Category: ព័ត៌មានជាតិ
-

Zelensky ចុះពិនិត្យអគារដែលរុស្ស៊ីទើបបាញ់មីស៊ីល
រទេស ៖ លោក Zelensky ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ បានចុះទៅពិនិត្យផ្ទះ ស្ថិតនៅក្នុងទីក្រុង Kyiv ដែលរងការខូចខាត ដោយសារមីស៊ីលរបស់រុស្ស៊ី បណ្តាលឱ្យមនុស្ស ១២នាក់ បានស្លាប់។ បន្ទាប់ពីមានការដាក់ផ្កា នៅនឹងអគារ ដែលរងការវាយប្រហារ ទុកជាការគោរពដល់អ្នកស្លាប់បាត់បង់ជីវិត រួចរាល់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា «យើងមានជម្រើស ដាក់ទណ្ឌកម្ម ហើយ ពិភពលោកមានឱកាស សម្រាប់សម្ពាធសេដ្ឋកិច្ច ផ្សេងទៀត»។ លោកបន្តថា ជាមួយនឹងការភ័យខ្លាចរបស់អ៊ុយក្រែន ចំពេលដែលប្រធានាធិបតីអាមេរិក លោក Trump អាចបង្ខំ ប្រទេសនេះ ឱ្យប្រគល់ទឹកដីឧបទ្វីបសមុទ្រខ្មៅ ជាតំបន់យុទ្ធសាស្ត្រ ដែលកាន់កាប់ដោយទីក្រុងមូស្គូ ក្នុងឆ្នាំ២០១៤ នោះ លោក Zelensky ទទូចថា តំបន់ Crimea គឺជាអ៊ុយក្រែន។ គួរបញ្ជាក់ថា ទីតាំងនៃការវាយប្រហាររបស់រុស្ស៊ី បានកើតឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយក្រៅពីស្លាប់មនុស្ស ជាង១០នាក់…
-

Trumpថា មិនបារម្ភពីជម្លោះឥណ្ឌានិងប៉ាគីស្ថាន
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានទម្លាក់ចោលក្តីបារម្ភ ជុំវិញភាពតានតឹង កាន់តែខ្លាំងឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន ដោយនិយាយថា ជម្លោះរវាងប្រទេសជិតខាង ប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ នឹងអាចដោះស្រាយបាន តាមមធ្យោបាយណាមួយ។ លោក Trump ត្រូវបានគេសួរ ជុំវិញរឿងនេះ នៅលើយន្តហោះ Air Force One អំពីការដួលរលំទំនាក់ទំនង រវាងឥណ្ឌា និងប៉ាគីស្ថាន ខណៈដែលការធ្លាក់ចុះកាន់តែជ្រៅ លេចចេញពីការវាយប្រហារដ៏សាហាវ ទៅលើជនស៊ីវិលដោយខ្មាន់កាំភ្លើង នៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «មានភាពតានតឹង នៅព្រំដែននោះ អស់រយៈពេល ១,៥០០ឆ្នាំមកហើយ ដូច្នេះ ពួកគេនឹងយល់ឃើញដំណោះស្រាយ តាមវិធីណាមួយ ឬ ផ្សេងទៀត»។ កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរ ទាមទារទឹកដីទាំងស្រុង ប៉ុន្តែ គ្រប់គ្រងផ្នែក ដាច់ដោយឡែកពីគ្នា។…
-

ការបិទព្រំដែនប៉ាគីស្ថាន-ឥណ្ឌាបំបែកគ្រួសារ
បរទេស ៖ ការបិទព្រំដែន រវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ដែលបណ្តាលមកពីផ្ទុះជម្លោះប្រដាប់អាវុធឡើងវិញ នៅតំបន់កាស្មៀរ បានបំបែកបំបាក់ក្រុមគ្រួសារ ដែលរស់នៅតំបន់នោះ។ លោក Haider Ali បានរៀបរាប់ថា កាលពី២ខែមុន លោកបានគ្រវីដៃ លាប្រពន្ធ នៅពេលដែលប្រពន្ធបានចាកចេញ ពីប្រទេសប៉ាគីស្ថាន ដោយឆ្លងព្រំដែន ទៅលេងគ្រួសារ នៅប្រទេសឥណ្ឌា។ ពេលនេះ គូស្នេហ៍មួយគូនេះ មិនច្បាស់ថា នឹងបានជួបគ្នាម្ដងទៀត នៅពេលណា នោះទេ ។ ឥណ្ឌា និងប៉ាគីស្ថាន បានលុបចោលទិដ្ឋាការ រៀងៗខ្លួន ហើយបានបញ្ជាឱ្យពួកគេចាកចេញ មុនពេលភាគីទាំងពីរ បិទច្រកព្រំដែនដ៏មមាញឹកបំផុតរបស់ពួកគេ នៅក្នុងរដ្ឋ Punjab ពោលគឺបន្ទាប់ពីមានភាពតានតឹង បានផ្ទុះឡើង តាំងពីថ្ងៃអង្គារ។ ពេលនោះ អ្នកទេសចរ ២៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងក្រុង Pahalgam នៃតំបន់កាស្មៀរ។ គួរបញ្ជាក់ថា កាស្មៀរត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យ នៅឆ្នាំ១៩៤៧ ដោយប្រទេសទាំងពីរ ទាមទារទឹកដីទាំងស្រុង…
-

