ្នា ប្រទេសទាំង ៨ ក៏បានសម្តែងការព្រួយបារម្ភ អំពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលទាំងមូល ។ ពួកគេបានព្រមានថា បញ្ហានេះ នឹងប្រឈមមុខនូវការចំណាយច្រើន និងត្រូវការពេលវេលាយូរ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលខូចខាតឱ្យមានសមត្ថភាពផលិតប្រេងពេញលេញឡើងវិញ…