Category: ព័ត៌មានជាតិ
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តម Xi Jinping និងគណៈប្រតិភូ នៅព្រះបរមរាជវាំង
(ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅព្រះបរមរាជវាំង ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន នឹងបានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន,…
-

-

-

-

សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ ប្រធានាធិបតីចិន មុនជំនួបសម្តែងការគួរសម នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មុនជំនួបសម្តែងការគួរសម រវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សូមជម្រាបថា ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ មេសា ២០២៥ ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាមិត្តចាស់យូរឆ្នាំ បានជួបគ្នាជាថ្មី នៅវិមានសន្តិភាព ។ ជំនួបនេះ ធ្វើឡើងជាកិច្ចស្វាគមន៍ នៃដំណើរទស្សនកិច្ចជាថ្មីរបស់ឯកឧត្តមប្រធានាធិបតីចិននៅកម្ពុជា ក៏ដូចជារំលឹកនូវអនុស្សាវរីយ៍…
-

ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍ ប្រធានាធិបតីចិន នៅព្រះបរមរាជវាំង មុនព្រះរាជពិធីសវនាការ
(ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះបរមរាជវាំង មុនព្រះរាជពិធីសវនាការ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។ សូមជម្រាបថា ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ មេសា ២០២៥ ក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ ។ បើតាមក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
-

កម្ពុជា-ចិន សម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត»
នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាសដែលឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទីក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម…
-

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីងចូលចិត្តប្រើ»
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតចូលរួមអបអរសាទរ យ៉ាងកក់ក្តៅ បំផុតចំពោះការចាក់ផ្សាយ “ប្រយោគបុរាណចិនដែល ឯកឧត្ដម ស៊ី ជីនពីង ចូលចិត្តប្រើ» (វគ្គ ៣) នៅប្រទេសកម្ពុជា និងការបើកសកម្មភាពនៃការផ្លាស់ ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉ាហ្វែល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញក្រសួងព័ត៌មាននៃព្រះ រាជាណាចក្រ កម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន,ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែល ឯកឧត្តម Xi Jinping ចូលចិត្ត» ក្នុងឱកាស ដែលឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា(១៧-១៨ មេសា)។ ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន…
-

លោក Putin សរសើរលោក Musk ប្រៀបដូចវីរបុរសអវកាសសូវៀត
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសរសើរស្ថាបនិក Tesla និង SpaceX លោក Elon Musk នៅចំពោះមុខនិសិ្សតឯកទេសខាងវិទ្យាសាស្ត្រ និងវិស្វកម្មថា គាត់គឺជាអ្នកត្រួសត្រាយទីអវកាស ប្រៀបបាននឹងវិស្វកររ៉ុក្កែត ដូចតួអង្គក្នុងរឿងព្រេងនិទានសូវៀត គឺលោក Sergei Korolev។ ការអត្ថាធិប្បាយរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងចំពេលដែលរុស្ស៊ី និងអាមេរិក បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump ដែលក្នុងនោះ លោក Musk គឺជាឥស្សរជនសំខាន់។ លោក Korolev ត្រូវបានរុស្ស៊ីចាត់ទុកថា ជាបិតានៃកម្មវិធីអវកាសសូវៀត ដោយបានបង្កើតផ្កាយរណបដំបូងឈ្មោះ Sputnik និង Vostok 1 ដែលបានដឹកអវកាសយានិកដំបូងឈ្មោះ Yuri Gagarin ទៅកាន់គន្លងតារាវិថីក្នុងឆ្នាំ ១៩៦១។ លោក Musk ដែលជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាទីប្រឹក្សាដ៏មានឥទ្ធិពលបំផុតរបស់លោក Trump ធ្លាប់ជាអ្នករិះគន់អ៊ុយក្រែនជាញឹកញាប់ ដែលបច្ចុប្បន្នកំពុងប្រយុទ្ធនឹងការវាយលុករបស់រុស្ស៊ីរយៈពេលជាងបីឆ្នាំ។ មហាសេដ្ឋីរូបនេះបានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន លោក Volodymyr…
-

ក្រុមហ៊ូទីចោទអាមេរិកវាយលុកផ្លូវអាកាសសម្លាប់មនុស្សថែមទៀតនៅយេម៉ែន
សាណាអា ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមយេម៉ែនរាយការណ៍ថា ការវាយលុកផ្លូវអាកាសចំនួន ១១លើករបស់អាមេរិកលើទីក្រុងសាណាអា បានសម្លាប់មនុស្សម្នាក់បន្ថែមទៀត។ តំបន់ដែលកាន់កាប់ដោយពួកឧទ្ទាមនៃប្រទេសយេម៉ែនបានស៊ូទ្រាំនឹងការវាយប្រហារស្ទើរជារៀងរាល់ថ្ងៃ ពីសំណាក់កងកម្លាំងអាមេរិក។ ការវាយប្រហារទាំងនោះ កើតឡើងចាប់តាំងពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសប្រឆាំងនឹងពួកហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា ដើម្បីបញ្ចប់ការគំរាមកំហែងរបស់ក្រុមប្រដាប់អាវុធនេះ លើការដឹកជញ្ជូននៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ផ្លូវសមុទ្រក្រហម ត្រូវបានគេចាត់ទុកថា ជាផ្លូវទឹកដ៏សំខាន់ដែលតភ្ជាប់ទៅព្រែកជីកស៊ុយអេ ជាធម្មតារ៉ាប់រងប្រហែល ១២ ភាគរយនៃចរាចរណ៍ដឹកជញ្ជូនពិភពលោក ប៉ុន្តែការវាយប្រហាររបស់ពួកហ៊ូធីបានបង្ខំក្រុមហ៊ុនជាច្រើនឱ្យធ្វើដំណើរតាមផ្លូវវាងវែងឆ្ងាយ ដែលចំណាយលុយច្រើន៕ ប្រភព ៖ AFP