លោក ពូទីន ជួបប្រេសិតរបស់លោក ត្រាំ នៅមូស្គូ
បរទេស ៖ វិមានក្រឹមឡាំង បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបប្រេសិតពិសេស របស់លោក Trump គឺ លោក Witkoff នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នេះគឺជាដំណើរទស្សនកិច្ច លើកទីបួន របស់លោក Witkoff ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីលោក Trump ត្រឡប់ទៅកាន់សេតវិមាន ក្នុងខែមករា ហើយប្រធានាធិបតីអាមេរិករូបនេះ បានបង្កើនសម្ពាធទៅលើ ទាំងទីក្រុងម៉ូស្គូ និង ទីក្រុង Kyiv ឱ្យសម្រេចបទឈប់បាញ់ បានឆាប់។ តាមរយៈវេទិកាសង្គម Truth Social លោក Trump និយាយថា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន កាន់តែខិតជិតមកដល់ បន្ទាប់ពីកិច្ចពិភាក្សានេះ។ លោក Trump បានឲ្យដឹងទៀតថា «វាជាថ្ងៃដ៏ល្អមួយ ក្នុងការចរចា និង ជំនួបជាមួយរុស្ស៊ី និងអ៊ុយក្រែន…ពួកគេមានភាពជិតស្និទ្ធ នឹងកិច្ចព្រមព្រៀងមួយ ហើយភាគីទាំងពីរគួរតែជួបគ្នា ក្នុងកម្រិតខ្ពស់បំផុត ដើម្បីបញ្ចប់វា»…
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពប្តីប្រពន្ធដែលរងគ្រោះដោយដើមសំរងសង្កត់លើ
កោះកុង៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរផង បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពប្តីប្រពន្ធដោយប្តីឈ្មោះ ឪ រិទ្ធ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ាន់ សំភស់ អាយុ៤១ឆ្នាំ ដែលបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដើមសំរងសង្កត់លើក្នុងពេលប្រមូលផ្លែសំរងកាលពីថ្ងៃទី២២ ខែមេសា ។ពួកគេរស់នៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ។ ទន្ទឹមគ្នានេះ បន្ថែមលើការចូលរួមបុណ្យសពចំនួន៤០ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកលោកយាយលោកតាដែលត្រូវមើលថែចៅកំព្រាទាំង៥ ដែលឪពុកម្តាយស្លាប់ចោលនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង សម្រេចជួយឧបត្ថម្ភរាល់៣ខែម្តងនូវអង្ករ៣០គីឡូក្រាម មីត្រីខ ទឹកសុទ្ធ និងថវិកា៦ម៉ឺនរៀលរហូតដល់អាចមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន។ ក្នុងឱកាសនោះដែរអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-

អភិបាលក្រុងកៀវថា អ៊ុយក្រែនប្រហែលចៀសមិនផុត ពីការកាត់ដីឲ្យរុស្ស៊ី ដើម្បីបានសន្តិភាព
បររទេស ៖ លោក Vitali Klitschko អភិបាលរដ្ឋធានីកៀវ នៃ ប្រទេសអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែន ប្រហែលចៀសមិនផុត ពីការលះបង់ដី ឲ្យទៅភាគីរុស្ស៊ី ដើម្បីទទួលបានសន្តិភាព នោះទេ បើទោះបីជាការធ្វើបែបនេះ គឺជារឿងអយុត្តិធម៌ ក៏ដោយ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃសុក្រនេះ។ ថ្លែងក្នុងកម្មវិធី BBC Radio 4’s Today លោក Vitali Klitschko បានអះអាងថា នេះគឺជាសេណារីយ៉ូមួយ ដែលមិនយុត្តិធម៌ទេ។ ប៉ុន្តែ ដើម្បីសន្តិភាព បណ្តោះអាសន្ន ការកាត់ដីឲ្យបែបនេះ អាចជាដំណោះស្រាយ។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែន នឹងមិនទទួលយកការគ្រប់គ្រង ដោយរុស្ស៊ី នោះឡើយ។ បុរសដែលជាដៃគូប្រកួតប្រជែងនយោបាយ មួយរូប របស់លោកប្រធានាធិបតី Volodymyr Zelensky រូបនេះ បាននិយាយទៀតថា លោក Zelensky អាចត្រូវបានបង្ខំ ឱ្យទទួលយក…
-

គ្រោះធម្មជាតិវាយប្រហារ ឃុំចុងដូង ស្រុកបារាយណ៍ រងការខូចខាតផ្ទះ ៥៦ខ្នង
(ខេត្តកំពង់ធំ)៖ នៅវេលាម៉ោង ១៥និង៣០នាទី រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងបន្សល់នឹងខ្យល់កន្ត្រាក់ខ្លាំងបានវាយប្រហារ ឃុំចុងដូង ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បង្កឲ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួនសរុប ៥៦ ខ្នង។ ការពិនិត្យបឋមបង្ហាញថា មានផ្ទះជាច្រើនដែលរងការខូចខាតដំបូលស័ង្កសី ក្បឿង និងសម្យាប ដោយខ្លះខូចខាតត្រឹមផ្នែកខ្លះ ខណៈមួយចំនួនខូចខាតទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅភូមិខ្សាច់ល្អិត ភូមិគូ និងភូមិទួលសាលា នៃឃុំចុងដូង។ បច្ចុប្បន្ន ឈ្មោះម្ចាស់ផ្ទះទាំង ៥៦ ខ្នងបានចុះបញ្ជីស្រាប់។ អាជ្ញាធរមូលដ្ឋានកំពុងសហការជាមួយកងកម្លាំងសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះ បំពេញការវាយតម្លៃស្ថានភាពខូចខាត និងស្នើសុំជំនួយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ៕ ដោយ ៖ ប៊ុនរដ្ឋា
-

គណៈកម្មាធិការគោលនយោបាយរបស់IMF បញ្ជាក់ពីហានិភ័យពាណិជ្ជកម្មចំពោះសេដ្ឋកិច្ចពិភពលោក
បណ្តាប្រទេសជាសមាជិកមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយកាលពីថ្ងៃសុក្រថា ការកើនឡើងភាពតានតឹងពាណិជ្ជកម្មកំពុងបន្ថយកំណើន និងជំរុញឱ្យមានភាពមិនច្បាស់លាស់ ព្រមទាំងហានិភ័យនៃស្ថិរភាពទីផ្សារ និងហិរញ្ញវត្ថុ ប៉ុន្តែបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថាប័នមួយនេះថា មានសារៈសំខាន់ក្នុងការជួយប្រទេសនានាដើម្បីត្រួសត្រាយផ្លូវសម្រាប់បរិយាកាសដ៏លំបាកនេះ។ សារមួយកើតឡើងនៅចុងបញ្ចប់នៃសប្តាហ៍ដ៏តានតឹងសម្រាប់អ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគដែលព្រួយបារម្ភអំពីចំណាត់ការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការធ្វើឲ្យច្របូកច្របល់ពាណិជ្ជកម្មសកល និងការប្តេជ្ញាចិត្តរបស់លោកចំពោះស្ថាប័នអន្តរជាតិ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត លោក Mohammed Al-Jadaan ដែលជាប្រធានគណៈកម្មាធិការរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ (IMFC) បាននិយាយថា មូលនិធិត្រូវតែបន្តផ្តោតលើអាណត្តិស្នូលរបស់ខ្លួន រួមទាំងការពង្រីកពាណិជ្ជកម្ម និងកំណើន។ លោក Al-Jadaan បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា «ការដោះស្រាយភាពងាយរងគ្រោះនៃបំណុលសកលនៅតែជាអាទិភាពសម្រាប់សមាជិករបស់យើង ជាពិសេសសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ»។ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានទទួលស្គាល់ថា ការជំរុញនៃការផ្ទុះឡើងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ជាពិសេសការជំរុញរបស់លោក Trump ក្នុងការរៀបចំពាណិជ្ជកម្មពិភពលោកឡើងវិញជាមួយនឹងរបាំងដំឡើងពន្ធ បានបង្វែរការយកចិត្តទុកដាក់ពីការពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗនានា រួមមានទាំងបញ្ញាសិប្បនិម្មិត។
-

កម្មវិធីស្បៀងអាហារពិភពលោក និយាយថា ស្តុកស្បៀងនៅតំបន់ហ្កាហ្សា បានអស់ហើយ
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ទីភ្នាក់ងារនេះបានអស់ស្តុកស្បៀងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈអ៊ីស្រាអែល បានរារាំងជំនួយរយៈពេលជាច្រើនសប្តាហ៍មកហើយ។ មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានដឹកជញ្ជូនការផ្គត់ផ្គង់ដែលនៅសល់ចុងក្រោយទៅកាន់ផ្ទះបាយដែលបម្រើអាហារក្តៅ។ ទាហានអ៊ីស្រាអែល បានបិទលំហូរការផ្គត់ផ្គង់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សារយៈពេលជិត៨សប្តាហ៍។ អ៊ីស្រាអែល បានបន្តការវាយប្រហារនៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានជាប់គាំង។ ការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ បានថយចុះយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក។ អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា មនុស្ស ៨៤ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ដល់ជាង ២.០០០ នាក់។ មន្ត្រី WFP និយាយថា ហាងនំប៉័ងទាំងអស់ដែលពួកគេកំពុងជួយឧបត្ថមបានបិទត្រឹមថ្ងៃទី៣១ ខែមីនា។ ពួកគេនិយាយថា តម្លៃអាហារបានកើនឡើងដល់ទៅ ១.៤០០ភាគរយចាប់តាំងពីខែមករា នៅពេលដែលបទឈប់បាញ់បានកើតមាន។ កម្មវិធីស្បៀងអាហារពិភពលោក(WFP) និយាយថា ខ្លួនបានត្រៀមជាស្រេចក្នុងការផ្គត់ផ្គង់ជំនួយស្បៀងអាហារគ្រប់គ្រាន់ដើម្បីផ្តល់ដល់មនុស្សមួយលាននាក់នៅក្នុងតំបន់ហ្កាហ្សាសម្រាប់រយៈពេលរហូតដល់ ៤ ខែ។ មន្ត្រីបានជំរុញឲ្យគ្រប់ភាគីទាំងអស់ អនុញ្ញាតជាបន្ទាន់ឲ្យមានលំហូរជំនួយចូលទៅកាន់តំបន់ហ៊ុមព័ទ្ធមួយនេះ។
-

ជនអន្តោប្រវេសន៍រារាំងដោយការបង្ក្រាបរបស់លោក Trump រង់ចាំជំនួយរបស់UN ដើម្បីត្រឡប់ទៅប្រទេសវិញ
ជនអន្តោប្រវេសន៍ដែលត្រូវបានរារាំងដោយការបង្រ្កាបនៅព្រំដែនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ខណៈការឆ្លងកាត់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក បន្តធ្លាក់ចុះ។ នៅទីក្រុង Danli ប្រទេសហុងឌុយរ៉ាស ក្បែរព្រំដែនជាមួយប្រទេសនីការ៉ាហ្គ័រ ជនអន្តោប្រវេសន៍រាប់សិបនាក់ កំពុងរង់ចាំអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) ជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសវេណេស៊ុយអេឡា និងប្រទេសដទៃទៀត។ ជនអន្តោប្រវេសន៍ម្នាក់ និយាយថា បន្ទាប់ពីនាងបោះបង់ក្តីសង្ឃឹម ក្នុងការចូលទៅសហរដ្ឋអាមេរិក និងចាកចេញពីប្រទេសម៉ិកស៊ិក ទោះបីជានាងត្រូវធ្វើដំណើរដោយគ្មានច្បាប់ម្តងទៀតឆ្លងកាត់ព្រៃ ដែលបែងចែកប្រទេសកូឡុំប៊ី និងប្រទេសប៉ាណាម៉ាក៏ដោយ ឲ្យតែបានទៅដល់ប្រទេសកំណើតវ៉េណេស៊ុយអេឡា របស់នាង។ ប៉ុន្តែនៅពេលទៅដល់ប្រទេសហុងឌុយរ៉ាស នាងបានដឹងថាអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានផ្តល់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនអន្តោប្រវេសន៍ដែលចង់ត្រឡប់ទៅប្រទេសវិញ។ ចំណាប់អារម្មណ៍លើកម្មវិធីត្រឡប់ទៅវិញដោយស្ម័គ្រចិត្តរបស់អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានកើនឡើងចាប់តាំងពីការបង្ក្រាបរបស់លោក Trump បានចាប់ផ្តើម។ នៅក្នុងខែមករា និងកុម្ភៈ ទីភ្នាក់ងារ បានទទួលសំណើចំនួន ២.៨៦៣សំណើ សម្រាប់កម្មវិធីនេះ ដែលច្រើនជាងបីដងនៃសំណើដែលបានកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។